តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ជា​ម៉ាក់ម៉ាក់​ថ្មីថ្មោង ​គួរ​ដឹង​​ប្រយោជន៍​ប្រដាប់​បូម​ទឹកដោះ​ ២នេះ

ជា​ម៉ាក់ម៉ាក់​ថ្មីថ្មោង ​គួរ​ដឹង​​ប្រយោជន៍​ប្រដាប់​បូម​ទឹកដោះ​ ២នេះ

សម្រាប់​ម៉ាក់ម៉ាក់​ថ្មីថ្មោង ទើប​មាន​អូនអូន​លើក​ដំបូង​​ ច្បាស់ជា​​ពិបាក​​ក្នុង​​ការ​ជ្រើសរើស​​រវាង​ប្រដាប់​បូម​ទឹកដោះ​ដោយ​ដៃ ឬ​ឧបករណ៍​អគ្គិសនី​ ​ទោះជា​យ៉ាងណា​ប្រដាប់​បូម​ទឹកដោះ​ទាំងពីរ​ប្រភេទ​នេះ​សុទ្ធ​តែ​មាន​អត្ថប្រយោជន៍​ដូចគ្នា។

១.ហេតុអ្វីគួរជ្រើសរើសប្រើម៉ាស៊ីនបូមដោះអគ្គិសនី?

បើ​ម៉ាក់​ម៉ាក់​ថ្មី​ថ្មោង​មាន​ការ​ងារ​រវល់​ច្រើន តែ​ត្រូវ​បំបៅ​កូន​រាល់​ថ្ងៃគួរ​ជ្រើស​យក​ម៉ាស៊ីន​អគ្គិសនី​ ព្រោះ​ស្ត្រីភាគ​ច្រើន​ត្រូវ​ចូល​ទៅ​ធ្វើការ​វិញ​ក្រោយ​ពេល​សម្រាល។ ដូចនេះ​ហើយ​ពួកគេ​ត្រូវ​បូម​ទឹកដោះ​ទុក​ឲ្យ​កូន​ពេល​ទំនេរ។​ ក្នុង​ករណី​នេះ​ ម៉ាស៊ីន​បូម​ទឹក​ដោះ​ជា​មធ្យោបាយ​មួយ​ផ្ដល់​ភាព​​ងាយ​ស្រួល​ហើយ​ចំណេញ​ពេល​វេលា។ ជា​ពិសេស​មិន​បង្ក​ភាព​ឈឺចាប់ ​ឬ​សំឡេង​រំខាន​ដល់​ម៉ាក់ម៉ាក់ និង​អូនអូន​ឡើយ​ ហើយ​ថែម​ទាំង​បាន​ទឹកដោះ​ច្រើន​ទៀត។​

ម៉ាស៊ីន​បូម​ទឹកដោះ​អគ្គិសនី​មាន២ប្រភេទ​សម្រាប់​ជ្រើសរើស​គឺ​ម៉ាស៊ីន​បូមក្បាល១ ​និង​ក្បាល​២​។ ​បើ​អ្នក​ចង់​ចំណេញ​ពេល​ គួរ​ជ្រើស​យក​ម៉ាស៊ីន​មាន​ក្បាល២ ព្រោះ​​អាច​បូម​ដោះ​ទាំងសងខាង​ក្នុង​ពេល​តែមួយ។
សារៈ​ខាន់​បំផុតនៃ​ម៉ាស៊ីន​​ មិន​ធ្វើ​ឲ្យ​ម៉ាក់ម៉ាក់​កំពុង​មាន​សុខភាព​ខ្សោយ​ហត់នឿយ​ក្រោយពី​ការ​ប្រើប្រាស់​ទេ ពិសេស​ជាង​នេះអ្នក​អាច​បូម​បណ្ដើរ​មើល​ទូរទស្សន៍ ​ឬ​អាន​សៀវភៅ​បណ្ដើរ​ក៏​បាន។

អត់ទឹកដោះ

២.ហេតុអ្វីបានជាគួរជ្រើសរើសប្រើប្រដាប់បូមដោះដោយដៃ?

ឧបករណ៍​អគ្គិសនីស្រួល​ប្រើ ​ប៉ុន្តែ​វា​ថ្លៃ​ ដូចនេះ​ម៉ាក់ម៉ាក់​មួយ​ចំនួន​នៅ​តែ​ចូលចិត្ត​របស់​មាន​តម្លៃ​ទាប​ដូចជា​ប្រដាប់​បូមប្រើ​ដោយ​ដៃ​តែម្តងថ្វី​ត្បិត​ប្រដាប់បូម​ដោយ​ដៃ​មាន​មុខងារ​តិច​ជាង​ម៉ាស៊ីន ប៉ុន្តែ​លទ្ធ​ផលវា​នៅ​តែ​អាច​​ទទួល​យកបាន។ យ៉ាងណា​បូម​ទឹកដោះ​បាន​ដោយ​ប្រើ​ដៃ​ច្របាច់​ ជា​ហេតុ​ធ្វើ​ឲ្យ​យើង​ហត់នឿយ​បន្តិច​ និង​ប្រើ​ពេល​យូរ។

ប្រសិន​បើ​អ្នក​មិន​ទាន់​ដឹង​ច្បាស់​ថា​ត្រូវ​ប្រើ​វា​ញឹក​ញាប់​ប៉ុណ្ណា​គួរ​តែ​រើស​យក​ប្រដាប់​បូម​ដោយ​ដៃ ​ពី​ព្រោះ​វា​មាន​តម្លៃ​ទាប។​ ការ​ប្រើប្រាស់​ឧបករណ៍​នេះ​ជា​មុន ​អាច​បង្រៀន​អ្នក​ឲ្យ​ចេះ​រក​ឥរិយាបថ​ងាយ​ស្រួល​ ​ចាំ​ប្តូរ​មក​ប្រើ​ម៉ាស៊ីន​អគ្គិសនី​វិញ​ក៏​បាន​ស្រេច​តាម​ចំណូលចិត្ត។​

និយាយ​រួមសម្រាប់​ម៉ាក់ម៉ាក់​មិន​សូវ​មមាញឹក​ការងារ​ ពុំចាំ​បាច់​ទិញ​ម៉ាស៊ីន​បូមដោះ​អគ្គិសនី​ក៏បាន​ទុក​ប្រាក់​ចំណាយ​លើ​របស់​ចាំបាច់​ផ្សេងៗ​ឲ្យ​អូនអូន​វិញ។ ​យ៉ាងណាមិញ​ ម៉ាស៊ីន​បូម​គឺ​នៅ​តែ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ម៉ាក់ម៉ាក់​រវល់​ខ្លាំង​ទាំង​ការងារ​ផ្ទះ និង​ការងារ​ផ្សេងៗ ​ចង់​ចំណេញ​ពេល​និង​ចង់ បាន​ទឹកដោះ​ច្រើន។

health-tool-icon

តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

កូនប្រុសឬស្រី?

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

How to buy a breast pump. http://www.babycenter.com/0_how-to-buy-a-breast-pump_429.bc. Accessed December 14, 2016.

Buying an electric breast pump. http://www.babycentre.co.uk/a568506/buying-an-electric-breast-pump. Accessed December 14, 2016.

Buying a manual breast pump. http://www.babycentre.co.uk/a562817/buying-a-manual-breast-pump. Accessed December 14, 2016.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Duk Panharat កែសម្រួល​ចុងក្រោយ 10/12/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត