ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ចង់ដឹងថា កូនមានជំងឺ Down syndromeឬអត់ គួរពិនិត្យរកនៅសប្តាហ៍ទីប៉ុន្មាន?

Down syndrome ជាជំងឺ​ហ្សែន​មួយ ដែល​អាច​បណ្តាល​ឱ្យ​កុមារ​អសមត្ថភាព​ខួរ​ក្បាល​ពី​កម្រិត​ស្រាល ទៅ​មធ្យម​ ហើយ​កុមារដែល​មាន​ជំងឺ​នេះ ច្រើន​តែ​មើល​ទៅ​ខុស​ប្លែក​ពី​កុមារឯ​ទៀត ព្រម​ទាំង​មាន​បញ្ហា​សុខភាព​ថែម​ទៀត​ផង។ ជាក់ស្តែង​ កុមារ​ដែល​គ្មាន​ជំងឺ Down syndrome មាន​ក្រូម៉ូសូម​ ២៣ គូ​នៅ​ក្នុង​កោសិកា​រាងកាយ។ ចំណែក​អ្នក​ជំងឺ​នេះ មាន​ក្រូម៉ូសូម​ ២១ ​បន្ថែម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​មាន​តេស្ត​អ្វី​ខ្លះ​ដើម្បី​ដឹង​ថា​ទារក​មាន​ជំងឺ Down syndrome ពី​កំណើត? ការ​ធ្វើ​តេស្ត​ អាច​ឱ្យ​យើង​ដឹង​ថា​ ទារក​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ក្រូម៉ូសូម ដូចជា​ជំងឺ​ Down syndrome ដែរ​ឬ​អត់ ហើយ​ការ​ធ្វើ​តេស្ត​នេះ ទាក់ទង​នឹង​ការ​មើលអេកូលើកម្រាស់កញ្ចឹងកកូន​ ព្រម​ទាំង​ធ្វើ​តេស្ត​ឈាម។ ​​​ការ​ធ្វើ​តេស្ត​ឈាម​ ធ្វើ​ឡើង​នៅ​ចន្លោះ​សប្តាហ៍​១០ ដល់​ទី​១៣​នៃ​ការ​ពពោះ ចំណែក​ឯ​ការមើលអេកូលើកម្រាស់កញ្ចឹងកកូន​ អាច​ចាប់ផ្តើម​នៅ​ចន្លោះ​សប្តាហ៍​ទី ១១ ឬ​មុន​សប្តាហ៍​ទី​ ១៤។ [embed-health-tool-baby-poop-tool] ជាក់ស្តែង លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ឈាម​ និង​ការ​មើលអេកូនេះ អាច​រួម​បញ្ចូល​គ្នា​ ដើម្បី​ប៉ាន់ស្មាន​ពី​ឱកាស​នៃ​ការ​កើត​ជំងឺ Down syndrome លើ​ទារក​។ មួយ​វិញ​ទៀត កត្តា​វ័យ និង​ទម្ងន់​​របស់​ម្តាយ​អំឡុង​ពេល​ពពោះ ក៏​អាច​រួម​ចំណែក​ដល់​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ Down syndrome […]

អត្ថបទផ្សេងទៀតពី ទារក

ស្វែងរក ទារក

ការថែទាំទារក

ទារកទើបកើតអាចមានគ្រោះថ្នាក់ បើម៉ាក់ៗមិនប្រយ័ត្នលើឥរិយាបថនៃការគេង

របៀបគេងសម្រាប់បេប៊ីទើបកើត គឺជារឿងដែរសំខាន់បំផុតម៉ាក់ៗទាំងអស់ត្រូវដឹង ពិសេសម៉ាក់ៗថ្មីថ្មោងទើបមានអូនៗដំបូង ព្រោះបើយើងបណ្តាយឲ្យបេប៊ីគេងខុសទំនង វានឹងបណ្តាលឲ្យបង្កហានិភ័យគ្រោះថ្នាក់ខ្ពស់ និងផលប៉ះពាល់ផ្សេងទៀតចំពោះបេប៊ី។ ចង់ដឹងថាដាក់កូនគេងមិនត្រូវត្រឹមមានបញ្ហាអីខ្លះ គួរធ្វើម៉េច? អត្ថបទនេះអាចបញ្ជាក់បាន។ អត្ថបទពាក់ព័ន្ធ៖ ប៉ាម៉ាក់តិចអត់ដឹង! ទម្លាប់អានសៀវភៅឲ្យកូនស្តាប់មុនចូលគេង មានប្រយោជន៍ខ្លាំង ពិតទេ ក្មេងៗ​មើល​ទូរស័ព្ទយូរ អាច​កើត​អូទីស្សឹម? ១- របៀបគេងល្អបំផុតសម្រាប់អូនៗទើបកើត ចាំថា ត្រូវតែដាក់អូនៗគេងកល់ខ្នង បែរមុខមកលើគ្រប់ពេល (គេងផ្ងារ) មិនថាថ្ងៃមិនថាយប់ ព្រោះនេះជារបៀបគេងត្រឹមត្រូវបំផុត ដោយសារទារកទើបកើត ប្រឈមហានិភ័យស្លាប់ភ្លាមៗ ដែលភាសាបច្ចេកទេសហៅថា SIDS ពិសេសកើតឡើងចំពោះទារកដែលម៉ាក់ប៉ាទុកឲ្យផ្កាប់មុខតែម្តង។ ហេតុនេះ ម៉ាក់ៗ ត្រូវតែដាក់បេប៊ីគេងបែរឡើងលើ មិនត្រូវឲ្យអូនៗគេងផ្កាប់មុខជាដាច់ខាត។ ការដាក់អូនៗឲ្យគេងផ្ងារគ្រប់ពេលវេលា ជាវិធីសាស្ត្រត្រឹមត្រូវបំផុតឲ្យយើងងាយស្រួលការពារកូន និងប្រាកដថាកូនយើងមានសុវត្ថិភាព គេងលក់ស្រួលហើយស្កប់ស្កល់។ មានភស្តុតាងជាច្រើនត្រូវគេប្រមូលមកពីជុំវិញពិភពលោក ដោយបង្ហាញថា ការបង្កើតទម្លាប់ដាក់ទារកឲ្យគេងផ្ងារពីដំបូង និងគ្រប់ពេលសុទ្ធតែអាចកាត់បន្ថយហានិភ័យទារកស្លាប់ភ្លាមៗ (Sudden infant death syndrome) យ៉ាងមានប្រសិទ្ធភាព។ អត្ថបទពាក់ព័ន្ធ៖ តិចនិក​ចិញ្ចឹម​កូន​តូច​អាយុ ក្រោម ៦ ខែ ឲ្យ​លូតលាស់​​ល្អ មិន​ងាយ​ឈឺ ស្រាយ​ចម្ងល់​រឿង​មិន​ឲ្យ​អាអូន​អាយុ​ក្រោម ៦ ខែ ញ៉ាំ​ទឹក ពេលវេលាគេងសម្រាប់ក្មេងៗ អាស្រ័យលើអាយុ ចុះជាមធ្យមក្មេងត្រូវគេងប៉ុន្មានម៉ោងទើបត្រឹមត្រូវ? WHO ​ព្រមានប៉ាម៉ាក់ដែលចូល​ចិត្ត​ឲ្យ​កូន​មើលទូរសព្ទ ទាំងនេះជាកំហុសឆ្គង និងការទទួលខុសត្រូវរបស់ឪពុកម្តាយមានកូនអូទីស្សឹម ២- រឿងសំខាន់ត្រូវចងចាំ ត្រូវប្រាកដថា គ្រប់ពេលយើងបានដាក់កូនតូចឲ្យគេងផ្ងារបានត្រឹមត្រូវ មិនបានគេងផ្កាប់មុខ ឬបែរចំហៀងឡើយ […]


ការថែទាំទារក

ទារកអាយុប៉ុន្មានខែ ទើបម៉ាក់ប៉ាគួរកាត់ក្រចកឲ្យកូន?

ជា​ទូទៅ ពេល​ដែល​ទារក​កើត​មក​គឺ​តម្រូវ​ឲ្យ​ពាក់​ស្រោម​ដៃ​ស្រោម​ជើង ដើម្បី​កុំ​ឲ្យ​ត្រជាក់ ឬ​ការពារ​កុំ​ឲ្យ​ទារក​បៀម​ដៃ​មិន​ស្អាត តែ​នៅ​ពេល​ទារក​ធំ​ទៅៗ សរីរាង្គ​ផ្សេងៗ​របស់​ទារក​ចាប់​ផ្ដើម​លូត​លាស់ ហើយ​ដៃ​ជើង​ដែល​ធ្លាប់​តែ​ពាក់​ស្រោម​ដៃ​ស្រោម​ជើង ក៏​ចាប់​ផ្ដើម​ដុះ​ក្រចក​បន្តិច​ម្ដងៗ​ដែរ។ ម៉ាក់​ប៉ា​ថ្មី​ថ្មោង​មាន​ដឹង​អត់​ថា កូន​ប៉ុន្មាន​ខែ​ទើប​អាច​កាត់​ក្រចក​ឲ្យ​បាន? ១.បង​ស្រី ហេង ស្រីនី ជា​អ្នក​លក់​ដូរ​ក្នុង​ផ្សារ​ម្នាក់​ នៅ​ខេត្ត​កណ្ដាល​ថា ពេល​កូន​នៅ​តូច​ពេក មិន​ហ៊ាន​កាត់​ទេ ព្រោះ​ខ្លាច​មិន​ប្រយ័ត្ន​ជ្រុល​ដៃ​កាត់​ដោយ​សាច់​កូន ទាល់​តែ​កូន​បាន​ចាស់​ខែ​បន្តិច​ទើប​ហ៊ាន​កាត់​ ប្រហែល៣-៤ខែ។ ម៉្យាងទៀត កូន​ពាក់ស្រោមដៃរហូត ចឹងហើយមិនចាំបាច់កាត់ក្រចកឲ្យកូនទេ។ ២.បង​ស្រី សុភា អ្នក​រក​ស៊ី​ម្នាក់​រស់​នៅ​ម្ដុំ​ឈូក​វ៉ា បាន​ឲ្យ​ដឹង​ថា “សម្រាប់​ខ្ញុំ ពេល​ដំបូង​ឡើយ​ចង់​កាត់​ឲ្យ​កូន​ពេល​អាយុ​បាន​១​ខែ​ជាង ប៉ុន្តែ​ឃើញ​កូន​នៅ​ខ្ចី​ពេក ហើយ​ណា​មួយ​មាន​មីង​ៗ​ប្រាប់​ថា ចាំ​កូន​បាន៣-៤ខែ​សិន​ទៅ​ចាំ​កាត់ ចឹង​ខ្ញុំ​ក៏​ធ្វើ​តាម​មីង​ប្រាប់​ទៅ។ ប៉ុន្តែ ខ្ញុំ​ធ្លាប់​មើល​តាម​អ៊ីនធើណេត គេ​ថា កូន​បាន​១ខែ​ជាង​អី​កាត់​បាន​ហើយ ព្រោះ​ក្រចក​កូន​ចាប់​ផ្ដើម​ដុះ ហើយ​ក៏​ចាប់​ផ្ដើម​កខ្វក់​ដែរ តែ​ខ្ញុំ​មិន​ហ៊ាន​​ប្រថុយ​ខ្លាច​ប៉ះពាល់​កូន”។ សម្រាប់​បញ្ហា​កាត់​ក្រចក​កូន​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ​បាន​ពន្យល់​ឲ្យ​ដឹង​ថា នៅ​ពេល​ទារក​មាន​អាយុ​១ខែ ក្រចក​ចាប់​ផ្ដើម​រឹង ល្មម​ម៉ាក់​ប៉ា​អាច​កាត់​បាន​ហើយ មិន​បាច់​ចាំ​រហូត​ទាល់​តែ​ដោះ​ស្រោម​ដៃ​ទើប​កាត់​ក្រចក​កូន​ទេ។ បើ​តាម​ចាស់​ៗ​សម័យ​មុន ឲ្យ​ទុក​ក្រចក​កូន​រហូត​ទាល់​តែ៣-៤​ខែ​ទើប​កាត់​បាន ដោយ​សារ​គាត់​គិត​ថា កូន​ពាក់​ស្រោម​ដៃ​ហើយ​មិន​បាច់​កាត់​អី​ច្រើន​ទេ ខ្លាច​កាត់​ទៅ​ជ្រុល​ដៃ​ កាត់​ដោយ​សាច់​កូន ធ្វើ​ឲ្យ​កូន​ឈឺ យំ​វិញ​ទេ។ លោក​វេជ្ជបណ្ឌិតបន្ត​ថា ទោះ​ទុក​ក្រចក​កូន​ទាល់​តែ​៣-៤​ខែ […]


អាហារូបត្ថម្ភទារក

អាចឲ្យកូនបៅទឹកបាយជំនួសទឹកដោះម្តាយ ឬទឹកដោះគោម្សៅបានអត់?

ស្រីៗយើងមួយចំនួន​ក្រោយ​សម្រាលកូនរួច​ទំនងជា​អាចមានចម្ងល់ថាតើ​ក្រៅពី​ម្សៅ​ទឹក​ដោះគោ​​អាចមានអ្វីផ្សេង​ជំនួស​ទឹកដោះម្ដាយ ម្រាប់​ឲ្យ​ប៊េប៊ី​បៅ​បានឬយ៉ាងណា​។​​ ចំពោះកុមារ​ខ្លះអាចមាន​បញ្ហា​អាលែកហ្ស៊ីជាមួយ​ទឹកដោះគោ និង​ខ្លះ​មិនអាច​ផឹកទឹក​ដោះគោបាន​ដែរ។ ចុះ​ទឹកបាយ​វិញ​មានប្រយោជន៍​ចំពោះ​កុមារ​ដែរឬទេ?​ ១- អ្វីជាទឹកបាយ? ទឹកបាយ គឺសំដៅលើទឹកដាំចេញពីគ្រាប់អង្ករយើងនឹងឯង ដោយត្រូវដាំបាយ បន្ទាប់មកសម្រិតយកគ្រាប់បាយចេញ ខណៈជម្រើសមួយទៀត​កិនអង្ករសម្រូបដាំ ដើម្បីទទួលបានប្រូតេអ៊ីនកាន់តែច្រើន។ ទឹកបាយ គឺមានជាតិផ្អែមពីធម្មជាតិ ដែលជាការបំប្លែងពីកាបូអ៊ីដ្រាត​ទៅជាជាតិស្ករ ខណៈទឹកបាយភាគច្រើន ក៏មានជាតិកាបូអ៊ីដ្រាតដូចទៅនឹងបាយដែរ ហើយទឹកបាយ គឺអាចស័ក្ដិសម និងមានសុវត្ថិភាពខ្ពស់ សម្រាប់ទារកដែលមានបញ្ហាអាលែកហ្ស៊ីជាមួយម្សៅ​ទឹកដោះគោ ។ ២ សារធាតុចិញ្ចឹមមានក្នុងទឹកបាយ ក្នុងទឹកបាយ​សម្បូរទៅដោយកាបូអ៊ីដ្រាត ជាតិស្ករ និងកាឡូរី បើធៀបជាមួយទឹកផ្សេងៗទៀតក្រៅពីទឹកដោះគោ។ ក្នុងទឹកបាយជាធម្មតាផ្ដល់ កាឡូរី ១២០ ស្ករ១០ក្រាម កាបូអ៊ីដ្រាតសរុប ២០ក្រាម គ្មានប្រូតេអ៊ីន និងមានជាតិខ្លាញ់សរុប ២ក្រាម។ អត្ថបទពាក់ព័ន្ធ៖ ការពិត “ទឹកបាយ” មានប្រយោជន៍ខ្លាំង មនុស្សសម័យ​ឥឡូវមិនសូវដឹង ៣- តើទឹកបាយមានសុវត្ថិភាពសម្រាប់ទារក និងអូនៗទើបចេះដើរដែរទេ? បើទោះជាទឹកបាយមានសុវត្ថិភាពសម្រាប់ក្មេងៗមានបញ្ហាអាលែកហ្ស៊ីក៏ពិតមែន ប៉ុន្តែជាការណែនាំ មិនគួរផ្តល់ទឹក​បាយ​ទៅឲ្យទារកនោះទេ គួរផ្តល់ឲ្យទារកនូវទឹកដោះម្តាយ ឬម្សៅទឹកដោះគោ។ ទឹកបាយ ត្រូវចាត់ទុកជាទឹកមួយប្រភេទ​ដែលមិនបង្កឲ្យមាន​អាលែកហ្ស៊ី​ តែក៏មិនមែនជាប្រភពជាតិកាល់ស្យូម ឬវីតាមីន B12 ដែលសម្បូរនៅក្នុងទឹកដោះគោនោះដែរ។ ចំពោះប៉ាម៉ាក់ ដែលគ្មានជម្រើសផ្តល់ទឹកដោះប្រភេទណាមួយទៅឲ្យកូនបៅបាននោះ អាចប្រើទឹកបាយទៅចិញ្ចឹមអូនៗបាន​តែក្នុង​ករណី​មានការណែនាំពីអ្នកជំនាញប៉ុណ្ណោះ​ ហើយ​ត្រូវប្រាកដថា អូនៗអាចទទួលបានជាតិខ្លាញ់ […]


ការថែទាំទារក

ទឹកប៉ុន្មានប្រភេទនេះ ម៉ាក់ៗមិនគួរយកឆុងទឹកដោះគោឲ្យកូន

សម្រាប់​ម៉ាក់​ៗ​ដែល​ឲ្យ​កូន​បៅ​ម្សៅ​ទឹកដោះ​គោ ពិតជា​សម្រិតសម្រាំងប្រភេទទឹក​ឆុង​ជាមួយ​ទឹកដោះ​គោ​ឲ្យ​កូនបៅ ព្រោះដើម្បីឲ្យកូនមានសុខភាពល្អ។ លោកឱសថ​ការី គីម កាណែល បាន​ឲ្យដឹង​ថាបើយើង​ពិតជា​គិតគូរ​ដល់​សុខភាព​កូន​តូច​មែន គួរតែ​ចៀសវាង​នូវ​ទឹក​ទាំង​ប៉ុន្មាន​ខាងក្រោម​នេះ ព្រោះ​វា​នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន។ ១- ទឹក​មាន​ជាតិ​រ៉ែ​ខ្ពស់ ការ​ប្រើ​ទឹក​មាន​ជាតិ​រ៉ែ​ឆុង​ម្សៅ​ទឹកដោះ​គោ​ឲ្យ​កូន​បៅ អាច​ផ្លាស់ប្ដូរ​រូបមន្ត​ទឹកដោះគោ និង​បំបែក​តុល្យភាព​ជាតិរ៉ែ​ដែល​មាន​ស្រាប់​ក្នុង​ម្សៅ​ទឹកដោះគោ​ទៀត​ផង ដែល​ជា​ហេតុ​នាំឲ្យ​ទារក​មិន​អាច​ទទួល​បាន​អាហារូបត្ថម្ភ​ត្រឹមត្រូវ​ពី​ម្សៅ​ទឹក​ដោះ​គោ។ ទឹក​ដែល​មាន​ជាតិ​រ៉ែ​កាន់តែ​ខ្ពស់ កូន​នឹង​ជួប​បញ្ហា​ទល់​លាមក រហូត​អាច​មាន​ជំងឺ​រលាក​ពោះវៀន​ធំ​ថែម​ទៀត។ ២- ទឹក​ដាំពុះ​ច្រើនដង សម្រាប់​ទឹក​ដាំ​ច្រើន​ដង​នេះ​វិញ ក៏​មិន​គួរ​យក​មក​ឆុង​ម្សៅ​ទឹកដោះគោ​ឲ្យ​កូន​បៅ​ដែរ ព្រោះ​វា​មាន ផ្ទុក​សារធាតុ​ដែល​អាច​ធ្វើ​ឲ្យ​កូន​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​បាន​គ្រប់​ពេល​ប្រសិនជាយើងមិន​ប្រយ័ត្ន។ ៣- ទឹក​​ទុកចោល​យូរ មាន​ដី​ ឬ​កម្ទេច​កំ​ទី​ហុយ​ចូល ទឹក​ប្រភេទ​នេះ បើ​ទោះ​ជា​ដាំ​ពុះ​ក៏​ពិត​មែន តែ​បើ​មិន​មាន​ការ​គ្របឲ្យ​បាន​ជិត នាំឲ្យ​មាន​មេរោគ​ធ្លាក់ ឬ​ប៉ើង​ចូល ដែល​ជា​ហេតុ​នាំឲ្យ​កូន​រាករូស ក្អួត និង​ធ្លាក់​ខ្លួន​ឈឺ​ជាដើម។ ដូចនេះ​ម៉ាក់​ៗ​ត្រូវតែ​ចៀសវាង ទើប​កូន​អាច​មាន​សុខភាព​ល្អ​បាន។ ៤- ទឹក​ឆ្លងកាត់​ម៉ាស៊ីន​ច្រោះ​ទឹក ទឹក​ដែល​ឆ្លងកាត់​ម៉ាស៊ីន​ច្រោះ យើង​ក៏​មិន​គួរ​ប្រើ​មក​ឆុង​ម្សៅ​ទឹកដោះគោ​ឲ្យ​កូន​ដែរ ព្រោះ​ម៉ាស៊ីន​ច្រោះ​នោះ​បើ​ផ្លាស់ប្ដូរ​មិន​ទាន់​ពេលវេលា វា​អាច​ផ្ទុក​មេរោគ​ជាច្រើន​ក្នុង​នោះ។ ដូចនេះ អ្នក​គួរតែ​ប្រើ​ទឹក​ដែល​ដាំ​ពុះ​ធម្មតា​មក​ឆុង​ម្សៅ​ទឹកដោះគោ​ឲ្យ​កូន​បៅ​បាន ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន។ ៥- ទឹក​សុទ្ធ​គ្មាន​ប្រភព ឬ​ម៉ាក​ត្រឹមត្រូវ បច្ចុប្បន្ន​មាន​ការ​លក់​ទឹក​បរិសុទ្ធ​ជាច្រើន​ដែល​គ្មាន​ម៉ាក​សញ្ញា និង​ក្រុមហ៊ុន​ផលិត ហើយ​ក៏​គ្មាន​កា​ទទួល​ស្គាល់​ត្រឹមត្រូវ​ពី​ក្រសួង ដោយ​ខ្លះ​លួច​យក​ទឹក​ពី​ក្បាល​រ៉ូប៊ីណេ ច្រក​ដាក់​ដប​យក​មក​លក់ ដោយ​មិន​មាន​ម៉ាស៊ីន​ចម្រោះ និង​សម្លាប់​មេរោគ ដែល​ទឹក​ប្រភេទ​នេះ​នាំឲ្យ​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​កូន។


ការថែទាំទារក

ឃើញ​ទឹកឃ្មុំផ្អែមៗ តិចច្រឡំឲ្យទារកក្រោម ១ ឆ្នាំញ៉ាំ ប្រយ័ត្នគ្រោះថ្នាក់

នៅ​ពេល​​ទារក​លូត​លាស់​ធំ​ទៅ​ៗ ម៉ាក់​ប៉ា​អាច​​ចាប់​ផ្ដើម​ឲ្យ​កូន​ញ៉ាំ​អាហារ​ប្លែកៗ​ច្រើន​មុខ ជា​ពិសេស​អាហារ​ដែល​មាន​ជាតិ​ផ្អែម ព្រោះ​ក្មេង​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែម​ៗ តែ​ត្រូវ​ដឹង​ថា គ្រូពេទ្យ​ជំនាញ​មិន​ណែនាំ​ឲ្យ​ទារក​អាយុ​មិន​ទាន់​គ្រប់​១ឆ្នាំ​ញ៉ាំ​ទឹក​ឃ្មុំ​ទេ។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ទោះ​ទឹក​ឃ្មុំ​ផ្អែម​ប៉ុនណាក៏​ដោយ ម៉ាក​ប៉ា​មិន​ត្រូវ​ឲ្យ​ទារក​ក្រោម​អាយុ១ឆ្នាំ​ញ៉ាំ​ទេ ព្រោះ​ក្រពះ​ពោះ​វៀន​កូន​នៅ​ខ្ចី ហើយ​នៅ​ក្នុង​ទឹក​ឃ្មុំ​ស្រស់​នោះ​អាច​មាន​ផ្ទុក​បាក់​តេរី Clostridium​។ បើ​តាម​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺ​សហរដ្ឋ​អាមេរិក​ (CDC) ឲ្យ​ដឹង​ថា ទារក​ដែល​មាន​អាយុ​ក្រោម​១ឆ្នាំ ដាច់​ខាត​គឺ​មិន​ត្រូវ​ឲ្យ​ញ៉ាំ​ទឹកឃ្មុំ​ទេ ពី​ព្រោះ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​ទារក​នៅ​មិន​ទាន់​លូតលាស់​បាន​ល្អ​សម្រាប់​ទប់​ទល់​នឹង​បាក់តេរី​ដែល​មាន​នៅ​ក្នុង​ទឹក​ឃ្មុំ​ឆៅ​នៅ​ឡើយ​ទេ។ CDC បាន​បន្ថែម​ថា ទារក​អាច​កើត​ជំងឺ Botulism ដោយសារ​ការ​ញ៉ាំ​ពង​របស់​បាក់តេរី Clostridium botulinum ដែល​រក​ឃើញ​មាន​នៅ​លើ​ដី ទឹក​ឃ្មុំ និង​ផលិត​ផល​​ធ្វើ​ចេញពី​ទឹក​ឃ្មុំ។ ពង​របស់​បាក់តេរី​ទាំង​នេះ​នឹង​ក្លាយ​ទៅ​ជា​បាក់តេរី​ពេញ​រូបរាង​នៅ​ក្នុង​ពោះ​វៀន​ធំ​ទារក និង​អាច​បង្ក​ឲ្យមាន​គ្រោះ​ថ្នាក់ ​ពុល​ដល់​ប្រព័ន្ធ​ប្រសាទ​នៅ​ក្នុង​រាង​កាយ។ ក្នុង​ករណី​ដែល​ទារក​បាន​កើត​ជំងឺ ​Botulism ​នេះ​ហើយ ទារក​នឹង​មាន​ចេញ​រោគ​សញ្ញាមួយ​ចំនួន​ដូច​ជា៖ – ខ្សោយ – ទល់លាមក – មិន​រំលាយ​អាហារ – ក្អួត លើស​ពី​នេះ ទារក​អាច​មួរ​ម៉ៅ ឆាប់​ខឹង ពិបាក​ដក​ដង្ហើម ករណី​ខ្លះ​ទៀត ទារក​អាច​ប្រកាច់​ក៏​ថា​បាន។ ម៉ាក់​ប៉ា​មិន​ត្រូវ​ឲ្យ​កូន​តូច​ញ៉ាំ​ទឹក​ឃ្មុំ​ទេ ហើយ​ក៏​ត្រូវ​ចៀស​វាង​ផលិត​ផល​ទាំង​អស់​មិន​ថា​នំ ទឹក​ដោះ​គោ​ផ្សេងៗ​ដែល​មាន​ផ្ទុក​ជាតិ​ទឹក​ឃ្មុំ ដើម្បី​ការ​ពារ​កូន​កុំ​ឲ្យ​ឆ្លង​បាក់តេរី​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន​ធ្ងន់​ធ្ងរ​បាន។​


ការថែទាំទារក

ម៉ឹមទឹកដោះគោសុខៗ ហេតុអីបែរជាកូនបៅលែងត្រូវវិញ?

ករណី​កូន​បៅ​ទឹកដោះ​គោ​ម្សៅ​ម៉ាក និង​លេខ​តែ​មួយ​តាំងពី​ដើម​មក បែរជា​បៅ​លែង​ត្រូវ​នៅ​អំឡុង​ពេល​ណា​មួយ​ទៅ​វិញ រហូត​ម៉ាក់​ប៉ា​ព្យាយាម​ស្វែង​រក​ម៉ាក​ទឹក​ដោះ​គោ​ផ្សេង។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ​បាន​ឲ្យ​ដឹង​ថា ករណី​បែប​នេះ​លោក​ជួប​ច្រើន​មក​ហើយ ដោយ​អាការៈ​ដែល​អាណាព្យាបាល​តែង​លើក​ឡើង​មាន​ដូចជា៖ – បៅ​មិន​សូវ​ឡើង​គីឡូ – ទល់​លាមក – រាករូស – ក្អួត​ចង្អោរ វេជ្ជបណ្ឌិត​រូប​នោះ​បាន​បន្ត​ថា ករណី​ទារក​ទើប​កើត​រហូត​ដល់ ១០ ខែ ឬ ១ ឆ្នាំ​គីឡូ​ឡើង​លឿន​ណាស់ ហើយ​បន្ទាប់​ពី​ចូល​ដល់​វ័យ​នោះ​កូន​ក្មេង​លែង​សូវ​ឡើង​គីឡូ​ត​ទៅ​ទៀត​ហើយ។ លោក​បន្ថែម​ទៀត​ថា​ជា​ទូទៅ​ក្មេង​ចាប់ពី​កើត​ដល់ ៤ ខែ ជា​មធ្យម​មួយ​សប្ដាហ៍​ឡើង ២០០-៣០០ ក្រាម ដូចនេះ​ពេល​កូន​ធំ​ដល់​វ័យ ១ ឆ្នាំ​គីឡូ​ឡើង​កាន់តែ​យឺត​ទៅ​ៗ។ ព្រោះតែ​បែបនេះ​ហើយ ទើប​ពួកគាត់​សន្និដ្ឋាន​ថា កូន​បៅ​ទឹក​ដោះ​គោ​ប្រភេទ​តែ​មួយ លេខ​តែ​មួយ​នោះ​លែង​ត្រូវ​តទៅ​ទៀត តែ​តាម​ពិត​នោះ​គឺជា​ធម្មជាតិ​របស់​ក្មេង​ប៉ុណ្ណោះ។ ចំណែក​ករណី​មាន​រាករូស ក្អួត​ចង្អោរ​ ទល់​លាមកវិញ មក​ពី​ជំងឺ ការ​បង្ក​រោគ​ ឬ​រលាក​ក្រពះ​ពោះវៀន​ដោយ​ខ្លួនឯង​ទៅ​វិញ​ទេ។ ជាចុងក្រោយ​លោក​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​ស្វែង​រក​មូលហេតុ​ពិត​ប្រាកដ ជា​ជាង​សន្និដ្ឋាន និង​បញ្ច្រក​ថ្នាំ​កូន​ដោយ​ចិត្ត​ឯង។


ការថែទាំទារក

ម៉ាក់ៗយកទឹកមានជាតិរ៉ែខ្ពស់ឆុងទឹកដោះគោ កូនអាចមានបញ្ហាមួយនេះ

មាន​ម៉ាក់​ៗ​ជាច្រើន​បាន​ជ្រើសរើស​ទឹកបរិសុទ្ធដែលមានជាតិ​រ៉ែ​ ហើយថែមទាំងមាន​តម្លៃ​ថ្លៃ​ទៅ​ឆុង​ទឹក​គោ​ឲ្យ​កូន​បៅ ដោយ​យល់​ថា​ទឹក​កាន់តែ​ថ្លៃ មាន​ជាតិ​រ៉ែ​ខ្ពស់​ល្អ​សម្រាប់​កូន​តូច។ ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បកស្រាយ​ឲ្យ​ដឹង​ថា នេះ​ជា​ការ​គិត​មិន​ត្រឹមត្រូវ​ទេ ការ​ប្រើ​ទឹក​មាន​ជាតិ​រ៉ែឆុង​ម្សៅ​ទឹកដោះ​គោ​ឲ្យ​កូន​បៅ អាច​ផ្លាស់ប្ដូរ​រូបមន្ត​ទឹកដោះគោ និង​បំបែក​តុល្យភាព​ជាតិរ៉ែ​ដែល​មាន​ស្រាប់​ក្នុង​ម្សៅ​ទឹកដោះគោ​ទៀត​ផង ដែល​ជា​ហេតុ​នាំឲ្យ​ទារក​មិន​អាច​ទទួល​បាន​អាហារូបត្ថម្ភ​ត្រឹមត្រូវ​ពី​ម្សៅ​ទឹក​ដោះគោ។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​បន្ត​ទៀត​ថា ទឹក​ដែល​មាន​ជាតិ​រ៉ែ​កាន់តែ​ខ្ពស់ កូន​នឹង​ជួប​បញ្ហា​ទល់​លាមក រហូត​អាច​មាន​ជំងឺរលាក​ពោះវៀន​ធំ​ថែម​ទៀត។ លោក​វេជ្ជបណ្ឌិត​បន្ថែម​ទៀត​ថា បើ​កូន​បៅ​ទឹក​ដោះ​គោ ជម្រើស​ល្អ​គួរតែ​ប្រើ​ទឹក​ដាំ​ពុះ​ដោយ​ខ្លួនឯង និង​ទុក​ដាក់​ឲ្យ​មាន​អនាម័យ ទើប​កូន​បៅ​ទៅ​គ្មាន​បញ្ហា​អស់​ទាំង​នោះ។ ទឹក៣ប្រភេទនេះ មិនគួរយកមកឆុង​ទឹកដោះគោ​ទេ៖ – ទឹក​ដាំ​ច្រើនដង – ទឹក​ម៉ាស៊ីន​ច្រោះ​ – ​ទឹក​​ទុកចោល​យូរ មាន​ដី​ ឬកម្ទេច​កំទីហុយចូល។ លោកវេជ្ជបណ្ឌិត​​បាន​បន្ត​ទៀត​ថា កូន​ដែល​បៅ​ទឹក​ដោះ​គោ​ងាយ​នឹង​ទល់​លាមក​ជាង​ក្មេងបៅដោះ​ម្តាយណាស់​ទៅ​ហើយ ហើយ​បើ​ពេល​ឆុង​ជាមួយ​ទឹកជាតិ​រ៉ែ​ខ្ពស់​ រឹតតែ​ប្រឈមនឹង​បញ្ហា​នោះ​ខ្លាំង​ជាង​មុន​ទៅ​ទៀត។ ជម្រើស​ល្អ​បំផុត​ដែល​ជួយ​ឲ្យ​កូន​លូតលាស់​ប្រកប​ដោយ​សុខភាព​ល្អ បញ្ហា​ស្មារតី​រឹងមាំ មិន​សូវ​ទល់លាមក គ្មាន​អ្វីល្អ​ជាង​ទឹកដោះ​ម្តាយ​ទេ ដូចនេះ​ម្តាយ​​គួរ​បំបៅដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច ៦ ខែ​ដែរ។ អត្ថបទពាក់ព័ន្ធ៖ បើកូនម៉ឹមម្សៅទឹកដោះគោ ម៉ាក់ៗត្រូវធ្វើតាមប៉ុន្មានចំណុចនេះ ទើបក្មេងមិនសូវឈឺ យកទឹកបបរឆុងទឹកដោះគោឲ្យកូនម៉ឹម ជារឿងត្រឹមត្រូវ ឬអត់? លក្ខខណ្ឌបែបណា ទើបម៉ាក់ៗត្រូវប្តូរម៉ាកទឹកដោះឲ្យកូនម៉ឹម? ភាពខុសគ្នារវាងកូនក្អួត និងកូនក្អែ ម៉ាក់ប៉ាត្រូវចេះសង្កេត កូន​ក្អួត​​ក្នុង​ស្ថានភាពបែបណា​ត្រូវ​យកទៅពេទ្យជាបន្ទាន់?​ ក្បួនពេទ្យ ទឹកប្រភេទនេះ ឆុងទឹកដោះគោឲ្យកូនល្អបំផុត ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group […]


ការថែទាំទារក

ប៉ាម៉ាក់ឧស្សាហ៍ឱបកូន​ ធ្វើឲ្យកូនមានអារម្មណ៍ស្ងប់ល្អ

អ្នកវិទ្យាសាស្ត្រ​​ជប៉ុន​បាន​សិក្សា​លម្អិតមួយ​​ទៅ​លើ​កម្រិត​នៃ​ការ​ឱប​ទៅ​លើ​ទារក និង​អារម្មណ៍​របស់​ទារកពេល​ត្រូវ​បានឱប។ ក្រុម​អ្នក​វិទ្យាសាស្ត្រទាំងនោះ​​មក​ពី​សាកលវិទ្យាល័យ Toho បាន​សិក្សា​ទៅ​លើ​អារម្មណ៍​ស្ងប់​របស់​កូន​តូច​ដែល​បាន​ទទួលការ​ឱប​ក្នុង​កម្រិត​ផ្សេងៗ​គ្នា​ និង​ពេល​ត្រូវ​ឱប​ដោយ​អ្នក​ដទៃ​​ហើយ​ប្រៀបធៀប​នឹង​ការ​ឱប​ពី​ប៉ាម៉ាក់។ ក្រុម​អ្នកវិទ្យាសាស្រ្តទាំងនោះ​ធ្វើ​ការ​សិក្សា​ទៅ​លើ​អត្រា​ចង្វាក់បេះដូង​របស់​កូន​តូច និង​បំពាក់​ឧបករណ៍​ចាប់​សម្ពាធ​ទៅ​លើ​ដៃ​មនុស្ស​ធំ​ ហើយ​​វាយតម្លៃ​ទៅ​លើ​ប្រតិកម្ម​របស់​កូន​តូច​ពេល​ត្រូវ ​​ព​ធម្មតា ពេល​ត្រូវ​ឱប​ក្នុង​កម្រិត​មធ្យម និង​ពេល​ត្រូវ​ឱប​ណែន។ យោងតាម​ការ​លទ្ធផល​ចេញ​ផ្សាយ​នៅព្រឹត្តិប័ត្រ​វិទ្យាសាស្ត្រសែល (Journal Cell) ទារក​នៅពេល​ត្រូវ​ឱប​ក្នុង​កម្រិត​មធ្យម​មាន​អារម្មណ៍​ស្ងប់​ជា​ង​ ពេល​ត្រូវ​ព ប៉ុន្តែ​អារម្មណ៍​ស្ងប់​នេះ​នឹង​ធ្លាក់​ចុះ​ពេល​ត្រូវ​ប្ដូរ​មក​ឱបណែនវិញ​។ អ្នកស្រាវជ្រាវ​ក៏​បាន​រក្សា​រយៈពេល​នៃ​ការ​ឱប​នេះ​ត្រឹម​តែ​២០​វិនាទីប៉ុណ្ណោះ​ ដើម្បី​ចៀសវាង​ទារក​មាន​អារម្មណ៍​មិន​ល្អ​ពេល​ត្រូវ​ព ឬ​ឱប​យូរ​ជាង​១នាទី។ សម្រាប់​ទារក​ដែលមាន​​អាយុ​ប្រមាណ​៤ខែ​ អារម្មណ៍​ស្ងប់​របស់​ទារក​​គឺ​កាន់តែ​ល្អ​ឡើង​ពេល​ត្រូវ​ឱប​ពី​ប៉ាម៉ាក់​ បើធៀបនឹង​ការឱប​របស់​​អ្នក​ដទៃមកលើទារក​​។ ដូចនេះ​អ្នក​វិទ្យាសាស្ត្រ​ជឿថា​ការ​ឱប​ដ៏​ល្អ​សម្រាប់​កូន​តូច​គឺ​ការឱប​ក្នុង​កម្រិត​មធ្យម​និង​ឱប​ដោយ​ប៉ាម៉ាក់។ ម៉្យាងទៀត មិនមែន​ត្រឹម​តែ​កូន​តូច​មាន​អារម្មណ៍​ស្ងប់​ សូម្បី​ប៉ាម៉ាក់​ក៏​មាន​អារម្មណ៍​ស្ងប់​ដែរ។ អ្នកវិទ្យាសាស្ត្រ​ជឿ​ទៀត​ថា​នេះ​ជា​លើក​ទី១​ដែល​ផលប៉ះពាល់​ខាង​សរីរវិទ្យា​នៃ​ការ​ឱប​មាន​ទៅ​លើ​កូន​តូច​ត្រូវ​បាន​វាស់វែង​ ហើយ​​ការ​រកឃើញ​នេះ​អាច​ជំរុញ​ចំណេះដឹង​អំពី​ទំនាក់ទំនង​របស់​ទារក និង​ប៉ាម៉ាក់ និង​ផ្លូវចិត្ត​របស់​ទារក។ បន្ថែម​ពី​នេះ​ទៀត លោក Hiromasa Funato អ្នកវិទ្យាសាស្ត្រ​ម្នាក់​ក្នុង​ក្រុម​បាន​លើក​ឡើង​ថា គេ​អាច​ប្រើ​ការ​រកឃើញ​នេះ​ដើម្បី​រក​មើល​ជំងឺ​អូទីស្សឹម​ដំណាក់កាល​ដំបូង​ដែរ។ ការ​ស្រាវជ្រាវ​នេះ​គឺ​សង្កត់​ធ្ងន់​ទៅ​លើ​អារម្មណ៍​ផ្សេងៗ​ដែល​ទទួល​បាន​ពេល​ត្រូវ​ឱប ​ដែល​នេះ​ជា​អ្វី​ធ្វើឲ្យ​មាន​អត្រា​បេះដូង​មាន​ការ​ប្រែប្រួល។ ក្មេង​ដែល​មាន​ជំងឺ​អូទីស្សឹម​គឺ​មាន​ការ​លំបាក​ក្នុង​ការ​ប្រមូល​ផ្ដុំញាណ និង​ការ​ទទួល​ស្គាល់​ក្នុង​សង្គម។ អ្នកវិទ្យាសាស្ត្រ​បាន​សន្និដ្ឋាន​ថា​ការ​ស្រាវជ្រាវ​ទៅ​លើ​ការ​ឱប​ដ៏​សាមញ្ញ​នេះ​អាច​ប្រើ​ជា​ឩបករណ៍​ដើម្បី​រកមើល​ដំណាក់កាល​ដំបូង​នៃ​មុខងារ​ស្វ័យប្រវត្តិ (ដែល​សម្រួល​ដល់​ដំណើរ​វិត្តន៍​រាងកាយ) ការ​ប្រមូល​ផ្ដុំ​ញាណ និង​ការ​អភិវឌ្ឍន៍​ការ​ទទួល​ស្គាល់​នៅ​ក្នុង​សង្គម​ចំពោះ​ទារក​ដែល​ប្រឈម​ខ្ពស់​នឹង​ជំងឺ អូទីស្សឹម។ ជំងឺ​អូទីស្សឹម​អាចរ​កឃើញ​មុន​ពេល​ទារក​អាយុ​២ឆ្នាំ និង​មាន​ចេញ​រោគសញ្ញា​ពេល​ទារក​មាន​អាយុ​ចន្លោះ​ពី​១២​ទៅ​១៨​ខែ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ