backup og meta

បរិមាណរបបអាហារកូនតូចអាយុពី ៦ ខែ ដល់ ២ ឆ្នាំ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 25, 2020

    បរិមាណរបបអាហារកូនតូចអាយុពី ៦ ខែ ដល់ ២ ឆ្នាំ

    ចង់​ឲ្យ​កូន​លូតលាស់​ល្អ បញ្ហា​ឆ្លាត​វៃ និង​មាន​សុខភាព​រឹងមាំ ម៉ាក់ប៉ា​ចាំបាច់​ត្រូវ​ផ្ដល់​អាហារ​សម្បូរ​ជីវជាតិ​សម្បូរ​បែប ដែល​យើង​ហៅ​ថា​អាហារូបត្ថម្ភ។ នៅ​ពេល​ក្មេង​ទទួល​បាន​អាហារូបត្ថម្ភ គ្រប់គ្រាន់ មាន​អនាម័យ ស្រប​ទៅ​តាម​អាយុ ទៀង​ពេល និង​វ័យ​កូន​ប្រាកដជា​មាន​សុខភាព​ល្អ។ នេះ​ជា​ការ​រៀបរាប់​របស់​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ ហើយ​ខាងក្រោម គឺជា​បរិមាណ​របប​អាហារ​ដែល​កូន​តូច​អាយុ​ពី ៦ ខែ ដល់ ២៤ ខែ​ត្រូវ​ញ៉ាំ៖

    – កូន​ក្រោម​អាយុ ៦ ខែ បៅ​ទឹកដោះ​ម្ដាយ​តែ​មួយ​គត់ ហើយ​អាច​បំបៅ​ប៉ុន្មាន​ដង​ក៏​បាន តាម​តែ​កូន​ចង់។

    – កូន​អាយុ ៦ ខែ​ឡើង​ទៅ នៅតែ​បន្ត​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ និង​ផ្ដល់​អាហារ​បន្ថែម ២ ដង/ថ្ងៃ ២ ទៅ ៣ ស្លាបព្រា​បាយ​ក្នុង​មួយ​ពេល​ដែល​ជា​ប្រភេទ​បបូរ​ខាប់​គ្រប់​គ្រឿង។

    – កូន​អាយុ ៧ ទៅ ៨ ខែ បន្ត​បំបៅ​ដោយ​ទឹក​ដោះ​ម្ដាយ (បើ​ម្ដាយ​ទៅ​ធ្វើ​ការ​ឆ្ងាយ​អាច​បៅ​ទឹកដោះគោ) និង​ផ្ដល់​អាហារ​បន្ថែម ៣ ដង/ថ្ងៃ ប្រហែល​កន្លះ​ចាន​ចង្កឹះ។

    – ក្មេង​អាយុ ៩ ទៅ ១១ ខែ បន្ត​បំបៅ​កូន​ដោយ​ទឹកដោះ​ម្ដាយ (បើ​ម្ដាយ​ទៅ​ធ្វើ​ការ​ឆ្ងាយ​អាច​បៅ​ទឹកដោះគោ) និង​ផ្ដល់​អាហារ​បន្ថែម ៣ ដង/ថ្ងៃ ប្រហែល​មួយ​ចាន​ចង្កឹះ ឬ​តិច​ជាង​នោះ​បន្តិច។

    – ក្មេងចាប់ពីអាយុ ១២-២៤ ខែ បន្តបំបៅកូនដោយទឹកដោះម្តាយ និងផ្តល់អាហារបន្ថែម ៣ដងក្នុងមួយថ្ងៃ (មួយចានចង្កឹះពេញៗ) ជាមួយអាហារក្រៅពេលពីរដងក្នុងមួយថ្ងៃ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jun 25, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម