តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ទាំងនេះជាកត្តាបង្កឱ្យបរិមាណទឹកដោះម៉ាក់ៗថយ និងវិធីដោះស្រាយ

ទាំងនេះជាកត្តាបង្កឱ្យបរិមាណទឹកដោះម៉ាក់ៗថយ និងវិធីដោះស្រាយ

នៅសុខៗបរិមាណទឹកដោះរបស់ម៉ាក់ៗស្រាប់តែថយចុះ នេះអាចបណ្តាល​មកពីកត្តាមួយចំនួន​។ តើមូលហេតុអ្វីខ្លះបណ្តាលឱ្យបរិមាណទឹកដោះម៉ាក់ៗថយចុះ ហើយម៉ាក់ៗគួរដោះស្រាយបែបណា?

ខាងក្រោមជាកត្តា ៤ យ៉ាងដែលអាចបង្កឱ្យការផលិតទឹកដោះរបស់ម៉ាក់ៗថយចុះ និងវិធីកែខៃ៖

១. ភាពតានតឹង (ស្រេស្ត)

ភាពតានតឹងផ្លូវកាយ និងផ្លូវចិត្តដូចជា ខ្វះបទពិសោធន៍ក្នុងការមើលថែទារក (ចំពោះ​ម៉ាក់ៗ​ថ្មោងថ្មី ) អត់ងងុយ នឿយហត់ បារម្ភពីសុខភាពរបស់កូន មានវិបត្តិហិរញ្ញវត្ថុ ទំនាក់ទំនង​ប្តីប្រពន្ធ​ជាដើម​សុទ្ធតែអាចធ្វើឱ្យការផលិតទឹកដោះរបស់ម៉ាក់ៗថយចុះ។

ដូច្នេះរាល់ពេលមានភាពតានតឹង ម៉ាក់ៗអាចព្យាយាមដកដង្ហើម​ឱ្យវែងៗ ស្តាប់តន្រ្តី ដើរ​ចេញ​មួយស្របក់ ឬនិយាយរឿងក្នុងចិត្ត​ប្រាប់​ញាតិមិត្ត ឬគ្រួសារជាដើម និងគេងឱ្យបានគ្រប់គ្រាន់ដើម្បីកាត់បន្ថយភាពតានតឹង។

២. បំបៅទឹកដោះលាយទឹកដោះគោម្សៅ

រាងកាយម៉ាក់ៗផលិតទឹកដោះទៅតាមតម្រូវការ។ មានន័យថា កាលណា​​ម៉ាក់ៗបំបៅអាអូន​កាន់​តែ​ញឹក រាងកាយម៉ាក់ៗនឹងផលិតទឹកដោះកាន់តែច្រើន។ បើម៉ាក់ៗបំបៅដោះ​លាយ​ទឹកដោះគោម្សៅ​ដោយសារពេលថ្ងៃម៉ាក់ៗត្រូវទៅធ្វើការ ហើយពេលយប់ទើបមានពេលបំបៅ ឬដោយសារ​ទឹកដោះ​ចេញតិចខ្លាចអាអូនបៅមិនឆ្អែត នោះចំនួននៃការបៅដោះរបស់​អាអូននឹងធ្លាក់ចុះ​ដែលជាសញ្ញា​ប្រាប់​រាងកាយម៉ាក់ៗឱ្យផលិតទឹកដោះតិច។ យូរៗទៅបរិមាណទឹកដោះ​របស់ម៉ាក់ៗ​នឹង​ថយ​តិច​ទៅៗ។

ដើម្បីចៀសវាងបញ្ហានេះ ម៉ាក់ៗចៀសវាងឱ្យកូនបៅទឹកដោះលាយទឹកដោះគោម្សៅ។ ម៉្យាងទៀត ម៉ាក់ៗអាចប៉ូមទឹកដោះរៀងរាល់ពីរទៅបីម៉ោង​ម្តងដើម្បីទុកឱ្យអាអូនបៅ ហើយ​អាចក្លាសេ​ទុក​នៅ​ក្នុង​ទូ​ទឹក​កក។ ការប៉ូមទឹកដោះទៀងទាត់ ជា​ការ​​ប្រាប់​រាងកាយម៉ាក់ៗឱ្យបន្តផលិតទឹកដោះ។

បំបៅទឹកដោះគោម្សៅ

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៣. ការញុំាថ្នាំមួយចំនួន

ថ្នាំមួយចំនួនដូចជា ថ្នាំពន្យារកំណើតដែលមានផ្ទុកជាតិអ័រម៉ូន​អ៊ឹស្រ្តូសែន ថ្នាំអាលែកហ្ស៊ី ឬថ្នាំ​ផ្តាសាយ​ជាដើមមានផ្ទុកសារធាតុ pseudoephedrine ដែលអាចកាត់បន្ថយការផលិតទឹកដោះ​។ ហេតុនេះហើយមុននឹងញុំាថ្នាំអ្វីមួយ ម៉ាក់ៗគួរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។ បើ​ម៉ាក់ៗ​ជ្រើសរើសការញុំាថ្នាំគ្រាប់ពន្យារកំណើត ម៉ាក់ៗអាចញុំាថ្នាំគ្រាប់ពន្យារកំណើត​ដែលមិនមាន​ផ្ទុកជាតិអ័រម៉ូនអ៊ីស្រ្តូសែន។

៤. ញុំាជាតិកាហ្វេអ៊ីនច្រើនពេក

ការញុំាទឹកក្រូច កាហ្វេ តែ ឬសូកូឡាក្នុងបរិមាណច្រើនអាចប៉ះពាល់ដល់ការផលិតទឹកដោះ ព្រោះ​ជាតិ​កាហ្វេអ៊ីនជាសារធាតុបញ្ចុះទឹក​នោម​​ដែលធ្វើឱ្យរាងកាយម៉ាក់ៗបាត់បង់ជាតិទឹក។ មួយ​វិញ​ទៀត ពេលអាអូនបៅទឹកដោះ ជាតិកាហ្វេអ៊ីននឹងចូលទៅក្នុងខ្លួន​អាអូនតាមរយៈទឹកដោះ​ដែលអាច​ធ្វើឱ្យអាអូន​មិនងងុយគេង និងបែរ​ជា​រក​រឿង​យំ។

ពេលទារកមិនស្រួលក្នុងខ្លួន អាអូនមិនសូវបៅទេដែលអាចប៉ះពាល់ដល់​ការផលិតទឹកដោះ​របស់​ម៉ាក់ៗ។ ដូច្នេះបើម៉ាក់ៗមិនអាចកាត់ផ្តាច់​កាហ្វេ ឬទឹកក្រូចបាន ម៉ាក់ៗគួរកាត់បន្ថយ​បរិមាណ​ក្នុង​ការ​ញុំា។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

រយៈពេល​វដ្ដរដូវ

(ថ្ងៃ)

28

វដ្ដរដូវ

(ថ្ងៃ)

7

៥. ជក់បារី

ការជក់បារីអាចរំខានដល់ការបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីនដែលជំរុញសុដន់ម៉ាក់ៗបញ្ចេញទឹកដោះ។ បើទឹកដោះម៉ាក់ៗមិនអាចចេញច្រើន រាងកាយក៏មិនផលិតទឹកដោះបន្ថែមច្រើនដែរ។ បើ​ម៉ាក់ៗ​ជក់បារី គួរផ្តាច់ ឬកាត់បន្ថយការជក់បន្តិចម្តងៗ ហើយគួរជក់ឱ្យឆ្ងាយពីទារក។

បើបរិមាណទឹកដោះថយចុះដោយសារកត្តាដូចបានរៀបរាប់ខាងលើ ម៉ាក់ៗគ្រាន់តែព្យាយាម​ផ្លាស់ប្តូរទម្លាប់ ញុំាអាហារដែលល្អចំពោះ​សុខភាព និងញុំាទឹកឱ្យបានច្រើនគ្រប់គ្រាន់ នោះបរិមាណ​ទឹក​ដោះ​​អាចកើនឡើងវិញហើយ។

អត្ថបទគួរអាន៖

ចំំំណុចសំខាន់

កត្តាដែលអាចបង្កឱ្យការផលិតទឹកដោះរបស់ម៉ាក់ៗថយចុះរួមមាន៖
  • ភាពតានតឹង (ស្រេស្ត)
  • បំបៅទឹកដោះលាយទឹកដោះគោម្សៅ
  • ការញុំាថ្នាំមួយចំនួន
  • ញុំាជាតិកាហ្វេអ៊ីនច្រើនពេក
  • ជក់បារី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ សុខ វណ្ណ កែសម្រួល​ចុងក្រោយ 2 សប្ដាហ៍​កន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត