ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ចង់ដឹងថា កូនមានជំងឺ Down syndromeឬអត់ គួរពិនិត្យរកនៅសប្តាហ៍ទីប៉ុន្មាន?

Down syndrome ជាជំងឺ​ហ្សែន​មួយ ដែល​អាច​បណ្តាល​ឱ្យ​កុមារ​អសមត្ថភាព​ខួរ​ក្បាល​ពី​កម្រិត​ស្រាល ទៅ​មធ្យម​ ហើយ​កុមារដែល​មាន​ជំងឺ​នេះ ច្រើន​តែ​មើល​ទៅ​ខុស​ប្លែក​ពី​កុមារឯ​ទៀត ព្រម​ទាំង​មាន​បញ្ហា​សុខភាព​ថែម​ទៀត​ផង។ ជាក់ស្តែង​ កុមារ​ដែល​គ្មាន​ជំងឺ Down syndrome មាន​ក្រូម៉ូសូម​ ២៣ គូ​នៅ​ក្នុង​កោសិកា​រាងកាយ។ ចំណែក​អ្នក​ជំងឺ​នេះ មាន​ក្រូម៉ូសូម​ ២១ ​បន្ថែម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​មាន​តេស្ត​អ្វី​ខ្លះ​ដើម្បី​ដឹង​ថា​ទារក​មាន​ជំងឺ Down syndrome ពី​កំណើត? ការ​ធ្វើ​តេស្ត​ អាច​ឱ្យ​យើង​ដឹង​ថា​ ទារក​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ក្រូម៉ូសូម ដូចជា​ជំងឺ​ Down syndrome ដែរ​ឬ​អត់ ហើយ​ការ​ធ្វើ​តេស្ត​នេះ ទាក់ទង​នឹង​ការ​មើលអេកូលើកម្រាស់កញ្ចឹងកកូន​ ព្រម​ទាំង​ធ្វើ​តេស្ត​ឈាម។ ​​​ការ​ធ្វើ​តេស្ត​ឈាម​ ធ្វើ​ឡើង​នៅ​ចន្លោះ​សប្តាហ៍​១០ ដល់​ទី​១៣​នៃ​ការ​ពពោះ ចំណែក​ឯ​ការមើលអេកូលើកម្រាស់កញ្ចឹងកកូន​ អាច​ចាប់ផ្តើម​នៅ​ចន្លោះ​សប្តាហ៍​ទី ១១ ឬ​មុន​សប្តាហ៍​ទី​ ១៤។ [embed-health-tool-baby-poop-tool] ជាក់ស្តែង លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ឈាម​ និង​ការ​មើលអេកូនេះ អាច​រួម​បញ្ចូល​គ្នា​ ដើម្បី​ប៉ាន់ស្មាន​ពី​ឱកាស​នៃ​ការ​កើត​ជំងឺ Down syndrome លើ​ទារក​។ មួយ​វិញ​ទៀត កត្តា​វ័យ និង​ទម្ងន់​​របស់​ម្តាយ​អំឡុង​ពេល​ពពោះ ក៏​អាច​រួម​ចំណែក​ដល់​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ Down syndrome […]

អត្ថបទផ្សេងទៀតពី ទារក

ស្វែងរក ទារក

ការថែទាំទារក

ការថែទាំផ្ចិតរបស់ទារកទើបកើត (វីដេអូ)

ម៉ាក់​ប៉ាត្រូវ​ថែទាំ​ផ្ចិត​ទារក​ទើប​កើត​ឲ្យ​ដិត​ដល់ ទើប​​ឆាប់​ក្រៀម​ជ្រុះចេញ​ពី​ផ្ចិត មិន​​មាន​ដំបៅ​ខ្ទុះ។ ថ្ងៃនេះ Hello គ្រូពេទ្យ​នឹង​ប្រាប់​វិធី​ថែទាំ​ផ្ចិត​ទារក​ក្រោយ​កើត ឲ្យ​ឆាប់​ជា មិន​ឲ្យ​ឆ្លង​មេរោគ។ ​វិធី​ថែទាំ​ផ្ចិត​កូន​ក្មេង​ត្រឹម​ត្រូវ​តាម​ក្បូន​ពេទ្យ​ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ រៀប​រាប់​ថា ក្រោយ​ចេញ​ពី​មន្ទីរពេទ្យ ម៉ាក់ប៉ា​ត្រូវ​ធ្វើ​អនាម័យ និង​ជូត​សម្អាត​ទង​ផ្ចិត​កូន​ឲ្យ​ស្ងួត ក្រោយ​ពេល​ងូត​ទឹក​រួច បន្ទាប់​មក​លាប​ថ្នាំ​មេតាឌីន និង​មិន​ត្រូវ​រុំ​កន្ទប ឬ​ខោ​ទឹកនោម​លើ​វា​នោះ​ទេ បើសិន​ជា​កន្ទប​មិន​ស្អាត​អាច​​​ឆ្លង​មេរោគ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

ការលាបប្រេងកូឡាលើបង្ហើយទារក (វីដេអូ)

ចាស់ៗ​មួយ​ចំនួនតែង​ឲ្យ​ម៉ាក់ៗ​យក​ប្រេងកូឡា ឬ​ប្រេង​ខ្យល់​មក​លាប​លើ​បង្កើយ​កូន​ ដើម្បី​ក្បាល​ក្មេង​ឆាប់​រឹង មិនផើតផត។ តើ​ការ​ធ្វើ​បែបនេះ​ត្រឹមត្រូវ​តាម​ក្បួន​ពេទ្យ​ទេ? ហេតុអ្វី? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ប្រាប់​ថា​គ្រូពេទ្យ​តែងតែ​ហាម​​មិន​ឲ្យ​ម៉ាក់​ៗ​ប្រើ​ប្រេង​កូឡា ឬ​ប្រេង​រឹត​ដែល​មាន​ចំហាយ​ក្ដៅ​ខ្លាំង​ពេក​ មក​លាប​លើ​បង្ហើយ​កូន​នោះ​ទេ ព្រោះ​វា​​រលាក​ស្បែកក្បាល កក​ទៅ​ជា​អាចម៍ក្របី តែ​បើ​មិន​សូវ​មានជាតិ​ក្ដៅ​អាច​ប្រើ​បាន​ម្តងម្កាល​ប៉ុណ្ណោះ។ ​គ្រូពេទ្យ​ដដែល​ក៏​​បាន​បញ្ជាក់​ទៀត​ថា ករណី​មួយ​វិញ​ទៀត​វា​ក៏​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ខួរក្បាលកូន ព្រោះ​ថា​​ប្រភេទ​​ប្រេង​​លាប​រឹត​​នេះ​​ជ្រាប​​ចូល​​ទៅ​​តាម​​ស្បែក ហើយ​កូន​ស្រូប​ចូល​ទៅ​ក្នុង​ខ្លួន។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

លក្ខខណ្ឌបែបណា ទើបម៉ាក់ៗត្រូវប្តូរម៉ាកទឹកដោះឲ្យកូនម៉ឹម?

ម៉ាក់ៗ​មួយ​ចំនួន​ដែល​មាន​បញ្ហា​សុខភាព ឬ​ជាប់​រវល់​នឹង​ការងារ​រកស៊ី បាន​ជ្រើស​រើស​វិធី​បំបៅ​កូន​ដោយ​ម្សៅ​ទឹក​ដោះ ក្នុង​នោះ​ម៉ាក់ៗ​ខ្លះ​មិន​មែន​ប្រើ​តែ​មួយ​ម៉ាក​ទេ ឮ​គ​ថា​ម៉ាក​នេះ​ល្អ ម៉ាក​នោះ​ល្អ ដូរ​ភ្លែត ដោយ​មិន​ខ្វល់​ពី​លក្ខខណ្ឌ​ផ្សងៗ។ បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ ម៉ាក់ៗ​អាចដូរ​ម៉ាក​ម្សៅ​ទឹកដោះគោ​មួយ​ទៅ​ទឹកដោះ​គោ​មួយ​ទៀត លុះ​ណា​កូន​ម៉ឹម​មិន​ត្រូវ មាន​ន័យ​ថា កូន​ញ៉ាំ​ទៅ​អាលែកហ្ស៊ី កូន​ខ្វះ​ជាតិ​ដែក ឬ​ក៏​រាករូស​ខុស​ធម្មតា។ ចំណែក​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ Singapore Medical Center វិញ​ក៏​បាន​លើក​ឡើង​ស្រដៀង​គ្នា​ដែរ​ថា គ្មាន​ប្រយោជន៍​អី​ទាំង​អស់ នៅ​ក្នុង​ការ​ដូរ​ទឹកដោះ​ពី​ប្រេន​មួយ​ទៅ​ប្រេន​មួយ​ទៀត ខណៈ​កូន​មិន​មាន​ជំងឺ មាន​សុខភាព​ល្អ​ធម្មតា។ ក្នុង​នោះ​លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​កុមារ​រូបនេះ​ពន្យល់​បន្ថែម​ថា ការ​ដែល​ម៉ាក់ៗ​មិន​អស់​ចិត្ត កូន​ម៉ឹម​ទឹកដោះ​នេះ​មិន​ត្រូវ​សោះ មិន​ឡើង​គីឡូ​សោះ​នោះ ក៏​សម្រេច​ចិត្ត​ដូរ​ម៉ាក​ផ្សេង​ភ្លាម​នោះ​មិន​ត្រឹម​ត្រូវឡើយ ព្រោះ​ការ​ចិញ្ចឹម​កូន​ឲ្យ​លូតលាស់​បាន​ល្អ មិន​មែន​ពឹង​ផ្អែក​លើ​តែ​ទឹកដោះ​គោមួយ​មុខ​ទេ។ “កូន​អាយុ​ចន្លោះ​ពី៤​ទៅ៦ខែ ជា​ពេល​ត្រូវ​ផ្តល់​អាហារ​ផ្សេងៗ ហើយ​អាហារ​ផ្សេងៗ​ក៏​មិនមែន​ជា​របស់​ពិសេស​ម៉ោ​ពី​ណា​ដែរ បន្លែ ផ្លែឈើ របស់​ដាំ​ឆ្អិន ស៊ុត សាច់​អី​ហ្នឹង អត់​ពឹង​លើ​ទឹកដោះ​សុទ្ធ​ទេ”។ លោកស្រី​វេជ្ជបណ្ឌិត​បញ្ជាក់។


ការបំបៅដោះ

បំបៅដោះកូន បើម៉ាក់ៗញ៉ាំអាហារឆៅអាចប៉ះពាល់អីខ្លះ?

កាល​ពី​ពេល​ពពោះម៉ាក់ៗ​គ្រប់​រូប​គឺ​ត្រូវ​ញ៉ាំ​អាហារ​ដោយ​ប្រុង​ប្រយ័ត្ន ដើម្បី​ឲ្យ​កូន​លូត​លាស់​បាន​ល្អ តែ​ក្រោយ​ពេល​សម្រាល​រួច ហើយ​បំបៅ​ដោះ​កូន ម៉ាក់​ៗ​ក៏​នៅ​តែ​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​ប្រយ័ត្ន​ដែរ បើ​មិន​ដូច​នេះ​អាច​មាន​បញ្ហា​ដល់​កូន។ អាហារ​មួយ​ប្រភេទ​ដែល​គួរ​ជៀស​វាង ទាំង​ម៉ាក់ៗ​កំពុង​ពពោះ និង​បំបៅ​ដោះ​កូន​នោះ​គឺ​អាហារ​ឆៅ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត គាន់ អូន ។ ប្រធាន​ផ្នែក​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​កាល់ម៉ែតរូប​នេះ បាន​ឲ្យ​ដឹង​ថា”អាហារ​ឆៅ​វា​អាច​បណ្ដាល​ឲ្យ​កើតអៀន ​តេនញ៉ា ​ព្រូន ប៉ារ៉ាស៊ីត​ អ៊ីចឹង​ហើយ​បាន​ជា​គេ​មិន​ឲ្យ​ញ៉ាំ​វា​ទេ”។ កាលណា​ដែល​ម្ដាយ​ញ៉ាំ​អាហារ​ឆៅ វា​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ដូច​ជា៖ – ឆ្លង​បាក់តេរី – ពុល​ចំណី​អាហារ – ក្អួត​ចង្អោរ – ចុកពោះ រាក – ប្រឈម​នឹង​ការ​បាត់​បង់​ជាតិ​ទឹក ឬ​សារធាតុ​អេឡិចត្រូលីត្រ។ ចំពោះ​ការ​ប៉ះពាល់​ដល់​កូន​ដែល​បៅ​ដោះ​នោះ គឺ​មិន​មាន​បញ្ហា​អី​គួរ​ឲ្យ​បារម្ភ​ទេ ក្រៅ​ពី​ប៉ះពាល់​ដល់​សុខភាព​ម្ដាយ វា​អាច​ប៉ះពាល់​ដល់​កូន​បាន​នៅ​ក្នុង​ករណី​កម្រ​ប៉ុណ្ណោះ ទោះ​យ៉ាង​ណា​ក៏​ត្រូវ​ប្រយ័ត្ន​ក្នុង​ការ​ញ៉ាំ​អាហារ​ឆៅ​នេះ ហើយ​បំបៅ​ដោះ​កូន​ដែរ។ លោក​វេជ្ជបណ្ឌិតថា ការ​គិត​ថា​ញ៉ាំ​អាហារ​ឆៅ​ច្រើន ប៉ូវ​កម្លាំង ប៉ូវ​ថាមពល គឺ​អត់​ទេ។ បើ​ចង់​ប៉ូវ​កម្លាំង ឬ​ជួយ​ឲ្យ​សុខភាព​រឹង​មាំ​ល្អ គួរ​ញ៉ាំ​អាហារ​ឆ្អិន​ដូច​ជា បន្លែ​ឆ្អិន សាច់​ឆ្អិន ដែល​សម្បូរ​វីតាមីន ប្រូតេអ៊ីន និង​អាហារូបត្ថម្ភ​ល្អ​ៗ​វិញ ទើប​មិន​បារម្ភ​រឿងបញ្ហា​សុខភាព​ទាំង​ម្ដាយ ទាំង​កូន។​​ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗកំពុងពពោះ គួរញ៉ាំអាហារជប៉ុន Sushi ទេ? ឃើញកាំប្រមាសមុទ្រស្រក់ទឹកមាត់ តើស្រ្តីពពោះអាចញ៉ាំបានអត់?  ស្រីៗមានផ្ទៃពោះចូលចិត្តញ៉ាំប្រៃ ប្រយ័ត្នជួបបញ្ហាធំ ពេលពពោះគួរចៀសអាហារទាំងនេះ ទើបម្តាយ និងកូនមានសុខភាពល្អ ចូលចិត្តញ៉ាំ​អាហារ​សាច់​ក្រហម ត្រូវ​ដឹង​ពី​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ទាំង​នេះ ចូលចិត្ត​ញ៉ាំ​អាហារ​សមុទ្រ​ឆៅ […]



ទារក

ផឹកទឹកដោះគោមួយកែវមុនចូលគេង ផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព

ទឹកដោះគោស្រស់​​គឺ​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព​ដោយសារ​ទឹកដោះគោ​ស្រស់សម្បូរ​ដោយ​វីតាមីន និង​ជាតិរ៉ែ​។ អ្នក​ជំនាញ​ជឿ​ថា​ការ​ផឹក​ទឹកដោះគោស្រស់​មុន​ចូល​គេង​អាច​ជួយ​បន្ធូរ​អារម្មណ៍ និង​គេង​លក់​ស្រួល​ជាង​មុន​បន្ទាប់ពី​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ។ យកល្អ​យើង​គួរ​ផឹក​ទឹកដោះគោ​មុន​ចូល​គេង​៣​ម៉ោង និង​កុំ​ផឹក​ទឹកដោះគោ​ច្រើន​មុន​ចូល​គេង​ព្រោះ​អាច​ផ្តល់​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ប្រព័ន្ធ​រំលាយអាហារទៅវិញ។ ១. គេង​លក់​ស្រួល ការ​ផឹក​ទឹកដោះគោ​មុន​ចូល​គេង​គឺ​អាច​ជួយ​ឲ្យ​គុណភាព​ដំណេក​កាន់តែ​ល្អ។ នេះ​មក​ពី​ទឹកដោះគោ​មាន​សារធាតុ tryptophan និង bioactive peptide​ដែល​ជួយ​ដល់​ដំណេក។ ក្នុង​ករណី​ដែល​គ្នា​យើង​មួយ​ចំនួន​មាន​បញ្ហា​ក្នុង​ការ​គេង​ដោយសារ​ស្ត្រេស ទឹកដោះគោ​មួយ​កែវ​គឺ​អាច​ជួយ​ឲ្យ​គេង​លក់​ស្រួល និង​ទទួល​បាន​ដំណេក​គ្រប់គ្រាន់។ ២. សម្រក​ទម្ងន់ ការ​ផឹក​ទឹកដោះគោ​នៅ​ពេល​យប់​អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​ និង​មិន​​ភ្ញាក់​ដោយសារ​តែ​ឃ្លាន។ គ្នាយើង​អាច​ទប់ស្កាត់​ការ​ឃ្លាន​អាហារ​សម្រន់​នៅ​ពេល​យប់​ជាមួយ​នឹង​ទឹកដោះគោ​ក្ដៅ​ឧណ្ហៗ​ដោយ​មិន​ចាំ​បាច់​បារម្ភ​ថា​នឹង​ឡើង​ទម្ងន់។ បន្ថែម​ពី​នេះ​ ទឹកដោះគោ​ក៏​ជា​ប្រភព​ប្រូតេអ៊ីន​ដ៏​សំខាន់​ដែល​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​ធានា​នូវ​កម្រិត​ថាមពល​ឲ្យ​គ្រប់គ្រាន់។ យក​ល្អ​យើង​គួរ​ផឹក​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​តិច។ ៣. សុខភាព​ឆ្អឹង ទឹកដោះគោ​មាន​វីតាមីន D ខ្ពស់​ដែល​រាងកាយ​ត្រូវការ​ដើម្បី​ស្រូប​យក​កាល់ស្យូម​ដែល​ជា​សារធាតុ​សំខាន់​សម្រាប់​សុខភាព​ឆ្អឹង។  វីតាមីន D ក៏​អាច​ជួយ​ទប់ស្កាត់​ការ​កើតឡើង និង​ការ​ប៉ះពាល់​បង្ក​ដោយ​ជំងឺ​ពុកឆ្អឹង ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែមដែរ។ ៤. សុខភាព​ស្បែក ការ​ផឹក​ទឹកដោះគោ​ពេល​យប់​ក៏​មាន​ប្រយោជន៍​ដល់​ស្បែក​ដែរ។ ការ​ផឹក​ទឹកដោះគោ​ជា​ប្រចាំ​អាច​ជួយ​ឲ្យ​ស្ថានភាព​ស្បែក​កាន់តែ​ល្អ​។ ទឹកដោះគោ​មាន​វីតាមីន B12​ដែល​អាច​ជួយ​បង្ការ​ការ​បាត់បង់​ភាព​យឺត​របស់​ស្បែក និង​ខូឡាជែន។ រីឯ​វីតាមីន A ក្នុង​ទឹកដោះគោ​អាច​ជួយ​ដល់ការ​ផលិត​កោសិកា​ថ្មី និង​ប្រឆាំង​បញ្ហា​ស្បែក​ផ្សេងៗ​ដែល​នេះ​អាច​ជួយ​ឲ្យ​ស្បែក​ស្អាត​រលោង។ ៥. ផ្តល់​ថាមពល ការ​ផឹក​ទឹកដោះគោ​ក្ដៅ​ឧណ្ហៗ​មុន​គេង​អាច​ផ្តល់​ថាមពល​ដល់​យើង​នៅ​ថ្ងៃ​បន្ទាប់។ យើង​នឹង​ភ្ញាក់​ពី​គេង​ដោយ​មាន​ថាមពល​ដែល​អាច​ជួយ​ឲ្យ​យើង​ចាប់ផ្តើម​ថ្ងៃ​ថ្មីជាមួយនឹង​ស្មារតីល្អ និង​សកម្ម​ពេញ​មួយ​ថ្ងៃ។ ៦. កាត់បន្ថយ​ស្ត្រេស ផឹក​ទឹកដោះគោ​មួយ​កែវ​មុន​ចូល​គេង​អាច​កាត់បន្ថយ​ស្ត្រេស​បាន​។ នេះ​មក​ពី​ប្រូតេអ៊ីន និង​ Lactium ក្នុង​ទឹកដោះគោ​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅ​លើ​រាងកាយ​ដោយ​បញ្ចុះ​សម្ពាធឈាម សម្រាក​សាច់ដុំ និង​បន្ថយ​កម្រិត​អ័រម៉ូន Cortisol ដែល​រាងកាយ​បញ្ចេញ​នៅ​ពេល​ស្ត្រេស។ […]


ការថែទាំទារក

ឃើញ​មាន​សញ្ញាទាំង ៦ នេះ បង្ហាញថា​កូនមានសុខភាព​ល្អ

ខុស​ពី​មនុស្ស​ពេញ​វ័យ​ដែល​សម្តែង​អារម្មណ៍​តាម​រយៈ​ពាក្យ​សម្តី​ ទារក​អាច​គ្រាន់​តែ​ប្រាប់​យើង​នូវ​អារម្មណ៍​ពួក​គេ​តាម​រយៈ​ប្រតិកម្ម​តែ​ប៉ុណ្ណោះ​។ ជា​មួយ​នឹងអ្វី​ដែលបាន​លើកឡើងនេះ​ តើ​យើង​ដឹង​ដោយ​របៀប​ណា​ថា​តើ​បណ្តូល​ចិត្ត​តូច​របស់​យើង​រីករាយ​ឬ​អត់​នោះ​? សូម​ពិនិត្យ​មើល​សញ្ញា​ទាំង​ ៦ ខាង​ក្រោម​ ប៉ាម៉ាក់​នឹងបាន​យល់​មិន​ខាន។ ១. ទារកប្រតិកម្មនឹងការប៉ះ ឬសំឡេង ប៊េប៊ី​កំពុង​តែ​យំ​យ៉ាង​ខ្លាំង​ ប៉ុន្តែ​រំពេច​នោះ​ស្រាប់​តែ​នៅ​ស្ងៀម​ពេល​បាន​ឮសំឡេង​របស់​ប៉ាៗឬម៉ាក់ៗមែនទេ​​? បើ​មែន​ សូម​អប​អរ​សាទរ​! ប្រសិន​បើ​ប៉ាម៉ាក់​អាច​ទាញ​យក​ចំណាប់​អារម្មណ៍​របស់ប៊េប៊ី​បាន​ដោយ​ការ​ប៉ះ​ ឬ​សំឡេង​ នោះមាន​ន័យ​ថា​ចំណង​ភ្ជាប់​ស្និទ្ធ​ស្នាល​រវាង​ប៉ាម៉ាក់​ និងបណ្ដូលចិត្ត​​តូច​​របស់​យើង​កំពុង​ប្រព្រឹត្ត​ទៅ​ត្រូវ​តាម​គន្លង​ហើយ​។​ នេះ​គឺ​ស្ថិត​ក្នុង​ចំណោម​សញ្ញា​ទី​មួយ​នៃ​ទំនាក់​ទំនង​សម្ព័ន្ធ​ភាព​មាតា​បិតា​វិជ្ជមាន​។ អត្ថបទពាក់ព័ន្ធ៖  ពេលណា ទារកបញ្ចេញស្នាមញញឹមលើកដំបូង? ពេលទារកមានបញ្ហាស្បែក ម៉ាក់ៗគួរធ្វើបែបណាទើបល្អ? ទារកទើបកើត គួរឲ្យបៅប៉ុន្មានដងក្នុងមួយថ្ងៃ? ២. ទារកកើនទម្ងន់ពីមួយថ្ងៃទៅមួយថ្ងៃ តើ​អ្វី​អាច​ត្រូវ​ចំ​ជាក់​លាក់​ជាង​ការ​កើន​ទម្ងន់​ទៅ​ទៀត​ទៅ​ពេល​និយាយ​ដល់​សភាព​ផ្លូវ​កាយ​ប្រកប​ដោយ​សុខ​ភាព​ល្អ​របស់ប៊េប៊ីនោះ​? សញ្ញា​នេះ​បង្ហាញ​ថា​ទារក​កំពុង​តែ​ទទួល​បាន​អាហារូបត្ថម្ភ​គ្រប់​គ្រាន់​។​ ប្រសិន​បើ​យើង​បំបៅ​ដោះ​ កូននឹង​ឲ្យ​យើង​​ដឹង​ថា​តើ​គេ​ទទួល​បាន​ទឹក​ដោះ​គ្រប់​គ្រាន់​ដែរ​ឬ​ទេ​ដោយ​ចំនួន​នៃ​កន្ទប​ដែល​គេ​ប្រើ​នៅ​ក្នុង​មួយ​ថ្ងៃ​។​ កន្ទប​ដែល​សើម​ជា​សញ្ញា​បង្ហាញ​​ថា​ប៊េប៊ីរបស់​ប៉ាម៉ាក់​បានបៅ​បាន​ល្អហើយ​។​   ៣.ទារកមានពេលសញ្ជឹងគិតខ្លះៗក្នុងមួយថ្ងៃៗ ក្នុង​ថ្ងៃ​ដំបូង​ ទារក​គ្រាន់​តែបៅ​ទឹក​ដោះ​ម្ដាយ ហើយ​បន្ទាប់​មក​ចូល​ដេក​តែ​ប៉ុណ្ណោះ​ និង​មាន​ពេលខ្លះ​​ដែលប៊េប៊ី​យំ​។ ដោយ​ពេល​វេលា​ចេះ​តែ​កន្លង​ផុត​ទៅ​ ពេល​នោះ​ មាន​ថ្ងៃ​មួយ​ ប៉ាម៉ាក់​នឹង​ឃើញ​ថា​ប៊េប៊ី​របស់​យើង​​មាន​ពេល​នៅ​ស្ងាត់​ស្ងៀម​។ ការណ៍​នេះ​មិន​មែន​ព្រោះតែ​ប៊េប៊ីឈឺ​នោះ​ទេ​ សូម​កុំ​បារម្ភ​។ នេះ​គឺ​ជា​សញ្ញា​នៃ​កូន​តូច​របស់​យើង​​ចាប់​ផ្តើម​អង្កេត​មើល​ពិភព​លោក​។ នៅ​ចំណុច​នេះ​ ទារក​ចាប់​ផ្តើម​មាន​ការ​យល់​ដឹង​ ប៊េប៊ីឃើញ​របស់​របរ​នៅ​ជុំ​វិញ​ និង​ទទួល​បាន​ព័ត៌​មាន​។​ ៤. ទារករកមើលសំឡេង ហើយចាប់ផ្តើមស្តាប់ ជា​មួយ​សកម្ម​ភាព​នេះ​ ប៊េប៊ី​កំពុង​តែ​បង្ហាញ​យើង​​ថា​ ត្រចៀក​ គេ​កំពុង​តែ​អភិវឌ្ឍ​យ៉ាង​ត្រឹម​ត្រូវ​ហើយ​។​ ថែម​ពី​លើ​នេះ​ ខួរ​ក្បាល​គេ​ពេល​នេះ​កំពុង​​ប្រើ​ដើម្បី​គិត​រិះ​រេ​អំពី​សំឡេង​នោះ​។ តាម​ពិត​ ទារក​អាច​ស្តាប់​ឮ​តាំង​ពី​គេ​នៅ​ក្នុង​ពោះម៉ាក់ៗ​​មក​ម្ល៉េះ​ យ៉ាង​នេះ​ក្តី​ គឺត្រូវការ​ពេល​សម្រាប់​ប៊េប៊ី​ក្នុង​ការ​ញែក​រើស​​ និង​ញែក​ភាព​ខុស​គ្នា​រវាង​សំឡេង​គួរ​ឲ្យ​ធុញ​ទ្រាន់​ និង​សំឡេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​។​ ហេតុ​នេះ​ ប្រសិន​បើ​ប៉ាម៉ាក់​​ធ្លាប់​តាម​ទាន់​ប៊េប៊ី​ស្វែង​រក​មើល​ប្រភព​សំឡេង​ […]


ការថែទាំទារក

ក្រោយកើត ទោះទារកមានសុខភាពល្អ ក៏ត្រូវពិនិត្យផ្នែកទាំងនេះដែរ

នៅ​ពេល​ទារក​កើត​មក​ភ្លាម​ពេទ្យ​ត្រូវ​ពិនិត្យ​មើល​សុខភាព​ទូទៅ ជា​ពិសេស​ផ្នែក​រាងកាយ ដើម្បី​បញ្ជាក់​ថា ទារក​គ្រប់​លក្ខណៈ​ល្អ ។ ក្រៅ​ពី​ការ​ពិនិត្យ​ទៅ​លើ​រាង​កាយ ខាង​គ្រូ​ពេទ្យ​ជំនាញ​ក៏​ត្រូវ​ធ្វើ​តេស្ត​ដោយ​ប្រើ​ឧបករណ៍​ឆ្លុះ​មើល ដើម្បី​រក​ជំងឺ​ពី​កំណើត​របស់​ទារក​ផង​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត។ ការ​ពិនិត្យ​ផ្សេង​ទៀត​ដែល​ក្រៅ​ពី​ការ​ធ្វើ​ពិនិត្យ​មើល​សុខភាព​រាង​កាយ​ទូទៅ មាន​ការ​ធ្វើ​តេស្ត​ឈាម ការ​ឆ្លុះ​បេះដូង ការ​ធ្វើ​តេស្ត​ការ​ស្តាប់ ឬ​ការ​ជោះ​កែង​ជើង​ជា​ដើម ពី​ព្រោះ​ការ​ពិនិត្យ​ទៅ​លើ​ផ្នែក​ទាំង​នេះ អាច​ជួយ​ឲ្យ​ក្រុម​គ្រូពេទ្យ ដឹង​ពី​សុខភាព​ទារក​កាន់​តែ​ច្បាស់ និង​ដើម្បី​រក​មើល​ថា តើ​ទារក​មាន​ជំងឺ​អ្វី​មួយ​ពី​កំណើត​ដែរ​ឬក៏​អត់ដូចជា៖ -តេស្ត​ឈាម៖ ការ​ធ្វើ​តេស្ត​ឈាម គឺ​ដើម្បី​ពិនិត្យ​មើល​ប្រភេទ​ក្រុម​ឈាម​ទារក ដែល​ទាម​ទារ​ដល់​ការ​តាម​ដាន​ព្យាបាល​ជា​បន្ទាន់ ដើម្បី​ឲ្យ​ទារក​រួច​ផុត​ពី​ពិការ​ភាព​សម្បទា និង​ប្រាជ្ញា​ស្មារតី និង​ជំងឺ​ពី​កំណើត​មួយ​ទៀត គឺ​កង្វះ​អង់ស៊ីម G6PD (Glucose 6 Phospfate De hydrogenase) ដែល​ទាម​ទារ​ឲ្យ​ទារក​ត្រូវ​តម​ចំណី​អាហារ និង​ឱសថ​មួយ​ចំនួន​ទៅ​ថ្ងៃ​អនាគត។ -ឆ្លុះអេកូ​បេះដូង៖ ការ​ឆ្លុះ​អេកូបេះ​ដូង​មើល គឺ​ដើម្បី​រក​មើល​ពី​បញ្ហា​បេះ​ពី​កំណើត ដែល​ត្រូវ​ការ​ព្យាបាល​វះ​កាត់​បន្ទាន់ ឬ​ព្យាបាល​តាម​ដាន​រយៈ​ពេល​យូរ។ -តេស្ត​ការ​ស្តាប់៖ មុន​នឹង​ទារក​ចេញ​ពី​មន្ទីរ​ពេទ្យ​ជាមួយ​ម្ដាយ គឺ​ត្រូវ​ពិនិត្យ​មើល​ការ​ស្ដាប់​របស់​ទារក​សិន ដើម្បី​រក​មើល​ថា ទារក​មាន ឬ​គ្មាន​បញ្ហា​ថ្លង់ ឬ​ពិបាក​ស្ដាប់​ឲ្យ​បាន​លឿន​បំផុត។ ប្រសិន​បើ​ទារក​មាន​បញ្ហា​នេះ ពេទ្យ​នឹង​អាច​រក​វិធី​ព្យាបាល ដើម្បី​ដោះ​ស្រាយ ក៏​ដូច​ជា​ជួយ​សម្រួល​ដល់​ការ​អភិវឌ្ឍ​នៃ​ការ​ប្រាស្រ័យ​ទាក់​ទង​របស់​ទារក​។ -ជោះ​កែង​ជើង៖ ការ​ពិនិត្យ​កែង​ជើង​ទារក គឺ​ដើម្បី​រក​មើល​ជំងឺ​មេតាបូលីក​ពី​កំណើត ដែល​ធ្វើ​ឲ្យ​ទារក​បាត់​បង់​ការ​លូត​លាស់​ផ្នែក​ប្រាជ្ញា​ស្មារតី បញ្ហា​ខ្សោយ រាង​កាយ​ក្រិន ឬ​អាច​បណ្ដាល​ឲ្យ​ទារក​ស្លាប់ ប្រសិន​បើ​ទទួល​ការ​ព្យាបាល​មិន​ទាន់​ពេល​វេលា។ មន្ទីរពេទ្យ […]


ការថែទាំទារក

របស់ ៦ មុខ កុំឲ្យកូនអាយុ ១ ឆ្នាំ ញ៉ាំដាច់ខាត (វីដេអូ)

មិន​គួរ​ចេះ​តែ​ឲ្យ​អ្វី​ទៅ​កូន​ញ៉ាំ តាម​ចិត្ត​ចង់​នោះ​ទេ។ ជា​ពិសេស​កូន​តូច​អាយុ​ទើប ១ ខួប។ ចំណី​ចំណុក​ខ្លះកុំ​ចេះតែ​បញ្ចុក​កូន អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​អូនតូច​ចុះ​ទន់​ខ្សោយ ទៅ​ជា​ឈឺ ឬ​មាន​ខ្លះ​ទៀត​អាច​ស្លាប់​ក៏​មាន។ បើមិន​សូវ​ចាប់​អារម្មណ៍​ថា​ខ្លួន​បញ្ចុក​អី​កូន​ខ្លះ ដែល​អាច​មាន​គ្រោះថ្នាក់​ទេ មក​គិត​លើ​អាហារ ៦ មុខ​នេះ ត្រូវ​ជៀសវាង។ អត្ថបទពាក់ព័ន្ធ: អាហារ៧មុខ​ផ្ដល់ថាមពលដល់អូនៗ ម៉ាក់ប៉ាកុំមើលរំលង គន្លឹះសំខាន់ៗក្នុងការចិញ្ចឹមកូន ម៉ាក់ប៉ាចាំបាច់ត្រូវដឹង (វីដេអូ) កូន​គ្រប់​អាយុ៦ខែ ម៉ាក់​ៗ​គួរ​ជ្រើសរើស​អាហារ​ទាំង​៣ក្រុម​នេះ​​មកចម្អិន​បបរ​ឲ្យ​ញ៉ាំ​(វីដេអូ) កុំ​ចេះ​តែ​ស្មាន! ​ពេល​វេលា​ល្អ​បំផុត​​ផ្តាច់​​ដោះ​អាអូន ពេទ្យបកស្រាយពីពេលវេលា ខួរក្បាលក្មេងលូតលាស់ខ្លាំងបំផុត ចាំបាច់បំប៉នឲ្យល្អ ទារកកើតមកទម្ងន់ប៉ុន្មាន ទើបហៅថាគ្រប់គីឡូ? មកដឹងពីបរិមាណបបរខាប់គ្រប់គ្រឿងត្រូវផ្តល់ឲ្យកូនអាយុ ៦ខែ-១ឆ្នាំ ផ្លែឈើ ១១មុខ ល្អបំផុតសម្រាប់ពេលចាប់ផ្តើមផ្តល់អាហារដំបូងឲ្យកូន ក្មេងតូច​ទើប​ចេះ​ដើរ គួរ​ផឹក​ទឹក​មួយ​ថ្ងៃ​ប៉ុន្មានទើបល្អ? ឲ្យកូនក្មេងញ៉ាំបួស ប៉ះពាល់​សុខភាព​ដែរអត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

ចំណុចសំខាន់ពេលជ្រើសរើសទឹកដោះគោម្សៅល្អឲ្យកូនម៉ឹម

បច្ចុប្បន្ន​អ្នក​ម្តាយ​ភាគ​ច្រើន​​រវល់​នឹង​មុខ​របរ ការងារ​ដែល​ត្រូវ​ទៅ​ធ្វើការ​ឆ្ងាយ​ពី​ផ្ទះ​ ​ចំណែកមួយ​ចំនួន​ទៀត​មាន​ផល​លំបាក​ក្នុង​ការ​បំបៅ​ដោះកូន​​​ ដូច្នេះ​មាន​តែ​ជម្រើស​ឲ្យ​កូន​ម៉ឹម​ទឹកដោះ​គោម្សៅ។ ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​ម្តាយ​ដែល​មាន​បំណង​ឲ្យ​កូន​ម៉ឹម​ទឹកដោះ​គោម្សៅ​ត្រូវ​គិតគូរ​លើ​២​ចំណុច​នេះ​សិន ទើប​មិន​ជះ​ឥទ្ធិពល​ដល់​ការ​លូតលាស់​របស់​កូន។ ១. សារៈ​សំខាន់​នៃ​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះម្តាយ កូន​កើត​មក​ភ្លាម មិន​មែន​យើង​ឲ្យ​បៅ​ម្សៅ​ទឹកដោះគោ​ភ្លែត​នោះ​ទេ ត្រូវ​តែ​បំបៅ​ដោះ​កូន​ភ្លាម ធ្វើ​បែប​នេះ​ទើប​កូន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ពី​ទឹក​ដោះ​ម្តាយ និង​មាន​ប្រព័ន្ធ ការពារ​រឹងមាំ ដែល​អាច​ការពារ​កូនៗ​ពី​ការ​ឆ្លង​ជំងឺ​ផ្សេងៗ​បាន​ជា​ច្រើន​មុខ។ ដោយ​ហេតុ​ថា ទឹកដោះ​ម្តាយ​ល្អ​បំផុត​សម្រាប់​ទារក ទើប​អង្គការ​សុខភាព​ពិភពលោក (WHO) ក៏​ដូច​ជា​ក្រសួង​សុខាភិបាល​ណែនាំ​ឲ្យ​ស្រ្តី​ជា​ម្តាយ បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​តែ​មួយ​គត់​រហូត​បាន៦ខែ និង​បន្ត​ការ​បំបៅ​ដោះ​ម្តាយ​រហូត​កូន​អាយុបាន ២ឆ្នាំ ឬ​លើស​ពី​នេះ។ ២. ជ្រើស​រើស​ទឹកដោះ​គោ​​ម្សៅមាន SYNBIOTIC ជួយ​ប្រព័ន្ធ​ការពារ​រាង​កាយ​រឹងមាំ បើ​តាម​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត ឯកទេស​កុមារ អ៊ុន យូ ការ​ជ្រើស​រើស​ម៉ាក​​ទឹកដោះគោ​ម្សៅតាម​គ្នា​មិន​មែន​ជា​ជម្រើស​ល្អ​ឡើយ សំខាន់​បំផុត​យើង​ត្រូវ​មើល​រូបមន្ត​ដែល​មាន​ផ្សំ​នៅ​ក្នុង​​ទឹកដោះគោម្សៅ តើ​ទឹកដោះ​គោ​ម្សៅនោះផ្សំ​ពីអីខ្លះ? ហើយ​ធាតុផ្សំ​ទាំង​នោះ​ចាំបាច់​សម្រាប់​ការ​លូតលាស់​របស់​កូន​យើង​ទេ? ផលិត​ផល​ទឹក​ដោះ​គោ​នោះ​មាន​ម៉ាក​សញ្ញា​ត្រឹម​ត្រូវ​ទេ? ផលិត​នៅ​ប្រទេស​ណា មាន​ការ​ទទួល​ស្គាល់​ពី​ខាង​ណា​ខ្លះ? ដោយ​ឡែក​ធាតុ​ផ្សំ​ដែល​ចាំបាច់​សម្រាប់​កូន​ក្មេង​វិញ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេ ឯកទេស​ជំងឺ​ទូទៅ​ក៏​បាន​លើក​ឡើង​ថា មាន​ច្រើន​មុខ​ មាន​ទាំង​ប្រូតេអ៊ីន អាស៊ីដខ្លាញ់ល្អ កាបូអ៊ីដ្រាត វីតាមីន ជាតិរ៉ែ​ជាដើម។ ខណៈ​ក្មេង​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ងាយ​នឹង​ឈឺ ទើប​លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ម្តាយ​ឪពុក​​ជ្រើស​រើស​​ទឹកដោះគោ​ម្សៅណា​មាន​រូបមន្ត​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រឹងមាំ។ ដោយ​ឡែក​បច្ចុប្បន្ន​បច្ចេកវិទ្យា​ទំនើប អ្វីៗ​កាន់​តែ​សម្បូរ​បែប អ្នក​ម្តាយ​អាច​ស្វែង​រក​​ទឹកដោះ​គោ​ម្សៅដែល​មាន​ធាតុ​ផ្សំទី១ គឺ SYNBIOTIC ជា​រូបមន្ត​ដែល​ជា​ការ​រួម​បញ្ចូល​​គ្នា Probiotic និង Prebiotics នឹង​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រឹងមាំ ទី២​គឺ​ធាតុផ្សំ​ដែល​ជួយ​ឲ្យ​ដល់​ការ​អភិវឌ្ឍខួរក្បាល […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ