ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ចង់ដឹងថា កូនមានជំងឺ Down syndromeឬអត់ គួរពិនិត្យរកនៅសប្តាហ៍ទីប៉ុន្មាន?

Down syndrome ជាជំងឺ​ហ្សែន​មួយ ដែល​អាច​បណ្តាល​ឱ្យ​កុមារ​អសមត្ថភាព​ខួរ​ក្បាល​ពី​កម្រិត​ស្រាល ទៅ​មធ្យម​ ហើយ​កុមារដែល​មាន​ជំងឺ​នេះ ច្រើន​តែ​មើល​ទៅ​ខុស​ប្លែក​ពី​កុមារឯ​ទៀត ព្រម​ទាំង​មាន​បញ្ហា​សុខភាព​ថែម​ទៀត​ផង។ ជាក់ស្តែង​ កុមារ​ដែល​គ្មាន​ជំងឺ Down syndrome មាន​ក្រូម៉ូសូម​ ២៣ គូ​នៅ​ក្នុង​កោសិកា​រាងកាយ។ ចំណែក​អ្នក​ជំងឺ​នេះ មាន​ក្រូម៉ូសូម​ ២១ ​បន្ថែម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​មាន​តេស្ត​អ្វី​ខ្លះ​ដើម្បី​ដឹង​ថា​ទារក​មាន​ជំងឺ Down syndrome ពី​កំណើត? ការ​ធ្វើ​តេស្ត​ អាច​ឱ្យ​យើង​ដឹង​ថា​ ទារក​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ក្រូម៉ូសូម ដូចជា​ជំងឺ​ Down syndrome ដែរ​ឬ​អត់ ហើយ​ការ​ធ្វើ​តេស្ត​នេះ ទាក់ទង​នឹង​ការ​មើលអេកូលើកម្រាស់កញ្ចឹងកកូន​ ព្រម​ទាំង​ធ្វើ​តេស្ត​ឈាម។ ​​​ការ​ធ្វើ​តេស្ត​ឈាម​ ធ្វើ​ឡើង​នៅ​ចន្លោះ​សប្តាហ៍​១០ ដល់​ទី​១៣​នៃ​ការ​ពពោះ ចំណែក​ឯ​ការមើលអេកូលើកម្រាស់កញ្ចឹងកកូន​ អាច​ចាប់ផ្តើម​នៅ​ចន្លោះ​សប្តាហ៍​ទី ១១ ឬ​មុន​សប្តាហ៍​ទី​ ១៤។ [embed-health-tool-baby-poop-tool] ជាក់ស្តែង លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ឈាម​ និង​ការ​មើលអេកូនេះ អាច​រួម​បញ្ចូល​គ្នា​ ដើម្បី​ប៉ាន់ស្មាន​ពី​ឱកាស​នៃ​ការ​កើត​ជំងឺ Down syndrome លើ​ទារក​។ មួយ​វិញ​ទៀត កត្តា​វ័យ និង​ទម្ងន់​​របស់​ម្តាយ​អំឡុង​ពេល​ពពោះ ក៏​អាច​រួម​ចំណែក​ដល់​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ Down syndrome […]

អត្ថបទផ្សេងទៀតពី ទារក

ស្វែងរក ទារក

ទារក

ទឹកភ្នែក មានអាថ៌កំបាំងច្រើន គ្រប់គ្នាគួរដឹង

ទឹកភ្នែក កើតមាន ពេលយើងមានអារម្មណ៍កើតទុក្ខ សប្បាយរំភើប ឬមាន​របស់អ្វីមួយមកប៉ះ។ ការពិត ទឹកភ្នែក មានស្រទាប់​របស់​វា និង​មាន​រឿងរ៉ាវមួយចំនួនដែលយើងមិនដឹង។ ១- ទឹក​ភ្នែក​មាន​ស្រទាប់ ទឹក​ភ្នែក មាន ៣ ស្រទាប់ ជា​ល្បាយ​បញ្ចូល​គ្នារវាង​សាធាតុ​ទឹក ប្រេង និង​សារ​ធាតុ​សម្បោរ​អន្ធិល។ ស្រទាប់​ទឹក មាន​ផ្ទុក​​អេឡិចត្រូលីត្រ ប្រូតេអ៊ីន គ្លុយកូស និង​សារធាតុ​ដទៃ​ផ្សេង​ទៀត​ជា​ច្រើន ធ្វើ​ឲ្យ​វា​ជា​ស្រទាប់​ដ៏​ក្រាស់​បំ​ផុត ក្នុង​ចំណោម​ស្រទាប់​ទាំង​បី។ ទន្ទឹម​នឹង​នេះ ស្រទាប់​ប្រេង ​មាន​មក​ជាមួយ​នៅ​ខ្លាញ់​មួយ​ចំនួន មាន​នាទី​ពន្យឺត​ដំណើរ​ការ​រំហួត។ ​សមាស​ភាគ​ជាក់​លាក់មួយ​ចំនួន​របស់ទឹក​ភ្នែក​ មិនរក្សា​ដដែលៗ​រៀង​រាល់​ថ្ងៃ​នោះ​ទេ គឺ​ប្រែប្រួល​ទៅ​តាម​សុខភាព​​របស់​យើង។ ២- ការ​ធ្វើ​ដំណើរ​របស់​ទឹក​ភ្នែក ដំបូង​ឡើយ គឺ​ចេញ​ពី​ក្រពេញ​ទឹក​ភ្នែក​ (Lacrimal Glands) ដែល​ជា​កន្លែង​ដែល​ផលិត​ទឹក​ភ្នែក​ផ្ទាល់។ ក្រពេញ​ទាំង​នេះ​ស្ថិត​នៅ​លើ​ជ្រុង​បង្អស់​នៃ​ភ្នែក ផ្នែក​ខាង​ក្រៅ។ ពេល​យើង​ព្រិច​ភ្នែក ទឹក​ភ្នែក​នឹង​បញ្ចេញ​ពេញ​ភ្នែក។ បន្ទាប់​មក ​ទឹក​ភ្នែក​ទៅ​ដល់​រង្វះ​រន្ធ​បំពង់​ទឹក​ភ្នែក ឬ​ហៅ Puncta ជា​រន្ធ​តូចៗ​ក្នុង​ត្របក​ភ្នែក រួច​ហូរ​តាម​ទៅ​រន្ធ​តូចៗ​ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ។ យើង​អាច​លេប​ទឹក​ភ្នែក​នេះ​ចូល​ពោះ ឬ​ឲ្យ​វា​ក្លាយ​ទៅ​ជា​សម្បោរ ដែល​ចំណុច​នេះ​ក៏​អាច​បញ្ជាក់​ពី​មូល​ហេតុ​មាន​ហូរ​សម្បោរ ពេល​យើង​យំ។ បើ​ទឹក​ភ្នែក​ផលិត​ច្រើន នោះ​វា​នឹង​ហៀរ​ចេញ​ពី​ត្របក​ភ្នែក​ខាង​ក្រោម។ អត្ថបទ​ពាក់ព័ន្ធ៖ លម្អិត​​ជុំវិញ​មូលហេតុ​ភ្នែក​ឆ្លងរោគ​ ឈឺឡើង​ក្រហម រហូត​ដល់​ពិការ កូនទើប​កើត​រលាក​កញ្ចក់​ភ្នែក ម៉ាក់​ប៉ាគួរ​ធ្វើ​បែប​ណា? ៣- យើង​ត្រូវ​ការ​ទឹក​ភ្នែក ទឹក​ភ្នែក​ដើរ​តួនាទី​សំខាន់​ជា​ច្រើន​នៅ​ក្នុង​រាងកាយ​យើង […]


ការថែទាំទារក

នៅ​អាស៊ាន ហ្វីលីពីន​មាន​ទារក​កើត​មិន​គ្រប់​គីឡូ​ច្រើន​ជាង​គេ ចុះ​ខ្មែរ​វិញ?

ជាទូទៅ ទារក​កើត​មកមាន​ទម្ងន់​តិចជាង ២,៥​គីឡូក្រាម ចាត់ទុក​ថា ទារក​នោះ​មិន​គ្រប់​គីឡូ​នោះទេ។ នៅ​តំបន់​អាស៊ាន ប្រទេស​ហ្វីលីពីន មាន​ទារក​កើត​មក​មិន​គ្រប់​គីឡូច្រើនជាងគេ ខណៈ​វៀតណាម​មាន​តិចជាងគេ ឯខ្មែរស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ៤។ ការសិក្សាដោយ​អង្គការ​យូនីសេហ្វ (UNICEF) អង្គការ​សុខភាព​ពិភពលោក (WHO) និង​អង្គការ​សុខភាព​ផ្សេងទៀត ផ្ដោតលើ​ទារក​កើតមក​មាន​ទម្ងន់​គ្រប់ នៅ​ក្នុង​ប្រទស​អាស៊ាន។ លទ្ធផលរកឃើញ​ថា៖ ១- ហ្វីលីពីន មាន​ទារក​កើត​មក​មាន​ទម្ងន់​មិន​គ្រប់ ច្រើន​ជាងគេ ២០,១% ២- ឡាវ មាន​ទារក​កើត​មក​មាន​ទម្ងន់​មិន​គ្រប់ ១៧,៣% ៣- មីយ៉ាន់ម៉ា មាន​ទារក​កើត​មក​មាន​ទម្ងន់​មិន​គ្រប់ ១២,៣% ៤- កម្ពុជា មាន​ទារក​កើត​មក​មាន​ទម្ងន់​មិន​គ្រប់ ១២,១% ៥- ម៉ាឡេស៊ី មាន​ទារក​កើត​មក​មាន​ទម្ងន់​មិន​គ្រប់ ១១,៣% ៦- ប្រ៊ុយណេ មាន​ទារក​កើត​មក​មាន​ទម្ងន់​មិន​គ្រប់ ១០,៨% ៧- ថៃ មាន​ទារក​កើត​មក​មាន​ទម្ងន់​មិន​គ្រប់ ១០,៥% ៨- ឥណ្ឌូណេស៊ី មាន​ទារក​កើត​មក​មាន​ទម្ងន់​មិន​គ្រប់ ១០% ៩- សិង្ហបុរី មាន​ទារក​កើត​មក​មាន​ទម្ងន់​មិន​គ្រប់ ៩,៦% ១០- វៀតណាម មាន​ទារក​កើត​មក​មាន​ទម្ងន់​មិន​គ្រប់ ៨,២% មូលហេតុ​សំខាន់ បង្ក​ឲ្យ​មាន​ទារក​កើតមក​មាន​ទម្ងន់​មិន​គ្រប់ ដោយសារ​កង្វះ​អាហារ​បំប៉ន​ពេលពពោះ បញ្ហា​សុខភាព​ពេលពពោះ ដូចជា​សម្ពាធឈាម​ខ្ពស់ ទឹកនោមផ្អែម និង​ការឆ្លងមេរោគ។ […]


ការបំបៅដោះ

ទឹកដោះ​ចេញ​តិចៗ សាក​វិធី​នេះ​ទំនងអាច​ជួយ​បានច្រើន

ទឹកដោះចេញតិច ឧស្សាហ៍កើត​មាន​ចំពោះ​ស្រីៗ​ស្ទើរ​គ្រប់​រូប មិន​ថា​ម៉ាក់ៗ​ថ្មី​ថ្មោង ឬ​ធ្លាប់​មាន​កូនពី​មុន​ទេ។ បញ្ហានេះអាច​ដោយ​សារ​អារម្មណ៍ ឬ​បញ្ហា​ណា​មួយ ប៉ុន្តែ​កុំ​ទាន់​សម្រេច​ចិត្ត​ភ្លាម ជ្រើស​ម្សៅ​ទឹក​ដោះ​គោ​បំបៅ​កូនអី ព្រោះ​ទឹក​ដោះ​យើង​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​លូតលាស់​កូន។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​មូលហេតុ ក៏​ដូច​ជា​វិធី​ជួយ​ឲ្យ​មាន​ទឹក​ដោះ​ច្រើន​ឲ្យ​គ្នា​យើង​បាន​ដឹង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ១- ហេតុ​អី​បាន​ជា​គ្មាន​ទឹក​ដោះ​គ្រប់​គ្រាន់? បញ្ហា​បំបៅ​ដោះ ម៉ាក់ៗ​គ្រប់​រូប​តែង​ជួប​ប្រទះ​នោះ គឺ​ស្ថានភាព​មួយ​ធ្វើ​ឲ្យ​យើង​គិត​ថា ​ជឿ​ថា​ខ្លួន​ឯង​គ្មាន​ទឹក​ដោះ​គ្រប់គ្រាន់​សម្រាប់​បំបៅ​កូន ខណៈ​ការ​ពិត ទឹកដោះ​យើង​មាន​គ្រប់គ្រាន់​សោះ។ រឿង​នេះ អាច​មក​ពី​ម៉ាក់ៗ​ថ្មី​ថ្មោង​មួយ​ចំនួន ពុំ​ទាន់​មាន​ជំនឿ​ចិត្ត​គ្រប់​គ្រាន់​ក្នុង​ការ​បំបៅ​ដោះ​កូន​ដោយ​ផ្ទាល់។ លើស​ពី​នេះ ម៉ាក់ៗ​ភាគ​ច្រើន​នៅ​មិន​ទាន់​ឲ្យ​តម្លៃ​ទឹកដោះ​ខ្លួន ស្មើ​នឹង​ម្សៅ​ទឹក​ដោះ​គោ បើ​ទោះ​បី​ជា​មាន​ការ​អះអាង ណែនាំ​ទឹក​ដោះ​ម៉ាក់ៗ ជា​សារជាតិ​ចិញ្ចឹម​ល្អ​បំផុត​សម្រាប់​កូន​ក៏​ដោយ។ គ្នា​យើង​មួយ​ចំនួន​តែង​ភ័ន្ត​ច្រឡំ​រឿង​ទឹក​ដោះ​តិច ឬ​ច្រើន​ដោយ​សម្គាល់​សញ្ញា​ខុសៗ​គ្នា ប៉ុន្តែ​អ្វី​គួរ​សម្គាល់​នោះ ត្រូវ​ផ្តោត​លើ​ការ​ឡើង​ទម្ងន់​របស់​កូន ទើប​ត្រឹម​ត្រូវ។ កូន​បៅ​ដោះ​ម៉ាក់ៗ មិន​ងាយ​ធាត់​ជ្រុល ដូច​កូនបៅ​ម្សៅ​ទឹក​ដោះ​គោ​នោះ​ទេ។ អ្នកជំនាញ​បាន​បញ្ជាក់​ថា កូន​អាច​ឡើង​ទម្ងន់​ទ្វេដង​អំឡុង​ពេល ៥-៦ ខែ​ប៉ុណ្ណោះ ហើយ​គុណ​នឹង​បី​នៅ​ពេល​អាយុ ១ ខួប។ ដើម្បី​ដឹង​ថា កូនទទួល​ទឹក​ដោះ​ពី​យើង​គ្រប់​គ្រាន់ ឬ​មិន​គ្រប់​គ្រាន់ ​យើង​អាច​សម្គាល់​រឿង​នេះ​បាន​យ៉ាង​ងាយ តាម​រយៈ​ខោ​ទឹក​នោម ព្រោះ​បច្ចុប្បន្ន​ក្មេងៗ​ភាគ​ច្រើន​តែង​ប្រើ​ខោ​ទឹក​នោម​ជា​មធ្យម ៤-៦ ខោ/មួយ​ថ្ងៃ […]


អាហារូបត្ថម្ភទារក

ក្មេងតូច​ទើប​ចេះ​ដើរ គួរ​ផឹក​ទឹក​មួយ​ថ្ងៃ​ប៉ុន្មានទើបល្អ?

ដឹង​ស្រាប់​ហើយ​បេប៊ី​កើត​មក​ភ្លាម ពេទ្យ​លើក​ទឹក​ចិត្ត​ឲ្យ​បំ​បៅ​ដោយ​ទឹក​ដោះ​ម៉ាក់ៗ​តែ​មួយ​មុខ​គត់ យ៉ាង​ហោច​ណាស់​ឲ្យ​បាន ៦ខែ ទើប​អូនៗ​មាន​សុខភាព​ល្អ។ ចុះ​គ្នា​យើង​ដឹង​អស់ បន្ទាប់​ពី​បៅ​ដោះ​ម៉ាក់ៗ ៦​ខែ អាហារូបត្ថម្ភ​គឺ​ចាំ​បាច់​​ខ្លាំង​សម្រាប់​ការ​លូត​លាស់ ក្នុង​នោះ​ទឹក​គឺ​សារៈ​សំខាន់​បំផុត។ ដឹង​ថា ពេល​អូនៗ​តូចៗ​មាន​អាយុ ១-៣ ខួប​គួរ​ញ៉ាំ​ទឹក​មួយ​ថ្ងៃ​ប៉ុន្មាន​អត់? បើ​ចង់​ដឹង​អត្ថបទ​នេះ និងលម្អិត​ប្រាប់។ ១- តម្រូវ​ការ​ទឹក​សម្រាប់​ក្មេង​តូចៗ ក្មេង​តូច​ទើប​នឹង​ចេះ​ដើរ គួរ​តែ​ផឹក​ទឹក​ឲ្យ​បាន​ពី ៤-៦ ពែង​/ថ្ងៃ ប៉ុន្តែ​ការ​ទទួល​បាន​សារ​ធាតុ​ចិញ្ចឹម និង​ខ្លាញ់ ក៏​មាន​សារៈ​សំខាន់​សម្រាប់​ការ​ឡើង​ទម្ងន់ និង​ការ​អភិវឌ្ឍ​ទូ​ទៅ​របស់​អូនៗ​ដែរ។ បើ​អូន​តូច​ញ៉ាំ​អាហារ​មិន​បាន​គ្រប់​គ្រាន់ ម៉ាក់​ប៉ា គួរ​តែ​ឲ្យ​អូនៗ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ឯ​មធ្យោ​បាយ​ដើម្បី​ផ្លាស់​ប្តូរ​ទម្លាប់​ញ៉ាំ​របស់​អូនៗ ត្រូវ​ឲ្យ​ញ៉ាំ​អា​ហារ​មុន​ផឹក​ទឹក ខណៈ​វិធី​សាស្ត្រ​ច្រើន​ទៀត សុទ្ធ​តែ​អាច​ជួយ​ឲ្យ​អូនៗ​ទទួល​ជាតិ​ទឹក​បាន​ច្រើន​គ្រប់​គ្រាន់ ដើម្បី​ការ​លូត​លាស់ និង​សុខភាព​កាន់​តែ​ល្អ។ អត្ថបទ​ពាក់ព័ន្ធ៖ បើ​ក្មេងៗ​ផឹកភេសជ្ជៈប៉ូវកម្លាំង មាន​ចំណុចល្អ​ និង​អត់​ល្អ​អី​ខ្លះ? បណ្តោយ​​ឲ្យ​កូន​ញ៉ាំ ៣ មុខនេះ អាច​កើត​ទឹកនោម​ផ្អែម​ដោយ​មិន​ដឹង​ខ្លួន ២- វិធី​សាស្ត្រ​ជួយ​ក្មេងៗ​ស្រូប​យក​ជាតិ​ទឹក​បាន​ច្រើន – ប្តូរពែងទឹក៖ គួរ​តែ​ដាក់​ទឹក​ឲ្យ​ពេញ​ដប​ទឹក ប៉ុន្តែ​បើ​អូន​តូច​ឧស្សាហ៍​ផឹក​ទឹក​ញឹក​ញាប់ គួរ​តែ​ដូរ​ជា​ពែង ឬ​កែវ​វិញ។ ត្រូវ​ចាប់​ផ្តើម​ពី​កែវ​ទឹក​តូច ជា​មួយ​នឹង​ទឹក​ដោះ​គោ ឬ​ទឹក​លាយ​ជាមួយ​ទឹក​ផ្លែ​ឈើ និង​ញ៉ាំ​អាហារ ឬ​អាហារ​សម្រន់​មុន​ពេល​បៅ​ទឹក​ដោះ ឬ​ឲ្យ​ដប​ទឹក​ដោះ​គោ​ទៅ​អូនៗ។ អូន​តូច​ផឹក​ទឹក​ដោយ​ប្រើ​ពែង ឬ​កែវ ក៏​ជា​វិធី​សាស្ត្រ​ល្អ ឲ្យ​អូនៗ​រៀប​សូត្រ​របៀប​ផឹក​ទឹក​ត្រូវ​ត្រឹម ព្រោះ​អំឡុង​ពេល​នេះ […]


ការបំបៅដោះ

បើម៉ាក់ៗផឹក​ស្រា ហើយ​បំបៅ​ដោះ​កូន អាចប៉ះពាល់​ដល់កូន​កម្រិត​ណា?

ជាទូទៅ ស្ត្រី​កំពុង​បំបៅដោះ មិន​គួរ​ផឹក​ស្រា ស្រាក្រហម ស្រាថ្នាំ ឬស្រាបៀរ​នោះ​ទេ អំឡុង​ពេល​បំបៅ​ដោះកូន។ ចុះ​បើ​ចៀស​ផុត​ត្រូវ​ប៉ះ​គ្រឿង​ស្រវឹង ស្រា​ថ្នាំទាំង​នោះ​ ដោយសារ​កាលៈទេសៈ​ណាមួយ តើ​កូន​កំពុង​បៅដោះ​ប៉ះពាល់​ដែរ​អត់? “Hello គ្រូពេទ្យ” នឹងបកស្រាយ​លម្អិត។ ១- ​ជាតិ​អាល់កុល​ប៉ះពាល់​​កូន​បៅដោះដូច​ម្តេច​ខ្លះ? នរណាក៏​ដឹង​ដែរ​ថា ជាតិ​អាល់កុល​មាន​ផលអវិជ្ជមាន​ចំពោះ​មនុស្សទូទៅ។ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ និងកំពុង​បំបៅ​ដោះ​វិញ  ប្រាកដ​ណាស់ ​ជាតិ​អាល់កុល​ពិត​ជា​ប៉ះ​ពាល់​កូន។ [embed-health-tool-baby-poop-tool] ស្រា​មួយ​កែវ​ចំពោះ​ស្ត្រី​ជា​ម្ដាយ អត់​បញ្ហា តែ​កូន​យើង​មាន​បញ្ហា ​ព្រោះ​ថ្លើម​របស់​កូនមិនអាច​​ទទួល​យក​ជាតិ​អាល់កុល​បាន​ដូច​ជា​ម្ដាយ​ឡើយ។ តាម​ទិន្នន័យ ទារក​ក្រោម ៣ ខែ​ ត្រូវ​ការ​រយៈពេល​ទ្វេ​ដង​យូរ​ជាង​មនុស្ស​ពេញ​វ័យ​ ដើម្បី​ដំណើរ​ការ​រំលាយ​ជាតិ​អាល់កុល​នោះ។ ជា​លទ្ធផល កូន​តូច​យើង​នឹង​ផលរំខាន​លើការ​គេង និងទម្លាប់​ញ៉ាំ​ បើ​ម្ដាយ​ផឹកស្រា។ អត្ថបទគួរអាន៖ ប៉ាម៉ាក់គិតថាមានរបស់លេងច្រើនជួយកូនឆ្លាត ទំនងមិនត្រឹមត្រូវទេ ព្រោះហេតុផលនេះ ចេះ​ជ្រើសរើស​របស់លេងឲ្យកូនទៅតាមអាយុ ទើប​ផ្ដល់ប្រយោជន៍ច្រើនដល់កូន ក្មេងចូលចិត្តលេងច្រើន មិនអត់ប្រយោជន៍ទេ ជួយក្មេងបានច្រើនណាស់ ហេតុផលទាំងនេះហើយ ប៉ាម៉ាក់​គួរជំរុញកូនៗឲ្យហាត់កីឡាខ្លះ កុំឲ្យវក់នឹងទូរសព្ទពេក តិចនិកបង្វែរអារម្មណ៍កូន កុំឲ្យម្ង៉ៃៗនៅតែមុខអេក្រង់ទូរស័ព្ទ ឬទូរទស្សន៍ WHO ​ព្រមានប៉ាម៉ាក់ដែលចូល​ចិត្ត​ឲ្យ​កូន​មើលទូរសព្ទ យោង​តាម​ការ​ស្រាវ​ជ្រាវថា មុនពេល​បំបៅ​ដោះ​កូន បើ​ម្តាយ​​ផឹក​ស្រា មិន​ថា ស្រា​ក្រហម ស្រាបៀរ ឬស្រា​ក្រឡុក […]


ការថែទាំទារក

ធ្វើ​ដំណើរ​ផ្លូវ​​ឆ្ងាយ ​​​​ប្រយ័ត្ន​កុំ​ឲ្យ​​កូនតូច​គេងយូរ​​ក្នុង​ឡាន

សម្រាប់​ប៉ាម៉ាក់ មាន​កូនតូច ហើយ​មាន​ដំណើរ​ផ្លូវឆ្ងាយ គួរប្រុងប្រយ័ត្ន កុំឲ្យ​ពួកគេ គេង​ក្នុង​ឡាន​យូរពេក ឬ​គេង​លើ​កៅអី​ណា ធ្វើឲ្យ​ពិបាក​ដកដង្ហើម ព្រោះវា​អាច​បង្ក​គ្រោះថ្នាក់​ដល់​កូនៗ។ ជាង ១​ទសវត្ស ទារក ១២.០០០​នាក់ នៅ​អាមេរិក ស្លាប់​អំឡុងពេល​គេង ហើយ​ប្រមាណ ៣% ស្លាប់ ខណៈពេល​ពួកគេ នៅ​លើ​ឧបករណ៍​សម្រាប់​ដាក់​ទារក ដូចជា កៅអី​សម្រាប់​ដាក់​ទារក​ក្នុង​ឡាន ឬ​កៅអី​យោល។ នេះបើតាម​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​ជាតិ​បង្ការ និង​ពិនិត្យ​គ្រោះថ្នាក់ របស់​អាមេរិក។ លោកវេជ្ជបណ្ឌិត Jeffrey Colvin សាស្ត្រាចារ្យ​ផ្នែក​កុមារ នៅ​មន្ទីរពេទ្យ​កុមារ Mercy ក្នុងទី​ក្រុង Kansas របស់​អាមេរិក បញ្ជាក់​ថា លោក​ភ្ញាក់ផ្អើល ពេល​រកឃើញ​ថា ទារក​តិចជាង ១០% ស្លាប់​នៅ​ក្នុង​កៅអី​សម្រាប់​ដាក់​ទារក​ក្នុង​ឡាន ទោះបីជា​ទារក​ដាក់​បាន​យ៉ាងត្រឹមត្រូវ​ក៏ដោយ។ តែ​កៅអី​សម្រាប់​ដាក់​ទារក​ក្នុង​ឡាន​នេះ មាន​ចំណែក ៦៣% នៃ​ការ​ស្លាប់​របស់​ទារក នៅពេល​កៅអី​ប្រភេទ​នេះ ប្រើប្រាស់​ជា​កៅអី​នៅ​ខាងក្រៅ​ឡាន។ ការស្លាប់បែប​នេះ ចាក់ទុកជា រោគសញ្ញា​ការស្លាប់​ភ្លាមៗ​របស់​ទារក (Sudden Infant Death Syndrome) និង​ការថប់អារម្មណ៍​ដោយ​ចៃដន្យ នៅ​លើ​កៅអី។ លោក​វេជ្ជបណ្ឌិត​ដដែល ណែនាំ​ឲ្យ​ម្ដាយឪពុក […]


អាហារូបត្ថម្ភទារក

ដឹងថា​ទឹក​ដោះ​ម៉ាក់ៗ​មាន​ប៉ុន្មានប្រភេទ មានផ្ទុកអីខ្លះអត់?

ដឹង​ហើយ​ថា​ទឹកដោះ​ម៉ាក់ៗ​ល្អ​ប៉ុនណា សម្រាប់​បេប៊ី ព្រោះ​មាន​ផ្ទុក​ជាសារធាតុ​ចិញ្ចឹម​ចាំបាច់ ដើម្បី​ជួយ​ឲ្យ​បេប៊ី​លូត​លាស់​បាន​ល្អ គេច​ផុត​ពី​ជំងឺ​ជា​ច្រើន។ ចុះ​មាន​ដឹង​អត់​ថា ទឹក​ដោះ​យើង​ចែក​ចេញ​ជា​ប៉ុន្មាន​ប្រភេទ មាន​អត្ថ​ប្រយោជន៍​អី​ខ្លះ? បើ​ចង់​ដឹង​ច្បាស់ អាន​អត្ថបទ “Hello គ្រូពេទ្យ” មួយ​នេះ​ច្បាស់​ជា​យល់។ ១- ទឹក​ដោះ​ម៉ាក់ៗ ទឹកដោះ​ម៉ាក់ៗ ជា​ទឹកដោះ​ចេញ​ពី​សុដន់​ស្រីៗ​ទើប​សម្រាល ចន្លោះ​ពេល ២៤-៤៨ ម៉ោង​ក្រោយ។ ទឹកដោះ​ម៉ាក់ៗ ជា​ប្រភព​ដ៏​សំខាន់​នៃ​សារធាតុ​ចិញ្ចឹម​សម្រាប់​ការ​លូត​លាស់​របស់​បេប៊ី មុន​បេប៊ី​អាច​ទទួល​យក​អាហារ​ផ្សេងៗ​ទៀត​បាន។ – អត្ថប្រយោជន៏​ទឹកដោះ​ម៉ាក់ៗ៖ ជាប្រភព​សំខាន់​នៃ​សារធាតុ​ចិញ្ចឹម ហើយ​របប​អាហារ​ម៉ាក់ៗ​មាន​ឥទ្ធិពល​ផ្ទាល់​ទៅ​លើ​ធាតុ​ផ្សំ​សារធាតុ​ចិញ្ចឹម​ក្នុង​ទឹកដោះ ពិសេស​កំហាប់​សារធាតុ​ចិញ្ចឹម ដូចជា វីតាមីន A វីតាមីន D វីតាមីន B អ៊ីយ៉ូត អាស៊ីត​ខ្លាញ់ និង​អាស៊ីត​ខ្លាញ់ DHA។ ហេតុនេះ​ទឹក​ដោះ​ម៉ាក់​គ្រប់​រូប មិន​ដូច​គ្នា​ទេ និង​មិន​មាន​អាហារ​បំប៉ន​ទារក​ណា មាន​ធាតុ​ផ្សំ​ស្រដៀង​ទៅ​នឹង​ទឹក​ដោះ​ម្ដាយ​ ១០០% ដែរ។ ទឹក​ដោះ​ម៉ាក់ មិន​ដូច​អាហារ​ស្រាប់​ផ្សេងទៀតទេ ផ្ទុយ​ទៅ​វិញ វា​បំប្លែង​ខ្លួន​ទៅ​តាម​ដំណាក់​កាល​បំបៅ​ដោះ​នីមួយៗ និង​អាស្រ័យ​លើ​សីតុណ្ហភាព និង​ភេទ​របស់​បេប៊ី ដើម្បី​បំពេញ​តម្រូវការ​លូត​លាស់​របស់​បេប៊ី​ផ្ទាល់។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- ប្រភេទ​ទឹកដោះ​ម៉ាក់ៗ ខណៈពេល​ធាតុ​ផ្សំ​ក្នុង​ទឹកដោះ​ប្រែប្រួល​ទៅ​តាម​ការ​វិវត្ត​របស់​ក្មេង ទឹក​ដោះ​ម៉ាក់ៗ […]


ការថែទាំទារក

ថ្នាំ​សម្លាប់​សត្វល្អិត ប៉ះពាល់​ខួរក្បាល​ទារក អាមេរិក​ឈប់ឲ្យ​ប្រើ​បន្ទាន់

ចង់ឲ្យ​ដំណាំ​លូតលាស់​ល្អ គ្មាន​ការ​បំផ្លាញ​ពី​សត្វ​ល្អិត កសិករ ភាគច្រើន ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត ចាប់​ពី​ដំណាំ​នៅតូចៗ រហូត​ប្រមូល​ផល។ ជួយ​ការពារ​ដំណាំ​ក៏ពិតមែន តែ​វាប៉ះពាល់​ក៏ប៉ះពាល់​ខ្លាំង​ដែរ ដល់​សុខភាព​មនុស្ស ជាពិសេស ប៉ះពាល់​ដល់​ខួរក្បាល​​ទារក។ រដ្ឋ California របស់​អាមេរិក ដែល​មាន​ប្រជាជនលើស​ខ្មែរ​យើងជិត ៣ដង គ្រោង​បញ្ឈប់​ការប្រើប្រាស់​ថ្នាំសម្លាប់​សត្វ​ល្អិត ដោយសារ​វាប៉ះពាល់​ដល់​ការ​វិវត្ដ​ខួរក្បាល​ទារក។ បម្រាម​នេះ គឺ​បន្ទាប់ពី​រដ្ឋ Hawaii បាន​ដាក់ចេញ កាលពី​ឆ្នាំ​២០១៨ ហើយ​រដ្ឋ New York ក៏បាន​ដាក់វិធានការ​លើ​ថ្នាំ​សម្លាប់សត្វល្អិត​ខុសច្បាប់​ផងដែរ កាលពី​ពេល​ថ្មីៗនេះ។ ថ្នាំសម្លាប់​សត្វ​ល្អិត ស្ថិតនៅ​ក្នុង​ក្រុមប្រភេទ​គីមី Organophosphates ដោយ​ស្រដៀង​ទៅ​នឹង​ឧស្ម័ន​គីមី​ប៉ះពាល់​សរសៃ​ប្រសាទ បង្កើត​ដោយ​ណាហ្ស៊ី អាល្លឺម៉ង់ មុន​សង្គ្រាម​លោកលើក​ទី២។ ការសិក្សា​មួយ ឆ្នាំ​២០១២ របស់​​​សាកលវិទ្យាល័យ California រកឃើញ​ថា ឈាម​ទង​ផ្ចិត​របស់​ទារក​ទើប​កើត មាន​កម្រិត​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ប៉ះពាល់​សុខភាព។ វេជ្ជបណ្ឌិត Gina Solomon សាស្ត្រាចារ្យ​វេជ្ជសាស្ត្រនៅ​សាកលវិទ្យាល័យ California បញ្ជាក់​ថា ការសិក្សា​ជាច្រើន រកឃើញ​ថា ថ្នាំ​សម្លាប់​សត្វ​ល្អិត​នៅ​កសិដ្ឋាន និង​នៅ​តាម​ផ្ទះ ប៉ះពាល់​ដល់​ការ​វិវត្ដ​ខួរក្បាល​ទារក សមត្ថភាព​អាន និង​ភាព​វ័យឆ្លាត។ ពាក់ព័ន្ធ​នឹង​បម្រាម​នេះ ក្រុមប្រឹក្សា​ការពារ​ធនធាន​ធម្មជាតិ​អាមេរិក លើកឡើង​ថា […]


អាហារូបត្ថម្ភទារក

ប្រើ​ទឹកសុទ្ធ​ថ្លៃៗ មាន​ជាតិ​រ៉ែ​ខ្ពស់ឆុង​ទឹកដោះគោ​ ធ្វើ​ឲ្យ​កូន​ឆ្លាត?

បច្ចេក​វិទ្យា​ជឿន​លឿន ម៉ាក់ប៉ាៗ​សម័យ​ទំនើប​បាន​ជ្រើសរើស​យក​ទឹក​បរិសុទ្ធ​ល្អៗ​ដែល​មាន​តម្លៃ​ថ្លៃៗ​ ឬ​ទឹក​ដែល​មានជាតិ​រ៉ែ​ច្រើន យក​មក​ឆុង​ទឹកដោះ​គោ​កូន ដោយ​គិត​ថា ធ្វើ​បែប​នេះ​កូន​តូច​នឹង​ឆាប់​លូតលាស់ មាន​សុខភាព​រឹងមាំ បញ្ញា​ឆ្លាត​វាងវៃ។ បើ​តាម​ការ​ពន្យល់​ពី​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ ការ​គិត​ដូច្នេះ​មិន​ត្រឹម​ត្រូវ​ឡើយ សំខាន់​គឺ​ទឹក​ស្អាត អត់​មាន​មេរោគ។ “ទឹក​ឆុង​ទឹកដោះ​គោ​កូន​អត់​ទាមទារ​ទឹក​មាន​ជាតិ​រ៉ែ​ច្រើន​ទេ ឲ្យ​តែ​ទឹក​ស្អាត ដាំពុះ អត់​មាន​ជាតិ​អាសេនិក”។ មាន​រឿង​សំខាន់​មួយ​ទៀត​ដែល​ម៉ាក់ប៉ាគួរ​តែ​ដឹង ទាក់​ទង​នឹង​ការ​ប្រើ​ទឹក​សុទ្ធ​ដែល​ច្រក​ក្នុងដបជ័រ បើ​ទឹកនោះ​ដឹក​ជញ្ជូន ឬ​ទុក​ដាក់​មិន​បាន​ត្រឹមត្រូវ ដោយ​ទុក​ឲ្យ​ត្រូវ​កម្តៅថ្ងៃ រួច​យក​មក​ឆុង​ទឹកដោះ​ឲ្យ​កូន​ញ៉ាំ នោះ​រឹត​តែ​គ្រោះថ្នាក់​ចំពោះ​សុខភាព​ក្មេង​ទៀត។ “ទឹកច្រក​ក្នុង​ដបជ័រ ​កាល​ណា​យើង​ដឹក​ជញ្ជូន​ផ្លូវឆ្ងាយ ហើយ​ទុក​ឲ្យ​ត្រូវ​កម្តៅ​ថ្ងៃ នោះ​​សារធាតុគីមី​បាន​ចេញ​ពី​ដប​ចូល​ក្នុង​ទឹក ដល់​យើង​ប្រើ​ទឹក​ហ្នឹង​ឆុង​ទឹកដោះគោ​ឲ្យ​កូន​ញ៉ាំ​គ្រោះថ្នាក់ជាង​យើង​ឆុង​ទឹក​ដាំពុះ​ដាក់​ក្នុង​កំសៀវ​ទៀត”។ លោក​ប្រធាន​មន្ទីរពេទ្យ​កុមារជាតិ​បញ្ជាក់​បន្ថែម។ អត្ថបទពាក់ព័ន្ធ៖ ចេះ​របៀប​​ឆុង​ម្សៅ​ទឹក​ដោះ​គោ​​ត្រឹម​ត្រូវ ទើប​អូនៗមិន​សូវឈឺ ដើម្បី​ឲ្យ​កូន​តូច​លូតលាស់​បាន​ល្អ មិន​ខ្សោយ​បញ្ញាស្មារតី លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​ថា គ្មាន​អ្វីល្អ​ជាង​ទឹកដោះ​ម្តាយ​ទេ ហោច​ណាស់​យើង​គួរ​បំបៅដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច ៦ ខែ ត្រូវ​យក​កូន​ទៅ​ចាក់​ថ្នាំ​បង្ការ (វ៉ាក់សាំង) ឲ្យ​បាន​គ្រប់​មុខ​តាម​ពេល​កំណត់ និង​ត្រូវ​មាន​អនាម័យ​ក្នុង​ការ​ចិញ្ចឹមកូន។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

ដឹង​រឿង​ទាំង​នេះ​មុន ​ស្រីៗ​មាន​កូន​ដំបូង​ អាច​សម្រួល​ទុក្ខ​លំបាក​បាន​ច្រើន

ប្រសិនបើ​យើង​ទើប​មាន​បេប៊ី​ថ្មីថ្មោង នឹង​ជួប​បញ្ហា​ស្មុគស្មាញ​ច្រើន​ណាស់ ដូចនេះ​គួរតែ​ដឹង​រឿង​មួយ​ចំនួន ទើប​អាច​ស្វែងយល់​ពី​កូន​បាន។ ខាងក្រោមនេះ​ជា​ដំបូន្មាន​ខ្លះ​ៗ​ពី​អ្នក​ធ្លាប់​មាន​បទ​ពិសោធ ដើម្បី​ត្រៀម​លក្ខណៈ​បានមុន​ក្នុង​ការ​ចិញ្ចឹម​បីបាច់​កូន​ឲ្យ​បាន​ល្អ។ ១- កុំ​ពាក់​ស្រោម​ដៃ​កូន​យូរ​ពេក បើ​តាម​បទ​ពិសោធ សូរិយា បាន​ឲ្យ​ដឹង​ថា ពេល​មាន​លើក​ដំបូង​គាត់​មិន​ដឹង​ពី​ការ​ពាក់​ស្រោម​ដៃ​ឲ្យ​កូន​នេះ​ឡើយ។ តាំង​ពី​កូន​កើត​រហូត​ដល់​អាយុ ៤ ខែ​ជាង​មិន​ដែល​ដោះ​ស្រោម​ដៃ​ឡើយ លែងលើក​តែ​ពេល​ងូត​ទឹក​ប៉ុណ្ណោះ ហើយ​ក៏​​មិន​ចាប់អារម្មណ៍​ពិនិត្យ​មើល​ម្រាម​កូន​ទៀត រហូត​កូន​ជិត ៥ ខែ​ទើប​ដោះ​ចេញ ទើប​ឃើញ​ម្រាម​ដៃ​កូន​ស្អិត​ជាប់​គ្នា​នៅ​ផ្នែក​គល់​ៗ និង​មាន​ជាប់​កម្ទេច​កំណាត់​ល្អិត​ៗ​ជាប់រឹង​ៗពេញ​ដៃ​កូន។ សូរិយា បញ្ជាក់​ថា ​ចាស់​ៗ​គាត់​តែង​ឲ្យ​ពាក់​ស្រោម​ដៃ​ឲ្យ​ជាប់ ព្រោះ​ខ្លាច​កូន​ខ្វាច​មុខ​ខ្លួនឯង តែ​យក​ល្អ​កុំ​ពាក់​ដល់​អាយុ ៣ ខែ​អី។ ២- កុំ​ឲ្យ​កូន​គេង​ផ្ងារ​រហូត ជឿ​ថា​ម៉ាក់​ៗ​ដែល​ទើប​មាន​កូន​ដំបូង​មិន​ចាប់​អារម្មណ៍​ពី​រឿងគេង​ផ្អៀង ឬផ្ងារ​របស់​កូន​ទេ គឺ​ឲ្យ​តែ​កូន​គេង​ស្រួល​យ៉ាង​ម៉េច​ក៏​បាន។ ប្រសិនបើ​យើង​មិន​ទម្លាប់​ឲ្យ​កូន​ផ្អៀង​ឆ្វេង​ស្ដាំ នឹង​ធ្វើឲ្យ​កូន​មាន​ក្បាល​សំប៉ែត​អាក្រក់​មើល​ណាស់ ប៉ុន្តែ​បើ​យើង​មិន​ចង់​ខ្វល់​ច្រើន​អាច​រក​ទិញ​ខ្នើយ​មាន​រូង​កណ្ដាល​ឲ្យ​កូន​គេង​ក៏​បាន រហូត​ដល់​កូន​មាន​អាយុ​ជិត ១ ឆ្នាំ គេ​លែង​គេង​ស្ងៀម​ទៀត​ហើយ អាច​ឈប់​ប្រើ​ខ្នើយ​នោះ​បាន។ ត្រូវ​ចាំ​ថា បើ​ពេល​កូន​នៅ​ខ្ចី​ខែ​កូន​​គេង​មិន​បម្រាស់​ទេ នេះ​ជា​ការ​ចែក​រំលែក​របស់ សុធារ៉ា។ អត្ថបទពាក់ព័ន្ធ៖ តិចនិក​ចិញ្ចឹម​កូន​តូច​អាយុ ក្រោម ៦ ខែ ឲ្យ​លូតលាស់​​ល្អ មិន​ងាយ​ឈឺ ៣- ប្រយ័ត្ន​ទឹក​ចូល​ត្រចៀក​ពេល​ងូត​ទឹក ម៉ាក់​ៗ​ភាគច្រើន​ម៉ាក់​ៗ​ឲ្យ​តែ​ងូត​ទឹក​ឲ្យ​កូន​ង៉ែត​រញីរញ័រ​ដៃ​មិន​ខាន ដូចនេះ​អាច​បណ្ដាល​ឲ្យ​ចូល​ភ្នែក ច្រមុះ ជាពិសេស​ត្រចៀក​តែម្ដង។ នៅ​ពេល​មាន​ទឹក​ចូល​ត្រចៀក អាច​បណ្ដាល​ឲ្យ​មាន​អំបៅអំបែក​ក្នុង​នោះ បែប​នេះ​យើង​ត្រូវ​សម្អិតសម្អាង​ឲ្យ​មែន​ទែន ដោយ​ដាក់​ដៃ​ទ្រ​ពី​ក្រោម […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ