ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ចង់ដឹងថា កូនមានជំងឺ Down syndromeឬអត់ គួរពិនិត្យរកនៅសប្តាហ៍ទីប៉ុន្មាន?

Down syndrome ជាជំងឺ​ហ្សែន​មួយ ដែល​អាច​បណ្តាល​ឱ្យ​កុមារ​អសមត្ថភាព​ខួរ​ក្បាល​ពី​កម្រិត​ស្រាល ទៅ​មធ្យម​ ហើយ​កុមារដែល​មាន​ជំងឺ​នេះ ច្រើន​តែ​មើល​ទៅ​ខុស​ប្លែក​ពី​កុមារឯ​ទៀត ព្រម​ទាំង​មាន​បញ្ហា​សុខភាព​ថែម​ទៀត​ផង។ ជាក់ស្តែង​ កុមារ​ដែល​គ្មាន​ជំងឺ Down syndrome មាន​ក្រូម៉ូសូម​ ២៣ គូ​នៅ​ក្នុង​កោសិកា​រាងកាយ។ ចំណែក​អ្នក​ជំងឺ​នេះ មាន​ក្រូម៉ូសូម​ ២១ ​បន្ថែម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​មាន​តេស្ត​អ្វី​ខ្លះ​ដើម្បី​ដឹង​ថា​ទារក​មាន​ជំងឺ Down syndrome ពី​កំណើត? ការ​ធ្វើ​តេស្ត​ អាច​ឱ្យ​យើង​ដឹង​ថា​ ទារក​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ក្រូម៉ូសូម ដូចជា​ជំងឺ​ Down syndrome ដែរ​ឬ​អត់ ហើយ​ការ​ធ្វើ​តេស្ត​នេះ ទាក់ទង​នឹង​ការ​មើលអេកូលើកម្រាស់កញ្ចឹងកកូន​ ព្រម​ទាំង​ធ្វើ​តេស្ត​ឈាម។ ​​​ការ​ធ្វើ​តេស្ត​ឈាម​ ធ្វើ​ឡើង​នៅ​ចន្លោះ​សប្តាហ៍​១០ ដល់​ទី​១៣​នៃ​ការ​ពពោះ ចំណែក​ឯ​ការមើលអេកូលើកម្រាស់កញ្ចឹងកកូន​ អាច​ចាប់ផ្តើម​នៅ​ចន្លោះ​សប្តាហ៍​ទី ១១ ឬ​មុន​សប្តាហ៍​ទី​ ១៤។ [embed-health-tool-baby-poop-tool] ជាក់ស្តែង លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ឈាម​ និង​ការ​មើលអេកូនេះ អាច​រួម​បញ្ចូល​គ្នា​ ដើម្បី​ប៉ាន់ស្មាន​ពី​ឱកាស​នៃ​ការ​កើត​ជំងឺ Down syndrome លើ​ទារក​។ មួយ​វិញ​ទៀត កត្តា​វ័យ និង​ទម្ងន់​​របស់​ម្តាយ​អំឡុង​ពេល​ពពោះ ក៏​អាច​រួម​ចំណែក​ដល់​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ Down syndrome […]

អត្ថបទផ្សេងទៀតពី ទារក

ស្វែងរក ទារក

ការបំបៅដោះ

ទឹកដោះនៅក្នុងខ្លួនម៉ាក់ៗ អាចផ្អូមដែរទេ បើទុកយូរបានឲ្យកូនបៅ?

សម្រាប់​ម៉ាក់​ៗ​ដែល​បំបៅ​កូន​ដោយ​ទឹក​ដោះ ហើយ​ត្រូវ​ចេញ​មក​ធ្វើ​ការ​ឆ្ងាយ​ពី​ផ្ទះ ៨-១០ ម៉ោង តែងតែ​ច្របាច់​ទឹក​ដោះ​ទុក​ឲ្យ​កូន​បៅ។ តែ​បន្ទាប់ពី​វិល​ទៅ​ផ្ទះ​វិញ ម៉ាក់​ៗ​នៅតែ​គ្មាន​ទំនុក​ចិត្ត​បំបៅ​ដោះ​កូន ព្រោះ​ខ្លាច​ទឹក​ដោះ​ផ្ទុក​ក្នុង​ដើមទ្រូង​នោះ​យូរ បែរជា​ផ្អូម? តើ​ការ​បារម្ភ​នោះ ត្រឹមត្រូវ​ដែរ​ឬ​ទេ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បកស្រាយ​ថា ទឹក​ដោះ​នៅ​ក្នុង​ខ្លួន​យើង​ទោះ​មិន​បាន​បំបៅ​កូន​ច្រើន​ម៉ោង ហើយ​សល់​ច្រើន​យ៉ាង​ណា ក៏​មិន​ផ្អូម ឬ​ខូច​គុណភាព និង​បាត់បង់​ឱជារស​ដែរ។ តែ​សម្រាប់​ម៉ាក់​ៗ​ដែល​ច្របាច់​ទឹក​ទុក​ដាក់​មិន​បាន​ត្រឹមត្រូវ គឺ​ពិតជា​អាច​ផ្អូម​បាន។ ទឹកដោះដែលច្របាច់រួចអាចទុកបាន ៤-៦ ម៉ោង នៅសីតុណ្ហភាពធម្មតា ហើយបើទុកក្នុងទូរទឹកកកអាចរក្សាទុក ២៤ ម៉ោង និងកន្លែងបង្កកអាចទុកបាន ៤-៨ ថ្ងៃ។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ រូប​នោះ​បន្ត​ទៀត​ថា ពេល​យើង​មក​ដល់​ផ្ទះ​វិញ កុំអាល​ទាន់​ឲ្យ​កូន​បៅ​ភ្លាម ត្រូវជូត​លាង ​ឬងូតទឹកសម្អាត​ដោះ​ឲ្យ​បាន​ស្អាត​បាក់តេរី ឬ​ញើស​សិន ហើយ​ច្របាច់​ចោល​ទឹក​រាវ​ៗ​បន្តិច​ចេញ​សិន ចាំ​ឲ្យ​កូន​បៅ។ លោក​បាន​បន្ថែម​មាន​ម៉ាក់​ៗ​ខ្លះ ត្រឡប់​មកពី​ធ្វើការ ក៏​ឲ្យ​កូន​បៅ​ទាំង​មិន​បាន​លាង​សម្អាត ទើប​ធ្វើឲ្យ​ញើស ជាតិ​កង្វក់​ជាប់​ខ្លួន ទឹកដោះ​ដែល​ហៀរ​មក​ផ្អាប់​ជាប់​ក្បាល​ដោះ​ទុក​រាប់​ម៉ោង បង្ក​ជា​បាក់តេរី​បណ្ដាល​ឲ្យ​ឈឺពោះ​កូន ក្រោយ​បៅ ឬ​នាំ​ឲ្យ​កូន​រាករូស តែ​បែរជា​ច្រឡំ​ថា​មកពី​ទឹកដោះ​ផ្អូម​ទៅ​វិញ។ ជម្រើស​ល្អ មកពី​ធ្វើការ​ងូត​ទឹក​ដុះ​សាប៊ូ លាង​ខ្លួន​ឲ្យ​ស្អាត និង​ត្រជាក់​ខ្លួន​ចាំ​ឲ្យ​កូន​បៅ ទើប​យើង […]


ការបំបៅដោះ

​ម៉ាក់ៗដឹងអត់ថាទឹកដោះដំបូង​មាន និងបាត់ទៅវិញនៅពេលណា?

១- តើអ្វីជាទឹកដោះដំបូង (Colostrum)? ទឹកដោះដំបូង (Colostrum) គឺ​ជា​ទឹក​ដោះ​ដំបូង​បំផុត ដែល​ផលិត​ចេញ​ពី​សុដន់​របស់​ស្ត្រី ក្នុង​អំឡុង​ពេល​ពពោះ។ ពេល​ខ្លះ​មនុស្ស​ស្រី មិន​បាន​ចាប់​អារម្មណ៍​សង្កេត​ឃើញទឹកដោះនេះទេ​ រហូត​ដល់​សម្រាល​កូន​ទើប​ឃើញ។ ការ​ពិត​ទៅទឹក​ដោះ​ដំបូង​នោះ ផលិត​ក្នុង​បរិមាណ​តិច​តួច​ប៉ុណ្ណោះ​ ដែល​វា​សម្បូរ​ទៅ​ដោយ​អង់​ទីករ និង​ពពួក immunoglobulins ដែល​ដើរ​តួ​ជា​អ្នក​ការពារ​ទារក​​ទើប​កើតពី​បាក់​តេរី និង​វីរុស ហើយ​វា​ក៏​ទៅ​ភ្ញោច​ឲ្យ​ទារក​ជុះ​លាមក​ដំបូងដែល​​ហៅ​ថាលាមកព្រៃ( meconium) ដែរ។ ២- តើទឹកដោះដំបូងមានផលប្រយោជន៍អ្វីខ្លះ? ក្រពះ​របស់​ទារក​ទើប​កើត មាន​សភាព​ខ្សោយ និង​ងាយ​រង​គ្រោះ​ថ្នាក់​ណាស់។ ដូច​នេះ​ទឹក​ដោះ​ដំបូង គឺ​ល្អ​បំផុត​សម្រាប់​ឲ្យ​ទារក​អាច​រំលាយ​ក្នុង​ក្រពះ​បាន​ស្រួល។ ទឹក​ដោះ​ដំបូង​នេះ ក៏​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ទើប​ដំណើរ​ការ ត្រៀម​ខ្លួន​ជាមួយ​ទឹក​ដោះ​ធម្មតា ដែល​នឹង​ផលិត​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។ ទឹក​ដោះ​ដំបូង គឺ​ពោរ​ពេញ​ទៅ​ដោយ​គ្រាប់​ឈាម​ស ដែល​មាន​មុខ​ងារ​ទៅ​ប្រឆាំង​ជាមួយ​បាក់​តេរី និង​ការ​ចម្លង​រោគ​ដោយ​វីរុស។ ក្មេង​ដែល​បាន​បៅ​ទឺក​ដោះ​ដំបូង មិន​ងាយ​កើត​ជំងឺ​រលាក​សួត រលាក​ផ្លូវ​ដង្ហើម រលាក​ក្រពះ​ពោះ​វៀន ឬ​រលាក​ក្នុង​ត្រចៀក​ឡើយ។ ក្រោយកើត​បាន​មួយ​រយៈ​ក្រោយ​មក ទារក​ចាប់​ផ្ដើម​ផលិត​អង់​ទីករ​ដោយ​ខ្លួន​ឯង។ មួយ​វិញ​ទៀត​ទឹក​ដោះ​ដំបូង​ ក៏​ជួយ​កម្ចាត់​​ប៊ីលីរ៉ូប៊ីន (bilirubin) និង​ការ​ពារ​កុំ​ឲ្យ​ទារក​កើត​ជំងឺ​ខាន់​លឿង​ដែរ។ អត្ថបទពាក់ព័ន្ធ: បំបៅដោះកូន បើម៉ាក់ៗញ៉ាំអាហារឆៅអាចប៉ះពាល់អីខ្លះ? ម៉ាក់ៗបំបៅដោះកូន អាចញ៉ាំថ្នាំ Gluta ឲ្យស្បែកសបានអត់? ធ្លាប់វះកាត់ដើមទ្រូង អាចមានបញ្ហាដល់ការបំបៅដោះកូនទេ? ម៉ាក់ៗទើបកូនដំបូង! ដឹងថា DHA សំខាន់ប៉ុនណាអត់ ពេលបំបៅដោះកូន? ហេតុផលធំៗបញ្ជាក់ថា ថ្នាំវីតាមីនសំខាន់ខ្លាំងប៉ុនណាសម្រាប់ស្រីៗបំបៅដោះកូន ទឹក​ដោះ​ដំបូង​ ជួយ​ដល់​ប្រព័ន្ធ​ក្រពះ​ពោះ​វៀន​របស់​ទារក និង​ការពារ​មិន​ឲ្យ​សារធាតុ​មិន​ល្អជ្រៀប​ចូល​ក្នុង​ខ្លួន​ទារក​តាម​រយៈ​អាហារ […]


អាហារូបត្ថម្ភទារក

កូនអាយុប៉ុន្មានទើបអាចឲ្យញ៉ាំទឹករ៉ែបាន? ពិតជាមានប្រយោជន៍ដល់កូន?

ជា​ទូទៅ​អូន​តូចៗ​មិន​គួរ​ញ៉ាំ​ទឹក​រហូត​ទាល់​តែ​ពួក​គេ​មាន​អាយុ ​៦ ​ខែ​ព្រោះ​នៅ​ក្នុង​អំឡុង​ពេល​នេះ​ពួក​គេ​អាច​ទទួល​ជាតិ​ទឹក​ដែល​ត្រូវ​ការ​តាម​រយៈ​ទឹក​ដោះ ម៉ាក់ៗ​ឬ​ទឹក​ដោះ​គោ​ ទោះ​បី​ជា​ស្ថិត​ក្រោម​អាកាសធាតុ​ក្ដៅ​ក៏​ដោយ។ នៅ​ពេល​ដែល​អូន​តូចៗ​មាន​​អាយុ ​៦​ ខែ​ ​ប៉ាម៉ាក់​អាច​ឲ្យ​ញ៉ាំ​ទឹក​នៅ​ពេល​ដែលកូន​ស្រេក ប៉ុន្តែ​ហាម​ឲ្យ​ច្រើន​ពេក​ព្រោះ​អាច​ធ្វើ​ឲ្យ​អូនៗ​ឈឺ​ពោះ​ឬ​ធ្វើ​ឲ្យ​ពួក​គេ​មិន​ឃ្លាន​អាហារ។ នៅ​ពេល​បាន​អាយុ​មួយ​ខួប ​អូន​តូចៗ​អាច​ញ៉ាំ​របស់​រឹង​ និង​ញ៉ាំ​ទឹក​ដោះ​គោ​សុទ្ធ​បាន​ហើយ​ នោះម៉ាក់ៗ​​ក៏​អាច​ឲ្យ​អូន​តូចៗ​ញ៉ាំ​ទឹក​តាម​ចិត្ត​ចង់​បាន​ដែរ។ ហេតុ​អ្វី​បាន​ជា​មិន​ត្រូវ​ឲ្យ​អូន​តូចៗ​អាយុ​៦​ខែ​ និង​តិច​ជាង​នេះ​ញ៉ាំ​ទឹក? ការ​ផ្ដល់​ទឹក​ឲ្យ​អូន​តូចៗ​ដែល​មាន​អាយុ​តិច​ជាង​ ៦​ ខែ​ក្នុង​បរិមាណ​ទឹក​លើស​លុប​អាច​ប៉ះពាល់​ដល់​សមត្ថភាព​រាងកាយ​​ក្នុង​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ពី​ការ​បំបៅ​ដោះ​ ឬ​ទឹក​ដោះ​គោ។ ម៉្យាងទៀត ការឲ្យ​អូនតូចៗ​ញ៉ាំទឹក​នៅអាយុតិចជាង ៦​ ខែ ​ក៏​អាច​ឲ្យ​ពួក​គេ​ណែន​ពោះ​ធ្វើ​ឲ្យ​មិន​ឃ្លាន​អាហារ។ ក្នុង​ករណី​ខ្លះ​អូន​តូចៗ​ដែលញ៉ាំ​ទឹក​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​​ពុល​ជាតិ​ទឹក​ជា​លទ្ធផល​ឲ្យ​មាន​ការ​ប្រកាច់​ និង​សន្លប់​ក៏​ថា​បាន។ ការ​ពុល​ជាតិ​ទឹក​កើត​ឡើង​នៅ​ពេល​បរិមាណ​ទឹក​លើស​លុប​លាយ​ជាមួយ​កំហាប់​​សារធាតុ​​សូដ្យូម​​ក្នុង​​រាងកាយ​​ដែល​​ទៅ​បង្អាក់​ដល់​អតុល្យភាព​អេឡិចត្រូលីត្រ​ និង​ធ្វើ​ឲ្យ​ជាលិកា​ប៉ោង​ហើម។​ អត្ថបទពាក់ព័ន្ធ៖  ទឹករ៉ែ ខុសពី​ទឹកធម្មតា​ម៉េចខ្លះ? ម៉េចបានអ្នកមាន​ផឹកជាប្រចាំ? ផឹក​ទឹក​ភ្លៀងមាន​គុណ​ប្រយោជន៍ និង​ប៉ះពាល់​អី​ខ្លះ? ក្មេង​ៗគួរផឹក​ភេសជ្ជៈ​ទៅតាមវ័យ ទើបជួយ​ឲ្យ​សុខភាព​ល្អ តើ​អាច​លាយ​ទឹក​ជាមួយ​ម្សៅ​ទឹក​ដោះ​គោ​បាន​ទេ? ចម្លើយ​គឺ​ទេ​មួយ​ម៉ាត់​យ៉ាង​ខ្លី។ ហាម​ព្យាយាម​លាយ​ម្សៅ​ទឹក​ដោះ​គោ​មួយ​ទឹក។ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោយ​ធ្វើ​តាម​ការ​ណែនាំ​ក្នុង​ការ​ឆុង​ម្សៅ​ទឹក​ដោះ​គោ ​និង​ប្រើប្រាស់​នូវ​បរិមាណ​ទឹក​ដែល​បាន​ណែនាំ។ ការ​ថែម​ទឹក​ច្រើន​ពេក​ទៅ​ក្នុង​ម្សៅ​ទឹក​ដោះ​គោ​មិន​ត្រឹម​​តែ​ធ្វើ​ឲ្យ​មាន​ហានិភ័យ​នៃ​ការ​ពុល​ជាតិ​ទឹក​ប៉ុណ្ណោះ​ទេ ​ហើយ​​ក៏​អាច​រារាំង​​រាងកាយ​មិន​ឲ្យ​ទទួលបាន​សារធាតុ​ចិញ្ចឹម​ពី​ម្សៅ​ទឹក​ដោះ​គោ​ផង​ដែរ។ តើ​គួរ​ធ្វើ​ដូច​ម្ដេច​ប្រសិន​បើ​អូន​តូចៗ​ខ្វះ​ជាតិ​ទឹក? ក្នុង​ករណី​ខ្លះ​ប្រសិន​បើ​អូន​តូចៗ​មាន​ជំងឺ​រលាក​ក្រពះ​ ពោះវៀន​ ​គ្រូ​ពេទ្យ​នឹង​ណែនាំ​ឲ្យ​អូន​តូចៗ​ញ៉ាំ​ទឹក​អេឡិចត្រូលីត្រ​ដូចជា ​Pedialyte​ ឬ ​Infalyte​ ដើម្បី​ជួយ​បង្ការ​កង្វះ​ជាតិ​ទឹក។ អត្ថបទពាក់ព័ន្ធ៖ ក្មេងតូច​ទើប​ចេះ​ដើរ គួរ​ផឹក​ទឹក​មួយ​ថ្ងៃ​ប៉ុន្មានទើបល្អ? ប្រើ​ទឹកសុទ្ធ​ថ្លៃៗ មាន​ជាតិ​រ៉ែ​ខ្ពស់ឆុង​ទឹកដោះគោ​ ធ្វើ​ឲ្យ​កូន​ឆ្លាត? តើ​អូន​តូចៗ​អាច​ញ៉ាំ​ទឹក​កាបូណាត​ ឬ​ទឹក​រ៉ែ​ធម្មជាតិ​បាន​នៅ​ពេល​ណា? គ្រូពេទ្យ​បាន​ធ្វើ​ការ​ណែនាំ​ឲ្យ​ចាំ​រហូត​ទាល់​អូន​តូចៗ​មាន​អាយុ​ហោច​ណាស់​ ២ ​ឆ្នាំ។ ជាតិ​រ៉ែ​ដែល​មាន​ក្នុង​ទឹក​រ៉ែ​ធម្មជាតិ​ជាទូទៅ​គឺ​ជា​សារធាតុ​សូដ្យូម ​កាល់ស្យូម​ និង​រ៉ែផ្សេងៗ​។ ធាតុ​ផ្សំ​ជាក់លាក់​គឺ​អាស្រ័យ​ទៅ​លើ​ដំណាក់​កាល​ក្នុង​ការ​ផលិត​ដ៏​ជាក់លាក់​មួយ។ ដូច្នេះ​ ​ពិត​ជា​ពិបាក​បែងចែក​នូវ​អ្វី​ដែល​អូនៗ​​ទទួល​បាន។ ទឹក​រ៉ែ​ខ្លះ​អាច​មាន​​សារធាតុ​សូដ្យូម​ជ្រុល​ […]


ការថែទាំទារក

ម៉ាក់ប៉ាថ្មីថ្មោង ពេលកូនកើតមកភ្លាម ត្រូវដឹងរឿងសំខាន់ទាំងនេះ

ពេល​វេលា​រំភើប​សម្រាប់​ម៉ាក់​ប៉ា​ថ្មី​ថ្មោង គឺ​បាន​ឃើញ​មុខ​កូន​ប្រុស​ស្រី​ជា​ទី​ស្រលាញ់​លើក​ដំបូង។ ទន្ទឹម​នឹង​អារម្មណ៍​រំភើប​រីក​រាយ យើង​ក៏​ត្រូវ​ដឹង​រឿង​សំខាន់ៗ​មួយ​ចំនួន​ដែល​ត្រូវ​ធ្វើ ពេល​កូន​កើត​មក​ភ្លាមៗ​ដែរ នោះ​ទើប​ការ​ចិញ្ចឹម​កូន​បាន​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត កូន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ មាន​សុខភាព​ល្អ រាងកាយ​មាំមួន។ ១. ត្រូវ​ឲ្យ​កូ​នបៅ​ទឹកដោះ​ដំបូង ពេល​កូន​កើត​មក​ភ្លាមៗ ម៉ាក់​ត្រូវ​​តែ​ឲ្យ​កូនបៅ​ដោះ​ភ្លែត កុំច្របាច់​ទឹក​ដោះ​ចោលឲ្យសោះ ទើប​កូន​អាច​ទទួល​បាន​ទឹក​ដោះ​ដំបូង។ លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល​ថា ទឹកដោះ​ដំបូង​មាន​ចំនួន​តិច​ ចេញ​ក្នុង​អំឡុង ២-៣ ថ្ងៃ ក្រោយ​ម៉ាក់ៗ​សម្រាល​អាអូន​រួច។ ទឹកដោះ​ដំបូង​​ប្រៀប​បាន​នឹង​ឱសថ​ទិព្វ ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក សម្បូរ​សារធាតុ​ចិញ្ចឹម ជីវជាតិ A និង​ជា​ថ្នាំ​បង្ការ​ដំបូង​បង្អស់ សម្រាប់​ការពារ​ទារក​ប្រឆាំង​ទប់ទល់​នឹង​ជំងឺ​ផ្សេងៗ ជួយ​ឲ្យ​អង់ទីករ​កុមារ​រឹងមាំ។ ២. ត្រូវ​បំបៅ​កូន ៨-១២ ដង/ថ្ងៃ លោកស្រី​វេជ្ជបណ្ឌិត ជា ម៉ារី ប្រធាន​ស្ដីទី​កម្មវិធី​ជាតិ​អាហារូបត្ថម្ភ នៃ​ក្រសួងសុខាភិបាលបាន​ឲ្យ​ដឹង​ថា ការ​ឲ្យ​ទារក​បៅ​មិន​គួរ​កំណត់​ម៉ោង​ឡើយ ព្រោះ​ទារក​ទើប​នឹង​កើត​ យំ​ឃ្លាន​គ្រប់​ពេល ពេល​ណា​យំ​គឺ​អាច​ឲ្យ​បៅ​បាន ចំណែក​ទារក​ខ្លះ​ស្លូត​មិន​យំ​ទារ​បៅ​ អាច​ឲ្យ ២-៣ ម៉ោង​ម្ដង។ អំឡុង​សប្ដាហ៍​ដំបូង​ ទារក​បៅ​តិច ​តែ​ញឹក​ញាប់ យើង​ត្រូវ​បំបៅ​កូន​យ៉ាង​ហោច​ណាស់ ៨-១២ដង/ថ្ងៃ មាន​ន័យ​ថា​កូន​អាច​បៅ​ពី ១ ម៉ោង​កន្លះ ទៅ […]


ការបំបៅដោះ

ឮគេថា បំបៅដោះកូនធ្វើឲ្យសុដន់យារធ្លាក់ តែគ្រូពេទ្យលើកឡើងពីកត្តាទាំងនេះវិញ

មាន​ម៉ាក់​ៗ​ចំនួនតូច​បាន​ជ្រើសរើស​ឲ្យ​កូន​បៅ​ទឹកដោះ​គោ ព្រោះ​គិត​ថា​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ អាច​បណ្ដាល​ឲ្យ​បាត់បង់​សោភ័ណភាព​ដើមទ្រូង ពោល​យារ​ធ្លាក់ លែង​មូល​ក្លំ​ស្រស់​ស្អាត​ដូច​ពី​មុន។ ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​បកស្រាយ​ថា ការ​បំបៅ​ដោះ​កូន មិនមែនជាមូលហេតុនាំឲ្យសុដន់យារធ្លាក់ឡើយ តែការបំបៅដោះកូនពិត​ជា​ជំនួយ​ដល់​សុខភាព​ទាំង​ម្ដាយ និង​កូន ហើយ​អត្ថប្រយោជន៍​នៃ​ការ​បំបៅ​ដោះ​កូន គឺ​វា​ជួយ​ពង្រឹង​ភាព​ស្និទ្ធស្នាល​រវាង​ម្ដាយ និង​កូន​ថែម​ទៀត​ផង។ ទឹកដោះ​ម្ដាយ ជា​ប្រភព​នៃ​អាហារ​ធម្មជាតិ និង​អាហារ​បំប៉ន​គ្មាន​ជាតិ​គីមី។ ខាងក្រោម​នេះជាការពិតមួយចំនួនទាក់ទងនឹងអត្ថប្រយោជន៍​នៃ​បំបៅដោះ​កូន និង​ដើម​ហេតុ​ធ្វើ​ឲ្យ​សុដន់​យារធ្លាក់។ - ការ​ពិត​ទី​១ ស្ត្រី​ភាគ​ច្រើន​គិត​ថា​ការ​បំបៅ​ដោះ​កូន​អាច​ធ្វើឲ្យ​សុដន់​យារ​ធ្លាក់។ តែ​អ្នក​ជំនាញ​និយាយ ថា​ការ​បំបៅ​ដោះ​កូន មិនមែន​ជា​មូល​ហេតុ​តែ​មួយ​នៅ​ពី​ក្រោយ​ខ្នង​បញ្ហា​សុដន់​យារ​ធ្លាក់​នោះ​ទេ តែ​នៅ​មាន​កត្តា​ជាច្រើន​ផ្សេង​ទៀត ។ - ការ​ពិត​ទី​២ តាម​ការ​សង្កេត​មើល​ពី​អ្នក​ជំនាញ​ជាច្រើន​បាន​អះអាង​ថា ការ​បំបៅ​ដោះ​កូន​អាច​ធ្វើឲ្យស្បែក​នៅ​លើ​ដើមទ្រូង​មាន​សុខភាព​ល្អ។ - ការ​ពិត​ទី​៣ ពេល​មាន​ផ្ទៃពោះ​ប៉ះពាល់​ដល់​សុដន់​ច្រើន​ជាង​ពេល​បំបៅ​ដោះ​កូន។ ក្នុង​ពេល​មាន​ផ្ទៃពោះ ការ​ផលិត​ទឹកដោះ​ចាប់ផ្ដើម​ឡើង​ទំហំ និង​ទ្រង់ទ្រាយ​នៃ​សុដន់​នឹង​ប្រែប្រួល ។ - ការពិត​ទី​៤ កត្តា​ហ្សែន ក៏​ជា​អ្នក​កំណត់​លើ​ទ្រង់ទ្រាយ​ទំហំ និង​ភាព​តឹងណែន​មូល​ក្លំ​របស់​សុដន់​យើង​ដែរ។ - ការពិត​ទី​៥ កត្តា​ផ្សេង​ទៀត​ដូចជា​អាយុ​ចំនួន​ដង​នៃ​ការ​មាន​ផ្ទៃពោះ ទម្លាប់​ជក់​បារី ខ្លាញ់​ក្នុង​រាងកាយ និង​កម្រិត នៃ​ភាព​សកម្ម​ក្នុង​ជីវិត​ក៏​ដើរ​តួនាទី​ក្នុង​ការ​ធ្វើឲ្យ​សុដន់​តឹងណែន ឬ​យារ​ធ្លាក់​ផង​ដែរ។ - ការ​ពិត​ទី​៦ ការ​បំបៅ​ដោះ​កូន​អាច​ជួយ​កាត់​បន្ថយ​ពី​ជំងឺ​មហារីក​សុដន់ និង​មហារីក​អូវែ​មុន​ពេល​អស់​រដូវ។


ការថែទាំទារក

ចេះកើតអីតែចាស់ៗ ទារកក៏មានបញ្ហារំលាយអាហារដែរ

មនុស្ស​ធំ​ជា​ច្រើន តែង​ជួប​បញ្ហា​រំលាយ​អាហារ​ដូច​ជា​ឈឺ​ក្រពះ ទល់​លាមក រាករូសជាដើម។ ទាក់​ទង​នឹង​បញ្ហា​រំលាយ​អាហារ​នេះ​ដែរ តើ​ទារក​តូចៗ អាច​ជួប​បញ្ហា​រំលាយ​អាហារ​ដូច​មនុស្ស​ធំ​ធម្មតា​ដែរ​ឬ​អត់​? យោង​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ថា ជា​ទូទៅ បន្ទាប់​ពី​ទារក​កើត​មក អាហារ​ដែល​ចាំបាច់​បំផុត​សម្រាប់​ទារក​គឺ​ទឹក​ដោះ​ម្ដាយ ហើយ​ពេល​ខ្លះ​ទៀត ទារក​បៅ​ទឹក​ដោះ​គោ​ជំនួស​វិញ។ បើ​ទារក​បៅ​ទឹក​ដោះ​ម្ដាយ ៩៩% ​ទៅ​ហើយ គឺ​មិន​ដែល​មាន​បញ្ហា​អី​ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ទារក​ទេ ក៏​ប៉ុន្តែ​ក្នុង​ករណី​ដែល​ទារក​បៅ​ទឹក​ដោះ​គោ​អាច​ជួប​បញ្ហា៖" ទារក​ដែល​បៅ​ទឹក​ដោះ​គោ​អាច​មាន​បញ្ហា​អាលែកហ្ស៊ី​ជាមួយ​ទឹក​ដោះ​គោ ឬ​ក៏ lactose intolerance។" វេជ្ជបណ្ឌិត​ជំនាញ​រោគ​កុមារ​រូប​នេះ បន្ត​ថា ប្រសិន​បើ​ទារក​នោះ​មាន​បញ្ហា​អាលែកហ្ស៊ី​នឹង​ទឹក​ដោះ​គោ ម៉ាក់​ប៉ា​គួរ​កត់​សម្គាល់​រោគ​សញ្ញា​នៅ​លើ​កូន​ដូច​ជា៖ - ហើម​ពោះ - ឆ្អល់​ពោះ - ឈឺពោះ - ចង្អោរ - រាករូស។ លើស​ពី​នេះ​ទៅ​ទៀត កូន​ៗ​អាច​មាន​បញ្ហា​នៅ​លើ​ស្បែក​ដូច​ជា ចេញ​កន្ទួល​ក្រហម នៅ​លើ​មុខ លើ​ថ្ពាល់ លើ​ខ្លួន​ហើយ​កូន​នោះ​យំ​ច្រើន មួរម៉ៅ​ច្រើន​ដោយ​សារ​ការ​ឈឺ​ពោះ​ជាដើម ។ ប្រសិន​បើ​ម៉ាក់​ប៉ា ឬ​អាណា​ព្យាបាល​ណា​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ ហើយ​កូន​មាន​ចេញ​រោគ​សញ្ញា​នេះ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​យក​កូន​ទៅ​ឲ្យ​ពេទ្យ​មើល​ត្រឹម​ត្រូវ ដើម្បី​កុំ​ឲ្យ​កូន​ឈឺ​ពិបាក​ទ្រាំ ហើយ​ក៏​មិន​ត្រូវ​ឲ្យ​ថ្នាំ​កូន​ញ៉ាំ​ផ្ដេសផ្ដាស​ដែរ ចៀសវាង​ធ្វើ​ឲ្យ​អាការៈ​កូន​កាន់​តែ​ធ្ងន់ធ្ងរ។


អាហារូបត្ថម្ភទារក

បរិមាណរបបអាហារកូនតូចអាយុពី ៦ ខែ ដល់ ២ ឆ្នាំ

ចង់​ឲ្យ​កូន​លូតលាស់​ល្អ បញ្ហា​ឆ្លាត​វៃ និង​មាន​សុខភាព​រឹងមាំ ម៉ាក់ប៉ា​ចាំបាច់​ត្រូវ​ផ្ដល់​អាហារ​សម្បូរ​ជីវជាតិ​សម្បូរ​បែប ដែល​យើង​ហៅ​ថា​អាហារូបត្ថម្ភ។ នៅ​ពេល​ក្មេង​ទទួល​បាន​អាហារូបត្ថម្ភ គ្រប់គ្រាន់ មាន​អនាម័យ ស្រប​ទៅ​តាម​អាយុ ទៀង​ពេល និង​វ័យ​កូន​ប្រាកដជា​មាន​សុខភាព​ល្អ។ នេះ​ជា​ការ​រៀបរាប់​របស់​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ ហើយ​ខាងក្រោម គឺជា​បរិមាណ​របប​អាហារ​ដែល​កូន​តូច​អាយុ​ពី ៦ ខែ ដល់ ២៤ ខែ​ត្រូវ​ញ៉ាំ៖ - កូន​ក្រោម​អាយុ ៦ ខែ បៅ​ទឹកដោះ​ម្ដាយ​តែ​មួយ​គត់ ហើយ​អាច​បំបៅ​ប៉ុន្មាន​ដង​ក៏​បាន តាម​តែ​កូន​ចង់។ - កូន​អាយុ ៦ ខែ​ឡើង​ទៅ នៅតែ​បន្ត​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ និង​ផ្ដល់​អាហារ​បន្ថែម ២ ដង/ថ្ងៃ ២ ទៅ ៣ ស្លាបព្រា​បាយ​ក្នុង​មួយ​ពេល​ដែល​ជា​ប្រភេទ​បបូរ​ខាប់​គ្រប់​គ្រឿង។ - កូន​អាយុ ៧ ទៅ ៨ ខែ បន្ត​បំបៅ​ដោយ​ទឹក​ដោះ​ម្ដាយ (បើ​ម្ដាយ​ទៅ​ធ្វើ​ការ​ឆ្ងាយ​អាច​បៅ​ទឹកដោះគោ) និង​ផ្ដល់​អាហារ​បន្ថែម ៣ ដង/ថ្ងៃ ប្រហែល​កន្លះ​ចាន​ចង្កឹះ។ - ក្មេង​អាយុ ៩ ទៅ ១១ ខែ […]


ការបំបៅដោះ

បើម្ដាយញ៉ាំអាហារជាតិហ្គាស ទារកបៅដោះអាចមានហ្គាសក្នុងពោះអត់?

ម៉ាក់ៗដែលបំបៅ​ដោះ​កូន ត្រូវ​ញ៉ាំ​អី​ឲ្យ​ចេះ​តម ព្រោះ​អាហារ​ដែល​ម៉ាក់​ញ៉ាំ នឹង​ក្លាយ​ជា​ទឹក​ដោះ​ដើម្បី​បំបៅ​កូន ហើយ​បើ​ម៉ាក់​ញ៉ាំ​អាហារ​មិន​ល្អ អាច​ប៉ះពាល់​ដល់​កូន​ដូច​ជា​ហើម​ពោះ ឬ​រាក​ជា​ដើម។ ប្រសិន​បើ​ម៉ាក់​ញ៉ាំភេសជ្ជៈដែល​មាន​ជាតិ​ហ្គាស អាច​បណ្ដាល​ឲ្យ​មាន​ខ្យល់​ក្នុង​ពោះ​កូន​ទេ ពេល​កូន​បៅ​ដោះ​ទៅ? “ទេ! បើ​គ្រាន់​តែ​ម្ដាយ​ញ៉ាំ​របស់​មាន​ជាតិ​ហ្គាស​ដូច​ជា ទឹក​ក្រូច​អីនឹង មិន​អាច​ឆ្លង​ទៅ​ដល់​កូន​បាន​ទេ ក៏​ប៉ុន្តែ​បើ​ម្ដាយ​បំបៅ​ដោះកូន គ្រូពេទ្យ​គេ​តែង​ណែនាំ​ប្រាប់ពី​អាហារ​ណា​ដែល​គួរ​ញ៉ាំ ឬ​មិន​គួរ​ញ៉ាំ​ហើយ"។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ អនុប្រធាន​មន្ទីរ​សម្រាក​ព្យាបាល MaxiCare។ ក្នុង​ករណី​ដែល​កូន​បៅ​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ មាន​បញ្ហា​ខ្យល់ ឬ​ហ្គាស​នៅ​ក្នុង​ពោះ លោកវេជ្ជបណ្ឌិត​ថា ដោយ​សារ​តែ​ការ​បម្លែង​រវាង​មេរោគ​មួយ​ចំនួន​ជាមួយ​នឹង​ទឹកដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ ឬ​ទារក​នោះ​​អា​លែក​ហ្ស៊ី​នឹង​ទឹក​ដោះ​គោ​​ប៉ុណ្ណោះ។ លោក​វេជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូបនេះបាន​បញ្ជាក់​ថា នៅ​ក្នុង​អំឡុង​ពេល​បំបៅ​ដោះ​កូន ម្ដាយ​គ្រប់​រូប​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ញ៉ាំ​ដូច​ជា​ស្រា ជាតិ​អាល់កុល ពី​ព្រោះ​ជាតិ​អាល់កុល​អាច​ឆ្លង​ទៅ​ដល់​កូន​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​មិន​ល្អ​ដល់​កូន។ ជាពិសេស ពពួក​ស្រា​ថ្នាំ ឬ​ថ្នាំ​ឫស​ឈើ​បុរាណ​មួយ​ចំនួន​ដែល​ស្ត្រី​ខ្មែរ​និយម​ប្រើ​ក្រោយ​ពេល​សម្រាល​រួច ក៏​ពេទ្យ​មិន​ណែនាំ​ឲ្យ​ម្ដាយ​ញ៉ាំ​ដាច់​ខាត​ពេល​​បំបៅ​ដោះ​កូន។ "ពី​ព្រោះ​មិន​ដឹង​ថា នៅ​ក្នុង​ឈើ​នោះ វា​មានផ្ទុក​សារធាតុ​អី​ខ្លះ​ទេ ហើយ​វា​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ទៅ​ដល់​កូន"​។ លោក​វេជ្ជបណ្ឌិត​រៀបរាប់។​ ដូច​នេះ​ម៉ាក់ៗ​ដែល​បំបៅ​ដោះ​កូន គួរ​ញ៉ាំ​ត្រី សាច់ បន្លែ ផ្លែ​ឈើ​គ្រប់មុខទាំង​អស់ ជា​ពិសេស ពពួក​ទឹក​ដោះ​គោ​ឆៅ ស្រស់ ឬម្សៅ​ទឹក​ដោះ​គោ​វិញ ដើម្បី​ផលិត​ជា​ទឹក​ដោះ​ល្អ​ឲ្យ​កូន​បៅ។


ការបំបៅដោះ

ពេលកំពុងបៅ ហេតុអីទារកមានខ្យល់ក្នុងពោះ?

ទារក​ដែល​បៅ​ដោះ​ម្ដាយ​ទទួល​បាន​ប្រយោជន៍​ច្រើន​យ៉ាង​ចំពោះ​សុខភាព។ ទឹក​ដោះ​ម្ដាយ​ប្រៀប​បាន​ដូច​ជា​ថ្នាំ​ការពារ​ជំងឺ​ផ្សេងៗ ក៏​ដូច​ជា​ជួយ​​ឲ្យ​ទារក​លូតលាស់​រឹងមាំ មិន​ងាយ​ឈឺ​ច្រើន ក៏​ប៉ុន្តែទារកមួយចំនួនពេលបៅមាន​ខ្យល់​ក្នុង​ពោះ តើ​បញ្ហា​នេះ​បណ្ដាល​មក​ពី​ការ​បៅ​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ ឬ​យ៉ាង​ម៉េច​វិញ? ដើម្បី​ស្រាយចម្ងល់​របស់​ម៉ាក់​ប៉ា​ដែល​ជួប​កូន​មាន​បញ្ហា​ខ្យល់​នៅ​ក្នុង​ពោះ លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯក​ទេស​រោគ​កុមារ បាន​ឲ្យ​ដឹង​ថា កាល​ណា​ទារក​មាន​ខ្យល់​នៅ​ក្នុង​ពោះ គឺ​ដោយ​សារ​តែ​ការ​បម្លែង​រវាង​មេរោគ​មួយ​ចំនួន​ជាមួយ​នឹង​ទឹក​ដោះម្ដាយ ឬ​ទឹក​ដោះ​គោ វា​មិន​អាច​សុខ​ៗ ទារក​មាន​បញ្ហា​ខ្យល់​ក្នុង​ពោះ​ទេ។ ម៉្យាង​វិញ​ទៀត វា​អាច​បណ្ដាល​មក​ពី​ទារក​នោះ​​អា​លែក​ហ្ស៊ី​នឹង​ទឹក​ដោះ​គោ៖"ករណី​ដែល​ទារក​មាន​បញ្ហា​មាន​ខ្យល់​នៅ​ក្នុង​ពោះ ដោយ​សារ​អាលែកហ្ស៊ី​ជាមួយ​ទឹក​ដោះ​គោ គឺ​ខ្ញុំ​ជួប​ញឹក​ញាប់។ កាល​ណា​ក្មេង​អាលែក​ហ្ស៊ី វា​ធ្វើ​ឲ្យ​មាន​បាតុភូត​ខុស​ប្រក្រតី​នៅ​ក្នុង​ពោះ​វៀនរបស់​ក្មេង វា​អាច​បម្លែង​ទៅ​ជា​ហ្គាស ឬ​រហូត​អាច​បណ្ដាល​ឲ្យ​រាកទៀត​ក៏​មាន"។ វេជ្ជបណ្ឌិត​រោគ​កុមារ​រូប​នេះ បាន​បញ្ជាក់​ថែម​ទៀត​ថា ប្រសិន​បើ​ក្មេង​នោះ​បៅ​ទឹក​ដោះ​ម្ដាយ ភាគច្រើន​វា​មិន​ចោទ​ជា​បញ្ហា​អី​ទេ លើក​លែង​តែ​ទារក​នោះ​ដោយ​មេរោគ​អត់​ស្អាត​ចូល​ទៅ​ក្នុង​ពោះ នៅ​ពេល​ដែល​បៅ​ដោះ​ម្ដាយ វា​ក៏​អាច​បណ្ដាល​ឲ្យ​ទារក​ហើម​ពោះ​បាន​ដែរ។ ដូចនេះ​ហើយ​ បើ​មិន​ចង់​ឲ្យ​កូន​ជួប​បញ្ហា​មាន​ខ្យល់​នៅ​ក្នុង​ពោះ​ទេ ម៉ាក់ប៉ា គួរ​សម្អាតឧបករណ៍​ដែល​ដាក់​ចូល​មាត់​កូន ឬ​ដាក់​ចំណី​អាហាររបស់​កូនដូចជា សម្លាប់មេរោគលើដបទឹកដោះគោ ឬក្បាលដោះ​ជ័រ​ ហើយចំពោះ​ទារក​ដែល​ចេះ​បៀមដៃ ម៉ាក់ប៉ាត្រូវ​លាងដៃកូនឲ្យបាន​ស្អាត ចៀសវាងមានមេរោគផ្សេងៗតោងលើដៃកូនចូលទៅក្នុងពោះ បណ្ដាលឲ្យហើមពោះ។


ការបំបៅដោះ

ទារកគេងលក់ មិនយំទារបៅពេលយប់ ម៉ាក់ៗគួរដាស់ឲ្យម៉ឹមអត់?

ទារក​ខ្លះ​យំ​ទារ​បៅ​នៅ​ពេល​យប់​ច្រើន​ដង ឯ​ខ្លះ​ទៀត​ទារ​ម៉ឹម​តែ​១-២ដង/យប់ ឬក៏​ដេកលក់ស្កប់ស្កល់មួយ​យប់​ទល់​ភ្លឺ មិន​ខ្ចី​ទារ​បៅ​ក៏មាន។ បើ​អាអូន​នៅ​តូច​អ៊ីចឹង យប់​ឡើង​ដេក​លក់​ភ្លឹង មិន​សូវ​យំ​ទារ​បៅ តើ​យើង​គួរ​ដាស់​កូន​ឲ្យកូន​ម៉ឹម​អត់? ចម្ងល់​​នេះ លោក​​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បកស្រាយ​ថា ទារក​គេង​ពេល​យប់ ម៉ាក់ៗ​គួរ​ដាស់​កូន​ឲ្យ​ម៉ឹម ឬ​មិន​ដាស់​នោះ ​អាស្រ័យ​ទៅ​លើ​លក្ខខណ្ឌ​អាយុ​កូន តើ​កូន​ទើប​នឹង​កើត ឬ​កើត​បាន​ប៉ុន្មាន​ខែ​ហើយ? តើ​កូន​ស្ទើរ​គីឡូ​អត់? ហើយ​កូន​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀត​ទេ? ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក​វេជ្ជបណ្ឌិត​ថា បើ​ទារក​ទើប​នឹង​កើត នោះ​ការ​បំបៅ​កូន​ក៏​ញឹក​ញាប់​ដែរ កូន​អាច​បៅ​ទាំង​ថ្ងៃ​ទាំង​យប់ ហើយ​កូន​កាន់​តែ​ធំ នោះ​ចំនួន​នៃ​ការ​បៅ​កាត់​បន្ថយ​បន្តិច​ម្តងៗ ពេល​ខ្លះ​ពេល​យប់​កូន​មិន​ទារ​បៅ​ផង។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា តាម​ធម្មតា​ក្រោយ​ពី​កើត​បាន​ប៉ុន្មាន​ថ្ងៃ ទារក​នឹង​ស្រក​គីឡូ​ប្រមាណ​ជា ៥-១០% នៃ​ទម្ងន់​​ពេល​កើត ដោយសារ​តែ​ទារក​មិន​ទាន់​សម្រប​ខ្លួន​នឹង​បរិយាកាស​ខាង​ក្រៅ​បាន។ អ៊ីចឹង​ហើយ ម៉ាក់ៗ​អាច​ព្យាយាម​ឲ្យ​កូន​រៀន​ជញ្ជក់​ក្បាល​ដោះ​ឲ្យ​បាន​ញឹកញាប់​មិន​ថា ពេលថ្ងៃ ឬ​យប់​នោះ​ទេ ទើប​កូន​​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ អាច​នឹង​ឡើង​គីឡូ​វិញ​លឿន។ ចំពោះ​កូន​កើត​មុន​ខែ ឬ​កើត​មក​មិន​គ្រប់​គីឡូ​វិញ ត្រូវ​ការ​អាហារូបត្ថម្ភ​លើស​ក្មេង​ធម្មតា បែប​នេះ​ហើយ​ម៉ាក់ៗ​​ត្រូវ​តែ​ឲ្យ​កូន​ម៉ឹម​ញឹក​ញាប់ ទោះ​ជា​ពេល​យប់​កូន​ខ្លះ​មិន​យំ​ទារ​ម៉ឹម យើងត្រូវ​តែ​ដាស់​ឲ្យ​ម៉ឹម​ដែរ ម៉ាក់ៗអាច​កំណត់​ម៉ោង ២-៣ម៉ោង ឲ្យ​កូន​ម៉ឹម​ម្តង។ ធ្វើ​បែប​នេះ​ទាល់​តែ​កូន​ឡើង​​គីឡូ​គ្រប់​តាម​​ស្តង់ដារ។ [embed-health-tool-child-growth-chart] តើ​ទារក​ទើប​កើត​បៅ​ញឹកញាប់​ប៉ុន​ណា? […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ