ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ចង់ដឹងថា កូនមានជំងឺ Down syndromeឬអត់ គួរពិនិត្យរកនៅសប្តាហ៍ទីប៉ុន្មាន?

Down syndrome ជាជំងឺ​ហ្សែន​មួយ ដែល​អាច​បណ្តាល​ឱ្យ​កុមារ​អសមត្ថភាព​ខួរ​ក្បាល​ពី​កម្រិត​ស្រាល ទៅ​មធ្យម​ ហើយ​កុមារដែល​មាន​ជំងឺ​នេះ ច្រើន​តែ​មើល​ទៅ​ខុស​ប្លែក​ពី​កុមារឯ​ទៀត ព្រម​ទាំង​មាន​បញ្ហា​សុខភាព​ថែម​ទៀត​ផង។ ជាក់ស្តែង​ កុមារ​ដែល​គ្មាន​ជំងឺ Down syndrome មាន​ក្រូម៉ូសូម​ ២៣ គូ​នៅ​ក្នុង​កោសិកា​រាងកាយ។ ចំណែក​អ្នក​ជំងឺ​នេះ មាន​ក្រូម៉ូសូម​ ២១ ​បន្ថែម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​មាន​តេស្ត​អ្វី​ខ្លះ​ដើម្បី​ដឹង​ថា​ទារក​មាន​ជំងឺ Down syndrome ពី​កំណើត? ការ​ធ្វើ​តេស្ត​ អាច​ឱ្យ​យើង​ដឹង​ថា​ ទារក​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ក្រូម៉ូសូម ដូចជា​ជំងឺ​ Down syndrome ដែរ​ឬ​អត់ ហើយ​ការ​ធ្វើ​តេស្ត​នេះ ទាក់ទង​នឹង​ការ​មើលអេកូលើកម្រាស់កញ្ចឹងកកូន​ ព្រម​ទាំង​ធ្វើ​តេស្ត​ឈាម។ ​​​ការ​ធ្វើ​តេស្ត​ឈាម​ ធ្វើ​ឡើង​នៅ​ចន្លោះ​សប្តាហ៍​១០ ដល់​ទី​១៣​នៃ​ការ​ពពោះ ចំណែក​ឯ​ការមើលអេកូលើកម្រាស់កញ្ចឹងកកូន​ អាច​ចាប់ផ្តើម​នៅ​ចន្លោះ​សប្តាហ៍​ទី ១១ ឬ​មុន​សប្តាហ៍​ទី​ ១៤។ [embed-health-tool-baby-poop-tool] ជាក់ស្តែង លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ឈាម​ និង​ការ​មើលអេកូនេះ អាច​រួម​បញ្ចូល​គ្នា​ ដើម្បី​ប៉ាន់ស្មាន​ពី​ឱកាស​នៃ​ការ​កើត​ជំងឺ Down syndrome លើ​ទារក​។ មួយ​វិញ​ទៀត កត្តា​វ័យ និង​ទម្ងន់​​របស់​ម្តាយ​អំឡុង​ពេល​ពពោះ ក៏​អាច​រួម​ចំណែក​ដល់​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ Down syndrome […]

អត្ថបទផ្សេងទៀតពី ទារក

ស្វែងរក ទារក

ការបំបៅដោះ

ទារកបានបៅទឹកដោះម៉ាក់ៗ មិនងាយឈឺជំងឺប៉ុន្មានមុខនេះឡើយ

កូន​ដែល​បាន​បំបៅ​ដោះ​កូន​ពិតជា​ល្អ​ខ្លាំង​ណាស់ ព្រោះ​អាច​ជួយ​ការពារ​កូន​ពី​ជំងឺ​ច្រើន​មុខ ពិសេស​ជំងឺ​ស្លេកស្លាំង។ នេះ​ជា​ការ​លើកឡើង​របស់​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ថែម​ទៀត​ថា ទឹក​ដោះ​ម្តាយ​ពិតជា​សម្បូរ​ជីវជាតិ​គ្រប់គ្រាន់ ហើយ​កាលណា​កូន​បាន​បៅ​ទឹកដោះ​តែ​មួយ​មុខ​គត់​រយៈពេល ៦ ខែ ដំបូង​ជួយ​ឲ្យ​សុខភាព​រឹងមាំ​ កាត់​បន្ថយ​អត្រាមរណៈ​របស់​កុមារ​តូច​ៗ ព្រម​ទាំង​អាច​បង្ការ​ជំងឺ​ជាច្រើន​ដូចជា៖ - មិន​ងាយ​ទល់​លាមក - កម្រ​ឈឺពោះ​រាករូស - មិន​បណ្ដាល​ឲ្យ​រលាក​រន្ធ​គូទ - មិន​មាន​ជំងឺ​ខ្វះ​ជាតិ​ដែក ស្លេកស្លាំង - ទឹកដោះ​ម្ដាយ​មាន​សារធាតុ​ការពារ​ទប់ទល់​នឹង​មេរោគ ដែល​បណ្ដាល​ឲ្យ ក្អក ផ្ដាសាយ - អាច​សង្គ្រោះ​ជីវិត​កូន​ពី​ការ​ស្លាប់​ដោយ​ការ​ចម្លង​រោគ - ការពារ​ជំងឺ​ផ្លូវ​ដង្ហើម​បាន​មួយ​ភាគ - គ្មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ - ក្រពះ-ពោះវៀន មាន​សុខភាព​ល្អ។ មូលហេតុ​ដែល​ទឹកដោះ​ល្អ កូន​មិន​ងាយ​ឈឺ​មក​ពី​វា​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម វីតាមីន ដែល​ភាគ​​ច្រើន​ជា​ជាតិ​ខ្លាញ់ វា​សមស្រប​ទៅ​នឹង​ធម្មជាតិ​របស់​ក្មេង ពោល​គឺ​ជួយ​ចលនា​ពោះ​វៀន​ក្មេងៗ ធ្វើ​ឲ្យ​ក្មេង​បន្ទោរ​បង់​លាមក​ញឹក​ញាប់។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​រូប​នោះ បញ្ជាក់​ថា ព្រោះ​តែ​ទឹកដោះ​យើង​មាន​សារធាតុចិញ្ចឹម និង​វីតាមីន​ដ៏​ល្អ​បែប​នេះ​ហើយ ទើប​កូន​លូតលាស់​បាន​ល្អ មិន​ងាយ​ឈឺថ្កាត់​ផ្ដេសផ្ដាស ដែល​នាំឲ្យ​ខួរក្បាល​ឆ្លាតវៃ និងទទួលបានលទ្ធផលល្អ​ក្នុង​វ័យ​សិក្សា។ លោក​ថែម​ទាំង​បាន​បញ្ជាក់​ថា កូន​ដែល​បៅ​ដោះ​របស់​ម៉ាក់​ៗ មិន​សូវ​មាន​ជំងឺ រឹងមាំ និង​ឆ្លាតវៃ ដោយសារ​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្លាំង​ខ្លា ជាង​ទារក​បៅ​ម្សៅ​ទឹកដោះគោ។


ការថែទាំទារក

ម៉េចដបទឹកដោះគោខ្លះ ប្រើរួចមានក្លិនជូរផ្អូម ទោះលាង-ស្រុះទឹកក្ដៅហើយក៏ដោយ?

កូន​បៅ​ទឹក​ដោះ​គោ​មិន​ត្រឹម​មិន​សូវ​ល្អ និង​នាំ​ឲ្យ​កូន​ឈឺ​ច្រើន​ដូច​ទឹក​ដោះ​ម្ដាយ​ប៉ុណ្ណោះ​ទេ ថែមទាំង​ពិបាក​ក្នុង​ការ​លាង​សម្អាត​ទៀត​ផង ដោយ​ដប​មួយ​ចំនួន​ប្រើ​ហើយ​មាន​ក្លិន​ផ្អូម​ជាប់​ដប ទោះ​ជា​បាន​លាង​សម្អាត​ជាមួយ​សាប៊ូ និងទឹក​ក្ដៅ​ហើយ​ក៏​ដោយ។ ចំពោះ​បញ្ហា​នេះ​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា មាន​ទារក​ជាច្រើន​កើត​ជំងឺ​ផ្សេង​ៗ​ដោយសារ​តែ​ការ​លាង​សម្អាត​ដប​ទឹក​ដោះ​គោ​នេះ។ លោក​បាន​បន្ថែម​ទៀត ការ​លាង​សម្អាត​មិនមែន​លាង​ឲ្យតែ​រួច​ពី​ដៃ​ដូច​របស់​របរ​មនុស្ស​ធំប្រើប្រាស់​ឡើយ ព្រោះ​កូន​ក្មេង​ប្រព័ន្ធ​ភាព​ស៊ាំ​សម្រាប់​ការពារ​រាងកាយ​មិន​ទាន់​រឹងមាំ​ល្អ កាលណា​តែ​ដប​មាន​ក្លិន​ជូរ​ផ្អូម ទារក​អាច​នឹង​រាករូស ហើម​ពោះ​ភ្លែត។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បញ្ជាក់​ទៀត​ថា ការ​លាង​សម្អាត​ដប​ត្រូវ​លាង​ទាំង​បាត ក​ដប កៀន​ដប​ខាង​ក្រៅ ក្បាល​ដប និង​ក្បាល​ដោះ​កូន​បៅ សុទ្ធតែ​ត្រូវ​ការ​ឧបករណ៍​តូចផ្សេងៗគ្នា ទើបស៊ី​ទៅ​នឹង​ទំហំ អាច​សម្អាត​បាន​ស្អាត​ល្អ និង​មិន​នាំ​បញ្ហា​ដល់​កូន។ កាលណា​លាង​មិន​ស្អាត​ធ្វើឲ្យ​បាក់តេរី ផ្សិត ឬ​វីរុស​ទៅ​បម្លែង និង​បង្ក​ជា​ក្លិន​ជូរ ផ្អូម។ មួយ​វិញ​ទៀត​ការ​ដែល​បំបៅ​រួច ទុក​ដប​ផ្អាប់​ចោល​រាប់​ម៉ោង​មិន​លាង​ភ្លាម​ៗ ជា​ហេតុ​នាំឲ្យ​បាក់តេរី ផ្សិត វីរុស អស់​ទាំង​នោះ​រស់នៅ​បាន​យូរ និង​ធន់​ទៅវិញ ហើយ​ពេល​លាង​គ្មាន​ភាព​ផ្ចិតផ្ចង់ ទើប​បាន​ជា​ដប​មិន​ស្អាត និង​ជា​មូលហេតុ​នាំឲ្យ​កូន​ឈឺ។ លោក​បញ្ជាក់​ទៀត​ថា អាណាព្យាបាល​ភាគច្រើន​និយាយ​ថា​បាន​លាង​សម្អាត​ដប​យ៉ាង​ស្អាត​ហើយ តែ​នៅតែ​ផ្អូម ប៉ុន្តែ​ការពិតលាង​មិន​ស្អាត​ល្អ​គ្រប់​គន្លាក់គន្លើន។ វេជ្ជបណ្ឌិត​ខាងលើ​ណែនាំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ពី​របៀប​លាង​ដុស​ម្ដង​ទៀត ទើប​កូន​គ្មាន​បញ្ហា​ឈឺពោះ រាករូស ហើម​ពោះ​អស់​ទាំង​នោះ ដោយ​អនុវត្តដូច​ខាងក្រោម៖ - ចាក់​ទឹកដោះគោ​ចាស់ចោល ហើយក្រឡុកឲ្យអស់ទឹកដោះគោសិន - ដោះ​ក្បាល​ដោះ​ជ័រ​ចេញ​ពី​គម្រប និង​លាង​ម្ដង​មួយ​ៗ - ប្រើ​សាប៊ូ​លាងសម្រាប់លាងដបទឹកដោះគោ ទើបអាចជម្រះសារធាតុខ្លាញ់​ - ក្រោយ​លាង​សម្អាត​ស្នាម​ប្រឡាក់ […]


ទារកមិនគ្រប់ខែ

ទារកកើតមិនគ្រប់ខែ សុខភាពខ្សោយ ត្រូវការបៅទឹកដោះម្ដាយតែមួយគត់

សម្រាប់​ទារក​ដែល​កើត​មក​ទាំង​មិន​ទាន់​គ្រប់​ខែ ហើយ​ខ្វះ​គីឡូ​ទៀត​នោះ មាន​សុខភាព​ខ្សោយ​ជាង​ទារក​កើត​គ្រប់​ខែ និង​គ្រប់គីឡូ។ ដូចនេះ​ហើយ​បើ​ស្ត្រី​ណា​សម្រាល​កូន​មុន​ខែ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត បាន​ណែនាំ​ឲ្យ​បំបៅ​កូន​ជាមួយ​ទឹកដោះ​ម្ដាយ​មួយ​មុខ​គត់។ សាស្ត្រាចារ្យ​ផ្នែក​សម្ភព រោគ​ស្ត្រី​ នៃ​សាកលវិទ្យាល័យ ​វិទ្យាសាស្ត្រ​សុខាភិបាលបាន​បន្ថែម​ទៀត​ថា ទឹក​ដោះ​របស់​ម្ដាយ​ជា​អាហារូបត្ថម្ភ​ដ៏​វិសេស​វិសាល និង​ជា​ឱសថ​ទិព្វ ដែល​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​ទាំង​ប៉ុន្មាន​បាន​បញ្ជូន​ទៅ​ឲ្យ​កូន។ កាល​ណា​កូន​បាន​បោះ​ទឹក​ដោះ​ម្ដាយ​ជួយ​ឲ្យ​ទារក​ដែល​មាន​បញ្ហា​មិន​គ្រប់​ខែ មិន​គ្រប់​គីឡូ មាន​សុខភាព​រឹងមាំ និង​អាច​ជួយ​ទប់ស្កាត់​រាល់​ជំងឺ​ផ្សេង​ៗ​ដែល​ចង់​ចូល​ទៅ​យាយី​ក្នុង​ខ្លួន​ទារក។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក​ក៏​បាន​បន្ថែម​ទៀត​ថា ទោះ​ជា​ទារក​កើត​គ្រប់ ឬ​មិន​គ្រប់​ខែ​តែ​បាន​បៅ​ដោះ​ម្ដាយ កម្រ​ឈឺ​ថ្កាត់​ខ្លាំង​ណាស់ ប៉ុន្តែ​បើ​កូន​ដែល​បៅ​ទឹកដោះ​គោ​វិញ​ឈឺ​ច្រើន​ដូចជា​រាក រលាក​បំពង់ក ក្ដៅ​ខ្លួន​ជាដើម។ បើ​និយាយ​ដល់​របៀប​បំបៅ​ទៀតសោត ​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​រូប​នោះ​បង្ហាញ​ពី​ភាព​ងាយ​ស្រួល​ក្នុង​ការ​បំបៅ ដោយ​គ្រាន់តែ​មុន​ពេល​កូន​បៅ ត្រូវ​លាង​សម្អាត​ដោះ​កម្ចាត់​បាក់តេរី និង​ជាតិ​កខ្វក់​ពី​ដោះ​ជា​ការ​ស្រេច។ ​ចំណែកូន​បៅ​ទឹក​ដោះ​គោ​វិញ លោកវេជ្ជបណ្ឌិតថា ត្រូវ​លាង​ដប​ជាមួយ​សាប៊ូ លាង​ជាមួយ​ទឹក​ក្ដៅ ត្រូវការ​ជូត​សម្អាត​ឲ្យ​ស្អាតសិន ​ទើប​អាច​ឆុង​ឲ្យ​កូន​បៅ​បាន។ កូន​បៅ​ទឹក​ដោះ​គោ​មួយ​ចំនួន​ច្រើន​ជួប​ប្រទះ​ជំងឺ​ញឹកញាប់ គឺ​មក​ពី​ការ​លាង​ដុស​សម្អាត​ដប​មិន​បាន​ស្អាត​ល្អ​នេះ​ឯង ហើយ​ចំណាយ​ពេល​យូរ ហត់នឿយ និង​ស្មុគស្មាញ​ច្រើន មិន​ដូច​ដោះ​ម្ដាយ​ឡើយ ពេល​ឃ្លាន​ភ្លាម​អាច​បៅ​បាន​ភ្លែត ឬ​បើ​ត្រូវ​ទៅ​ធ្វើ​ការ​ឆ្ងាយ អាច​ច្របាច់​ស្ដុក​ទុក​បាន។ [embed-health-tool-child-growth-chart] ទឹកដោះ​គោ​គ្មាន​ភាព​ស៊ាំ​ធម្មជាតិ​បញ្ជូន​ឲ្យ​កូន​ទេ មានតែ​វីតាមីន ជាតិ​ចំណីអាហារ​សិប្បនិមិត្ត​ដាក់​ចូល​ទៅ​ប៉ុណ្ណោះ។ ដូច្នេះ​វេជ្ជបណ្ឌិត​តំណាង​គ្រូពេទ្យ​វះកាត់​រោគ​ស្ត្រី​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​នៅ​កម្ពុជា ណែនាំ​ឲ្យ​ស្ត្រី​ព្យាយាម​បំបៅ​កូន​ដោយ​ទឹក​ដោះ​ឲ្យ​បាន​យ៉ាងហោចណាស់ […]


ការបំបៅដោះ

សម្រាលថ្មីៗ ស្ត្រីមួយចំនួនជួបបញ្ហាលាសដោះដោយអី? ត្រូវធ្វើបែបណា?

ក្រោយ​សម្រាល​កូន​រួច គ្រូពេទ្យ​តម្រូវ​ឲ្យ​ម៉ាក់ៗ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្តាយ ក្នុង​ប៉ុន្មាន​ម៉ោង​ដំបូង ដើម្បី​ឲ្យ​កូន​ទទួល​បាន​ទឹក​ដោះ​ដំបូង។ ជាមួយ​គ្នា​នេះ​ដែរ ម៉ាក់ៗ​មួយ​ចំនួន​ជួប​បញ្ហា​លាស​ដោះ ឡើង​រឹង ហើយ​ឈឺ ក្នុង​អំឡុង ២-៣ ថ្ងៃ​ក្រោយ​សម្រាល តើ​បញ្ហា​នេះ​បញ្ហា​នេះ​បណ្តាល​ពី​មូលហេតុ​អី? ហើយ​ត្រូវ​ធ្វើ​ម៉េច? បើ​តាម​ការ​បក​ស្រាយ​របស់​អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល លោកជំទាវ ប្រាក់ សោភ័ណនារី ស្រ្តី​ជួប​បញ្ហា​លាស​ដោះ​ដោយសារ​ពន្យារ​នូវ​បំបៅ​ដោះ​កូន មិន​បាន​ឲ្យ​កូន​បៅ​ភ្លាមៗ​នោះ​ទេ ដោយ​គិត​ថា ទើប​តែ​សម្រាល​បែប​នេះ មិន​មាន​ទឹក​ដោះ​សម្រាប់​កូន​ម៉ឹម។ ចំពោះ​ស្ត្រី​ដែល​ឲ្យ​កូន​ម៉ឹម​ញឹក​ញាប់ មិន​មាន​បញ្ហា​លាស​ដោះ​នោះ​ទេ។ វេជ្ជបណ្ឌិត​ទទួល​បន្ទុក​ផ្នែក​អាហារូបត្ថម្ភ​រូប​នេះ​ពន្យល់​ថា កាលណា​ពន្យារ​ឲ្យ​កូន​បៅ ដល់​ពេល​ថ្ងៃទី២ ទី៣ ពេល​ទឹក​ដោះ​ធម្មតា​ផលិត​ចេញ​មក​ធ្វើ​ឲ្យ​ទឹក​ដោះ​ឡើង​កាង តឹង​រឹង នាំ​ឲ្យ​ឈឺ និង​មាន​ការ​ពិបាក​ក្នុង​ការ​បំបៅ​កូន។ ជា​ធម្មតា បរិមាណ​ទឹក​ដោះ​នៅ​ក្នុង​ថ្ងៃ​ដំបូង​មិន​មាន​ច្រើន​នោះ​ទេ គឺ​មាន​តិច​តួច​បំផុត ហើយ​ដោះ​ក៏​មិន​មាន​ឡើង​ដែរ ឯ​ទឹក​ដោះ​ក៏​អត់​មាន​ហូរ​តក់ៗ​ដូច​ទឹក​ដោះ​ធម្មតា​ដែរ ទាល់​តែ​ម្តាយ​ឲ្យ​កូន​ជញ្ជក់​បាន​ទឹកដោះ​ចេញ​មក។ លោក​ជំទាវ​បាន​បន្ថែម​ថា ទឹក​ដោះ​ដំបូង​មាន​ពណ៌​រាង​លឿង និង​ខាប់​ជាង​ទឹក​ដោះ​ធម្មតា ហើយ​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម ពិសេស​សម្បូរ​ដោយ​ជីវជាតិ A ដែល​មាន​តួនាទី​ជួយ​បង្កើន​អង់ទីករ ប្រព័ន្ធ​ភាពស៊ាំ​សម្រាប់​ជួយ​ដល់​ការ​លូតលាស់​របស់​កុមារ ក៏​ដូច​ជា​ជួយ​ដល់​ភ្នែក​ទារក​ឲ្យ​ភ្លឺ​ថ្លា។


ការបំបៅដោះ

ម៉ាក់ៗបំបៅដោះកូន អាចញ៉ាំកាហ្វេបានទេ?

ក្រោយ​សម្រាល​កូន​រួច ម៉ាក់​ៗ​មួយ​ចំនួន​នៅ​មិន​ទាន់​ហ៊ាន​ញ៉ាំ​អាហារ​បាន​តាម​ចិត្ត​នៅ​ឡើយ​ទេ ព្រោះ​ខ្លាច​ទាស់ ឬ​ខ្លាច​ប៉ះពាល់​ដល់​កូន​ពេល​បំបៅ​ដោះ។ ស្រប​គ្នា​នេះ​ដែរ មាន​ម៉ាក់​ៗ​ខ្លះ ចង់​ញ៉ាំ​កាហ្វេ​តែ​មិន​ហ៊ាន​ញ៉ាំ​ព្រោះ​ខ្លាច​កូន​បៅ​ដោះ​ទៅ មាន​បញ្ហា​អី​ដល់​កូន។ បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​បកស្រាយ​ឲ្យ​ដឹង​ថា ម៉ាក់​ៗ​ដែល​កំពុង​បំបៅ​ដោះ​កូន​ទាំង​អស់ អាច​ញ៉ាំ​កាហ្វេ​បាន​ធម្មតា វា​គ្មាន​បញ្ហា​អី​គួរ​ឲ្យ​បារម្ភ​កើត​ឡើង​ទេ ប្រសិន​បើ​ញ៉ាំ​នៅ​ក្នុង​បរិមាណ​ត្រឹម​ត្រូវ ឬតិចតួច។ សម្រាប់​ម៉ាក់​ៗ​ដែល​ចង់​ញ៉ាំ​កាហ្វេ​អំឡុង​ពេល​បំបៅ​ដោះ​កូន អាច​ញ៉ាំ​បាន​ចាប់​ពី២-៣ពែង/ថ្ងៃ គឺ​ជា​បរិមាណ​ល្អ​ប្រសើរ។ លោក​បន្ត​ថា ក្នុង​ករណី​ដែល​ម៉ាក់​ៗ​ញ៉ាំ​កាហ្វេ​ច្រើន​ពេក​ក្នុង​មួយ​ថ្ងៃ (៤-១០ពែង/ថ្ងៃ)  ស្ត្រី​អាច​សង្កេត​ឃើញ​ថា កូន​ដែល​បៅ​ដោះ​ម្ដាយ​អាច​ចាប់​ផ្ដើម​មាន​អាការៈ​ដូច​ជា៖ - សញ្ញា​នៃ​ការ​គេង​មិន​ល្អ - វិលមុខ - ​ឈឺក្បាល - មួរ​មៅ ឆាប់​ខឹង - ញ័រទ្រូង ឬឡេះឡះ ជាដើម។ ដូច​គ្នា​នេះ​ដែរ ម៉ាក់​ៗ​ក៏​ប្រឈម​នឹង​អាការៈ​ខ្លះៗ​មាន មួរ​មៅ មាន​អារម្មណ៍​ថា​មិន​ស្រណុក ឈឺ​ក្បាល​ប្រកាំង ពិបាក​គេង ឈឺ​នោម​ញឹក​ញាប់ ឈឺ​ពោះ ឬ​ចង្វាក់​បេះ​ដូង​ដើរ​លឿន។ល។ វេជ្ជបណ្ឌិត​រូប​នេះ បញ្ជាក់​ថា ម៉ាក់​ៗ​ត្រូវ​ចាំ​ថា សារ​ធាតុ​កាហ្វអ៊ីន​នៅ​ក្នុង​កាហ្វេ​មួយ​កែវ​អាច​ប្រែ​ប្រួល​អាស្រ័យ​ទៅ​តាម​ប្រភេទ​នៃ​គ្រាប់​កាហ្វេ និង​រយៈ​ពេល​នៃ​ការ​ឆុង​វា។ ដូច្នេះ​ហើយ គ្រូពេទ្យ​ជំនាញ​បាន​ណែនាំ​ឲ្យ​ផឹកជាតិ​កាហ្វេអ៊ីន​ចាប់​ពី​ ២០០-៣០០ មីលីក្រាម/ថ្ងៃ​ បាន​ហើយ ព្រោះ​វា​ជា​បរិមាណ​សុវត្ថិភាព​ដែល​ម៉ាក់​ៗ​ញ៉ាំ​ហើយ មិន​ខ្លាច​ប៉ះពាល់​ដល់​ខ្លួន និង​កូន។


ការបំបៅដោះ

ម៉ាក់ៗ​មានជំងឺត្រអកអាចបំបៅដោះកូនបានដែរទេ?

ស្រីៗ​មួយ​ចំនួន​អាច​នឹង​ធ្លាប់​មាន​ជំងឺ​ត្រអក (Eczema) និង​តែង​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​អំឡុង​ពេល​មាន​ផ្ទៃពោះ ខណៈម៉ាក់ៗ​​មួយ​ចំនួន​ទៀត​អាច​នឹង​មាន​ជំងឺ​ត្រអក​លើក​ដំបូង​អំឡុង​ពេល​ពពោះ និង​អាច​បន្ត​មាន​ក្រោយ​ពេល​សម្រាល​ទៀត។ ម៉ាក់ៗ​ទើប​​សម្រាល​ហើយ​មាន​ជំងឺនេះ​​អាច​នឹង​មាន​ចម្ងល់​ថា​តើ​អាច​បំបៅ​ដោះ​កូន​បាន​ដែរ​ទេ? ជំងឺ​ត្រអក​គឺជា​បញ្ហា​ស្បែក​ដែល​មិន​ចម្លង​ទៅ​មនុស្ស​ផ្សេង​ទៀត​ទេ និង​មាន​អាការៈ​ដូចជា​រមាស់ ស្បែក​​ឡើង​​គ្រើម​ស្បែក​​ឡើង​ក្រហម និង​ស្ងួត​ខ្លាំង។ ជំងឺ​ត្រអក​តែង​ឡើង​នៅ​តាម​ដៃ​ជើង ក មុខ និង​សុដន់​ទោះ​បី​ជា​ករណី​កម្រ​កើត​មាន​ក៏​ដោយ។ ទោះបី​ជា​​ជំងឺ​នេះ​មិន​ទាន់មាន​វិធី​​ព្យាបាលឲ្យ​​ជា​ដាច់​ក៏​ដោយ​ ប៉ុន្តែវា​​អាច​បាត់​ទៅ​ដោយ​ខ្លួន​ឯងដែរ​​។ សម្រាប់​ស្រ្តីបំបៅ​ដោះកូន​វិញ​ទោះ​ជាកើតជំងឺនេះ​ក៏​នៅ​តែ​អាច​បំបៅ​ដោះកូន​បាន​ដូចគ្នា ដោយ​គ្រាន់តែ​យើង​ត្រូវ​សម្អាត​ថ្នាំ​ដែល​លាប​ ករណីកើតលើសុដន់ ឲ្យ​បាន​ស្អាន​មុន​នឹង​បំបៅ​ដោះកូន។​ សម្រាប់​មូលហេតុ​បង្ក គេ​ក៏​មិន​ទាន់​ដឹង​ច្បាស់​ទេ ប៉ុន្តែ​អាច​មក​ពី​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ និង​ភាគច្រើន​កើត​មាន​លើ​អ្នក​មាន​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ ជំងឺ​ហឺត ស្ត្រេស​ខ្លាំង ស្បែក​ស្ងួត និង​កត្តា​បរិស្ថាន​ផ្សេងៗ។ សម្រាប់​គ្នាយើង​​មួយ​ចំនួន​អាច​មាន​អាការៈ​​ជំងឺ​នេះ​រហូត និង​គ្នាយើង​មួយ​ចំនួន​អាច​មាន​ជំងឺ​ក្នុង​ពេល​ណា​មួយ​ដូចជា​ពេល​ពពោះ​ជាដើម។ ជំងឺ​ត្រអកតែង​កើត​មាន​នៅ​អំឡុង​ពេល​ពពោះ​ត្រីមាស​ទី១ និង​ទី២។ ប៉ុន្តែ​ដោយសារ​ជំងឺ​ប្រភេទនេះ​ក៏​​អាច​បង្ក​ដោយ​កត្តា​បរិស្ថាន និង​កត្តាខាង​ក្នុង​របស់រាងកាយ(ប្រព័ន្ធ​ភាពស៊ាំ) ដែលនេះ​​អាច​នឹង​មាន​ការ​ពិបាក​ក្នុង​ការ​ដឹង​ថា​ពេល​ណា​ជំងឺ​នេះ​អាច​កើត​មាន​អំឡុង​ពេល​ពពោះ ឬ​ក្រោយ​ពេល​សម្រាល​កូន​រួច។ ក្នុង​ករណី​ដែល​អាការៈ​នៅ​តែ​បន្ត​មាន​ក្រោយ​សម្រាល​រួច ការ​បន្ត​ការ​ព្យាបាល​គឺ​រឿងចាំបាច់​ណាស់។ ការ​ព្យាបាល​សម្រាប់​ស្ត្រី​បំបៅ​ដោះ​កូន​គឺ​ស្រដៀង​ទៅ​នឹង​អំឡុងពេល​ពពោះ​ដែរ​ដោយ​នៅ​តែ​អាច​បន្ត​ប្រើ​ថ្នាំ​លាប​បន្ថែម​សំណើម​ដល់​ស្បែក (emollient) និង​ ប្រើ​ថ្នាំ​លាប​ពពួក ស្តេរ៉ូអ៊ីត (Topical steriod) ហើយ​ការ​ងូតទឹក​ដោយ​ប្រើ​ពេល​តិច និង​ចៀសវាង​សាប៊ូ​ដែល​កាត់​ខ្លាំង​​អាច​ធ្វើ​ឲ្យ​ស្បែក​ស្ងួត គឺ​សុទ្ធ​តែ​​ជួយ​បន្ថយ​អាការៈផង​ដែរ រួម​ទាំង​មាន​ការ​កំណត់​មិន​ឲ្យ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​ព្រោះ​អាច​ប៉ះពាល់​ដល់​ទារក។ ក្នុង​ករណី​ស្ត្រី​បំបៅ​ដោះ​កូន​មាន​ជំងឺ​ត្រអក​នៅ​សុដន់​​អាច​ប្រើ​ថ្នាំ​លាប​បន្ថែម​សំណើម (emollient) និង​ថ្នាំ​លាប​ពពួក ស្តេរ៉ូអ៊ីត​ នៅ​នឹង​សុដន់​​ពេល​មុន​បំបៅ​ដោះ​កូន និង​​គួរ​ធ្វើ​ការ​សម្អាត​ឲ្យ​បាន​ល្អ​មុន​នឹង​បំបៅ​ដោះ​កូន​ម្ដង​ទៀត​។ យ៉ាង​ណាមិញ សម្រាប់​ការ​​ប្រើប្រាស់​ថ្នាំ​លាប ឬ​ថ្នាំ​លេប​ផ្សេងៗ […]


ការបំបៅដោះ

ហេតុផលបែបនេះហើយ ទើបកូនបៅដោះម្ដាយស្រលាញ់ម៉ាក់ៗ ជាងកូនបៅទឹកដោះគោ

ក្រោយ​ពេល​កូន​កើត​មក​ភ្លាម តម្រូវ​ឲ្យ​បៅ​ទឹក​ដោះ​ដំបូង​ពី​ម្ដាយ​ភ្លាម​ ព្រោះ​វា​មាន​ប្រយោជន៍​ច្រើន​ដល់​កូន តែ​មាន​ម៉ាក់ៗ​ខ្លះ អត់​ឲ្យ​កូន​បៅ​ដោះ​ទេ បែរ​ជា​បំបៅ​ទឹក​ដោះ​គោ​ដល់​កូន​វិញ។ ក្នុង​នោះ​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា កូន​​បៅ​​ដោះ​ម្ដាយ​​ស្រលាញ់​ម៉ាក់​ជាង​កូន​ម៉ឹមទឹកដោះគោ។ ចំពោះ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ កាល់ម៉ែត បាន​ពន្យល់​ថា ម៉ាក់​ៗ​ត្រូវ​ដឹង​ថា ជា​ធម្មតា ទារក​ដែល​បំបៅ​ដោះ​ម្ដាយ តែង​មាន​ភាព​ជិត​ស្និទ្ធ​ស្នាល​ជាមួយ​ម្ដាយ​ជាង​កូន​ដែល​បៅ​ទឹក​ដោះ​គោ​ហើយ ក៏​ព្រោះ​តែ៖ ១. កូន​បើក​ភ្នែក​មក​ឃើញ​តែ​មុខ​ម្ដាយ ពេល​បៅ​ដោះ ២. ពេល​បំបៅ​ដោះ​កូន ប៉ះ​ស្បែក​នឹង​ស្បែក ឱប​ក្រសោប​កូន​ជាប់ ៣. សរីរាង្គ​វិញ្ញាណ​ទាំង​អស់​ដែល​ម្ដាយ​មាន គឺ​ផ្ដោត​ទៅ​លើ​កូន​ “រឿង​នេះ​ជា​រឿង​ងាយ​យល់​ទេ ព្រោះ​បើ​ឲ្យ​កូន​បៅ​ដោះ ម៉ាក់​ៗ និង​កូន​មើល​គ្នា ភ្នែក​នឹង​ភ្នែក នៅ​ក្បែរ​កូន​រហូត។ ប៉ុន្តែ បើ​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ កូន​មើល​មុខ​ម្ដាយ​អត់​ឃើញ​ទេ ឃើញ​តែ​កំប៉ុង​ទឹក​ដោះ​គោ​ហ្នឹង អ៊ីចឹង​ហើយ ឲ្យ​មាន​ភាព​ស្និទ្ធ​ស្នាល​នឹង​កូន​យ៉ាង​ម៉េច។" លោក​សាស្ត្រាចារ្យ បញ្ជាក់​ឲ្យ​ដឹង ចំពោះ​កូន​ក្មេង អ្នក​ណា​ដែល​នៅ​ក្បែរ​ញឹក​ញាប់​ជាង​គេ ក្មេង​នោះ​ទទួល​បាន​ភាព​កក់​ក្ដៅ​ពី​អ្នក​ដែល​នៅ​ក្បែរ​ខ្លួន ហើយ​ច្បាស់​ជា​មាន​មនោសញ្ចេតនា​សម្រាប់​អ្នក​នោះ​ខ្លាំង​ជាង​ហើយ។ ឧទាហរណ៍​ថា ប្រសិន​បើ​ម្ដាយ​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ ម្ដាយ​អាច​ទុក​កូន​ចោល ហើយ​ទៅ​ធ្វើ​អ្វី​ផ្សេង ឬ​ភាគ​ច្រើន​ទុក​ឲ្យ​ម៉ែ​ដោះ​មើល ដូច​នេះ​ហើយ ភាព​ស្និទ្ធ​ស្នាល​រវាង​ម្ដាយ​នឹង​កូន​មាន​មិន​ជ្រាល​ជ្រៅ​ដូច​ម្ដាយ​បំបៅ​ដោះ​ដែល​នៅ​ក្បែរ​កូន​រហូត​នោះ​ទេ។


ការបំបៅដោះ

ម៉ាក់ៗ បើ​ចេះសម្គាល់ចំណុចទាំងនេះ នឹងដឹងថាកូនបៅបានគ្រប់គ្រាន់ ឬអត់មិនខាន

ម៉ាក់ៗ​ដែល​បំបៅ​ដោះ​កូន​ថ្មី​ថ្មោង​អាច​នឹង​មាន​ចម្ងល់​ច្រើន​ទាក់ទង​នឹង​កូន​តូច​ថា​តើ​ធ្វើ​ម៉េច​ទើប​ដឹង​ថា​កូន​តូច​បៅ​ឆ្អែត។ ការ​បំបៅ​ដោះ​គឺ​មាន​លក្ខណៈ​ខុស​គ្នា​ពី​ការ​ឲ្យ​កូន​បៅ​ពី​ដប​ទឹកដោះគោ ​ព្រោះ​ថា​ដប​ទឹក​ដោះ​គោ​មាន​លេខ​សម្គាល់។ ប៉ុន្តែ​ម៉ាក់ៗ​អាច​សម្គាល់​មើល​លើ​ប៉ុន្មាន​ចំណុច​ដើម្បី​ដឹង​ថា​កូន​ទទួល​បាន​ទឹកដោះ​គ្រប់គ្រាន់ឬក៏អត់។ ១. ខោ​ទឹក​នោម​ ក្នុង​រយៈពេល​២៤ម៉ោង​ដំបូង​ក្រោយ​ពី​ទារក​កើត ទារក​អាច​នឹង​នោម​សើម​ខោទឹកនោម​ត្រឹម​តែ​មួយ​ទៅ​ពីរ​ដង​។ ប៉ុន្តែ​ក្រោយ​ពី​៣​ទៅ​៤​ថ្ងៃ ក្នុង​មួយ​ថ្ងៃ​កូន​តូច​អាច​នោម​សើម​ខោ​ទឹក​នោម​៦ ដង ឬ​ច្រើន​ជាង​នេះ ហើយ​ទឹក​នោម​មាន​ពណ៌​ថ្លា។ ប្រសិនជា​កូន​​នោម​សើម​ខោ​ទឹក​នោម​តិច​ជាង​៦ ឬ​ទឹកនោម​មាន​ពណ៌​រាង​ក្រមៅ​បញ្ជាក់​ថា​កូន​​បៅ​មិន​​គ្រប់​គ្រាន់។ ក្រៅ​​ពី​​មើល​​លើ​ទឹក​នោម ម៉ាក់ៗ​ក៏​​អាច​សម្គាល់​តាមរយៈ​ការ​បន្ទោរ​បង់​​របស់​​កូន។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​សម្រាល​រួច លាមក​របស់​ទារក​នឹង​មាន​ពណ៌​បៃតង​​ក្រមៅ។ ក្រោយ​៣​ទៅ​៤​ថ្ងៃ លាមក​របស់​ទារក​នឹង​ប្តូរ​ទៅ​ជា​ពណ៌​លឿង និង​អាច​ជុះ​៤ដង ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ។ ប្រហែល​​១​ខែ​​ក្រោយ​​មក ទារក​នឹង​ជុះ​តិច​ជាង​នេះ និង​អាច​អត់​ជុះ​ពីរ​ទៅ​បីថ្ងៃ​ដែល​នេះ​មិន​មាន​បង្ក​ជា​បញ្ហា​អ្វី​ទេ​។ ២. ទម្ងន់ ទម្ងន់​របស់​ទារក​អាច​នឹង​ឡើង​ចុះ​នៅ​ប៉ុន្មាន​ថ្ងៃ​ដំបូង ឬ​នៅ​សប្ដាហ៍​ដំបូង។ ទារក​ទើប​នឹង​កើត​អាច​បាត់បង់​ប្រហែល​៥ទៅ​៧%​នៃ​ទម្ងន់​សរុប​របស់​ពួកគេ​នៅ​ថ្ងៃ​ទី​បី ឬ​ទី​បួន ហើយ​នេះ​គឺ​ជា​ធម្មតា​មិន​មាន​បង្ក​ការ​ព្រួយ​បារម្ភ​អ្វី​ទេ។ ប៉ុន្តែ​ប្រសិន​ជា​ទារក​បាត់​បង់​​ទម្ងន់​រហូតដល់​១០% ឬ​ច្រើន​ជាង​នេះ​អាច​មាន​បញ្ហា ដែល​នេះ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ នៅ​ថ្ងៃ​ទី​១០ ទារក​នឹង​ឡើង​ទម្ងន់​មក​វិញ។ នៅ​ពេល​ទារក​ឡើង​ទម្ងន់​វិញ ទារកត្រូវ​​ឡើង​ប្រហែល ១៧០​ទៅ​២២៦​ក្រាម​ ​ក្នុង​មួយ​សប្ដាហ៍​សម្រាប់​រយៈពេល​​៤​ខែ​ដំបូង បន្ទាប់ពី​នេះ​​គឺ​ ១១៣​ទៅ១៧០ក្រាម ក្នុង​មួយ​សប្ដាហ៍​ចាប់​ពី​ខែ​ទី​៤​ដល់​ខែ​ទី៧។ ទារក​នឹង​ទទួល​បាន​ទឹក​ដោះ​គ្រប់គ្រាន់​ប្រសិន​ជា​ពួកគេបៅ​ដោះ​៨​ទៅ​១២​ដង​ក្នុង​មួយ​ថ្ងៃ មាន​អារម្មណ៍​ល្អ​ក្រោយ​ពី​បៅរួច និង​គេង​លក់​ស្រួល។ យ៉ាង​ណា​មិញ ម៉ាក់ៗ​អាច​សម្គាល់​លើ​សញ្ញា​មួយ​ចំនួន​ដែល​បង្ហាញ​ថា​ទារក​ទទួល​បាន​ទឹក​ដោះ​មិន​គ្រប់គ្រាន់​មាន​ដូចជា៖ កូន​បន្ត​ស្រក​គីឡូ នោម​សើម​ខោ​ទឹកនោម​តិច​ជាង​៦​ដងក្នុង​រយៈពេល២៤​ម៉ោង​ក្រោយ​ពី​កើត​បាន​៥​ថ្ងៃ ក្រោយ​៥​ថ្ងៃ កូន​បត់​ជើង​តិច​ និង​មាន​ពណ៌​ក្រមៅ ទារក​មាន​បបូរមាត់ ឬ​ភ្នែក​ស្ងួត គេង​ច្រើន​ និង​មិន​បៅ ក្រោយ​ពី​បៅ​រួច​នៅ​តែ​បន្ត​យំ សុដន់​របស់​ម៉ាក់ៗ​នៅ​រឹង​ក្រោយ​ពី​បំបៅ​កូន។


ការបំបៅដោះ

បំបៅដោះបែបនេះទើបកូនទទួលសារធាតុចិញ្ចឹមគ្រប់គ្រាន់ ថ្លោស

ការ​បំបៅ​ដោះ​កូន​របស់​ម៉ាក់ៗមួយ​ចំនួន​នៅ​មាន​កំហុស​ឆ្គង បែប​នេះ​ទើប​កូន​ទទួល​បាន​សារ​ចិញ្ចឹម​មិន​គ្រប់​គ្រាន់។ លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល នឹង​ណែនាំ​ពី​វិធី​នៃ​ការ​បំបៅ​ដោះ​កូន ដើម្បី​ឲ្យ​កូន​បៅ​គ្រប់ ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ កូន​លូត​លាស់ល្អ ហើយ​ថ្លោស។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ដំបូ​ងបំផុត​លោក​ជំទាវ​ថា ម៉ាក់ៗ​ត្រូវ​ដាក់​មាត់​ទារក​ជាប់​ផ្អឹប​នឹង​ដោះ មិន​ត្រូវ​ឲ្យ​កូន​បៅ​នៅ​ចុង​ដោះ​ទេ ធ្វើ​យ៉ាង​ឲ្យ​មាត់​កូន​ចូល​ដល់​រង្វង់​ខ្មៅៗ ទើប​អាច​ជញ្ជក់​ទឹកដោះ​បាន​ច្រើន។ កាល​ណា​ទារក​ជញ្ជក់​បាន​ច្រើន ទឹកដោះ​ក៏​ផលិត​បាន​ច្រើន ផ្ទុយ​ទៅ​វិញ បើ​ម្តាយ​អត់​សូវ​ឲ្យ​កូន​ជញ្ជក់ ឬ​ជញ្ជក់​តែ​ចុងៗ​ដោះ ទឹកដោះ​ក៏​មិន​អាច​ចេញ​មក​ក្រៅ​បាន​ច្រើន​ដែរ។ ធ្វើ​បែប​នេះ​ម៉ាក់ៗ​កុំ​ភ័យ​ថា កូន​បៅ​ទៅ​អត់​មាន​ទឹក​ដោះ​លើក​ក្រោយ​ទៀត គឺ​មិន​មែន​នោះ​ទេ។ ទី២ រាល់​ពេល​បំបៅ​កូន​ម្តងៗ ម៉ាក់ៗ​ត្រូវ​ឲ្យ​កូន​បៅ​ទឹក​ដោះ​ឲ្យ​អស់​ពី​ដោះ​ម្ខាង រួច​ចាំ​ប្តូរ​ទៅ​ដោះ​ម្តាង​ទៀត។ ការបៅ​ឲ្យអស់ទឹកដោះ​ពី​ដោះ​ម្ខាងៗនេះ កូននឹង​​ទទួល​បាន​ទាំង​ទឹក​ដោះ​ដើម និង​ទឹក​ដោះ​ចុង ញ៉ាំ​បាន​គ្រប់​គ្រាន់ ធ្វើ​ឲ្យ​កូន​ថ្លោស​ល្អ ម្តាយ​ក៏​មាន​សុខភាព​ល្អ មិន​ខូច​ទម្រង់​ដើម​ទ្រូង។ [embed-health-tool-vaccination-tool] "ឧទាហរណ៍​ថា លើក​ហ្នឹង​កូន​បៅ​ដោះ​ខាង​ស្តាំ ត្រូវ​បៅ​ឲ្យ​ដល់​បាត​ទឹក​ដោះ ព្រោះ​ទឹក​ដោះ​ចុង​ក្រោយ​សម្បូរ​សារធាតុ​ចិញ្ចឹម​ខ្ពស់ សម្បូរជាតិ​ខ្លាញ់ ជួយ​ឲ្យ​ទារក​លូតលាស់​លឿន ថ្លោស។ ម្តាយ​ខ្លះ ដោះ២ តែង​មាន​ភាព​លម្អៀង មួយ​រាង​ស្រួល មួយ​ទៀត​អត់​សូវ​ស្រួល​ចេញ ហើយ​បើ​ខាង​ណា​ស្រួល​បឺត​ជញ្ជក់ កូន​ក៏​ចង់​ម៉ឹម​តែ​ខាង​នោះ ឯ​ម៉ាក់ៗ​ក៏​ចូល​ចិត្ត​បំបៅ​តែ​ខាង​នោះ​ដែរ"។  លោកជំទាវ ប្រាក់ […]


អាហារូបត្ថម្ភទារក

មូលហេតុពេទ្យហាមបន្ថែមអំបិល ឬស្ករ ក្នុងបបរខាប់គ្រប់គ្រឿង

ពេល​កូន​អាយុ​បាន ៦ខែ ម៉ាក់ៗ​ប្រាកដ​ជា​ធ្វើ​បបរ​ខាប់​គ្រប់​គ្រឿង​ឲ្យ​ញ៉ាំ បន្ថែម​ពី​លើ​ការ​បំបៅ​ដោះ​កូន។ តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល គឺ​មិន​ត្រូវ​ឲ្យ​ម៉ាក់​បង់​អំបិល ស្ករ ទឹកត្រី ទៅ​ក្នុង​បបរ​ខាប់​គ្រប់​គ្រឿង​នោះ​ទេ តែ​ត្រូវ​បង់​ប្រេង​ឆា ឬ​ប្រេង​អូលីវ​បន្តិច។ ទោះ​បី​ជា​យ៉ាង​នេះ​ក៏ ម៉ាក់ៗ​មួយ​ចំនួន​តែង​តែ​លួច​បង់​អំបិល​បន្តិច​ចូល​ទៅ​បបរ​កូន ដោយ​បារម្ភ​បើ​មិន​ដាក់​អំបិល ឬ​ស្ករ បបរ​សាប​សឹង កូន​ញ៉ាំ​ទៅ​គ្មាន​រសជាតិ​អី​ទេ។ ទម្លាប់​ធ្វើ​បែប​នេះ លោក​ជំទាវ ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល​អះ​អាង​ថា មិន​ល្អ​នោះ​ទេ កូន​ក្មេង​កាល​ណា​ញ៉ាំ​ប្រៃ ឬ​ញ៉ាំ​ផ្អែម​ពេក ធ្វើ​ឲ្យ​មាន​បញ្ហា​សុខភាព​ទៅ​ថ្ងៃ​មុខ ពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​ក្រលៀន។ វេជ្ជបណ្ឌិត​ទទួល​បន្ទុក​ផ្នែក​អាហារូត្ថម្ភ​រូប​នេះ​បាន​ពន្យល់​ថា ក្មេង​ទើប​តែ​ចប់​ពី​បៅ​ដោះ​ម្តាយ ចូល​មក​ញ៉ាំ​បបរ គឺ​នៅ​រសជាតិ​ដូច​គ្នា អណ្តាត​ក្មេង​អត់​ទាន់​បាន​ប៉ះពាល់​រសជាតិ​អី​នោះ​ទេ (មិនដឹងថា សាប ឬប្រៃ) ដូច្នេះ​យើង​មិន​បាច់​បារម្ភ​ថា បបរ​សាប​អ៊ីចឹង កូន​ញ៉ាំ​មិន​កើត​នោះ​ទេ។ “ជា​គោលការណ៍​យើង​អត់​ចង់​ឲ្យ​ទារក ឬ​កុមារ​តូចៗ ញ៉ាំ​អ្វី​ដែល​ប្រៃ ឬ​ផ្អែម​ពេល​នោះ​ទេ ជួនកាល​មាត់​យើង យើង​ធ្លាប់​ញ៉ាំ​ប្រៃ ផ្អែម យើង​អត់​ដឹង​ថា កម្រិត​ហ្នឹង​ប្រៃ​ផ្អែម​ប៉ុន​ណា​ទេ។ អ៊ីចឹង​ហើយ​តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល យើង​អត់​ឲ្យ​ដាក់​អំបិល​ទេ អត់​ចាំ​បាច់​ដាក់​តែម្តង”។ លោកជំទាវ ប្រាក់ សោភ័ណនារី រៀបរាប់។ ចំពោះបញ្ហានេះដែរ លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ