ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ចង់ដឹងថា កូនមានជំងឺ Down syndromeឬអត់ គួរពិនិត្យរកនៅសប្តាហ៍ទីប៉ុន្មាន?

Down syndrome ជាជំងឺ​ហ្សែន​មួយ ដែល​អាច​បណ្តាល​ឱ្យ​កុមារ​អសមត្ថភាព​ខួរ​ក្បាល​ពី​កម្រិត​ស្រាល ទៅ​មធ្យម​ ហើយ​កុមារដែល​មាន​ជំងឺ​នេះ ច្រើន​តែ​មើល​ទៅ​ខុស​ប្លែក​ពី​កុមារឯ​ទៀត ព្រម​ទាំង​មាន​បញ្ហា​សុខភាព​ថែម​ទៀត​ផង។ ជាក់ស្តែង​ កុមារ​ដែល​គ្មាន​ជំងឺ Down syndrome មាន​ក្រូម៉ូសូម​ ២៣ គូ​នៅ​ក្នុង​កោសិកា​រាងកាយ។ ចំណែក​អ្នក​ជំងឺ​នេះ មាន​ក្រូម៉ូសូម​ ២១ ​បន្ថែម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​មាន​តេស្ត​អ្វី​ខ្លះ​ដើម្បី​ដឹង​ថា​ទារក​មាន​ជំងឺ Down syndrome ពី​កំណើត? ការ​ធ្វើ​តេស្ត​ អាច​ឱ្យ​យើង​ដឹង​ថា​ ទារក​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ក្រូម៉ូសូម ដូចជា​ជំងឺ​ Down syndrome ដែរ​ឬ​អត់ ហើយ​ការ​ធ្វើ​តេស្ត​នេះ ទាក់ទង​នឹង​ការ​មើលអេកូលើកម្រាស់កញ្ចឹងកកូន​ ព្រម​ទាំង​ធ្វើ​តេស្ត​ឈាម។ ​​​ការ​ធ្វើ​តេស្ត​ឈាម​ ធ្វើ​ឡើង​នៅ​ចន្លោះ​សប្តាហ៍​១០ ដល់​ទី​១៣​នៃ​ការ​ពពោះ ចំណែក​ឯ​ការមើលអេកូលើកម្រាស់កញ្ចឹងកកូន​ អាច​ចាប់ផ្តើម​នៅ​ចន្លោះ​សប្តាហ៍​ទី ១១ ឬ​មុន​សប្តាហ៍​ទី​ ១៤។ [embed-health-tool-baby-poop-tool] ជាក់ស្តែង លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ឈាម​ និង​ការ​មើលអេកូនេះ អាច​រួម​បញ្ចូល​គ្នា​ ដើម្បី​ប៉ាន់ស្មាន​ពី​ឱកាស​នៃ​ការ​កើត​ជំងឺ Down syndrome លើ​ទារក​។ មួយ​វិញ​ទៀត កត្តា​វ័យ និង​ទម្ងន់​​របស់​ម្តាយ​អំឡុង​ពេល​ពពោះ ក៏​អាច​រួម​ចំណែក​ដល់​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ Down syndrome […]

អត្ថបទផ្សេងទៀតពី ទារក

ស្វែងរក ទារក

ការថែទាំទារក

ចេះ​របៀប​​ឆុង​ម្សៅ​ទឹក​ដោះ​គោ​​ត្រឹម​ត្រូវ ទើប​អូនៗមិន​សូវឈឺ

៦ ខែ​ដំបូង អាហារ​តែ​មួយ​គត់ល្អ​បំផុត​សម្រាប់​អូនៗ គឺ​ទឹក​ដោះ​ម៉ាក់ៗ។ ប៉ុន្តែ​រឿង​​បំបៅ​ដោះ មិន​ស្រួល​ដូច​ប្រុសៗ​គិត​ទេ ពិសេស​ម៉ាក់ៗ​រវល់​ការងារ ឬ​គ្មាន​ទឹក​ដោះ​គ្រប់​គ្រាន់។ ទោះ​យ៉ាង​នេះ​ក្តី អូនៗនៅ​តែ​អាច​លូតលាស់​មាន​សុខភាព​ល្អ តាមរយៈ​ម្សៅទឹក​ដោះ​គោ​ដែរ។ គ្រាន់​តែ​ថា ស្រីៗ​យើង​​ប៉ុន្មាន​នាក់ដឹង​ច្បាស់​ពីវិធី​ឆុង​ម្សៅ​ទឹក​ដោះ​គោ​ឲ្យ​បាន​ត្រឹម​ត្រូវ? បើ​មិន​អ៊ីចឹង ​អាច​នឹង​ប៉ះ​ពាល់​សុខភាព ឬ​ការលូត​លាស់​អូនៗ​បាន។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​ពី​វិធី​ឆុង​ម្សៅ​ទឹក​ដោះ​គោ​ត្រឹម​ត្រូវ​ឲ្យ​ដឹង។ ១- អ្វី​ទៅ​ជា​ម្សៅ​ទឹក​ដោះ​គោ? ភាគ​ច្រើន ម្សៅ​ទឹក​ដោះ​គោ ផលិត​ពី​ទឹក​ដោះ​គោ​ស្រស់ ដោយ​មាន​ការ​ផ្លាស់​ប្តូរ​នូវ​បរិមាណ​ប្រូតេអ៊ីន ខ្លាញ់ និង​កាបូអ៊ីដ្រាត ដើម្បី​ឲ្យ​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ទឹក​ដោះ​ម៉ាក់ៗ ដោយ​មាន​ការ​បន្ថែម​សារធាតុរ៉ែ និង​វីតាមីន​ផង​ដែរ។ ការ​ផ្លាស់​ប្តូរ​ទាំង​នេះ គឺដើម្បី​បង្កើត​តុល្យភាព​ជីវជាតិ​ចិញ្ចឹម​ដល់​កូន។ បើ​​ធៀប​នឹង​ទឹក​ដោះ​ម៉ាក់ៗ ម្សៅ​ទឹក​ដោះ​គោ​ពុំ​មាន​ផ្ទុក​សារធាតុ​ពិសេសៗ​​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ដល់​កូន​ឡើយ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ម៉ាក់ៗ​ភាគ​ច្រើន​តែង​យល់​ថា ម៉ាក​ម្សៅ​ទឹក​ដោះ​គោ​មួយ​ចំនួន​មាន​គុណភាព​ល្អ​សម្រាប់​កូន ដោយ​សារ​ឃើញ​គេ​ប្រើ​នៅ​តាម​គ្លីនិក ឬ​មន្ទីរ​ពេទ្យ។ គួរ​សម្រេច​ចិត្ត​ទៅ​តាម​កម្រិត​ថវិកា និង​ភាព​ងាយ​ស្រួល​​រក​ទិញ។ តាម​ពិត ម្សៅ​ទឹក​ដោះ​គោ​នីមួយៗ គ្មាន​អី​ខុស​គ្នា​ច្រើន ​ដោយ​សារ​តែ​ក្រុម​ហ៊ុន​ទាំង​អស់សុទ្ធ​តែ​ព្យាយាម​ប្រើ​ធាតុ​ផ្សំ​ស្រដៀង​គ្នា​បំផុត ទៅ​នឹង​ទឹក​ដោះ​ម៉ាក់ៗ។ ជាទូទៅ​ ប្រភេទ​សម្រាប់​កូន​ទើប​កើត តែង​មាន​ដាក់​ផ្លាក “កម្រិត​ដំបូង (Starter)” “ទើបកើត (Newborn)” ឬ […]


ការបំបៅដោះ

បើអាអូនបៅ​ទឹកដោះគោ ជំនួស​ទឹកដោះ​ម៉ាក់ៗ អាចប្រឈម​​កើត​ជំងឺម្យ៉ាងនេះ

ក្រោយ​សម្រាល ម៉ាក់ៗជាច្រើន ​នាសម័យ​នេះ មានពេល​សម្រាក​តិច​មែនទែន ​នៅជិត មើលថែ និង​បំបៅដោះ​បេប៊ី ព្រោះ​រវល់​ការងារ ឬ​របររកស៊ី។ ដូច្នេះ ចង់ ឬ​មិន​ចង់​ទើប​ទារកបៅដោះ​ម៉ាក់​បាន​តិច ឬ​អត់​ហ្មង។ ករណី​នេះ មាន​ការ​បញ្ជាក់​ថា​​​ បេប៊ី​បៅទឹកដោះគោ ប្រឈម​កើត​ជំងឺ​ធាត់។ [embed-health-tool-baby-poop-tool] នៅ​​ព័រទុយហ្គាល់ បញ្ជាក់​ដូច្នេះ ក្រោម​ការ​​គាំទ្រ​ដោយ​អង្គការ​សុខភាព​ពិភពលោក ពិនិត្យ​លើ​អត្រា​បំបៅដោះ​បេប៊ី ក្នុង​ប្រទេស​ចំនួន២២។ លទ្ធផល បង្ហាញ​ថា បេប៊ី​ពុំដែល​បៅ​ទឹកដោះ​ម៉ាក់ៗ មាន​អត្រា ២៥% កើត​ជំងឺធាត់ ជាង​បេប៊ី​បៅដោះ​ម៉ាក់ៗ យ៉ាង​តិច ៦ខែ។ អ្នកជំនាញ​ខាងវេជ្ជសាស្ត្រ ជឿ​ថា ទឹកដោះគោ ធ្វើ​ឲ្យ​បេប៊ី ឡើង​គីឡូ និង​លូតលាស់​លឿន ដោយសារ​វាមាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់ និង​ជំរុញ​កំណើន​កោសិកា​បង្ក​ឲ្យ​ធាត់។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ពាក់ព័ន្ធ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត Joao Breda អ្នក​ចូលរួម​ក្នុង​ការសិក្សា​នេះ មកពី​ការិយាល័យ​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​សហភាព​អឺរ៉ុប ថា “យើងចាំបាច់​រកមើល​វិធានការ​បន្ថែមទៀត ដើម្បីជំរុញ​ឲ្យ​ម៉ាក់ៗ​បំបៅដោះ​បេប៊ី…”។ ការ​បំបៅដោះ​របស់​ម៉ាក់ៗ កាត់បន្ថយ​ភាពប្រឈម​ការឡើង​គីឡូ​របស់​បេប៊ី ដោយសារ​អ័រម៉ូន សារធាតុបំប៉ន […]


ការថែទាំទារក

ម៉ាក់​ៗ​ថ្មីថ្មោង ពេលឃើញកូនយំ​ខ្លាំង គួរ​លួង​តាម​វិធី​​នេះ

ម៉ាក់​ៗ​ទើប​មាន​កូន​ដំបូង ភ័យ​បំផុត​ពេល​កូន​យំ​ខ្លាំង​ៗ​មិន​បាត់។ សម្រាប់​គ្នា​យើង​ណា​ដែល​ជួប​បញ្ហា​បែប​នេះគួរ​ឈប់​បារម្ភ​ទៀត​ទៅ Hello គ្រូពេទ្យ  បាន​សាកសួរ​ពី​អ្នក​មាន​បទ​ពិសោធ​លួង​កូន​តូច​ពូកែ​យំ​ដោយ​គ្មាន​មូលហេតុ ដើម្បី​មក​ចែករំលែក​ជា​ចំណេះ​ដឹង​ខ្លះ​ៗ។ ១- ឱប​កូន​មក​ផ្អឹប​នឹង​ទ្រូង ពេល​គេង​ស្រាប់តែ​កូន​យំ​ដោយ​គ្មាន​មូលហេតុ ហើយ​យំ​ខ្លាំង​ឡើង​ៗ ម៉ាក់​ៗ​ឃើញ​បែប​នេះ​ពិតជា​ភ័យ​ខ្លាំង​ណាស់​ហើយ ព្រោះ​មិន​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​ឲ្យ​ពិត​ប្រាកដ។ ដើម្បី​ធ្វើឲ្យ​កូន​វិល​មក​សភាព​ដើម​វិញ យើង​គួរ​លើក​កូន​តូច​មក​ឱប​ឲ្យ​ជាប់​នឹង​ដើម​ទ្រូង និង​អង្រួន​តិច​ៗ ហើយ​ជញ្ជក់​មាត់​ឲ្យ​កូន​ឮ​សំឡេង​ថា​មាន​មនុស្ស​នៅ​ក្បែរ។ នេះ​ជា​ការ​ចែករំលែក​របស់ លីហ្សា ដែល​ចេះ​ជំនាញ​នេះ​មក​ពី​ចាស់​ៗ​ជំនាន់​មុន។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- ពរ​កូន​មក​ដាក់​លើ​ស្មា ឆេងអៀង បាន​រៀបរាប់​បទ​ពិសោធ​ខ្លះ​ៗ​ថា៖ “ដោយសារ​តែ​យើង​ទើប​មាន​កូន​ដំបូង ដូចនេះ​មិន​ដឹង​ថា​ហេតុអ្វី​បាន​ជា​កូន​យំ​ឡើយ ទោះ​ជា​ពិនិត្យ​មើល​យ៉ាង​ណា​ក៏​គ្មាន​ឃើញ​ដាន​សត្វ​ល្អិត​ទិច ខាំ ឬ​ចូល​ភ្នែក ត្រចៀក​ឡើយ។ បើ​កូន​មាន​សភាព​បែប​នេះ គួរតែ​លើក​ក្បាល​កូន​មក​គេង​លើ​ស្មា ហើយ​គោះ​ខ្នង​តិច​ៗ និង​ដើរ​ទៅ​ដើរ​មក ធ្វើ​បែប​នេះ​កូន​នឹង​ចាប់ផ្ដើម​បាត់​យំ​បន្តិច​ម្ដង​ៗ រហូត​ដល់​គេង​លក់”។ អត្ថបទគួរអាន៖ ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប អាហារ​ស្រីៗពពោះ​គួរញ៉ាំ និង​មិនគួរ​ញ៉ាំ​ ​ការ​ពារ​កូន​កុំឲ្យ​កើត​មកមាន​បញ្ហា​អូទីស្សឹម តិចនិក​សាមញ្ញ​ អាចជួយ​ក្មេងៗរើ​បម្រះ​ពី​ជំងឺ​អូទីស្សឹម​បាន ៣- ព្យាយាម​រក​មូលហេតុ បើ​ទោះ​ជា​រក​មើល​សត្វ​ល្អិត​ទិច ឬ​ខាំ​មិន​ឃើញ​យើង​គួរតែ​បង្វែរ​ពី​រឿង​នោះ មក​ពិនិត្យ​មើល​ពោះ ឬ​លាមក​កូន ព្រោះ​ភាគច្រើន​ក្មេង​យំ​មិន​បាត់មកពី​ឈឺ​ពោះ ឬ​ទល់​ខ្យល់។ គួរតែ​យក​ដៃ​ទៅ​គោះ​ពោះ​កូន​តូច​តិច​ៗ បើ​ពោះ​កូន​ឮ​សូរ​ផ្លុងៗ បាន​ន័យ​ថា​កូន​ហើយមពោះ […]


ការថែទាំទារក

អង្រឹងអេឡិចត្រូនិក​សម្លាប់ទារក ៥នាក់ ទៀតហើយ

ប្រយ័ត្ន​ផង​! ព្រោះអង្រឹង​អេឡិចត្រូនិករបស់​ក្រុមហ៊ុន​មួយ​ផ្សេង​ទៀត​នៅ​អាមេរិក បាន​សម្លាប់​ទារក ៥​នាក់ ធ្វើ​ឲ្យ​ក្រុមហ៊ុន ប្រកាស​ប្រមូលផលិត​ផល​ខ្លួន​ ត្រឡប់​ចូល​រោង​ចក្រ​ជាបន្ទាន់។​ ក្រុម​ហ៊ុន​​​ផលិត​​សម្ភារៈ​ប្រើ​ប្រាស់​​​សម្រាប់​ទារក និង​ក្មេង នៅ​សហរដ្ឋអាមេរិក​ យីហោ Kids2 កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ ​បាន​​ប្រកាស​ប្រមូល​​​​​​​អង្រឹង​ទារក​​របស់​ខ្លួន​គ្រប់​ម៉ូដែល បន្ទាប់​ពី​មាន​ករណី​​ទារក​​​ ៥​នាក់​ ស្លាប់​​ដោយ​សារ​​​​ផលិត​ផល​នេះ​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! នេះ​ជា​ករណី​ថ្មី​មួយ​ទៀត ក្រោយ​អង្រឹង​ប្រភេទ​នេះ ឈ្មោះ Rock ‘n Play Sleeper របស់ក្រុមហ៊ុន Fisher-Price កាល​ពី​ដើម​ខែមេសា បាន​ធ្វើ​ឲ្យ​ទារកយ៉ាង​ងហោចណាស់ ៣២ នាក់ស្លាប់ និង​ប្រកាស​ប្រមូល​ចូល​រោងចក្រ​វិញ​។ តាម​សារព័ត៌មាន​ CNN ក្រោយ​​មាន​ករណី​ខាង​លើ ក្រុមហ៊ុន​​​​ល្បី​ខាង​​ផលិត​សម្ភារៈ​ក្មេង​​​ Kids2​ បាន​​ប្រមូល​​​ផលិត​ផល​អង្រឹង​ទារក​​ ប្រមាណ​ ៧​សែន ដែល​ក្នុង​នោះ​រួម​មាន​ម៉ូដែល​ Bright Starts, Ingenuity និង​ Disney Baby។ ហើយ​ចំពោះ​មូលហេតុ​​ នាំ​ឲ្យ​ទារក​ស្លាប់​ក៏​ព្រោះ​តែ​​​ទម្រ​​​​ផលិត​ផល​អង្រឹង​​ទាំង​នោះ​​មាន​រំញ័រ​មិន​ល្អ​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ត្រង់​ពោះ​ទារក​ពិបាក​ដក​ដង្ហើម ​ពេល​ទារក​រើ​បម្រះ ដូច​គ្នា​ទៅ​នឹង​ករណី​ក្រុមហ៊ុន Fisher-Price ដែរ។ អត្ថបទគួរអាន៖ បំបៅដោះកូន […]


ទារកលូតលាស់ឆ្នាំដំបូង

ក្មេង​ទើប​កើត កុំ​ធ្វើ​រឿង​​ទាំង​ប៉ុន្មាន​នេះ​ដាក់​ឲ្យ​សោះ

កូន​ក្មេង​ទើប​កើត ស្បែកក៏នៅខ្ចី ស្តើង ឆ្អឹងក៏ខ្ចី ឯ​ប្រព័ន្ធ​ភាពស៊ាំ​ក៏​ខ្សោយ តម្រូវ​ឲ្យ​ម៉ាក់ប៉ា​យក​ចិត្តទុក​ដាក់​ថែទាំ​ឲ្យ​បាន​ដិត​ដល់ នោះ​ទើប​លូតលាស់​បាន​ល្អ មិនសូវ​មាន​បញ្ហា​សុខភាព។ ខាង​ក្រោម​នេះ​រឿង​មួយ​ចំនួន ដែល​ម៉ាក់ប៉ា​មិន​ត្រូវធ្វើដាក់កូនតូចនោះទេ ព្រោះ​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព និង​រាងកាយ។ ១- ហាម​ឲ្យ​កូនគេង​ផ្ងារ បន្ទាប់​ពី​កើត​ភ្លាម គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​ម៉ាក់ៗ​ដាក់​កូន​គេង​ផ្អៀង​ទៅ​ឆ្វេង ឬ​ខាងស្តាំ មិន​ឲ្យ​អូន​តូច គេង​ផ្ងារ​នោះ​ទេ។ ការ​ឲ្យ​កូន​គេង​ផ្អៀង ដើម្បី​ទម្លាក់​ទឹកព្រៃ​ដែល​នៅ​សេសសល់​តាម​ច្រមុះ ឬ​មាត់​ឲ្យ​អស់ មិន​ឲ្យ​ឈ្លក់ និងចូល សួត។ ២- ហាម​ឲ្យ​កូន​ញ៉ាំ​ទឹក កូន​កើត​មក​ភ្លាម រហូត​ដល់​អាយុ ៦ខែ យើង​មិន​ត្រូវ​ឲ្យ​កូនញ៉ាំទឹក​នោះ​ទេ។ ម៉ាក់ៗ​ត្រូវ​ឲ្យ​កូន​ម៉ឹម​តែ ​ទឹកដោះ​មួយ​មុខ​គត់ គ្រប់គ្រាន់​ហើយ ព្រោះ​ទឹកដោះ​ម៉ាក់ៗ​សម្បូរ​ជាតិ​ទឹក។ អត្ថបទពាក់ព័ន្ធ៖ ស្រាយ​ចម្ងល់​រឿង​មិន​ឲ្យ​អាអូន​អាយុ​ក្រោម ៦ ខែ ញ៉ាំ​ទឹក ៣- ហាម​បន្តក់​ទឹកដោះ​លើ​ភ្នែក​កូន ម៉ាក់ៗ​ដែល​កើត​កូន​តាម​ធម្មជាតិ អាអូន​មាន​បញ្ហា​ភ្នែក​ច្រើន​ជាង​សម្រាល​ដោយ​វះកាត់ តែ​ទោះ​យ៉ាង​ណា យើង​មិន​ត្រូវ​បន្តក់​ទឹកដោះ​លើ​ភ្នែក​កូន​នោះ​ទេ ព្រោះ​រឹតតែ​ធ្វើ​ឲ្យ​ភ្នែក​ស្អិត ហើម និង​រលាក​ភ្នែក។ ភ្នែក​កូន​តូច​ឈឺ គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​បន្តក់​សេរ៉ូម​ប្រៃ។ អត្ថបទពាក់ព័ន្ធ៖ ភ្នែក​​​​ប៊េបី​​ងាយ​​មាន​បញ្ហា​​ណាស់ ម៉ាក់​ៗ​​​​ត្រូវ​​ប្រយ័ត្ន ​ចៀស​បញ្ហា​​ទាំងនេះ ៤- ហាមរោយម្សៅលើផ្ចិតកូន ក្រោយ​ចេញ​ពីពេទ្យ ម៉ាក់ប៉ា​ត្រូវ​ថែទាំ​ផ្ចិត​កូន​ឲ្យ​បាន​ល្អ ដើម្បី​បង្ការ​ការ​ឆ្លងរោគ ដោយ​ធ្វើ​អនាម័យ និង​លាង​សម្អាត​ផ្ចិត​កូន​ជាមួយ​អាល់កុល និង​ថ្នាំ​មេតាឌីន មិន​ត្រូវ​យក​ដីដំបូក សំបុក​ពីពាង-ឆ្កែញ៉ាំង ផេះ ម្សៅហុយ​មក​បិទ ឬ​រោយ​ពី​លើ​ផ្ចិត​នោះ​ទេ។ […]


ការបំបៅដោះ

តិចនិក​បំបៅ​ដោះកូន ​សម្រាប់​ស្រីៗមាន​កូនភ្លោះ

រឿង​បំបៅ​ដោះ​អូនៗ​មិន​មែន​ងាយៗ​ឯណា ពិសេស​សម្រាប់​ម៉ាក់ៗ​ថ្មី​ថ្មោង ព្រោះ​មាន​អ្វី​ច្រើន​យើង​ត្រូវ​ដឹង ទាំង​ជំនាញ និង​បច្ចេកទេស​បំបៅ​ទើប​អាច​ទៅ​រួច។ ត្រឹម​អូនៗ​ម្នាក់​ពិបាក​ទៅ​ហើយ ចុះ​ទម្រាំ​ភ្លោះ​ទៀត មិន​ដឹង​ពិបាក​ប៉ុណ្ណា​ទេ ត្រូវ​អត់? ឈប់​ខ្វាយ​ខ្វល់​ទៀត ពិសេស​គ្នា​យើង​ទើបសម្រាល ឬ​ត្រៀម​សម្រាល​បេប៊ី​ភ្លោះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​បច្ចេកទេស​ខ្លះៗ អាច​ជួយ​បាន។ ១- រៀប​ចំ​កាល​វិភាគ រៀប​ចំ​កាល​វិភាគ​មាន​ភាព​បត់បែន ជា​រឿង​ល្អ ដោយសារ​តែ​បេប៊ី​ម្នាក់ៗ ​អាច​ខុសៗ​គ្នា ​ម៉ោង​ពេល​បំបៅ​ដោះ​ក៏​ខុស​គ្នា​តាម​ហ្នឹង​ដែរ។ បេប៊ី​មួយ​ក្នុង​ចំណោម​បេប៊ី​ភ្លោះ អាច​ចង់​មឹម​រាល់ ៣ ម៉ោង​ម្តង ហើយ​មួយ​ទៀត​ អាច​នឹង​ចង់​មឹម ២ ម៉ោង​ម្តង។ បើ​យើង​បង្កើត​ទម្លាប់​ខ្លះ​មិន​អាច​ផ្លាស់​ប្តូរ​បាន អាច​នឹង​បង្ក​ភាព​លំបាក​ដល់​ម៉ាក់ៗ និង​បេប៊ី អំឡុង​ពេល​បេប៊ី​នៅ​តូច​ពេក ពិបាក​ទាំង​ការបំបៅ​តែ​ម្តង។ យ៉ាង​ណា​មិញ ទារក​នឹង​ទម្លាប់​ខ្លួន​បាន នៅ​សប្តាហ៍​ទី ៦ ហើយ​ការ​បំបៅ​ដោះ ក៏​នឹង​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ដែរ។ ២- បំបៅ​ក្នុង​ពេល​តែ​មួយ បើ​សិន​ជា​បេប៊ី​ទាំង​ពីរឃ្លាន​ក្នុង​ពេល​តែ​មួយ អ្វី​គួរ​ធ្វើ គឺ​ប្រើ​កន្សែង​រុំ ឬ​ខ្នើយ​ដើម្បី​ជា​ជំនួយ។ ជាមួយ​គ្នា​នេះ គ្នា​យើង​អាច​ផ្លាស់​ប្តូរ​ទម្លាប់ ដូច​ជា បី​ដៃ​ពីរ បី​ដៃ​មួយ បី​ក្រោម​ក្លៀក ដេក​ផ្អៀង ដេក​ផ្ងារ ជាដើម។ កាន់​តែ​ល្អ អាច​ប្តូរ​ដោះ​បំបៅ​ចុះ​ឡើង […]


ទារកលូតលាស់ឆ្នាំដំបូង

តិចនិក​ចិញ្ចឹម​កូន​តូច​អាយុ ក្រោម ៦ ខែ ឲ្យ​លូតលាស់​​ល្អ មិន​ងាយ​ឈឺ

កូន​តូច​ទើប​នឹង​កើត​តម្រូវ​ឲ្យ​ម៉ាក់ប៉ា​ថែទាំ​​ឲ្យ​បាន​ដិត​ដល់ ម៉ឹម​ទឹក​ដោះឲ្យ​បាន​គ្រប់​គ្រាន់ នោះ​ទើប​អាអូន​មាន​សុខភាព​ល្អ ឆ្លាតវាងវៃ។ ខាង​ក្រោម​នេះ​ជាតិច​និក​ចិញ្ចឹម​បេប៊ី​អាយុក្រោម ៦ ខែ ដែល​ម៉ាក់ប៉ា​ថ្មីថ្មោងត្រូវដឹង និង​កត់​ចំណាំ​ទុក។ ១- ឲ្យកូនបៅទឹកដោះដំបូង ទឹកដោះ​ដំបូង​មាន​ពណ៌​លឿង​ថ្លា ខុស​ពី​ទឹកដោះ​ធម្មតា មាន​បរិមាណ​តិចតួច ក្នុងអំឡុង ២-៣ ថ្ងៃដំបូង ក្រោយ​ម៉ាក់ៗ​សម្រាល​អាអូន។ ទឹកដោះ​ដំបូង​សំខាន់​ចំពោះ​បេប៊ី វាសម្បូរ​ជីវជាតិ A និង​ជា​ថ្នាំ​បង្ការ​ដំបូង​បង្អស់ដោយសារមានអង់ទីគ័រសម្រាប់​ការពារ​ទារក​ប្រឆាំង​ទប់ទល់​នឹង​ជំងឺ​ផ្សេងៗ ជួយ​ឲ្យ​អង់ទីគ័រក្នុងខ្លួន​កុមារ​រឹងមាំ អាច​ជួយ​បញ្ចុះ​លាមក​ព្រៃ​បាន​លឿន ជួយ​ភ្នែក ការវិវត្ត​ក្រពះ​ពោះវៀន​ទារក​ឲ្យ​ទុំជោ អាច​កិន​រំលាយ​អាហារ​បាន មិនមាន​ប្រតិកម្ម​ជាមួយ​អ្វីផ្សេងធ្វើ​ឲ្យ​រាករូស។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- បំបៅដោះកូនយ៉ាងតិច ៦ខែ ទឹកដោះម្តាយ​មាន​ប្រយោជន៍​ច្រើន​ណាស់ ដូច្នេះ​ហើយ​ទើប​អង្គការសុខភាពពិភពលោក ណែនាំ​ឲ្យម៉ាក់ៗ​បំបៅ​ដោះកូន​ឲ្យ​បាន​យ៉ាង​តិច ៦ ខែ។ កូន​ម៉ឹម​ទឹកដោះម្តាយ​​ជួយ​​បន្ថយ​ហានិភ័យ​កើត​ជំងឺ​រលាក​ក្រពះពោះវៀន ការ​ឆ្លង​មេរោគ​ទៅ​សួត និងការប្រឈម​ជំងឺ​ផ្សេងៗ​ ឯ​សុខភាព​ក៏​មាំមួន។ ៣- កុំឲ្យកូនញ៉ាំទឹក ចាប់​ពីពេល​កើត​រហូត​ដល់​អាយុ ៦ ខែ ម៉ាក់​ៗឲ្យ​កូន​ញ៉ាំ​តែ​ទឹកដោះ​មួយ​មុខ​គត់គ្រប់គ្រាន់​ ហើយ មិន​ចាំបាច់​បន្តក់​ទឹក​បន្ថែម​នោះ​ទេ ព្រោះ​ទឹកដោះ​ម៉ាក់​មាន​ជាតិ​ទឹក​ដល់​ទៅ ៨០%។ ៤- ចាក់វ៉ាក់សាំង ពេល​កើត​ភ្លាម គ្រូពេទ្យ​នឹង​ចាក់វ៉ាក់សាំង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ និង​វ៉ាក់សាំង​ការពារ​ជំងឺ​របេង។ បន្ទាប់​ត្រូវ​ចាក់​វ៉ាក់សាំង​ផ្សេងៗ​ទៀត​នៅ​ពេល​កូន​អាយុ​បាន ១ខែ​កន្លះ អាយុ […]


ការថែទាំទារក

ទារក​កើត​បាន​ប៉ុន្មាន​ម៉ោងទើបធ្វើ​តេស្តជោះ​កែង​ជើង? តេស្តនេះចាំបាច់អត់?

បន្ទាប់​ពី​កើត​បាន ៤៨-៧២ ម៉ោង គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត​កែង​ជើង​ទារក ដោយ​យក​ឈាម​ពី​ការ​ជោះ​កែង​ជើង​អាអូន ២-៣ តំណក់​ទៅ​ផ្តិត​លើ​ក្រដាស យក​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពិសោធន៍។ម៉ាក់ប៉ា​​មាន​ដឹង​អត់ តើ​ការ​ធ្វើ​តេស្ត​កែង​ជើង​មាន​ប្រយោជន៍​អ្វីខ្លះ? ការ​ធ្វើ​តេស្ត​ឈាម​តាម​រយៈ​ការ​ជោះ​​កែង​ជើង​បេប៊ី ដើម្បី​រក​ជំងឺ​មេតាបូលិក​ពី​កំណើត ដែល​ធ្វើ​ឲ្យ​ទារក​បាត់បង់​ការ​លូតលាស់​ផ្នែក​ប្រាជ្ញា​ស្មារតី ទៅ​ជា​បញ្ញាខ្សោយ រាងកាយ​ក្រិន ឬ​អាច​ធ្វើ​ឲ្យ​អាអូន​ស្លាប់​បើ​ព្យាបាល​មិន​ទាន់​ពេលវេលា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន គណៈ​នាយក នៃ​សមាគម​សម្ភព-រោគ​ស្ត្រី​កម្ពុជា។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​ជំងឺ​មេតាបូលិក​ពី​កំណើត​មានអ្វីខ្លះ? - ជំងឺបណ្តាលមកពីវិបត្តិសារធាតុបម្លែងសម្រាប់ក្រុមវីតាមីន B៧ (ធ្វើឲ្យប្រកាច់ ថ្លង់ ខ្វាក់ ពិការខួរក្បាល)។ - ជំងឺ​បណ្តាល​មក​ពីកង្វះ​អ័រម៉ូន​ក្រពេញ​ទីរ៉ូអ៊ីត (ធ្វើឲ្យ​ទារក​មិនសូវ​លូតលាស់​បញ្ញាស្មារតី កម្ពស់ ស្បែក​លឿង ទល់​លាមក)។ - ជំងឺ​ទាក់ទង​នឹង​ការ​បញ្ចេញ​ស្លេស្ម​ខាប់​ក្នុង​សួត មក​ពី​វិបត្តិ​លំពែង​ក្នុង​ការ​រំលាយ​អាហារ (ធ្វើ​ឲ្យ​ទារក​លូតលាស់​យឺត រលាកសួត មាន​បញ្ហា​រំលាយ​អាហារ)។ - ជំងឺ​​បណ្តាល​​មក​​ពី​​កង្វះ​​អង់ស៊ីម (G6PD)  សម្រាប់​​មុខងារ​​នៃ​​គ្រាប់​ឈាម​​ក្រហម (ធ្វើ​ឲ្យ​ក្មេង​​ស្លេក​ស្លាំង ស្បែក​លឿង)។ [embed-health-tool-baby-poop-tool] ហេតុអ្វី​បាច់​ធ្វើ​តេស្ត​ពេល​ទារក​កើត​ថ្មីៗ ការ​ធ្វើ​តេស្ត​នេះ​មាន​សារសំខាន់​ណាស់ ដើម្បី​បាន​ដឹង​ពី​រោគសញ្ញា គ្រូពេទ្យ​ព្យាបាល​ទាន់​ពេល អាច​ឲ្យ​ទារក​លូតលាស់​ល្អ ឯ​បញ្ញា​ស្មារតី​វិវត្ត​ធម្មតា។ រោគ​សញ្ញា​នៃ​ជំងឺ​នេះ​នឹង​ស្តែង​ចេញ​នៅ​ពេល​ទារក​អាយុ​ចាប់​ពី ៣អាទិត្យ ទៅ ១ខែ។ អត្ថបទគួរអាន៖ ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា […]


ការថែទាំទារក

កូនអាយុ​បាន៦​ខែ​ហើយ តោះ! មករៀន​ធ្វើ​បបរ​ខាប់​គ្រប់​គ្រឿង​ឲ្យ​កូន​

អូន​តូចៗ​អាយុ​បាន ៦ខែ ញ៉ាំ​ទឹកដោះ​ម្តាយ​តែ​មួយ​មុខ​មិន​គ្រប់​គ្រាន់​នឹង​តម្រូវ​ការ​នៃ​ការ​ធំលូត​លាស់​រាងកាយ ប្រាជ្ញា​នោះ​ទេ។ ដូច្នេះ​ហើយ​ទើប​តម្រូវ​ឲ្យម៉ាក់ៗ​ធ្វើ​បបរ​ខាប់​គ្រប់​គ្រឿង​ឲ្យ​កូន​ញ៉ាំ​បន្ថែម​ពី​លើ​ការ​ម៉ឹម​ទឹកដោះ​ម្តាយ។ តោះ! ម៉ាក់ៗ​រៀន​ធ្វើ​បបរ​ខាប់​គ្រប់​គ្រឿង​ឲ្យ​កូនអាយុ ៦-២៤ ខែ ណែនាំ​ដោយ​លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល។ ​១- គ្រឿងផ្សំបបរខាប់គ្រប់គ្រឿង៖  បបរ​ខាប់​គ្រប់​គ្រឿង​ផ្សំ​ឡើង​ពី​អាហារ​ចម្រុះ​៣​ក្រុម រួមមាន អាហារ​ថាមពល សាងសង់ និង​ការពារ។ – អង្ករ – ត្រី សាច់ ថ្លើម ស៊ុត – បន្លែ​ពណ៌​បៃតង​ចាស់ (ស្លឹកបាស់ ស្លឹកផ្ទៃ ត្រកួន) – បន្លែពណ៌​លឿងទុំ (ល្ពៅ ការ៉ុត ដំឡូងជ្វា) – ប្រេងឆា។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២- របៀបធ្វើបបរខាប់គ្រប់គ្រឿង៖ – លាង​អង្ករ​ដាក់​ដាំ​បបរ​ឲ្យ​ខាប់ – ចិញ្ច្រាំ សាច់ និង​ថ្លើម​ឲ្យម៉ដ្ត – ស្ងោរ​ត្រី​ឲ្យ​ឆ្អិន រួច​ស្រង់​មក​បេះឆ្អឹងចេញ – ហាន់​បន្លែ​បៃតង និង​ពណ៌​លឿង​ឲ្យ​ល្អិត – ដាក់​ត្រី ឬ​សាច់ ថ្លើម និង​បន្លែ​បៃតង​រម្ងាស់​ជាមួយ​បបរ – ចុង​ក្រោយ​ដាក់​ស៊ុត និង​ប្រេង​ឆា​បន្តិច។ ដើម្បី​បាន​បបរ​ខាប់​គ្រប់គ្រឿង ម៉ាក់ៗ​ត្រូវ​តែ​រម្ងាស់​បបរ និង​គ្រឿង​ផ្សំ​ទាំងអស់​រហូត​ដល់​ខាប់ ដួស​មិន​ធ្លាក់​ពី​ស្លាបព្រា […]


ការបំបៅដោះ

ជប៉ុន​បង្កើត​ឧបករណ៍​​សម្រាប់​ប៉ាៗ​បំបៅ​កូន ជំនួស​ម៉ាក់ៗ

ក្រុមហ៊ុន​ជប៉ុន Dentsu Group បាន​បង្កើត​ឧបករណ៍​បច្ចេកវិទ្យាថ្មី​សម្រាប់​បំបៅ​កូន ដោយ​ផ្តល់​ភាព​ងាយ​ស្រួលសម្រាប់​ប៉ាៗ អាច​ពាក់​ឧបករណ៍នេះ ​បំបៅ​កូន ដូច​ជាម៉ាក់ៗ​​ដែរ។ ឧបករណ៍​មាន​រាង​ដូច​សុដន់​នេះ ត្រូវបាន​បំពាក់ជាមួយ​កូនធុង សម្រាប់​​​ស្ដុក​ទឹកដោះម្តាយ ឬ​ទឹក​ដោះគោ អាចញ័រ ដើម្បី​ធ្វើ​ឲ្យ​កូន​ងងុយ​គេង និង​ជូនព័ត៌មានប៉ា​ម៉ាក់ពី​វិធី​ផ្សេងៗ​សម្រាប់​បំបៅ​កូន។ “ជាមួយ​ភាពទន់ និង​កកក្ដៅ ដូចទៅនឹង​សុដន់​ស្រ្តី ទារក​មិន​អាច​ដឹង ថា​ជា​ឧបករណ៍ជំនួសនោះឡើង ហើយ​អាចគេង​ដូច​ធម្មតា“។ នេះ​បើយោងតាម​វិបសាយ​មួយផ្សព្វផ្សាយពី​ការ​លេចរូបរាង​បន្ទាប់​របស់​ក្រុមហ៊ុន Dentsu នៅ​សាល​សន្និបាត SXSW ក្នុង​ក្រុង Austin រដ្ឋ​តិចសាស សហរដ្ឋអាមេរិក។ អត្ថបទ​ពាក់​ព័ន្ធ៖ ជា​ម៉ាក់ម៉ាក់​ថ្មីថ្មោង ​គួរ​ដឹង​​ប្រយោជន៍​ប្រដាប់​បូម​ទឹកដោះ​ ២នេះ ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​ប៉ុន្មាន​ខែ ទើប​សុខភាព​កូន​ល្អ? ក្រុមហ៊ុន​បច្ចេកវិទ្យា​ជប៉ុន​នេះ បញ្ជាក់​ថា គំនិត​បង្កើតឧបករណ៍ថ្មីនេះ គឺដើម្បី​កាត់បន្ថយ​បញ្ហាស្រ្ដេស​សម្រាប់ម៉ាក់ៗ និង​ជំរុញ​ឲ្យ​ប៉ាៗទាំង​អស់មាន​តួនាទី​សកម្ម​បន្ថែមក្នុង​ការ​ថែទាំ​កូន។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ