ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ចង់ដឹងថា កូនមានជំងឺ Down syndromeឬអត់ គួរពិនិត្យរកនៅសប្តាហ៍ទីប៉ុន្មាន?

Down syndrome ជាជំងឺ​ហ្សែន​មួយ ដែល​អាច​បណ្តាល​ឱ្យ​កុមារ​អសមត្ថភាព​ខួរ​ក្បាល​ពី​កម្រិត​ស្រាល ទៅ​មធ្យម​ ហើយ​កុមារដែល​មាន​ជំងឺ​នេះ ច្រើន​តែ​មើល​ទៅ​ខុស​ប្លែក​ពី​កុមារឯ​ទៀត ព្រម​ទាំង​មាន​បញ្ហា​សុខភាព​ថែម​ទៀត​ផង។ ជាក់ស្តែង​ កុមារ​ដែល​គ្មាន​ជំងឺ Down syndrome មាន​ក្រូម៉ូសូម​ ២៣ គូ​នៅ​ក្នុង​កោសិកា​រាងកាយ។ ចំណែក​អ្នក​ជំងឺ​នេះ មាន​ក្រូម៉ូសូម​ ២១ ​បន្ថែម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​មាន​តេស្ត​អ្វី​ខ្លះ​ដើម្បី​ដឹង​ថា​ទារក​មាន​ជំងឺ Down syndrome ពី​កំណើត? ការ​ធ្វើ​តេស្ត​ អាច​ឱ្យ​យើង​ដឹង​ថា​ ទារក​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ក្រូម៉ូសូម ដូចជា​ជំងឺ​ Down syndrome ដែរ​ឬ​អត់ ហើយ​ការ​ធ្វើ​តេស្ត​នេះ ទាក់ទង​នឹង​ការ​មើលអេកូលើកម្រាស់កញ្ចឹងកកូន​ ព្រម​ទាំង​ធ្វើ​តេស្ត​ឈាម។ ​​​ការ​ធ្វើ​តេស្ត​ឈាម​ ធ្វើ​ឡើង​នៅ​ចន្លោះ​សប្តាហ៍​១០ ដល់​ទី​១៣​នៃ​ការ​ពពោះ ចំណែក​ឯ​ការមើលអេកូលើកម្រាស់កញ្ចឹងកកូន​ អាច​ចាប់ផ្តើម​នៅ​ចន្លោះ​សប្តាហ៍​ទី ១១ ឬ​មុន​សប្តាហ៍​ទី​ ១៤។ [embed-health-tool-baby-poop-tool] ជាក់ស្តែង លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ឈាម​ និង​ការ​មើលអេកូនេះ អាច​រួម​បញ្ចូល​គ្នា​ ដើម្បី​ប៉ាន់ស្មាន​ពី​ឱកាស​នៃ​ការ​កើត​ជំងឺ Down syndrome លើ​ទារក​។ មួយ​វិញ​ទៀត កត្តា​វ័យ និង​ទម្ងន់​​របស់​ម្តាយ​អំឡុង​ពេល​ពពោះ ក៏​អាច​រួម​ចំណែក​ដល់​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ Down syndrome […]

អត្ថបទផ្សេងទៀតពី ទារក

ស្វែងរក ទារក

ការបំបៅដោះ

បំបៅដោះមិនត្រឹមសុខភាពល្អទាំងម្ដាយ និងកូនប៉ុណ្ណោះទេ ថែមទាំងជួយឲ្យស្រកទម្ងន់ទៀត

បើ​និយាយ​ពី​អត្ថប្រយោជន៍​នៃ​ទឹកដោះ​ម្ដាយ​ចំពោះ​ទារក មាន​ច្រើន​លើសលប់ ហើយ​សម្រាប់​យើង​ខ្លួនឯង​វិញ ក៏​អាច​កាត់​បន្ថយ​ជំងឺ​មហារីក​ដោះ​ពេល​ឈាន​ដល់​វ័យ​ចំណាស់បាន​ថែម​ទៀត​ផង។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​ភ្លាម​ៗ​ក្រោយ​ពេល​សម្រាល ជួយ​ឲ្យ​ទារក​ទទួល​អាហារ​បំប៉ន​ដ៏​ល្អ​ចំពោះ​សុខភាព។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ម្ដាយ​ដែល​បាន​បំបៅ​កូន​ដោយ​ទឹក​ដោះ ក៏​ជួយ​កាត់​បន្ថយ​ការ​ហូរ​ឈាម​ចេញពី​ស្បូន​ដែល​កើតឡើង ភ្លាម​ៗ​ក្រោយ​ពី​ការ​សម្រាល និង​ជំរុញ​ការ​បញ្ចេញ​សុក​ចេញពី​ក្នុង​ស្បូន។ ចំពោះ​រឿង​សំខាន់​មួយ​ទៀត​ដែល​ស្រី​ៗ​យើង​ប្រាថ្នា​នោះ គឺ​អាច​សម្រក​គីឡូ បាត់ក្បាលពោះ ជួយ​ឲ្យ​រាង​ស្អាត​មក​វិញ​ថែម​ទៀត​ផង។ សាស្ត្រាចារ្យ​ផ្នែក​សម្ភព រោគ​ស្ត្រី​ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​បាន​បន្ត​ទៀត​ថា ពេល​ពពោះ ស្រី​ៗ​ភាគច្រើន​ប្រាកដជា​ឡើង​ទម្ងន់ តែ​ក្រោយ​សម្រាល​កូន​ហើយ​មិន​ស្រក​ទៅ​វិញ​ទេ ឬត្រឹម​ស្រក​បាន​បន្តិច​បន្តួច​ប៉ុណ្ណោះ ដែល​នេះ​ជា​បញ្ហា​ប្រឈម​ និងពិបាក​ក្នុង​ការ​ដោះស្រាយ ហើយ​ ថែម​ទាំងប៉ះពាល់ផ្លូវចិត្ត​ទៀត។ ព្រោះដោយសារ​ជាតិ​ខ្លាញ់​ប្រមូល​ផ្ដុំ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ រួម​ជាមួយ​ភាព​តានតឹង ព្រមទាំង​តម្រូវ​ការ​របស់​ទារក​ធ្វើឲ្យ​ម៉ាក់​ៗ​ព្យាយាម​ញ៉ាំ​ច្រើន ដោយ​មិន​បាន​ជ្រើសរើស​ក្រុម​អាហារ​ដែល​មាន​ប្រយោជន៍ និង​គ្មាន ទើប​ទម្ងន់​កើន​ឡើង​ខ្លាំង។ ដូចនេះ​វិធី​ដ៏​ល្អ​បំផុត ដើម្បី​បញ្ចេញ​ជាតិ​ខ្លាញ់​ទាំងអស់​ចេញពី​រាង​កាយ​គឺ​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្ដាយ ពីព្រោះ​វា​នឹង​ប្រើប្រាស់​ជាតិ​ខ្លាញ់​ដែល​ផ្ទុក​នៅ​គ្រប់​ផ្នែក ផ្សេង​ៗ​នៃ​រាង​កាយ​ ដើម្បី​ផលិត​ជា​ទឹកដោះ ហើយ​ត្រូវ​កូន​ស្រូប​យក​ទៅទ្រទ្រង់​រាងកាយ។ លោក​ក៏​បាន​បន្ថែម​ដែរ​ថា ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​ធ្វើឲ្យ​ស្ត្រី​មមាញឹក​ខ្លាំង​ណាស់ ពោល​គ្រប់​ពេល​វេលា ជា​ពិសេស​ពេល​យប់ គឺ​ងាក​ៗ​កូន​យំ​រហូត ហើយ​ក៏​ត្រូវ​អត់​ងងុយ​ក្រោក​មក​បំបៅ ហើយអាហារ​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ញ៉ាំ ត្រូវ​បន្លែង​ទៅ​ជា​ទឹក​ដោះ​ឲ្យ​បៅ​ទៀត ទើប​ម្ដាយ​មិន​អាច​ធាត់​ទៀត​បាន។ ទោះ​ជា​ហេតុ​នឿយ​ក៏​ពិតមែន តែ​ទាំង​កូន និង​យើង​មាន​សុខភាព​ល្អ​ដូច​គ្នា មិន​ដូច​អ្នក​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ឡើយស្រួល មិន​បញ្ចេញ​កម្លាំង តែមិនស្រកទម្ងន់។


ការបំបៅដោះ

ម៉ាក់ៗបំបៅដោះកូនគួររក្សាជាតិទឹកឲ្យបានត្រឹមត្រូវ កុំឲ្យ​ខ្វះទឹកដោះសម្រាប់អូនៗ

នៅ​ពេល​ម៉ាក់ៗ​បំបៅ​ដោះ​កូន​ ម៉ាក់ៗ​ជួយ​បំពេញ​ជាតិ​ទឹក​ដល់​កូនព្រោះទឹក​ដោះ​មាន​ជាតិ​ទឹក​ប្រហែល​៩០%។ ទោះបីជា​ការ​សិក្សា​បាន​បង្ហាញ​ថា​ស្ត្រី​បំបៅ​ដោះ​កូន​មិន​ចាំ​បាច់​ផឹក​ទឹក​ច្រើន​ជាង​ធម្មតា​ក៏​ដោយ​ ក៏​អ្នក​ជំនាញ​នៅ​តែ​ណែនាំ​ឲ្យ​ផឹក​ប្រហែល ៣,៧​លីត្រ​ក្នុង​មួយ​ថ្ងៃ។ ការ​បំពេញ​ជាតិ​ទឹក​គឺ​មិន​មែន​សំដៅ​ទៅ​លើ​ទឹក​តែ​មួយ​មុខ​ទេ​ គឺ​រួម​ទាំង​ទឹកដោះគោ  ទឹក​ផ្លែឈើ ផ្លែ​ឈើ​ និង​បន្លែ​ជាដើម​។ ការ​សិក្សា​ទៅលើ​ឥទ្ធិពល​នៃ​ការ​ផឹក​ទឹក​បន្ថែម​សម្រាប់​ម៉ាក់ៗ​បំបៅ​ដោះ​កូន​ទៅ​លើ​ការ​ផលិត​ទឹកដោះ បាន​ឲ្យ​ដឹង​ថា​ការ​ផឹក​ទឹក​ច្រើន​ជាង​ធម្មតា​មិន​បាន​បង្កើន​ការ​ផលិត​ទឹកដោះ​ទេ។ ប៉ុន្តែ​ការ​ផឹក​ទឹក​មិន​គ្រប់គ្រាន់​អាច​ធ្វើ​ឲ្យ​ថយ​ចុះ​នៃ​ការ​ផលិត​ទឹក​ដោះ​បាន ដោយ​សារថា​ទឹក​ដោះ​​ផលិត​ចេញពីជាតិ​ទឹកបាន​ពី​​ក្នុង​ខ្លួន​ម៉ាក់​ៗ។ ប្រសិនជា​ម៉ាក់ៗ​ផឹក​ទឹក​មិន​គ្រប់គ្រាន់ ម៉ាក់ៗ​អាច​នឹង​មាន​បញ្ហា​ខ្វះ​ជាតិ​ទឹក​ និង​មាន​ផល​ប៉ះពាល់​ដូចជា៖ ទល់លាមក វិលមុខ បបូរមាត់​ស្ងួត និង​ប្រេះ អស់កម្លាំង ឈឺក្បាល អារម្មណ៍​ឡើង​ចុះ រមួលក្រពើ ចង្អោរ។ ក្រៅ​ពី​ផឹក​ទឹក​ ម៉ាក់ៗ​ក៏​អាច​បំពេញ​ជាតិ​ទឹក​បាន​យ៉ាង​ងាយ​ស្រួល​តាម​រយៈ​ជម្រើស​ផ្សេងៗ​មាន​ដូចជា៖ ទឹកដោះគោ ទឹក​បន្លែ ឬ​ទឹក​ផ្លែឈើ ផ្លែឈើ​ដូចជា​ផ្លែ​ក្រូច ផ្លែ​ឪឡឹក និង​ពពួក​បឺរី ស៊ុប បន្លែ​ដូចជា​ផ្លែ​ប៉េងប៉ោះ ត្រសក់ និង​សាលាដ។ យ៉ាងណា​មិញ អ្នក​ជំនាញ​ក៏​បាន​ណែនាំ​ឲ្យ​ចៀសវាង​ភេសជ្ជៈ​មួយ​ចំនួន​ពេល​បំបៅ​ដោះ​កូន៖ ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ដូចជា​ទឹកសូដា (soft drink) ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន គ្រឿងស្រវឹង។ គួរ​បញ្ជាក់​ដែរ​ថា ការ​ផឹក​ទឹក​ច្រើន​ពេក​ក៏​អាច​ប៉ះពាល់​ដល់​ការ​ផលិត​ទឹក​ដោះ​ដែរ​ព្រោះ​រាងកាយ​នឹង​រក្សា​តុល្យភាព​អេឡិចត្រូលីត​​​ដោយ​បញ្ចេញ​ជាតិ​ទឹក​ដែល​លើស​​​ពី​ក្នុង​សុដន់​ដែរ ដែល​នេះ​អាច​បន្ថយ​ការ​ផលិត​ទឹកដោះ។


ការបំបៅដោះ

ទឹកដោះដំបូងសំខាន់ តែអត្រាបំបៅដោះទារកក្នុងម៉ោងដំបូងក្រោយកំណើត ថយចុះជាងឆ្នាំមុនបន្តិច

អត្រា​បំបៅ​ដោះ​ទារក​ដោយ​ទឹកដោះ​ម្តាយ នៅ​ក្នុង​ប៉ុន្មាន​ម៉ោង​ដំបូង​ក្រោយ​កំណើត មានចំនួន ២០០.៥៩៩ នាក់ ស្មើនឹង ៦៥,៣៦% នៃ​ទារក​កើត​រស់ ៣០៦.៩៨១ នាក់ ដែល​បាន​កើត​នៅ​ក្នុង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ទូទាំង​ប្រទេស។ នេះ​បើ​យោង​តាម​របាយការណ៍​សិមិទ្ធផល​សុខាភិបាល ឆ្នាំ ២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ ២០២០។ តួលេខ​ខាង​លើ​នេះ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​មុន មាន​ការ​ថយ​ចុះ​បន្តិច ខណៈ​ឆ្នាំ ២០១៨ អត្រា​ទារក​កើត​រស់​ដែល​បាន​ទទួល​ការ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​ក្នុង​ប៉ុន្មាន​ម៉ោង​ដំបូង​ក្រោយ​កំណើត មាន​ដល់​ទៅ ៦៧%។ លោកជំទាវ ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​នៅ​ប៉ុន្មាន​ម៉ោង​ដំបូង នៃ​ជីវិត​របស់​ពួក​គេ​គឺ​រឿង​ប្រពៃ​បំផុត។ លោក​ជំទាវ​បន្ត​ថា ទឹកដោះ​ដំបូង មាន​តិច​តួច​បំផុត មាននៅ ២-៣ ថ្ងៃ ដំបូង​ប៉ុណ្ណោះ ទឹកដំបូង​មាន​ចំនួន​តិច តែ​មាន​គុណ​ប្រយោជន៍​ច្រើន។ ការបំបៅកូនក្នុងម៉ោងដំបូង អាចជួយកាត់បន្ថយអាចកាត់បន្ថយអត្រាមរណភាពទារកបានដល់២០%  ម្យ៉ាងវិញទៀតទឹក​ដោះ​ដំបូង​សម្បូរ​ដោយ​សារជាតិ​ចិញ្ចឹម ពិសេស​សម្បូរ​ដោយ​ជីវជាតិ A ដែល​មាន​តួនាទី​ជួយ​បង្កើន​នូវ​អង់ទីករ សម្រាប់​ជួយ​ដល់​ការ​រស់រាន​របស់​កុមារ ការពារ​កុមារ​ពី​ជំងឺ​ផ្សេងៗ និង​ជួយ​ឲ្យ​ភ្នែក​កុមារ​ភ្លឺថ្លា។ ចំពោះ​ការ​លើក​ឡើង​ថា ទឹក​ដោះ​ដំបូង ជា​ទឹក​ដោះ​ជូរ​ផ្អូម ត្រូវ​ច្របាច់​ចោល​នោះ លោក​ជំទាវអនុរដ្ឋលេខាធិការ ក្រសួងសុខា​ភិបាល ទទួល​បន្ទុក​ផ្នែក​អាហារូត្ថម្ភរូបនេះ ​បកស្រាយ​ថា […]


ការបំបៅដោះ

បំបៅកូន ម៉ាក់ៗត្រូវដឹងរឿងទាំងនេះ ទើបសម្បូរទឹកដោះមានជីវជាតិ កូនម៉ឹមទៅមិនហើមពោះ

ក្រោយ​សម្រាល​​អូនតូច​រួច​ភ្លាម គ្រូពេទ្យ​តម្រូវ​ឲ្យ​ម៉ាក់ៗ​បំបៅ​ដោះ​កូន​ក្នុង​ប៉ុន្មាន​ម៉ោង​ដំបូង នោះ​ទើប​កូន​ទទួលបាន​ទឹកដោះ​ដំបូង ដែល​ជា​អង់ទីករ​សំខាន់​សម្រាប់​ការពារ​ទារក​មិន​ឲ្យ​​ឆ្លង​មេរោគ​ផ្សេងៗ។ បន្ទាប់​ពី​សម្រាល​កូន​ហើយ តើ​ម៉ាក់ៗ​ត្រូវ​ធ្វើ​បែប​ណា​ខ្លះ ទើប​សម្បូរ​ទឹក​ដោះ​ឲ្យ​កូន​ម៉ឹម ទឹកដោះ​ក៏​សម្បូរ​ជីវជាតិ​គ្រប់​គ្រាន់ កូន​ម៉ឹម​ទៅ​លូត​លាស់​បាន​ល្អ មិន​សូវ​ឈឺ​ផ្តាស? ខាង​ក្រោម​នេះ​ជា​ប្រការ​គួរ និង​មិន​គួរ​ធ្វើ អំឡុង​ពេល​ម៉ាក់ៗ​បំបៅ​ដោះ​កូន ណែនាំ​ដោយ​គ្រូពេទ្យ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត។ ១. ប្រការ​គួរ​ធ្វើ – ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​ញឹក​ញាប់ និង​ទៀង​ទាត់​ពេល – ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន – ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​បាន​ច្រើន និង​ចម្រុះ​មុខ ពិសេស​សម្ល ឬស៊ុប – ត្រូវសម្អាតខ្លួនប្រាណ ពិសេសសុដន់ មុននឹងបំបៅកូន។ ២. ប្រការ​គួរ​ចៀស​វាង – មិន​ត្រូវ​ញ៉ាំ​អាហារ​ក្រៀម​ក្រោះ អាហារ​ហឹរ អាហារ​ផ្អាប់ – មិន​ត្រូវ​ញ៉ាំ​បន្លែ-សាច់ឆៅ ឬ​ចម្អិន​មិន​បាន​ឆ្អិន​ល្អ – មិន​ត្រូវ​ផឹក​ថ្នាំ​ខ្មែរ ឬ​ស្រា – មិន​ត្រូវ​ផឹក​កាហ្វេ – មិន​ត្រូវ​ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា។ ចំពោះអត្ថប្រយោជន៍នៃទឹកដោះម្តាយវិញ លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បានបញ្ជាក់ថា ទឹកដោះម្តាយ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក វា​ជា​ប្រភព​ដ៏​សំខាន់​នៃ​សារធាតុ​ចិញ្ចឹម វីតាមីន ជួយ​ដល់​លូតលាស់​របស់​ក្មេង និង​ការពារ​កូន​តូច​ពី​ជំងឺ​ផ្សេងៗ។ គ្មាន​អ្វី​មក​ជំនួស​ទឹកដោះ​ម្តាយ​បាន​ឡើយ ក្រៅ​ពី​សម្បូរវីតាមីន និង​សារធាតុ​ចិញ្ចឹម ជួយ​ទ្រទ្រង់​រាងកាយ និង​លូត​លាស់ ទឹក​ដោះ​ម្តាយ​ក៏​សម្បូរ​ជាតិ​ទឹក​ដែរ។ ចំពោះ​ម៉ាក់ៗ​ដែល​បំបៅ​កូន​ដោយ​ទឹកដោះ​តែ​មុខ​គត់ […]


ការបំបៅដោះ

ទើបក្លាយជាម៉ាក់ៗថ្មីថ្មោង សម្គាល់ម៉េច​ដឹងថា​អូនៗកំពុង​ឃ្លាន

បើ​កូន​រាង​ធំ​បន្តិច​ហើយ​នោះ គឺ​ពិត​ជា​អាច​ប្រាប់​ម៉ាក់ប៉ា​បាន​ពេល​ពួកគេ​ឃ្លាន រីឯ​ទារក​មិន​អាច​និយាយ​បាន​ទេ ប៉ុន្តែ​ពួកគេ​​ប្រើ​ជា​សំឡេង ឬ​កាយ​វិការ​ផ្សេងៗ​​ដើម្បី​បង្ហាញ​ថា​កំពុង​តែ​​​ឃ្លាន។ សម្រាប់​ស្រីៗ​យើង​ទើប​ក្លាយ​ជា​ម៉ាក់ៗ​លើក​ដំបូង​​អាច​នឹង​មិន​ទាន់​សម្គាល់​ដឹង​ពី​សំឡេង និង​កាយ​វិការ​ទាំង​នេះទេ ប៉ុន្តែ​យូរ​ទៅ​នឹង​ដឹង​ពី​កាយវិការ​ទាំង​នេះ​ច្បាស់​មិន​ខាន​។ សញ្ញា​មួយ​ចំនួន​បង្ហាញ​ថា​ទារក​កំពុង​ឃ្លាន៖ កម្រើក​ដៃ​ជើង ក្តាប់​ដៃ​ ភ្ញាក់​ពី​គេង បង្កើត​សំឡេង​ផ្សេងៗ​ កម្រើក​ក្បាល​ពី​ម្ខាង​ទៅ​ម្ខាង ដាក់​ម្រាម​ដៃ ឬ​ដៃ​ចូល​ទៅ​ក្នុង​មាត់ នៅ​មិន​ស្ងៀម កម្រើក​ខ្លួន​ទៅ​មក ជញ្ជក់​មាត់ ឬ​អណ្ដាត បែរ​ក្បាល​ទៅ​លើ​ដោះ​ម៉ាក់ៗ​ពេល​ម៉ាក់ៗ​បី។ ក្រៅ​ពី​សញ្ញា​ខាង​លើ កូន​តូច​អាច​នឹង​យំ​ពេល​ឃ្លាន ប៉ុន្តែ​ការ​យំ​គឺ​សញ្ញា​ចុងក្រោយ​នៃ​ការ​ឃ្លាននេះ​។ នេះ​មាន​ន័យ​ថា​នៅ​ពេល​កូន​យំ កូន​បាន​ចូល​ដល់​ដំណាក់​កាល​ឃ្លាន​ខ្លាំង​ទៅ​ហើយ។ យ៉ាង​ណា​មិញ ប្រសិន​ជា​ម៉ាក់ៗ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សញ្ញា​កូន​ឃ្លាន​ជំនួស​ឲ្យ​ការ​កំណត់​ពេល​ក្នុង​ការ​បំបៅ​ដោះ​កូន​ ម៉ាក់ៗ​នឹង​ឃើញ​ថា​កូន​ឃ្លាន​រាល់​មួយ​ម៉ោង​ម្ដង ឬ​ក្រោយ​ពីរ​ទៅ​បី​ម៉ោង និង​គេង​រយៈពេល​យូរ។ ការ​បំបៅ​ដោះ​កូន​ញឹកញាប់​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទេ។ ដូចនេះ​នៅ​ពេល​កូន​មើល​ទៅ​ឃ្លាន ម៉ាក់ៗ​អាច​បំបៅ​កូន​​បាន​​ទោះ​បី​ជា​ញឹកញាប់​បន្តិច​ក៏​ដោយ។ ដោយ​ឡែក ម៉ាក់ៗ​ក៏​អាច​សម្គាល់​ថា​កូន​ឆ្អែត​ពេល​កូន​បិទ​មាត់ បែរ​មុខ​ចេញ​ពីដោះ​ម៉ាក់ៗ និង​លា​ដៃ​ធម្មតាដែរ​។ ប្រសិនជា​ទារក​​គេង​ច្រើន ម៉ាក់ៗ​អាច​នឹង​ពិបាក​ក្នុង​ការ​សម្គាល់​សញ្ញា​ដែល​បង្ហាញ​ថា​កូន​ឃ្លាន។ ទោះ​ជា​មិន​មាន​សញ្ញា​ច្បាស់លាស់​ក៏​មិន​មែន​មាន​ន័យ​ថា​ទារក​មិន​ឃ្លាន​ទេ។ ទារក​ទើប​នឹង​កើត​ត្រូវ​ការ​ការ​បំបៅ​ដោះ​ ​យ៉ាង​តិច ៨​ទៅ​១២​ដង​ក្នុង​មួយ​ថ្ងៃ។ ដូចនេះ​ម៉ាក់ៗ​ត្រូវ​ដាស់​កូន​ឲ្យ​ភ្ញាក់​មក​បៅ​រាល់​បី​ម៉ោង​ ប្រសិន​ជា​កូន​មិន​ភ្ញាក់​ដោយ​ខ្លួន​ឯង។ ម៉ាក់ៗ​ក៏​អាច​ព្យាយាម​ដាក់​កូន​នៅ​នឹង​ទ្រូង​ប្រសិន​ជា​ពិបាក​ក្នុង​ការដាស់​កូន ហើយ​ម៉ាក់ៗ​នឹង​ឃើញ​ថា​កូន​អាច​បៅ​ដោះ​បាន​ទោះបីជា​ពួកគេ​មិន​ទាន់​ភ្ញាក់​ពេញ​​លេញ​​ក៏​​ដោយ។ ម៉ាក់ៗ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ប្រសិន​កូន​គេង​ច្រើន ពិបាក​ក្នុង​ដាស់​ឲ្យ​​បៅ​ដោះ ឬ​កូន​បង្ហាញ​សញ្ញា​បញ្ជាក់​ថា​ឃ្លាន​មិន​ឈប់​ច្រើន​ជាង​២​ទៅ​៣​ថ្ងៃ​ព្រោះ​នេះ​អាច​មក​ពី​កូន​ទទួល​ទឹក​ដោះ​មិន​គ្រប់គ្រាន់។


ការថែទាំទារក

ម៉េចបានកូនកើតមកមានបញ្ហាឆែបក្រអូមមាត់ឬឆែបមាត់?

គ្មាន​ម៉ាក់​ប៉ា​ដែល​ចង់​ឲ្យ​កូន​កើត​មក​មាន​បញ្ហា ឬ​មិន​ភាព​ប្រក្រតី​នៅ​ត្រង់​ផ្នែក​ណាមួយ​នោះ​ទេ។ ម៉ាក់​ប៉ា​ស្ទើរ​គ្រប់​រូប តែង​ប៉ូវ​​កម្លាំង ញ៉ាំ​របស់​ល្អៗ​ដែល​ជំនួយ​ដល់​កូន​នៅ​ក្នុង​ផ្ទៃ ប៉ុន្តែ​ពេល​ខ្លះ បើ​ម៉ាក់​ៗ​ទទួល​បាន​ប្រូតេអ៊ីន ឬ​វីតាមីន​មិន​បាន​គ្រប់​គ្រាន់​ទេ វា​អាច​ប៉ះពាល់​ទៅ​ដល់​ការ​លូត​លាស់​ផ្នែក​ណា​មួយ​របស់​កូន​បាន​ដូច​ជា កូន​អាច​កើត​មក​មាន​បញ្ហា​ឆែប​ក្រអូម​មាត់។ ហេតុអ្វីក្មេងកើតមកមានបញ្ហាឆែបក្រអូបមាត់ឬឆែបមាត់? ចំពោះ​បញ្ហា​ទារក​កើត​មក​មាន​បញ្ហា​ឆែប​ក្រអូម​មាត់​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ផ្នែក​ជំងឺ​ទូទៅ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ការ​ឆែប​ក្រអូម​មាត់ គឺ​ជា​បញ្ហា​ពិការ​ភាព​ពី​កំណើត​ដែល​មាត់​របស់​កូន​លូត​លាស់​មិន​បាន​ពេញ​លេញ ដែល​បង្ក​ឲ្យ​ទារក​ឆែប​មាត់​បែប​នេះ។ បញ្ហា​ឆែប​ក្រអូម​មាត់របស់​ទារក​អាច​កើត​ឡើង​បណ្ដាល​មក​ម្ដាយ​ទទួល​បាន​សារធាតុអាស៊ីដហ្វូលិក មិន​បាន​គ្រប់​គ្រាន់​នៅ​អំឡុង​ពេល​ដែល​កំពុង​ពពោះ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ផលវិបាកបើមានឆែបក្រអូបមាត់ឬឆែបមាត់ ស្រប​គ្នា​នេះ​ដែរ CDC អាមេរិក ​បាន​ឲ្យ​ដឹង​ដែរ​ថា ស្ត្រី​ដែល​ប្រឈម​នឹង​មាន​បញ្ហា​កូន​កើត​មក​ឆែប​ក្រអូម​មាត់ គឺ​ស្ត្រី​ដែល​ជក់​បារី​ពេល​ពពោះ ស្ត្រី​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​មុន​ពេល​ពពោះ និង​ស្ត្រី​ដែល​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន។ ប្រសិន​បើ​ទារក​កើត​មក​មាន​បញ្ហា​ឆែប​ក្រអូម​មាត់​ពី​កំណើត ទារក​នោះ​តែង​ប្រឈម​នឹង​បញ្ហា​ដូច​ជា៖ - ពិបាក​ញ៉ាំ​អាហារ - ពិបាក​ក្នុង​ការ​និយាយ - បញ្ហា​ឆ្លង​មេរោគ​ត្រចៀក - បញ្ហា​ក្នុង​ការ​ស្ដាប់ - បញ្ហា​ធ្មេញ     កត្តាប្រឈមបញ្ហាឆែបក្រអូបមាត់ឬឆែបមាត់ ដូច​នេះ​ ដើម្បី​បង្ការ​​មិន​ឲ្យ​កូន​កើត​មាន​បញ្ហា​ឆែប​ក្រអូម​មាត់​ពី​កំណើត​ ស្ត្រីពពោះ​អាច​ធ្វើ​តាម​វិធីសាស្ត្រ​បង្ការ​ហានិភ័យ​ក្នុង​ការ​កើត​មាន​បញ្ហា​នេះ​ដូច​ជា៖ - ត្រូវ​ប្រាកដ​ថា ទទួល​បាន​សារធាតុ​អាស៊ីដហ្វូលិកបាន​គ្រប់​គ្រាន់ - កុំ​ជក់​បារី ឬ​ផឹក​ស្រា​ក្នុង​ពេល​ពពោះ - មាន​ទម្ងន់​តាម​ស្តង់ដារ - ការពារ​ខ្លួន​ពី​ការ​ឆ្លង​មេរោគ។ល។   ស្វែងយល់ពីបញ្ហាផ្សេងទៀត៖ ក្មេងមានជំងឺ ២ មុខនេះ មន្ទីរពេទ្យកុមារជាតិទទួលព្យាបាលមិនគិតថ្លៃ នេះ​ជាពពួក​វីតាមីន​​ស្រីៗ​ពពោះ​ ត្រូវការ​ចាំបាច់​បំផុត Folate Deficiency Anemia (ជំងឺ​ស្លេក​ស្លាំង​ដោយសារ​ខ្វះអាស៊ីដ​ហ្វូលិក)


ការថែទាំទារក

សង្កេតមើលអូនតូចឲ្យដិតដល់ ជំងឺ និងបញ្ហាទាំងនេះឧស្សាហ៍យាយីក្មេងទើបកើត

ក្មេង​ទើប​នឹង​​កើត​មាន​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ ងាយ​ជួប​ប្រទះ​បញ្ហា និង​ជំងឺ​ដង្កាត់​ផ្សេងៗ។ ខាងក្រោម​នេះ​ជា​ជំងឺ និង​បញ្ហា​មួយ​ចំនួន​​ដែល​ឧស្សាហ៍​កើត​មាន​លើ​ទារក​ទើប​កើត ដែល​ម៉ាក់ប៉ា​ត្រូវ​សង្កេត​មើល​កូន​ឲ្យ​បាន​ដិត​ដល់។ ១. ខាន់​លឿង ជំងឺ​ខាន់​លឿង គឺ​ជា​ការ​កើត​ឡើង​នូវ​ពណ៌​លឿង​នៅ​លើ​ស្បែក ឬ​ភ្នែក​របស់​ទារក។ ជា​ទូទៅ​ខ្លួន​ប្រាណ​របស់​ទារក​ឡើង​លឿង​បន្តិច​បន្តួច​នៅ​ថ្ងៃទី ២ ឬទី ៣ ហើយ​បាត់​ទៅ​វិញ​នៅ ១​សប្តាហ៍​ក្រោយ​សម្រាល​ចំពោះ​ទារក​កើត​គ្រប់​ខែ តែ​ភាព​លឿង​នេះ​អាច​បន្ត​នៅ​យូរ​លើ​ទារក​ដែល​កើត​មិន​គ្រប់​ខែ និង​អាច​ប៉ះពាល់​ដល់​ជីវិត ឬ​ពិការភាព។ បើ​តាម​ការ​បកស្រាយ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ខាន់លឿង​កើត​ឡើង​ដោយសារ​តែ​ថ្លើម​ទារក​ទើប​នឹង​កើត​នៅ​មាន​ភាព​ខ្ចី ដែល​មិន​អាច​បំលែង ឬ​បញ្ចេញ​សារជាតិ​ម្យ៉ាង​ហៅថា ប៊ីលីរុយប៊ីន ដែល​ជា​ផលិតផល​មួយ​កើត​ឡើង ក្រោយ​ពី​គ្រាប់​ឈាម​ក្រហម​បែក ឬ​ស្លាប់។ ២. ស្អិតភ្នែក ទារកទើបកើត​មួយ​ចំនួន​ពេល​កើត​មក​ជួប​បញ្ហា​ភ្នែក​សើម ស្អិត ហើយ​មាន​លាយ​ឡំ​ជាមួយ​​នឹង​អាចម៍​ភ្នែក​ទៀត។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យដឹង​ថា បញ្ហានេះ​បណ្តាល​មក​ពី​មូលហេតុ​សំខាន់ៗ​៣​យ៉ាង​ធំៗ ទី១​ ​ម្តាយ​មាន​បង្ក​រោគ​នៅ​ទ្វារមាស មាន​ជំងឺ​កាមរោគ ដូច​ជា​ស្វាយ ប្រមេះ ​និង​ជំងឺ​កាមរោគ​ដទៃ​ទៀត​ពេល​​ពពោះ ទី២ ម្តាយ​បន្តក់​ទឹក​ដោះម្តាយ​ក្នុង​ភ្នែក​កូន និង​ទី៣ កូន​មាន​ជំងឺ​ស្ទះ​បំពង់​ទឹក​ភ្នែក។ ៤. ស្លាប់ភ្លាមៗ ម៉ាក់ប៉ា​ត្រូវ​ដឹង​ពី​រោគ​សញ្ញា​នៃ​ការ​ស្លាប់​ភ្លាមៗ​របស់​បេប៊ី (SIDS) និង​របៀប​ការពារ​ខ្លះៗ។ ការ​ស្លាប់​ភ្លាមៗ​របស់​បេប៊ី សំដៅ​លើ​ការ​ស្លាប់​អំឡុង​គេង​លក់ ដែល​បេប៊ីមាន​អាយុ​ក្រោម ១ […]


ការបំបៅដោះ

ម៉ាក់ៗមានជំងឺអស់នេះក្នុងខ្លួន មិនត្រូវបំបៅដោះកូនទេ

ដូច​ដែល​យើង​បាន​ដឹង​ហើយ​ថា ទឹក​ដោះ​ម្ដាយ​មាន​សារៈ​សំខាន់​ខ្លាំង​ប៉ុនណា សម្រាប់​ទារក​តាំង​ពី​កើត​មក​ភ្លាម គឺ​ពេទ្យ​តម្រូវ​ឲ្យ​បៅ​ដោះ​ម្ដាយ​ហើយ។ ប៉ុន្តែ​មិន​មែន​ម៉ាក់​ៗ​ទាំង​អស់​សុទ្ធ​តែ​បំបៅ​ដោះ​កូន​បាន​ទេ ព្រោះ​ពេល​ខ្លះ​ម្ដាយ​អាច​មាន​ផ្ទុក​ពពួក​ជំងឺ​ដែល​អាច​ផ្ដល់​គ្រោះ​ថ្នាក់​ដល់​កូន​បាន បើ​ឲ្យ​កូន​បៅ​ដោះ​។ “ជាទូទៅ គឺ​គេ​តែង​តែ​ជំរុញ​ឲ្យ​បាន​ផ្ដល់​ទឹក​ដោះ​ទៅ​ឲ្យ​កូន ព្រោះ​វា​មាន​ប្រយោជន៍​ច្រើន​ដល់​កូន ហើយ​ក៏​ល្អ​សម្រាប់​ម៉ាក់​ៗ​ផ្ទាល់​ដែរ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ម្ដាយ​មាន​ផ្ទុក​ជំងឺ​ដែល​អាច​ឆ្លង​មួយ​ចំនួន គឺ​ពេទ្យ​អាច​ហាម​មិន​ឲ្យ​បំបៅ​កូន​ទេ ព្រោះ​ខ្លាច​នាំ​ទុក្ខ​ដល់​កូន"។ នេះ​បើ​តាម​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ទារក​អាច​កើត​ជំងឺ​ឆ្លង​មួយ​ចំនួន ក្នុង​ករណី​ដែល​​ម្តាយ​មាន​ជំងឺទាំងប៉ុន្មាន​ខាង​ក្រោម ហើយបៅ​ទឹក​ដោះ​ម្ដាយ​៖ - ជំងឺអេដស៍ - ជំងឺ​រលាក​ថ្លើម​ប្រភេទ B - ជំងឺ​ក្រិន​ថ្លើម ឬ​មហារីក​ថ្លើម - ពពួក​ជំងឺ​មហារីក - ជំងឺ​របេង - ម្ដាយ​កើត​ជំងឺ​កាម​រោគ (រើម ស្វាយ ប្រមេះ)។ លោក​បន្ថែម​ថា ប្រសិន​បើ​ម្ដាយ​មាន​ផ្ទុក​ពពួក​វីរុស CMV ក៏​មិន​អាច​ឲ្យ​បំបៅ​ដោះ​កូន​បាន​ដែរ។ ពពួក​វីរុស CMV ភាគ​ច្រើន ​គឺ​រក​ឃើញ​នៅ​លើ​សត្វ​ឆ្មា ដូច​នេះ​ហើយ ទើប​ចាស់ៗ​និយម​មិន​ឲ្យ​ស្ត្រី​មាន​កូន​ចូល​ទៅ​ជិត​សត្វ​ឆ្មា។ មួយ​វិញ​ទៀត បើ​ម្ដាយ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​គីមី បាញ់​កាំ​រស្មី ឬ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​ផ្សេងៗ​ប្រឆាំង​នឹង​ជំងឺ​មហារីក គឺ​ម្ដាយ​នោះ​មិន​អាច​បំបៅ​ដោះ​កូន​បាន​ទេ។ អត្ថបទគួរអាន៖ ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL […]


ការថែទាំទារក

កុំប្រហែស! ដបទឹកដោះគោលាងរួចយកទៅស្ងោរ អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កូន

មាន​ហេតុផល​ជាច្រើន​នាំឲ្យ​ម៉ាក់ប៉ា​សម្រេច​ចិត្ត​ឲ្យ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ ជំនួស​ទឹកដោះ​ម្ដាយ។ ទោះ​ជា​ទឹកដោះគោ​​អាច​ជំនួស តែ​មិន​ល្អ​ដូច​ទឹកដោះ​ម្ដាយ​ឡើយ ហើយ​ការ​ជ្រើសរើស​កំប៉ុង និង​លាង​សម្អាត​មិន​បាន​ត្រឹមត្រូវ រឹតតែ​ផ្ដល់​ហានិភ័យ​ដល់​កូន​ទៅ​វិញ។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​ជាច្រើន​បាន​យល់​ច្រឡំ​ថា បន្ទាប់ពី​លាង​សម្អាត​ដោយ​សាប៊ូ​រួច យក​ដប​ទៅ​ស្ងោរ​សម្លាប់​មេរោគ ទើប​អាច​កម្ចាត់​ជាតិ​កខ្វក់​ពី​ដប​បាន។ ប៉ុន្តែ​ទម្លាប់​បែប​នោះ នាំ​ឲ្យ​ជាតិ​ពុល​ចេញ​ពី​ដប​ទឹកដោះគោ ធ្វើ​ឲ្យ​កូន​មាន​គ្រោះ​ថ្នាក់​ទៅ​វិញ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក​បន្ត​ទៀត​ថា ការ​ស្រុះ ឬ​ស្ងោរ​ដប​ទឹក​ដោះ​គោ​កូន ដោយ​ដាំ​ទឹក​លើ​ភ្លើងចង្ក្រាន គឺ​ប៉ះពាល់​ដល់​ទារក​ ព្រោះ​ជា​ទូទៅ​ដប​ទឹកដោះ​គោ​ផលិត​ពី​សារធាតុ Polycarbonate Plastic Material (PP) មើល​នៅ​បាត​ដប ហើយ​វា​ងាយ​នឹង​បម្លែង​ទៅជា Bisphenol-a (BPA) នៅ​ពេល​ត្រូវ​កម្ដៅ​ខ្លាំង​ក្នុង​ទឹក​ពុះ។ សារធាតុ​នេះ​ប៉ះពាល់​លើ​ផ្នែក​ប្រព័ន្ធ​ភាព​សាំ និង​សុខភាព​កូន​ធ្ងន់ធ្ងរ។ ដូច្នេះ​បើ​ម៉ាក់​ៗ​ចង់​ទិញ​ដប​ដោះ​គោ​ឲ្យ​កូន​បៅ ត្រូវ​ជ្រើសរើស​រក​ប្រភេទ #2,#4,#5, BPA Free ហើយ​ជំនួស​ការ​សម្អាត​ពី​ការ​ស្រុះ​ទឹក​ក្ដៅ​លើ​ភ្លើង ទៅជា​ត្រាំ​ក្នុង​ទឹកក្ដៅឧណ្ហៗ​វិញ។ [embed-health-tool-child-growth-chart] វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ បាន​បន្ថែម​ទៀត​ថា ម៉ាក់​ៗ​ខ្លះ​ជឿ​ថា​លាង​សម្អាត​ដប​ទឹកដោះគោ គឺ​ចាំបាច់​ត្រូវតែ​ប្រើ​ទឹក​ក្ដៅ​ដាំ​ពុះ ទើប​សម្លាប់​មេរោគ​អស់។ ប៉ុន្តែ​ទឹក​ក្ដៅ​ខ្លាំង បាន​ធ្វើ​ឲ្យ​ជាតិ​ពុល​ចេញ​ពី​ដប​ទឹកដោះគោ​នៅ​ពេល​ត្រាំ នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន ដោយ​ជំងឺ​ផ្សេង​ៗរួម​ទាំង​ជំងឺ​មហារីក។ សារធាតុ Bisphenol-a […]


ការបំបៅដោះ

ឆ្ងល់អត់ ម៉ាក់ៗកើតទឹកនោមផ្អែម អាចបំបៅដោះកូនបានទេ?

ការ​ដែលស្ត្រី​កើត​មាន​ទឹក​នោម​ផ្អែម​នៅ​ពេល​ពពោះ គឺ​បណ្ដាល​មក​ពី​សរីរាង្គ​របស់​កូន បញ្ចេញ​អ័រម៉ូន​ម៉្យាង​ដែល​ទៅ​ប្រឆាំង​នឹង​អាំងស៊ុយលីន​របស់​ម្ដាយ​ ដែល​ធ្វើ​ឲ្យ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​របស់​ម្ដាយ​ឡើង​ខ្ពស់​ខុស​ពី​ធម្មតា។ ម៉្យាង​វិញ​ទៀត វា​អាច​បណ្ដាល​មក​ពី​ចំណី​អាហារ​ដែល​ម៉ាក់​ៗ​ញ៉ាំ​នៅ​ពេល​ពពោះ ក៏​អាច​ប្រឈម​នឹង​កើត​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។ កើត​ទឹក​នោម​ផ្អែម ម្ដាយ​អាច​​បំបៅ​ដោះ​កូន​បាន​ទេ? វេជ្ជបណ្ឌិត​រូប​នេះ​ឲ្យ​ដឹង​ថា ចំពោះ​ម៉ាក់​ៗ​ដែល​កើត​ទឹក​នោម​ផ្អែម គឺ​នៅ​តែ​អាច​បំបៅ​ដោះ​កូន​បាន​ធម្មតា​ដដែល មាន​ន័យ​ថា វា​មិន​បង្ក​ជា​ហានិភ័យ​អី​ប៉ះពាល់​ទៅ​ដល់​កូន​តូច​នោះ​ទេ។ ស្រប​គ្នា​នេះ ទោះ​បី​ជា​ម៉ាក់ៗ​ប្រើ​ប្រភេទ​ថ្នាំ​គ្រាប់ ឬ​ថ្នាំ​ចាក់ ក៏​នៅ​មិន​ទាន់​មាន​ការ​ស្រាវជ្រាវ​ណាមួយ​​បាន​បញ្ជាក់​ថា អាច​ប៉ះពាល់​ទៅ​ដល់​កូន ប្រសិន​បើ​ម្ដាយ​កើត​ទឹក​នោម​ផ្អែម​ហើយ​បំបៅ​ដោះ​កូន​នៅ​ឡើយ​ទេ។ ជាទូទៅ អំឡុង​ពេល​មាន​ផ្ទៃពោះ ខាង​គ្រូពេទ្យ​គឺ​តែង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សុខភាព​ម្ដាយ បើ​ពេទ្យ​រក​ឃើញ​ថា​កើត​ទឹក​នោម​ផ្អែម​មុន ឬ​អំឡុង​ពេល​ពពោះ ត្រូវ​ទាម​ទារ​ឲ្យ​ម្ដាយ​តាម​ដាន​សុខភាព​ដូច​ជា កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ការពារ និង​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ​កុំ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់​ធ្ងរ។ ក្នុង​ករណី​ដែល​ស្ត្រី​កើត​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​អំឡុង​ពេល​ពពោះ អាច​បង្ក​ជា​ផល​ប៉ះពាល់​ច្រើន​ដូច​ជា៖ – កូន​អាច​លើស​ទម្ងន់​ (ពិបាក​សម្រាល​ធម្មជាតិ) – ទឹក​ភ្លោះ​ច្រើន អាច​ធ្វើ​ឲ្យ​កូន​ស្លាប់​ក្នុង​ពោះ – ម្ដាយ​អាច​ធ្លាក់​ឈាម​ច្រើន​ពេល​សម្រាល ។ល។ លោកវេជ្ជបណ្ឌិត ​បាន​បញ្ជាក់​បន្ថែម​ថា ទោះ​យ៉ាង​ណា​ក៏​ដោយ ម៉ាក់ៗ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម គ្រូពេទ្យ​​នៅ​តែជំរុញ​ទឹក​ចិត្ត​ឲ្យ​បំបៅ​ដោះ​កូន​ធម្មតា​ដដែល ពី​ព្រោះ​ទឹក​ដោះ​ម្ដាយ​មាន​ផល​ប្រយោជន៍​ច្រើន​ចំពោះ​ទារក។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ