ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ចង់ដឹងថា កូនមានជំងឺ Down syndromeឬអត់ គួរពិនិត្យរកនៅសប្តាហ៍ទីប៉ុន្មាន?

Down syndrome ជាជំងឺ​ហ្សែន​មួយ ដែល​អាច​បណ្តាល​ឱ្យ​កុមារ​អសមត្ថភាព​ខួរ​ក្បាល​ពី​កម្រិត​ស្រាល ទៅ​មធ្យម​ ហើយ​កុមារដែល​មាន​ជំងឺ​នេះ ច្រើន​តែ​មើល​ទៅ​ខុស​ប្លែក​ពី​កុមារឯ​ទៀត ព្រម​ទាំង​មាន​បញ្ហា​សុខភាព​ថែម​ទៀត​ផង។ ជាក់ស្តែង​ កុមារ​ដែល​គ្មាន​ជំងឺ Down syndrome មាន​ក្រូម៉ូសូម​ ២៣ គូ​នៅ​ក្នុង​កោសិកា​រាងកាយ។ ចំណែក​អ្នក​ជំងឺ​នេះ មាន​ក្រូម៉ូសូម​ ២១ ​បន្ថែម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​មាន​តេស្ត​អ្វី​ខ្លះ​ដើម្បី​ដឹង​ថា​ទារក​មាន​ជំងឺ Down syndrome ពី​កំណើត? ការ​ធ្វើ​តេស្ត​ អាច​ឱ្យ​យើង​ដឹង​ថា​ ទារក​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ក្រូម៉ូសូម ដូចជា​ជំងឺ​ Down syndrome ដែរ​ឬ​អត់ ហើយ​ការ​ធ្វើ​តេស្ត​នេះ ទាក់ទង​នឹង​ការ​មើលអេកូលើកម្រាស់កញ្ចឹងកកូន​ ព្រម​ទាំង​ធ្វើ​តេស្ត​ឈាម។ ​​​ការ​ធ្វើ​តេស្ត​ឈាម​ ធ្វើ​ឡើង​នៅ​ចន្លោះ​សប្តាហ៍​១០ ដល់​ទី​១៣​នៃ​ការ​ពពោះ ចំណែក​ឯ​ការមើលអេកូលើកម្រាស់កញ្ចឹងកកូន​ អាច​ចាប់ផ្តើម​នៅ​ចន្លោះ​សប្តាហ៍​ទី ១១ ឬ​មុន​សប្តាហ៍​ទី​ ១៤។ [embed-health-tool-baby-poop-tool] ជាក់ស្តែង លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ឈាម​ និង​ការ​មើលអេកូនេះ អាច​រួម​បញ្ចូល​គ្នា​ ដើម្បី​ប៉ាន់ស្មាន​ពី​ឱកាស​នៃ​ការ​កើត​ជំងឺ Down syndrome លើ​ទារក​។ មួយ​វិញ​ទៀត កត្តា​វ័យ និង​ទម្ងន់​​របស់​ម្តាយ​អំឡុង​ពេល​ពពោះ ក៏​អាច​រួម​ចំណែក​ដល់​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ Down syndrome […]

អត្ថបទផ្សេងទៀតពី ទារក

ស្វែងរក ទារក

ការបំបៅដោះ

ឈប់​ឆ្ងល់​ទៀត! ហេតុផល​សំខាន់ ១០ម្ដាយ​គ្រប់​រូប​គួរ​បំបៅ​ដោះ​កូន

ភាគច្រើន​ចេញ​ពី​ចាស់ៗ ដែល​តែងតែ​និយាយ​តៗ​គ្នា​ថា​ "បំបៅដោះកូន" ​មាន​ប្រយោជន៍​ច្រើន​ណាស់​ចំពោះ​ទារក​ទើប​កើត។ តាមពិត​ការ​បំបៅ​ដោះ​កូន មិនមែន​ល្អ​សម្រាប់​តែ​កូន​សំណព្វ​ចិត្ត​ទេ​ ម្ដាយ​ក៏​បាន​ផលប្រយោជន៍​មិន​តិច​ដែរ ដូចជា​ការពារ​ជំងឺ រាងកាយ​អាអូន លូតលាស់​ល្អ និង​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ដល់​ជីវិត និង​ជួយ​ឲ្យ​សុខភាព​ម្ដាយ​កាន់​តែ​ល្អ​ប្រសើរ​ជាដើម។ ក្នុង​អត្ថបទ​នេះ បើ​គ្នា​យើង​ត្រៀម​ខ្លួន​ជា ម៉ាក់ប៉ា គួរ​ស្វែងយល់​ពី​មូលហេតុ និង​អំណះអំណាង​បែប​វិទ្យាសាស្ត្រ ដែល​ឆ្លងកាត់​ការ​ពិសោធន៍​ត្រឹមត្រូវ ជាមួយ “Hello គ្រូពេទ្យ” ថ្ងៃ​នេះ។ ១- ជួយផងបង្ការផង៖ អ្នក​​ជំនាញ​អាហារ​បំប៉ន​ទារក ​លោក​ RuthA. Lawrence​ អះអាង​ថា​ទារក​ដែល​បៅ​ដោះ​ម្ដាយ ពិត​ជា​មាន​សុខភាព​ល្អ ហើយ​មាន​ភាគរយ​តិចតួច​ក្នុង​ការ​ឆ្លង​ជំងឺ​រលាក​សួត ជំងឺ​ផ្ដាសាយ ឬ​ជំងឺ​ឆ្លង​ផ្សេងទៀត។ អ្នក​ជំនាញ​រូប​នេះ​សង្កត់​ធ្ងន់​ថា ទោះ​ជា​ទារក​រាក ឬ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ក៏ដោយ​ បើ​គេ​បៅ​ដោះ​ម្ដាយ ក៏​ជួយ​សម្រាល​ស្ថានភាព​ជំងឺ បាន​មួយ​កម្រិត​ដែរ។ ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី១ ជំងឺ​ពោះវៀន​ផ្សេងៗ ក៏​មិនមែន​ជា​បញ្ហា​ចំពោះ​ទារក​ដែល​បាន​បៅ​ដោះ​ម្ដាយ។ ២- បន្ថយហានិភ័យជំងឺស្លាប់ភ្លាមៗ៖ ជំងឺ​ស្លាប់​ភ្លាមៗ (SIDS)​ ជា​ពាក្យ​កាត់​របស់ Sudden Infant Death Syndrome ដែល​ជា​ជំងឺ​គ្រោះ​ថ្នាក់​បំផុត ចំពោះ​ទារក​អាយុ​​ក្រោម​​១ឆ្នាំ អាច​ស្លាប់​ភ្លាមៗ ដោយ​គ្មាន​មូលហេតុ​ហើយ​ការ​ដែល​បំបៅ​ដោះ​កូន​អាច​កាត់បន្ថយ​គ្រោះថ្នាក់​នេះ​ដល់​ទៅ​៥០%។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ៣១សប្តាហ៍៖ ខ្វល់អត់ បើកូនដុះធ្មេញព្រៃ មានប្រហោងធំៗ?

ការលូតលាស់ និងអាកប្បកិរិយាធ្មេញ​ដំបូង ដែល​យើង​ចំណាំ​ហៅថា​​ធ្មេញព្រៃ ឬ​ធ្មេញទឹកដោះ​ច្រើន​តែ​ដុះ​ចេញ​ធ្មេញមុខ​នៅ​ខាងក្រោម​ពេល​អាអូន​មាន​អាយុ​ចន្លោះ ៤-៧ ខែ។ ប៉ុន្តែ​ក្មេង​ខ្លះ​អាច​ដុះ​ចេញ​លឿន​នៅ​អាយុ ៣ ខែ តែ​ខ្លះ​ទៀត​អាច​យូរ​ជាង​នេះ​រហូត​ដល់ អាយុ ១២ ខែ ។ ម៉ាក់ប៉ា​កុំ​ខ្វាយ​ខ្វល់ ​បើ​​ធ្មេញ​កូនដុះ​ចេញ​មក​មាន​ចន្លោះ​ធ្មេញ​ប្រហោង​ធំៗ ព្រោះ​ធម្មតា​ធ្មេញព្រៃ​ដុះ​ផុស​ចេញ​ពី​អញ្ចាញ​ធ្មេញ​ ឬ​ដុះ​ខុស​ទម្រង់ វា​នឹង​បាត់​ទៅវិញ​នៅ​អាយុ​៣ ឆ្នាំ។ សញ្ញា​ដែល​បង្ហាញ​ថា​ទារក​ចាប់​ផ្តើម​ដុះ​ពន្លក​ធ្មេញ​ដំបូង ​មាន​​ហៀរ​ទឹកមាត់​ច្រើន និង​សំឡេង​ក្រឹតៗប្លែកៗ​ចេញ​ពី​មាត់។ នៅ​សប្តាហ៍ទី ៣១ កូន​យើង​អាច​ចេះ៖ -​ វារ និង​លូន -​ ផ្លាស់​របស់​ពី​ដៃ​មួយ​ទៅ​ដៃ​មួយ​ -​ តោង​ចាប់​ដៃ ឬ​អ្វីមួយ​​ដើម្បី​ក្រោក។ ១- ​បង្រៀនកូនដោយរបៀបណា? ក្មេងៗ​នឹង​មាន​អារម្មណ៍​ឯកោ ភ័យខ្លាច​ពេល​ម៉ាក់ប៉ា​បង្រៀន​ឲ្យ​នៅ​តែ​ឯង ប៉ុន្តែ​យើង​ត្រូវ​មាន​វិធី​ការពារ​ខ្លះៗ។ បើ​យើង​ចេញ​ក្រៅ​ហើយ​ទុក​កូន​​នៅ​ក្នុង​ផ្ទះ ត្រូវ​ឱប​កូន​ឲ្យ​​ណែន​មុន​ចាកចេញ​ពី​ផ្ទះ​រួច​និយាយ​ ម៉ាក់​នឹង​មក​វិញ​ឆាប់ៗ។ ធ្វើ​ដូច្នេះ​កូន​​នឹង​មិន​គិត​ថា​ ១ ម៉ោង​ទៀត​យើង​​នឹង​ត្រលប់​មកវិញ​​នោះ​ទេ ដោយសារ​ភាព​កក់​ក្តៅ និង​ស្រលាញ់​ដែល​យើង​សម្តែង​ចេញ​មក វា​កាត់​បន្ថយ​ភាព​ភ័យ​ខ្លាច​រហូត​ដល់​ពេល​ជួប​យើង​វិញ។ ទម្លាប់​ធ្វើ​បែប​នេះ​មុន​ពេល​យើង​ចាកចេញ​ពី​កូន​ទៅ​ធ្វើការ ឬ​ត្រូវ​ទុក​ឲ្យ​អ្នក​ផ្សេង​មើល​ថែ យ៉ាង​ហោច​ណាស់​កូន​យើង​មាន​អារម្មណ៍​កក់​ក្តៅ ពេញចិត្ត​ជាមួយ​អ្នក​ថែទាំ​ជំនួស​យើង​ដែរ។   សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? ទោះ​មិន​មាន​ការ​ណាត់​ជួប​ក៏​ដោយ យើង​ត្រូវ​ត្រៀម​សំណួរ​ឲ្យ​ហើយ​សម្រាប់​ជួប​គ្រូពេទ្យ​នៅ​សប្តាហ៍​ក្រោយៗ ឬ​ទាក់​ទង​ទៅ​គ្រូពេទ្យ​ភ្លាម ប្រសិន​បើ​មាន​ការ​សង្ស័យ​អ្វី​មួយ។ ៣- ចំណុចត្រូវដឹង? អាអូន​ដុះ​ធ្មេញ​ហើយ ម៉ាក់ប៉ា​ត្រូវ​​យល់​ដឹង​ពី​បញ្ហា​អ្វីខ្លះ? ដុះធ្មេញ៖ ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​ពេល​កូនដុះ​ធ្មេញ ម៉ាក់ប៉ា​ត្រូវ​ផ្តល់​របស់​អ្វី​មួយ​ដើម្បី​កូនទំពា ដូច​ជា​កង​កៅស៊ូ​ជ័រ​សម្រាប់​​ខាំ ឬ​កន្សែង​ត្រជាក់​។ […]


ការថែទាំទារក

ស្បែក​អាអូន​មាន​បញ្ហា ប៉ាម៉ា់ក់គួរដឹងពីចំណុចទាំងនេះ

ក្រោយ​សម្រាល​ចេញ​ពី​​ផ្ទៃម្តាយ ស្បែក​បេប៊ី​មាន​សភាព​ស្ដើង​ខ្លាំង ងាយ​ជួប​ប្រទះ​បញ្ហាផ្សេងៗ ដូចជា រោល កន្ទួល រមាស់ កន្ទាលត្រអាក ឬ​ជំងឺមុន ជាដើម។ បម្រែបម្រួលអ័រម៉ូន​ម៉ាក់ៗ អំឡុង​ពេលពពោះ ជា​ផលហេតុ​នាំឲ្យ​ស្បែក​អាអូន អាចមានមុន ២-៣ គ្រាប់ ក្រោយ​សម្រាល។ ខាងក្រោម​នេះ ជា​វិធីសាស្ត្រ​ព្យាបាល និង​ថែរក្សា​ស្បែកអូនៗ​ឲ្យ​ស្រស់​ស្អាត និង​ភ្លឺ​រលោង៖ ១- វិធីព្យាបាលមុនលើស្បែក ជាធម្មតា​ជំងឺមុន​លើ​ស្បែក​ក្មេងៗ នឹង​បាត់​ទៅវិញ​ដោយ​ឯក​ឯង​មិន​ចាំបាច់​ព្យាបាល​ទេ ប៉ុន្តែ​ម៉ាក់ៗ​គួរ​ទុក​មុខ​របស់​មុន​ទាំងនោះ​ឲ្យ​នៅ​ស្ងួត​ជានិច្ច ចៀសវាង​ញេច ព្រោះ​អាច​នឹង​​បង្ក​ឲ្យ​មាន​ស្នាម។ ក្នុង​ករណី​ជំងឺ​មុន អាអូន​មិន​បាត់​ទៅ​វិញ ឬ​កាន់​តែ​ធ្ងន់ធ្ងរ ប្រញាប់​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​ឲ្យ​កាន់តែ​ច្បាស់លាស់ ព្រោះ​ស្ថានភាព​នេះ អូនៗ​អាច​នឹង​មាន​ជំងឺ​សើស្បែក​ណាមួយ ជា​ពិសេសជំងឺ "ត្រអក" តែម្តង។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២- ដឹងពីសុវត្ថិភាព ភាគ​ច្រើន ផលិត​ផល​ថែរក្សា​ស្បែក​ក្មេង មាន​ផ្ទុក​សារធាតុ​គីមី​អាច​បង្កឲ្យ​ស្បែក​អូនៗ​ងាយ​រង​ប្រតិកម្ម។ លើសពីនេះ លទ្ធផល​ស្រាវជ្រាវ​មួយ​ចំនួន​បង្ហាញ​ថា សារធាតុ​មួយចំនួន​ដែល​ជា​ធាតុផ្សំ​ក្នុង​ផលិតផល​ប្រភេទនេះ ដូចជា សារធាតុ Parabens, Phthalates (DBP) សារធាតុ Dimethylphthalate (DMP) និង​សារធាតុ Diethyl phthalate (DEP) ជាដើម […]


ទារកលូតលាស់ឆ្នាំដំបូង

បើ​កូន​គេង​អត់​តុក្កតា​មិន​បាន ​រក​រឿង​ច្រើន សាក​វិធីទាំង​នេះ

ម៉ាក់​ប៉ា​ដឹង​ស្រាប់​ហើយ មិន​ថា​នៅ​បរទេស ឬ​ខ្មែរ​ទេ តុក្កតា ជា​មិត្ត​ស្និទ្ធ​ស្នាល​​របស់​ក្មេងៗ អាច​ធ្វើ​ឲ្យ​អូនៗ​កក់​ក្តៅ មាន​សុវត្ថិភាព គេង​លក់​ស្កប់ស្កល់។ ​យប់​ខ្លះ​​គ្មាន​មិត្ត​ភក្ត្រ​អូនៗ​នៅ​ក្បែរ ច្បាស់​ជា​ពិបាក​គេង ហើយ​រករឿង​​ម៉ាក់ប៉ា មិន​ខាន។កុំបារម្ភ បើចង់​ឲ្យ​អូនៗ​បោះបង់​ទម្លាប់​នេះ អាច​គេង​លក់​ដូច​ធម្មតា​គ្រាន់​តែ​ប្រើ​វិធីសាស្ត្រ​ប៉ុន្មាន​ចំណុច​របស់ “Hello គ្រូពេទ្យ” ។ ១- កុំរម្លឹក មិនមែន​ជា​រឿង​ងាយ ភ្លាមៗ​ឲ្យ​អូនៗ​បោះបង់​របស់​ជាទី​ស្រលាញ់​ចោល​ អ្វី​ដែលសំខាន់គឺ​ពេល​វេលា ម៉ាក់ៗ​អាច​ប្រើ​វិធី​ ​មិន​រម្លឹកពី​តុក្កតា​មុន​​គេង ឬ​អាច​និយាយ​​ថាយក​ទៅ​បោក​ក៏​បាន។ នេះ​ជា​ឱកាស​ឲ្យ​អូនៗ​គេង​ដោយ​គ្មាន​មិត្ត​ភក្រ្ត​។ ករណី​អូនៗ​នៅ​តែ​សួរ​រក មាន​ន័យ​ថា ​ម៉ាក់ៗ​ត្រូវ​ការ​ពេល​វេលា​បន្តិច​ទៀត​ដើម្បី​កែ​ទម្លាប់​នេះ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- កំណត់ចំនួន មាន​តុក្កតា​ច្រើន​ពេក ម៉ាក់ៗ​អាច​ឲ្យ​អូនៗជ្រើសមួយ​ណា​ ដែល​គេ​ស្រលាញ់​ខ្លាំង​ ហើយកុំ​ទម្លាប់​ឲ្យ​​កូនលេង ឬ​មាន​ច្រើនពេក។ ៣- ប្តូរទម្លាប់ បើ​អូនៗ​លេង​ជាមួយ​តុក្កតា​​​ពេល​ថ្ងៃ​ជំនួស​ពេល​យប់ ​បន្តិច​ម្តងៗ​អូនៗ​អាច​​លែង​ត្រូវ​ការ​តុក្កតា​នៅ​ពេល​គេង ​ព្រោះ​អូនៗ​ចាត់​ទុក​តុក្កតា​ជា​របស់​លេង​សម្រាប់ពេល​ថ្ងៃ​ប៉ុណ្ណោះ។ [embed-health-tool-baby-poop-tool] ៤- រៀបចំកន្លែងទុកដាក់ឲ្យបានល្អ ម៉ាក់ៗ​គួរ​យក​តុក្កតា​លេង​ទុក​នៅ​កន្លែង​ផ្សេង​ក្នុង​បន្ទប់​គេង​ ប្រសើរ​ជាង​ដាក់​ចោល​លើ​គ្រែ ព្រោះ​ជា​វិធី​ល្អ​ឲ្យ​អូនៗ​បោះ​បង់​ទម្លាប់​នេះ​ ប៉ុន្តែ​អាម្មណ៍​សុវត្ថិភាព កក់ក្តៅ និង​គេង​ស្កប់ស្កល់​នៅ​តែ​មាន ព្រោះ​យ៉ាង​ណា​មិត្ត​របស់​អូនៗ​នៅ​ក្បែរ​អូនៗ​ជានិច្ច។ ៥- កំណត់ពេលវេលានៅក្បែរតុក្កតា ម៉ាក់ៗ​អាច​បង្កើត​ទម្លាប់​ថ្មី ឲ្យ​អូនៗ​គេង​ដោយ​គ្មាន​តុក្កតា​រាល់ថ្ងៃ​ចុង​សប្តាហ៍ ប៉ុន្តែ​ថ្ងៃ​ធម្មតា​អូនៗ​អាច​មាន​មិត្តភក្រ្ត​អូនៗ​នៅក្បែរ ឬ​ឲ្យ​ទៅ​គេង​ជា​មួយ​ម៉ាក់​យាយ​ក៏​បាន។ កាត់​បន្ថយ​បន្តិច​ម្តងៗ​នឹង​ជួយឲ្យ​អូនៗ​បោះបង់​ទម្លាប់​បាន។ ៦- អត់ធ្មត់ ពេល​ខ្លះ​គ្មាន​តុក្កតា​នៅ​ក្បែរ អូនៗ​អាច​មាន​អារម្មណ៍​រសាប់​រសល់ ចឹង​ម៉ាក់​ឲ្យ​អូនៗ​នៅ​ក្បែរ​មិត្ត​អូនៗ​ប៉ុន្មាន​យប់​ទៀត […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ