មតិនេះមិនត្រឹមត្រូវនោះទេ ប្រសិនបើម៉ាក់ៗនៅតែអាចទទួលទានបានធម្មតា ជីវជាតិទាំងប៉ុន្មានក៏មាននៅក្នុងទឹកដោះយកទៅផ្គត់ផ្គង់កូនបានដដែល លើកលែងតែម៉ាក់ៗមិនអាចញ៉ាំអ្វីបានសោះ ទើបគ្មានទឹកដោះគ្រប់គ្រាន់ទៅចិញ្ចឹមកូន។
ដូចនេះគ្រូពេទ្យសូមបដិសេធរឿងដែលម៉ាក់ៗធ្វើតគ្នាដោយផ្ដាច់ដោះកូន ពេលមានកូនមួយទៀតថាជារឿងខុសឆ្គង និងធ្វើឲ្យកូនបាត់បង់សារធាតុចិញ្ចឹមល្អពីទឹកដោះម្ដាយ។ ទោះជាមានកូនមួយទៀត ក៏ត្រូវតែព្យាយាមបំបៅដោះកូនឲ្យតែទឹកដោះនៅតែចេញ។ ប៉ុន្តែប្រសិនបើម៉ាក់ៗមានអាការៈចាញ់កូនខ្លាំង ហើយមិនអាចញ៉ាំអ្វីបាន កម្លាំងក៏ថមថយ និងខ្លាចកូនបៅមិនបានគ្រប់គ្រាន់ អាចឲ្យញ៉ាំអាហារបន្ថែមករណីកូនគ្រប់ ៦ ខែទ្វេដង ដើម្បីទ្រទ្រង់រាងកាយ។
អត្ថបទពាក់ព័ន្ធ៖ ចង់ប្តូរពីដោះម៉ាក់ ឲ្យកូនម៉ឹមទឹកដោះគោ តែកូនងឿកមិនបៅក្បាលដោះជ័រ ធ្វើម៉េច?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕