ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ហេតុអ្វី Prebiotics អាច​ជួយ​ដល់ប្រព័ន្ធការពារកុមារ ហើយមានក្នុងអាហារអ្វីខ្លះ?

ប្រព័ន្ធ​ការ​ពារ​រាងកាយ ឬ​ប្រព័ន្ធភាព​ស៊ាំ ត្រូវ​បាន​ផ្គុំឡើង​ដោយបណ្តាញកោ​សិកា ជាលិកា និងសរីរាង្គជាច្រើន ជុំ​វិញ​រាង​កាយ​របស់​យើង​។ តួនាទីដ៏ចម្បងរបស់​ប្រព័ន្ធ​ការ​ពារ​រាង​កាយ គឺ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំ​ងឺ​ផ្សេង​ៗ និង​​បង្កើត​ឲ្យ​មាន​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាពស៊ាំ​។ ហើយបើ​តាម​ការ​ស្រាវ​ជ្រាវ​ជាច្រើន​បង្ហាញ​ថា ទី​តាំង​ដ៏សំខាន់​របស់​ប្រព័ន្ធ​ការ​ពារ​រាង​កាយ គឺ​ក្រពះពោះ​វៀន​តែម្តង ឬ​ហៅ​ថា មីក្រូប្យូតាក្នុងក្រពះពោះវៀន (Gut Microbiota) ដោយមីក្រូប្យូតានេះ គឺ​ជា​បាក់តេរីល្អ​រាប់​លាន​ដែល​រស់​នៅ​ក្នុង​ប្រព័ន្ធ​​រំ​លាយ​អាហារ និងបង្កើត​បាន​ទៅ​ជា Prebiotics និង Probiotics​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ដោយសារ​តែ​ទំនាក់ទំនងនេះហើយ ទើប​កុមារ​ដែល​ខ្សោយ​ក្រពះពោះវៀន រមែង​មាន​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ខ្សោយ ហើយ​ការ​មានប្រព័ន្ធ​ការ​ពារ​រាង​កាយ​ខ្សោយ​នេះ នាំ​ឲ្យ​កុមារឧស្សាហ៍ឈឺ មាន​បញ្ហា​ផ្លូវ​ដង្ហើម រាករូស ចុកពោះ ឬហើមពោះ ការលូតលាស់ផ្នែក​បញ្ញាស្មារតី និងរាងកាយយឺតយ៉ាវ និងងាយ​អាលែកហ្ស៊ី​ ជា​ដើម។​ ហេតុនេះ ដើម្បីជួយ​ធ្វើ​ឲ្យ​​ទាំង​សុខភាព​ក្រពះពោះវៀន និង​ប្រព័ន្ធ​​ការ​ពារ​រាង​កាយ​របស់​កុមារ មាន​សុខភាព​ល្អ និង​រឹង​មាំ ក៏ដូច​ជា ជួយ​ដល់​ការអភិវឌ្ឍជា​ទូទៅ​របស់​កុមារ ការ​បញ្ចូល​សារធាតុ Prebiotics និង Probiotics​ ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​កូន ពេលកូន​មាន​អាយុ​២ឆ្នាំ គឺ​ជា​ដំណោះស្រាយ​ដ៏ត្រឹម​ត្រូវ​។ តើ​សារធាតុ Prebiotics និង Probiotics […]

អត្ថបទផ្សេងទៀតពី ទារក

ការបំបៅដោះ

ស្វែងរក ទារក

ទារកលូតលាស់ឆ្នាំដំបូង

អាយុ ៤៥សប្តាហ៍៖ ក្បាល​ខូចណាស់ដែរ អាអូនដឹងច្បាស់ពាក្យថា "កុំ" តែមិនព្រមធ្វើតាម

ការលូតលាស់ និងអាកប្បកិរិយាបេប៊ីនិយាយ​ពាក្យ​ជា​ច្រើន​រៀង​រាល់​ថ្ងៃ នេះ​បញ្ជាក់ថាខួរ​ក្បាល​អាអូន​លូត​លាស់​​ជា​បន្ត​បន្ទាប់។ គួរ​ឲ្យ​ក្នាញ់​តិច​អី អាអូន​ដឹង​ច្បាស់​ពាក្យថា “កុំ” ប៉ុន្តែ​មិន​ធ្វើ​តាម​ការ​ហាម​របស់​យើង​រហូត​ទេ មក​ដល់​ខែ​ទី ១១ កូនយើង​អាច​៖ – ងើប​អង្គុយ​ – ប្រើ​ម្រាម​ដៃ​ចាប់​វត្ថុ​តូច​ៗ​ ​ ១- បង្រៀនកូនដោយរបៀបណា? ក្មេង​អាយុ​ប៉ុណ្ណេះ​អាច​ធ្វើ​ត្រាប់​តាម​សំឡេង ​ឬ​កាយ​វិការ​ផ្សេងៗ និង​និយាយ​​ឃ្លា​ងាយ​មួយ​ចំនួន​ដូចជា “​ហុច​បាល់​ឲ្យ​ខ្ញុំ​បន្តិច​” ឬ “​ហុច​ស្លាប​ព្រា​ឲ្យ​ខ្ញុំ”។ ម៉ាក់ប៉ា​អាច​ជួយ​​កូន​ក្នុង​ការ​​​ចាប់​ផ្តើម​និយាយ​ពី​ឃ្លា​ណា​ដែល​ងាយ​ស្រួល និង​បង្រៀន​ឲ្យ​ចេះ​​ប្រើ​​កាយវិការ។   សុខភាព និងសុវត្ថិភាព​២- ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ? ទារក​ភាគ​ច្រើន​មិន​ចូល​ចិត្ត​គ្រូ​ពេទ្យ​ទោះ​បី​ជា​គ្រូ​ពេទ្យ​ជា​មនុស្ស​រួសរាយ តែង​តែ​ផ្តល់​ភាព​កក់​ក្តៅ​ដល់​គេ​ក្តី។ បើ​សប្តាហ៍​នេះ​មិន​មាន​ការ​ណាត់​ជួប​ពេទ្យ​ទេ អាអូន​ច្បាស់​ជា​សប្បាយ​ចិត្ត។ ប៉ុន្តែ​បើ​មាន​អ្វី​មិន​ស្រួល ​ម៉ាក់ប៉ាត្រូវ​ប្រញាប់​ទាក់​ទង​ទៅ​គ្រូពេទ្យ​ជា​បន្ទាន់។ ​ ៣- ចំណុចត្រូវដឹង ​ពេល​នេះ​កូន​យើង​ចេះ​ដើរ​ហើយ ម៉ាក់ប៉ា​ច្បាស់​ជា​សង្កេត​ដំណើរ ឬ​ជើង​កូន​ពេល​ដើរ តើ​ត្រង់អត់? ជង្គង់​មាន​ត្បៀត​ចូល​គ្នា​ទេ? ខ្លាច​ជើង​កូន​កែក។ មិន​មាន​អី​ត្រូវ​ព្រួយ​ទេ ជើង​អាអូន​នៅ​តូច​តែង​តែ​បែប​នេះ ពេល​ធំ​បន្តិច​កូន​យើង​អាច​ដើរ និង​រត់​លេង​បាន​ច្រើន ជើង​ទាំង២ នឹង​ត្រង់​មិន​ខាន។ ជើង​កែក៖ ក្មេង​​មាន​អាយុ​តិច​ជាង ២ ឆ្នាំ​ភាគ​ច្រើន​មាន​បញ្ហា​ជើង​មិន​ត្រង់ ពេល​គេ​ដើរ​ជង្គង់​​ទាំង​សង​ខាង​អាច​ខិត​​ចូល​មក​ប៉ះ​គ្នា។ អាអូន​អាច​មាន​បញ្ហា​នេះ​រហូត​​អាយុ​លើស​ពី ១០ ឆ្នាំ។ យើង​មិន​​​ចាំ​បាច់​ត្រូវ​ប្រើ​ស្បែក​ជើង ឬ​បាត​ស្បែក​ជើង​ពិសេស​សម្រាប់​កូន​មាន​ជើង​មិន​ស្មើ​នោះ​ទេ ព្រោះ​អ្នកជំនាញមិន​ឃើញ​មាន​អត្ថប្រយោជន៍​អ្វី​ច្រើន​ដល់​ការ​លូត​លាស់​ជើង​ក្មេង​ទេ។ បើ​យើង​សង្កេត​ឃើញ​ជើងកូន​ពិត​ជា​មាន​បញ្ហា​មែន អាច​វៀច​​ចេញ​ ឬ​ចូល​ក្នុង ត្រូវ​យក​អាអូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​​ឆ្អឹង។ ដួល៖ ទោះកូន​រៀន​ដើរ​បាន​ត្រង់​ ឬ​ដួល​ក៏​ដោយ យើង​មិន​ត្រូវ​ហាម​កូន​មិន​ឲ្យ​រៀន​ដើរ​នោះ​ទេ។ […]


ការថែទាំទារក

រឿងម៉ាក់ៗ​ត្រូវ​ដឹង និង​ធ្វើ បើ​ស្បែក​កូនចេញបែបនេះ

សំណព្វ​ចិត្ត​របស់​ម៉ាក់ប៉ា ដែល​ទើប​នឹង​កើត​ពិត​ជា​ទទួល​បាន​ការ​ថ្នាក់​ថ្នម​ខ្ពស់​អស់​ពី​បេះដូង ឬ​ចេញ​ថើប​ចូល​ថើប​ជាមិន ខាន។ សុខភាព​កូន​តូច​ ពិត​ជា​រឿង​សំខាន់​បំផុត ក្រោយ​ការ​ថែទាំ ពិនិត្យ តាមដាន​អំឡុង​ពពោះ ៩ខែ ១០ថ្ងៃ និង​ឆ្លង​ទន្លេ​ដោយ​ជោគជ័យ។ ការសម្រប​ខ្លួន​នឹង​បរិយាកាស​ខាង​ក្រៅ​ផ្ទៃ​ម្ដាយ​របស់​ទារក​​ទើប​នឹង​កើត​ អាច​​បង្ក​​បញ្ហា​​ដល់​ស្បែក​ជាច្រើន​ចំពោះ​ពួកគេ។ តើ​​ម៉ាក់ប៉ា​ចាប់​អារម្មណ៍​ទេ​ថា កូន​តូច​យើង​អាច​ប្រឈម​នឹង​បញ្ហា​ស្បែក​អ្វី ខ្លះ? អាច​ធ្ងន់ធ្ងរ​ទេ? ច្បាស់​ណាស់ ក្នុង​នាម​ជា​ម៉ាក់​ថ្មីថ្មោង ឬ​កូន​ដំបូង យើង​​អាច​បារម្ភ​ច្រើន ឬ​ផ្ដល់​ការ​ព្យាបាល​មិន​ត្រឹមត្រូវ​ជា​ដើម។ ថ្ងៃ​នេះ​​ ក្រុម​ការងារ “Hello គ្រូពេទ្យ” សូម បង្ហាញ​ពី​បញ្ហា​ស្បែក ដែល​ឧស្សាហ៍​ កើត​ចំពោះ​ទារក​ទើប​កើត។ ៦ចំណុច​ខាងក្រោម​នេះ​ហើយ ​ដែល​តែង​តែ​​ធ្វើ​ឲ្យ​ស្បែក​ទារក​ ជួប​បញ្ហា​ច្រើន​បំផុត៖ ១- កន្ទួល​ពណ៌​ស​នៅ​ចុង​ច្រមុះ ​ឬ​ត្របក​ភ្នែក​ បញ្ហា​ស្បែក​​ប្រភេទ​នេះ បណ្ដាល​មក​ពី​ក្រពេញ​(ជាតិ)​ខ្លាញ់​នៅ​លើ​ស្បែក។ ពង​បែក​តូចៗ​ពណ៌​ស ​ឬលឿង​​លើ​​មុខ​របស់​ទារក​ ជា​ការ​បញ្ជាក់​ពី​ភាព​សម្បូរ​ជាតិ​ខ្លាញ់​ដែល​ផ្ទុក​សារជាតិ​ គីរ៉ាទីន​ (Keratin) ​និង ​ស៊ីប៊ឺម​ (Sebum)។ មីលៀ ​ក៏​អាច​ចេញ​នៅ​អញ្ចាញធ្មេញ​របស់​​ទារក​ទើប​នឹង​កើត​​ដែរ។ ជា​ធម្មតា​ អាការៈនេះ​នឹង​ត្រូវ​ជា​សះស្បើយ​ឡើង​វិញ ​ពី២-៣​ថ្ងៃ ​ឬ​អាច​ដល់​មួយ​សប្ដាហ៍ ​ដោយ​ឯក​ឯង មិន​ចាំបាច់​​ការ​ព្យាបាល​អ្វី​ទាំង​អស់។ ចំពោះ​ការ​ប្រើ​សារធាតុ​ប្រេង ​និង​ក្រែម​ ដើម្បី​លាបឱ្យ​កូន មិន​អាច​ធ្វើ​ឱ្យ​កន្ទួល​ស/លឿង​នេះ​ថមថយ​ទេ​ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ២០ សប្តាហ៍៖ អាអូន៥ខែបាត់ រវៀសរវៃខុសមុនដាច់

ការលូតលាស់ និងអាកប្បកិរិយាធ្មេច​បើកៗ​អាអូន​អាយុ​បាន ៥ ខែបាត់ ម៉ាក់ប៉ា​គ្មាន​អ្វី​សប្បាយ​ចិត្ត​​ជាង​​ឃើញ​កូន​លូតលាស់​បាន​ល្អ​ ឆ្លាតវៃ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ អាអូន​កាន់​តែ​រវៀស​រវៃ កម្រើក​ដៃ​ជើង និង​ខ្នង ពិសេស​ចេះ​បង្វែរ​ខ្លួន​ទៅ​រក​សំឡេង។ នៅ​សបា្តហ៍​ចុង​ក្រោយ​នៃ​ខែទី ៤ កូន​យើង​អាច៖ – អង្គុយ​ខ្លួន​ឯង​ដោយ​គ្មាន​ការ​ទ្រ – មាន​ប្រតិកម្ម​ ​បើ​យើង​យក​ប្រដាប់​លេង​ពី​ដៃ​ – បង្វែរ​ខ្លួន​ទៅ​កន្លែង​មាន​សំឡេង។ ១- បង្រៀនកូនពីអីខ្លះ? បើ​យើង​ដាក់​ឲ្យ​កូន​គេង​ផ្ងារ ​គេ​នឹង​កម្រើក​ដៃជើង និងខ្នង។ ការ​ធ្វើ​លំហាត់​ប្រាណ​ទាំង​នេះ​នឹង​ជួយ​​ពង្រឹង​សាច់​ដុំ​​ក និង​ជួយ​អាអូន​ឆាប់​ចេះ​អង្គុយ។ ទាក់ទង​នឹង​ការ​គេង​វិញ បើសិន​ជា​ម៉ាក់ប៉ា​ចង់​ឲ្យ​កូន​គេង​បាន​គ្រប់​គ្រាន់ យើង​អាច​ងូត​ទឹក​ឲ្យ​កូន​បាន​ស្អាត រួច​និទាន​រឿង​ឲ្យ​កូន​ស្តាប់ ឬយើង​អាច​ធ្វើ​តាម​លំដាប់​លំដោយមួយៗ​ក៏​បាន ដូចជា​ញ៉ាំ ងូតទឹក ស្លៀកពាក់ រួច​ចាប់​ផ្តើម​អាន​សៀវភៅ ច្រៀង ឬ​លេង​ភ្លេង​សម្រាប់​ក្មេងៗ ហើយ​ចាំ​ដាក់​ឲ្យ​កូន​គេង ធ្វើ​បែប​នេះ​ម៉ាក់ប៉ា និង​កូន​តែ​សិ្នទ្ធស្នាល។ សុខភាព ​និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? គ្រូពេទ្យ​មាន​វិធីសាស្រ្ត​ផ្សេងៗ​ក្នុង​ការ​ពិនិត្យ​សុខភាព​អាអូន​ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់​ស្តែង។ សប្តាហ៍​នេះ​គ្រូពេទ្យ​នឹង​ពិនិត្យ​វាយ​តម្លៃ​ការ​លូតលាស់​ទាំង​អស់ ឬ​ផ្នែក​ខ្លះៗ​ប៉ុណ្ណោះ រួម​ជាមួយ​ការ​សាកសួរ ឬ​ផ្តល់​ដំបូន្មាន​ផ្សេងៗ។ ៣- ត្រូវដឹងពីអីខ្លះ? ជំងឺ​រង​ពីការ​គ្រវី​ខ្លាំង​ពេក៖ ជំងឺ​ដែល​ក្មេងរង​ការ​គ្រវី​ខ្លាំង​ពេក (Shaken baby syndrome) គឺ​ជា​ស្ថានភាព​ធ្ងន់​ធ្ងរ​ដែល​បណ្តាល​ឲ្យ​មាន​របួស​ខួរ​ក្បាល។ បញ្ហា​នេះ​កើត​ឡើង​ដោយសារយើង​អង្រួន​អាអូន​​ខ្លាំង​បណ្តាល​ឱ្យ​ខួរ​ក្បាល​ទង្គិច​ចូល​ក្នុង​លលាដ៍​ក្បាល​។ អូនតូច​ងាយ​រង​គ្រោះ​ដោយ​សារ​សាច់​ដុំ​​មិន​រឹង​មាំ​គ្រប់​គ្រាន់​ដើម្បី​ទ្រ​ក្បាល។ ប្រសិន​បើ​ស្ថាន​ភាព​នេះ​នៅ​តែ​បន្តវា​អាច​បណ្តាល​ឱ្យ​មាន​របួស​ធ្ងន់​ធ្ងរ​ដូច​ជា​ខ្វាក់​ភ្នែក ​ខូច​ភ្នែក ​ខ្សោយ​បញ្ញា ​ប្រកាច់ ខ្វិន ខូច​​ខួរ​ក្បាល​ជា​អចិន្ត្រៃយ៍ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ១៩ សប្តាហ៍៖ ដឹងអត់ ពេលនេះបេប៊ីចូលចិត្តអីជាងគេ?

ការលូតលាស់ និងអាកប្បកិរិយាទោះ​ជាអូនតូច​​យក​ការ​យំ​ជា​ទំនាក់​ទំនង​ជាមួយ​យើង​ក្តី ក៏​គេចាប់​ផ្តើម​ចេះ​សើច​ព្រមគ្នា​ដែរ។ កូន​យើង​អាច​សើច​ពេល​ភ្ញាក់​ផ្អើល ដូច​ជា​ការ​លេង​ពួន​បិទ​មុខ តុក្កតា​លោត​ចេញ​ពី​ប្រអប់​ជា​ដើម។ ម៉ាក់ប៉ា​គួរ​ជំរុញ​លើក​ទឹក​ចិត្ត​​កូន​ឲ្យ​សើច ញញឹម​​បាន​ច្រើន​ដោយ​ធ្វើ​មុខ​កំប្លែង​ៗ​ឲ្យ​អាអូន​មើល។ ម្យ៉ាងវិញ​ទៀត ក្មេងតូច​ក៏​ចូល​ចិត្ត​ស្តាប់​សំឡេង​ប្លែកៗ ដូច​ជា​សំឡេងក្តក់ ហួច ឬ​ត្រាប់​សំឡេង​សត្វ​ជាដើម។ នៅ​សប្តាហ៍​ទី ១៩​ កូន​យើង​អាច៖ – អង្គុយ​ត្រង់​ខ្នង – ក្រឡាប់ – ចាប់​អារម្មណ៍​សំឡេង ពិសេស​សំឡេងម្តាយ – និយាយ​ពាក្យ​ងាយ​បាន​ខ្លះៗ – ចេះ​វារ។ ១- បង្រៀនកូនពីអីខ្លះ? អត់​មាន​អី​ពិបាក​ទេ ម៉ាក់ប៉ា​គ្រាន់​តែ​នាំ​កូនឲ្យ​សើច​ជាមួយ​យើង ឬ​ធ្វើ​មុខ​កំប្លែងៗ​ដាក់​កូន បង្ហាញ​អាអូន​ឲ្យ​បាន​ឃើញ ឬ​លេង​របស់​ថ្មីៗ ប្លែកៗ​ឲ្យ​បាន​ច្រើន។ តែ​កុំ​ភ្លេច​ណា ពេល​នេះ​អូន​តូច​ក៏​ចូល​ចិត្ត​ស្តាប់​សំឡេង​ដែរ យើង​អាច​ត្រាប់​តាម​សំឡេង​សត្វចាប សត្វ​មាន់ ឲ្យ​កូន​ស្តាប់​ផង។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? គ្រូ​ពេទ្យ​នឹង​ប្រើ​វិធី​ផ្សេង​ៗ​គ្នា​ដើម្បី​ពិនិត្យ​សុខភាព​កូនយើង​ទៅតាម​ស្ថានភាព​ជាក់​លាក់ ហើយគ្រូ​ពេទ្យ អាច​នឹង​តាមដាន​សុខភាព​អាអូន​ទាំង​អស់ ឬ​គ្រាន់​តែ​ចាក់​ថ្នាំ​បង្ការ​លើក​ទី ២ បើសិន​ជា​កូន​យើង​មាន​សុខភាព​ល្អ។ មុន​ពេល​ចាក់​ថ្នាំ​បង្ការ​​កុំ​ភ្លេច​ប្រាប់​គ្រូពេទ្យ បើសិន​ជា​អាអូន​មាន​ប្រតិកម្ម​អ្វី​មួយ​ពេល​ចាក់​ថ្នាំ​លើក​មុន។ ៣- ត្រូវដឹងពីអីខ្លះ? ទាំង​នេះ​ជា​បញ្ហា​ខ្លះ​ៗ​ដែល​ម៉ាក់ប៉ា​ត្រូវ​ដឹង ដើម្បី​ជា​ចំណេះដឹង​ក្នុង​ការ​ថែទាំ​កូន​បាន​ល្អ ជៀស​ផុស​ពី​គ្រោះថ្នាក់​ទាំង​ឡាយ។ មេរោគ​រលាក​ផ្ហូវ​ដង្ហើម (Acute respiratory virus) ៖ វាត្រូវ​ស្គាល់​ថា ជាវីរុស​នៅ​ប្រព័ន្ធផ្លូវ​ដង្ហើម ដែល​មាន​សញ្ញា​ប្រ​ហែល​នឹង​គ្រុន​ផ្តាសាយ។ វីរុស​នេះ​តែ​ឯង​មិន​បង្ក​ជំងឺទេ តែ​សម្រាប់​អាអូន​ដែល​មាន​ការ​បង្ក​រោគ​នៅ​ត្រចៀក រលាក​ទង​សួត រលាក​សួត​ស្រាប់​នោះ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ១៨ សប្តាហ៍៖ ទាយមើល៍ ល្បែងអីពេញនិយមចំពោះអូនតូច?

ការលូតលាស់ និងអាកប្បកិរិយាមក​ដល់​ពេល​នេះ កូន​យើង​អាច​លេង​ដៃ ឬ​ជើង​គេ​បាន ២-៣ នាទី។ អាអូន​អាច​ចូល​ចិត្ត​ធ្វើ​អ្វី​ដដែលៗ​រហូត​ដល់​បាន​លទ្ធផល ហើយ​ក៏ប្តូរ​ទៅ​ធ្វើអ្វី​ផ្សេង​ដើម្បី​ចង់​ដឹង​ថា​បាន​លទ្ធផល​ខុស​គ្នា ឬ​យ៉ាង​ណា។ ម៉ាក់ប៉ា​មាន​ចាប់​អារម្មណ៍​ទេ កូន​យើង​ស្ងាត់​ខុស​ពី​មុន​ដែល​តែង​តែ​យំ​ពេល​ភ្ញាក់​ឡើង ពេលនេះ​អាអូន​ចូល​ចិត្ត​គេង​លេង​ក្នុង​អង្រឹង។ នៅ​ក្នុង​សប្តាហ៍ ទី ១៨ នេះ កូន​យើង​អាច៖ – ទប់​ក្បាល​នឹង​បាន – ងើប​ខ្លួន​ពេល​គេង​ផ្កាប់​មុខ​ដោយ​ប្រើ​កម្លាំង​ដៃ – ចាប់កាន់​របស់​លេង​ដាក់​លើ​ដៃ – ប្រើ​ដៃ និង​ជើង​ស្រប​ពេល​គ្នា – លេង​ក្នុង​គ្រែដេក – ចេះ​លេង​របស់​តូចៗ – ធ្វើ​សកម្មភាព​ដដែល​ៗ​ទាល់​បាន​លទ្ធផល​ទើប​ទៅ​លេង​អ្វី​ថ្មី -ចេះ​សើច​ក្អាកក្អាយ។ ១- បង្រៀនកូនពីអីខ្លះ? ម៉ាក់ប៉ា​អាច​ជំរុញ​ការ​វិវត្ត​របស់​កូន​ដោយ​លេង​​ជាមួយ​គេ​ឲ្យ​បាន​ច្រើន។ មាន​ល្បែង​ជា​ច្រើន​ដែល​ភ្ញោច​ដល់​វិញ្ញាណ​ទាំង ៥ របស់​កូន ដូច​ជា​ការ​ចាប់​កាន់​របស់​រូប​រាង​ខុស​គ្នា ពណ៌​ខុស​គ្នា​ ដែល​នឹង​ភ្ញោច​ដល់​កាយ​វិញ្ញាណ និង​ចក្ខុ​វិញ្ញាណ​កូន។ ល្បែង​ដែល​ក្មេង​ៗ​ចូល​ចិត្ត​នោះ​គឺ​លេង​ពួន​បិទមុខ ដែល​យើង​ចំណាំ​ហៅ​ថា វ៉ាក់អ៊ើ ល្បែង​នេះ​ពេញ​និយម​ចំពោះ​ក្មេងៗ​ណាស់ ដោយ​គ្រាន់​តែ​យក​ដៃ​បិទ​មុខ​ហើយ​ស្រែក​ថា​វ៉ាក់​អើ​ រួចធ្វើ​មុខ​គួរ​ឲ្យ​ស្រឡាញ់ នោះ​អាអូន​នឹង​សើច​កក្អឹក។ សុខភាព និងសុវត្ថិភាព២-​ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? អាអូន​លូតលាស់​បាន​ល្អ ម៉ាក់ប៉ា​ប្រហែល​ជា​មិន​មាន​រឿង​​ច្រើន​ត្រូវ​សួរ​គ្រូពេទ្យ​នោះ​ទេ ដោយ​គ្រូពេទ្យ​គ្រាន់​តែ​ពិនិត្យ​តែ​រាងកាយ និង​ការវិវត្តនៃ​ចលនា​តែ​ប៉ុណ្ណោះ។ – ពិនិត្យ​កម្លាំង​កាយ រួម​ទាំង​បញ្ហា​មុនៗ​ឡើង​វិញ​ – វាយ​តម្លៃ​ការ​វិវត្តចលនា​ក្បាល​ ដៃ – ពិនិត្យ​ការ​មើល ស្តាប់ ប្រាស្រ័យ​ទាក់​ទង។ ៣- ត្រូវដឹងពីអីខ្លះ? នៅ​សប្តាហ៍​ទី ១៨ នេះ​ម៉ាក់ប៉ា​អាច​​សង្កេត​ឃើញ អាអូន​មាន​បញ្ហា​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ៖ ភ្នែក​ក្រហម៖ ជា​ការ​រលាក​នៃ​ស្រទាប់​ភ្នែក​ដោយ​ពពួក​វីរុស​ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ១៧ សប្តាហ៍៖ តិចអត់ជឿ នៅតូចសោះ អាអូនចេះធ្វើត្រាប់តាមហ៎ា!

ការលូតលាស់ និងអាកប្បកិរិយាចន្លោះ​ពី​ពេល​នេះ​ដល់​អាយុ ៦ ខែ កូន​យើង​​នឹង​វិវត្ត​​​សមត្ថភាព​បញ្ចេញ​សំឡេង។ នេះ​បាន​ន័យ​ថា​យើង​អាច​​ឮ​ពាក្យ​ដែល​តែង​ចង់​ឮ​បំផុត ​គឺ​ ម៉ាក់ និង​ប៉ា។ យើងអាច​ជំរុញ​កូន​ឲ្យ​ធ្វើ​ត្រាប់​តាម​ទឹក​មុខ និង​សំឡេង អាអូន​នឹង​ធ្វើ​តាម​យើង​វិញ។ ឧទាហរណ៍​យើង​​និយាយ​ថា​ ប៉ា​ បេប៊ី​នឹង​ថា​តាម​ដែរ។ ការ​ធ្វើ​កាយ​វិការ​តប​ពេល​កូ​ន​បញ្ចេញ​សំឡេង ឬ​និយាយ​តប​ទៅ​វិញ​នឹង​ជួយ​កូន​យើង​យល់​ពី​ការ​និយាយ ហើយ​ក៏​ធ្វើ​ឲ្យ​អាអូន​មាន​ការ​ជឿ​ជាក់​លើ​ខ្លួន​ឯង។ ក្នុង​សប្តាហ៍​ទី​១​ នៃ​ខែ​ទី ​៤ កូន​អ្នក​អាច៖ – ងើយ ក បាន ​៩០ ​ដឺ​ក្រេ​ពេល​ដេក​ពោប – សើច​ – ចេះ​បង្វិល​ខ្លួន – យល់​ពី​ការ​និយាយ​​ខ្លះៗ – ចេះ​និយាយ​ពាក្យ​ខ្លះ ដូច​ជា​ ម៉ាម៉ា ប៉ាប៉ា – ចេះ​សម្លឹង​តាម​របស់​ចម្ងាយ ១៥ សង់ទី​ម៉ែត្រ​ពី​ខ្លួន។ ១- បង្រៀនកូនពីអី? យើង​អាច​ជំរុញ​កូន​ឲ្យ​និយាយ​ដោយ​អង្គុយ​មុខ​កញ្ចក់ ឬក៏​​​ធ្វើ​ត្រាប់​តាម​ទឹក​មុខ និង​សំឡេង​របស់​កូន។ ម៉ាក់ប៉ា​គួរ​តប​ទៅ​កូន​វិញ​ដោយ​ការ​ញញឹម ឬ​និយាយ​ទៅ​វិញ​ដើម្បី​ឲ្យ​កូន​ដឹង​ថា​អ្វី​ដែល​គេ​និយាយ​ពិត​ជា​សំខាន់។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? យើង​អាច​ជួប​គ្រូពេទ្យ​ពី​បញ្ហា​មួយ​ចំនួន​ទាក់​ទង​នឹង​របៀប​ថែទាំ​កូន ការ​រស់​នៅ​របស់​យើង និង​ការ​គេង ការ​ញ៉ាំ និង​លូតលាស់​របស់កូន មុន​នឹង​គ្រូពេទ្យ​ថ្លឹង​ទម្ងន់ វាស់​កម្ពស់ និង​ការ​វិវត្តផ្សេងៗ។ ៣- ត្រូវដឹងពីអីខ្លះ? ខាងក្រោម​នេះ​ជា​បញ្ហា​ដែល​ម៉ាក់ប៉ា​ត្រូវ​ដឹង ដើម្បី​បង្ការ​កូន​តូច​ពី​បញ្ហា​ផ្សេងៗ។ ការ​បង្ក​រោគ​នៅ​ត្រចៀក៖ កើត​ឡើង​នៅ​ពេល​បាក់តេរី ​និង​ទឹក​​ចូល​ទៅ​ដក់​​ក្រោយ​ក្រដាស​ត្រចៀក។ ការ​បង្ក​រោគ​ធ្វើ​ឲ្យ​ហើម​ត្រចៀក […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ១៦ សប្តាហ៍៖ បេប៊ី​ចេះច្រើន ម៉ាក់ប៉ាត្រូវធ្វើបែបណាទៀត?

ការលូតលាស់ និងអាកប្បកិរិយាពេល​ដាក់​កូន​ឲ្យ​ពោប​លើ​អ្វី​មួយ យើង​នឹង​ឃើញ​អាអូន​ប្រឹង​លើក​ក្បាល និង​ស្មា​ឡើង ហើយ​ប្រឹង​យក​ដៃ​ទប់។ ការ​ប្រឹង​បែប​នេះ​ធ្វើ​ឲ្យ​សាច់​ដុំ​កូន​រឹងមាំ និង​ជួយ​ឲ្យ​មើល​ឃើញ​បាន​ច្រើន​ជាង​មុន​នូវ​របស់​ជុំ​វិញ​ខ្លួន។ អូនតូច​​សប្បាយ​ចិត្ត​នឹង​រមៀល​ខ្លួន​ទៅ​មក ហើយ​អាច​ជួយ​កូន​ឲ្យ​​ឆាប់​ចេះ​រមៀល​កាន់​តែ​លឿន ដោយ​គ្រវី​របស់​លេង​នៅ​ចំហៀង​ខ្លួន​កូន​ម្តង​ហើយ​ម្តង​ទៀត។ ទះ​ដៃ​សាទរ​ហើយ​ញញឹម​ឲ្យ​កូន​ឃើញ ដើម្បី​ជា​ការ​ជំរុញ​ទឹក​ចិត្ត។ ក្នុង​សប្តាហ៍​ចុង​ក្រោយ​នៃខែ ទី៣ នេះ​អាអូន​អាច៖ – ចេះ​ដាក់​ទម្ងន់​នៅ​លើ​ជើ​ងពេល​កាន់​ឲ្យ​ឈរ – ចាប់​យក​របស់​របរ – ចាប់​អារម្មណ៍​រក​ម្ចាស់​សំឡេង ​ពិសេស​​ម្តាយ – និយាយ​តិចៗ – ​ប្រឹង​ងើប​ខ្លួន​ឯងពេល​ដាក់​ឲ្យ​គេង ។ ១- បង្រៀនកូនពីអីខ្លះ? ដល់​ពេល​ដែល​ម៉ាក់ប៉ា​ជំរុញ​កូន​ឲ្យ​ក្រឡាប់​ខ្លួន​ដោយ​គ្រវី​តុក្កតា ឬ​របស់​លេង​ទៅ​ខាង​ណា​ដែល​កូន​យើង​ឧស្សាហ៍​ក្រឡាប់​ខ្លួន។ សរសើរ​កូន​ដោយ​ការ​ញញឹម​ដាក់ ពេល​ខ្លះ​យើង​ត្រូវ​ធ្វើ​ឲ្យ​អាអូន​មាន​អារម្មណ៍​នឹងនរ ព្រោះ​កូន​យើង​អាច​ខ្លាច ឬ​អៀន​ចំពោះ​ជំនាញ​ថ្មី​នេះ។   សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? គ្រូពេទ្យ​នីមួយៗ​មាន​វិធី​ផ្សេងៗ​គ្នា​ក្នុង​ការ​ពិនិត្យ​សុខភាព​របស់​ទារក ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់​ស្ដែង។ ការ​ធ្វើ​តេស្ត​លើ​រាងកាយ​ទាំងមូល និង​ប្រភេទ​បច្ចេកទេស​សម្រាប់​ធ្វើ​រោគ​វិនិច្ឆ័យ អាស្រ័យ​ទៅ​លើ​ស្ថានភាព​របស់​ក្មេង​ដែរ។ សប្តាហ៍​នេះ គ្រូពេទ្យ​អាច​​ពិនិត្យ ធ្វើ​តេស្ត​មួយ​ចំនួន​ដូច​ជា៖ – ថ្លឹង​ទម្ងន់ វាស់​កម្ពស់ និង​រង្វង់​ក្បាល – ពិនិត្យ​រាងកាយ រួម​ទាំង​បញ្ហា​ផ្សេងៗ – ណែ​នាំ​អាហារ​ដែល​កូន​យើង​ត្រូវ​ញ៉ាំ ការ​គេង​ជាដើម។ ៣- ត្រូវដឹងពីអីខ្លះ? ម៉ាក់ប៉ា​មួយ​ចំនួន​តែង​បារម្ភ​នៅ​ពេល​កូន​ថ្លោស​ខ្លាំង​ពេក ទើប​បាន​ប៉ុន្មាន​ខែ​សោះ​អាអូន​បី​មិន​ចង់​រួច។ តើ​កូន​ធាត់​ពេក អាច​មាន​បញ្ហា​អត់? ធាត់​ខ្លាំង៖ មនុស្ស​ធំ​លើស​ទម្ងន់​ជា​បញ្ហា​ត្រូវ​ព្រួយ​បារម្ភ តែ​ចំពោះ​ទារក​វិញ​ហាក់​មិន​មាន​រឿង​ត្រូវ​ព្រួយ​ច្រើន​នោះ​ទេ។ បេប៊ី​ខ្លះ​ថ្លោស​តាំង​ពី​កំណើត ហើយ​ខ្លះ​ទៀត​ថ្លោស​ពេល​ធំ​ឡើង វា​មិន​មែន​មក​ពី​ការ​ញ៉ាំ​របស់​មិន​ល្អ​ ឬ​មិន​មាន​លំហាត់​ប្រាណ​នោះ​ទេ នេះ​មក​ពី​សាច់​ដុំ​អាអូន​លូត​លាស់​មិន​​ល្អ។ ស្ថាន​ភាព​នេះ​នឹង​បាន​ប្រសើរ​ឡើង​នៅ​ពេល​កូន​យើង​ធំ​ឡើង។ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ១០ សប្តាហ៍៖ តិចភ្ញាក់ៗ បេប៊ីគេងប៉ុន្មានម៉ោងក្នុង១ថ្ងៃ?

ការលូតលាស់ និងអាកប្បកិរិយាបើ​កូន​គេង​ពេញ ​១​ យប់ ​ប្រហែល​ពី​ ៥-៦ ម៉ោង នោះ​យើង​ជា​ម្ដាយ​​សំណាង​ម្នាក់ ព្រោះ​​ក្មេង​នៅ​អាយុ​នេះ​ភាគ​ច្រើន​តែង​តែ​ភ្ញាក់​នៅ​កណ្ដាលយប់។ ទោះ​បី​អាអូន​មិន​គេង​ពេញ​មួយ​យប់​​មែន តែគេងពេលថ្ងៃ​យូរ។ បេប៊ី​គេងយូរ​ពី ២-៤ ម៉ោង ហើយ​ពេល​​ភ្ញាក់​ច្រើន​ជាង ១០ម៉ោង/ថ្ងៃ។ ម៉ាក់ប៉ាចំណាំណា បើកូន​យើង​មាន​ទម្លាប់​មិន​គេង​ពេល​យប់ ឬ​មិន​គេង​ពេល​ថ្ងៃ នោះ​ទម្លាប់​ទាំង​នេះ​នឹង​មាន​រហូត​ពេញ​មួយ​កុមារភាព​របស់​គេ។​ ពេលទារក​មាន​​អាយុ​២​ខែ​កន្លះ​​អាច​៖​ – ​បញ្ចេញ​សំឡេង​ច្រើន​ជាង​មុន​ – ​ងើប​ក្បាល​បាន ៤៥ ដឺក្រេ​ពេល​គេង។ ១- បង្រៀនកូនពីអី? មាន​វិធី​ច្រើន​រាប់​មិន​អស់​ក្នុង​ការ​និយាយ​លេង ឬបង្កើត​ទំនាក់​ទំនង​ជា​មួយ​កូន​ក្មេង។ ដើម្បី​ជួយ​បេប៊ី​ឲ្យ​លូត​លាស់​បាន​ល្អ យើង​​អាច​សាក​ល្បង​ប្រើ​គន្លឹះ​ខាង​ក្រោម​៖ ពន្យល់​រាល់​សកម្មភាព​កំពុង​ធ្វើ៖ ឧទាហរណ៍​ពេលប្តូរ​ខោ​ទឹកនោម ឬ​ពាក់​ខោ​អាវ​ឲ្យ​កូន​យើង​គួរ​និយាយ ​​”ឥឡូវ​ម៉ាក់​កំពុង​ប្តូរ​ខោ​ទឹក​នោម និង​បិទ​ឡេវ​អាវ​ឲ្យ​កូន​”​។ ពេល​ងូត​ទឹកយើង​អាច​រៀប​រាប់​ពី​សាប៊ូ​ដុស​ខ្លួន សាប៊ូ​កក់​សក់​ថា វា​នឹង​សម្អាត​ខ្លួន ឬ​ធ្វើ​ឲ្យ​ខ្លួនយើង​មាន​ក្លិន​ក្រអូប។ ការ​ពន្យល់​ដោយ​ប្រើ​ពាក្យ​សម្តី ​អាច​ជួយ​ឲ្យ​អូនតូច​ឆាប់​យល់​ពី​អ្វី​ដែល​យើង​និយាយ ហើយ​ចាប់​ផ្តើម​ដឹង​ពី​ពិភព​ខាង​ក្រៅ​បាន​​កាន់​តែ​ឆាប់​រហ័ស​។​ សួរ​សំណួរ​ឲ្យ​បាន​ច្រើន៖ ក្រៅ​ពី​ការ​និយាយ​ពន្យល់​ធម្មតា យើង​គួរ​សាក​ល្បង​សួរ​សំណួរទៅ​កូន​ឲ្យ​បាន​ច្រើន​។ និយាយ​ជាមួយ​កូន​ឲ្យ​​ច្រើន៖ ការ​សិក្សា​បាន​បង្ហាញ​ថា​ម៉ាក់ប៉ា​និយាយ​ទៅ​​កូន​កាន់​តែ​ច្រើន នោះ​អាអូន​នឹង​ឆាប់​ចេះ​និយាយ។ ប្រើ​ពាក្យ​សាមញ្ញ ច្បាស់ៗ៖ និយាយ និទាន​រឿង ឬ​សួរ​ទៅកូន ម៉ាក់​ប៉ា​ត្រូវ​ប្រើ​ពាក្យ​សាមញ្ញៗ និយាយ​ពាក្យ​មួយៗ​ឲ្យ​បាន​ច្បាស់ និង​ឮៗ។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? គ្រូពេទ្យ​នឹងពិនិត្យ​លើ​បេប៊ីទៅ​តាម​អ្វី​ដែល​​សង្ស័យ ម៉ាក់ប៉ា​អាច​មើល​ជា​មួយ​គ្រូពេទ្យ​ និង​ជជែក​ពី​បញ្ហា​មួយ​ចំនួន ដូចជា​សកម្មភាព​របស់​បេប៊ី មានការ​ញ៉ាំ ការ​គេង​ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ៩ សប្តាហ៍៖ ក្នាញ់ណាស់! អាអូនចេះបញ្ចេញសំឡេង និងសម្លឹង​មើលម៉ាត់ម៉ាក់ប៉ានិយាយ

ការលូតលាស់ និងអាកប្បកិរិយា៩ សប្តាហ៍​ជា​ពេល​ដែល​អូនតូច​ចេញ​កាយ​វិការ គួរ​ឲ្យ​ក្នក់​ក្នាញ់​ ហើយ កូន​យើង​​អាច​បែង​ចែក​ប្រភេទ​សំឡេង​ដែល​ស្រដៀង​គ្នា​បាន។ ម៉ាក់ប៉ា​ត្រូវ​បន្ត​និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន ព្រោះ​អាអូន​អាច​សម្លឹង​មើល​មាត់​យើង​ពេល​និយាយ និង​ដឹង​អំពី​ភាព​អស្ចារ្យ​នៃ​ការ​បញ្ចេញ​សំឡេង។ អាអូន​មើល​ទៅ​គួរ​ឲ្យ​ស្រលាញ់ ​ពេល​​​សើច ឬ​យំ​ ដើម្បីចង់​បង្ហាញ​អារម្មណ៍​របស់​គេ​មក​យើង។ មក​ដល់​ពេល​នេះ​កូន​យើង​អាច​៖ – ញញឹម​មក​​យើង​វិញ​ – អាច​បែង​ចែក​សំឡេង​ស្រដៀង​គ្នា​ – រក​មើល​ប្រភព​សំឡេង​ – ស៊ាំ​ជាមួយ​​បរិយាកាស​ជុំវិញ​ខ្លួន – អាច​យំ ឬ​នៅ​ស្ងៀម​ស្ងាត់​ពេល​ឮ​សំឡេង​កណ្តឹង​។ ១- បង្រៀនកូនពីអី? ម៉ាក់ប៉ា​ត្រូវ​បន្ត​ព្យាយាម​និយាយ​ទៅ​កូន​ឲ្យ​បាន​ច្រើន ​វា​ហាក់​បី​ដូច​ជា​យើង​និយាយ​តែ​ម្នាក់​ឯង​ តែ​លទ្ធផល​ច្បាស់​ជា​ស្មាន​មិន​ដល់ អាអូន​លូត​លាស់​បាន​ល្អ ព្រោះ​កូន​​រៀន​តាម​ចលនា​មាត់​យើង​ពេល​និយាយ ឬ​សំឡេង​ស្រស់​ស្រាយ​របស់​យើង។ ម៉ាក់ប៉ា​ច្បាស់​ជា​សប្បាយ​ចិត្ត​ពេល​ឃើញ​កូន​បញ្ចញ​សំឡេង​គ្រលរ សើច ឬ​ញញឹម​មក​រក​យើង។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ? ការ​ពិនិត្យ និង​ណាត់​ជួប​​ប្រែ​ប្រួល​ទៅ​តាម​​ស្ថានភាព​បេប៊ី ប៉ុន្តែ​យើង​អាច​ទៅជួប​គ្រូពេទ្យ​ពិនិត្យ​រក​មើល​បញ្ហា​មួយ​ចំនួន ដើម្បី​តាម​ដាន​ការ​លូតលាស់​របស់​កូន។ – ថ្លឹង​គីឡូ​ – វាស់កម្ពស់ និង​ទំហំ​ក្បាល – ​ពិនិត្យ​សួត និង​បេះដូង​ – ពិនិត្យ​​ទ្រូង ​និង​ខ្នង​​ – ចាក់​វ៉ាក់​សាំង​មួយ​ចំនួន​ ៣- ត្រូវដឹងពីអីខ្លះ? ​ការ​ចាក់​វ៉ាក់​សាំង៖ គ្រូ​ពេទ្យ​នឹង​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា​ការ​ចាក់​វ៉ាក់​​សាំង​​ផ្តល់​ផល​​វិជ្ជមាន​ដោយ​អាច​ការ​ពារ​អូនតូច​ពី​ជំងឺ​ងាយ​ឆ្លង​មួយ​ចំនួន​ធំ​បាន។ ថ្វី​ត្បិត​ការ​ចាក់​វ៉ាក់​សាំង​បាន​ការពារ​បេប៊ី​រាប់​ពាន់​នាក់​ជា​រៀង​រាល់​ឆ្នាំ​ពិត​មែន ប៉ុន្តែ​នៅ​តែ​មិន​ទាន់​ល្អ​ឥត​ខ្ចោះ​នៅ​ឡើយ។ អូន​តូច​មួយ​ចំនួន​មាន​ប្រតិកម្ម​ជាមួយ​វ៉ាក់​សាំង ឬ​អាច​ឈឺ​ក្រោយ​ពេល​ចាក់​វ៉ាក់​សាំង​រួច ហើយ​មួយ​ចំនួន​អាច​ស្លាប់​ក្នុង​​ករណី​កម្រ​។ ដើម្បី​កាត់​បន្ថយអត្រា​គ្រោះ​ថ្នាក់​យើង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដូច​ជា​៖​ – រក​មើល​ជំងឺ​ធ្ងន់​ធ្ងរ​ដែល​អាច​កើត​មាន​​​មុន​ចាក់​វ៉ាក់​សាំង​ – អាន​​ពត៌​មាន​អំពី​វ៉ាក់​សាំង​ដែល​គ្រូ​ពេទ្យ​នឹង​ចាក់​ឲ្យ​កូន​​ – តាម​ដាន​ស្ថាន​ភាព​កូន​ ៧២ ម៉ោង ក្រោយ​ចាក់​វ៉ាក់​សាំង – […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ៨ សប្តាហ៍៖ អាអូនលេងសើចមិនបានយូរ ច្រើនតែនៅស្ងៀម ភ្លឹកៗ ធ្វើម៉េចល្អ?

ការលូតលាស់ និងអាកប្បកិរិយាភ្លេចៗ​ខ្លួន​អាអូន​អាយុ​បាន ២ ខែ​បាត់ ខួរ​ក្បាលក៏​រីក​ធំ និង​ធ្វើ​ការ​​ច្រើន​ជាង​មុន។ ម៉ាក់ប៉ា​មាន​សង្កេត​អត់ អាអូន​ច្រើនតែនៅស្ងៀម ​លេង​សើច​មិន​បាន​យូរ​នោះ​ទេ ព្រោះ​រវល់​តែ​ភ្លឹក​មួយ​ភ្លែត​មើល​បរិយាកាសជុំ​វិញ​ខ្លួន​។ នេះ​ជា​ពេល​​ល្អ​បំផុត​ក្នុងទាក់​ទង​​ជាមួយ​កូន​តូច ដូច្នេះយើង​គួរ​និយាយ ច្រៀង​​ឬ​ធ្វើ​កាយវិការ​ពន្យល់​អ្វី​ដែល​ចង់​បង្ហាញ​ប្រាប់កូន។ អាអូន​អាច​មិន​ទាន់​យល់​ច្បាស់​អំពី​អ្វី​យើងកំពុង​ធ្វើ ប៉ុន្តែគេ​​នឹង​អាច​​រៀន​សូត្របាន​​ច្រើន​​ពី​អ្វីសកម្មភាព​អស់​ទាំង​នេះ។ បេប៊ីអាយុប៉ុណ្ណេះ​គេ​អាច​នឹង៖ – ងើប​មុខ​បាន ៩០ ដឺក្រេ ​ពេល​គេ​ងលើ​ពោះ​ – លើក​ដៃ​ទាំង២បាន – ស្ងៀម​ស្ងាត់ ដើម្បី​សង្កេត​មើល​របស់ជុំវិញខ្លួន​។ ១- បង្រៀនកូនពីអី? នេះជា​ពេល​ដែលបេប៊ីរៀន​សូត្រ​ពី​អ្វី​គ្រប់​យ៉ាង ដូច្នេះ​យើងគួរ​យក​ពេលនេះ​និយាយ ឬលេង​ជា​មួយ​កូន​ឲ្យ​បាន​ច្រើន ដូចជា​និយាយ ច្រៀង ឬ​យក​រូប​ភាព​ផ្សេង​ៗ​​មក​ពន្យល់។ ឆ្លៀត​ពេល​បាន​កាន់​តែ​ច្រើន​រឹត​តែ​ល្អ មិន​ថា​ពេល​បំបៅ​ដោះ ឬ​ប្តូរ​ខោ​ទឹក​នោមនោះទេ។ ការ​ធ្វើ​បែប​នេះអាច​​ជួយ​បាន​ច្រើន​ដល់​ការ​លូត​លាស់​បញ្ញា​ស្មារតី ការ​ស្តាប់ និង​មើល​ឃើញ​របស់​អូនតូច។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? មក​ដល់​ពេល​នេះ​ “Hello ​គ្រូពេទ្យ” ​ជឿ​ថា ម៉ាក់ប៉ាប្រហែល​បាន​យកអាអូន​ទៅ​ជួប​​គ្រូពេទ្យច្រើន​ដង​​​រួច​ទៅ​ហើយ។ ប៉ុន្តែ​សប្តាហ៍​នេះ​គ្រូ​ពេទ្យ​នឹង​​ពិនិត្យ​ទៅ​លើ​បញ្ហា​មួយ​ចំនួន​រួម​មាន​៖ – ស្តាប់ និង​​មើល​ចង្វាក់​បេះ​ដូង​​ – ពិនិត្យ​ដុំ​ក្នុង​ពោះ ឬ​ក្រលៀន មានភ្លាត់​ឆ្អឹង​ឬ​អត់? – ពិនិត្យ​ការលូត​លាស់​ និង​ការ​បញ្ជា​របស់​​ដៃជើង​ – ពិនិត្យ​ខ្នង​ ​ឆ្អឹង​កង​ខ្នង​រក​មើល​បញ្ហា​មិន​ប្រក្រតី – មើល​ប្រស្រី​ភ្នែក​ និងរន្ធ​ទឹក​ភ្នែក​​ – ពិនិត្យ​​ត្រចៀក​រក​មើល​ពណ៌​ ឬ​មាន​ទឹក – ពិនិត្យ​រន្ធ​ច្រមុះរក​មើល​បញ្ហា​ក្នុង​ច្រមុះ​ – ពិនិត្យ​​មាត់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ