អូនតូចៗអាយុបាន ៦ខែ ញ៉ាំទឹកដោះម្តាយតែមួយមុខមិនគ្រប់គ្រាន់នឹងតម្រូវការនៃការធំលូតលាស់រាងកាយ ប្រាជ្ញានោះទេ។ ដូច្នេះហើយទើបតម្រូវឲ្យម៉ាក់ៗធ្វើបបរខាប់គ្រប់គ្រឿងឲ្យកូនញ៉ាំបន្ថែមពីលើការម៉ឹមទឹកដោះម្តាយ។
អូនតូចៗអាយុបាន ៦ខែ ញ៉ាំទឹកដោះម្តាយតែមួយមុខមិនគ្រប់គ្រាន់នឹងតម្រូវការនៃការធំលូតលាស់រាងកាយ ប្រាជ្ញានោះទេ។ ដូច្នេះហើយទើបតម្រូវឲ្យម៉ាក់ៗធ្វើបបរខាប់គ្រប់គ្រឿងឲ្យកូនញ៉ាំបន្ថែមពីលើការម៉ឹមទឹកដោះម្តាយ។

តោះ! ម៉ាក់ៗរៀនធ្វើបបរខាប់គ្រប់គ្រឿងឲ្យកូនអាយុ ៦-២៤ ខែ ណែនាំដោយលោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល។
បបរខាប់គ្រប់គ្រឿងផ្សំឡើងពីអាហារចម្រុះ៣ក្រុម រួមមាន អាហារថាមពល សាងសង់ និងការពារ។
– អង្ករ
– ត្រី សាច់ ថ្លើម ស៊ុត
– បន្លែពណ៌បៃតងចាស់ (ស្លឹកបាស់ ស្លឹកផ្ទៃ ត្រកួន)
– បន្លែពណ៌លឿងទុំ (ល្ពៅ ការ៉ុត ដំឡូងជ្វា)
– ប្រេងឆា។

– លាងអង្ករដាក់ដាំបបរឲ្យខាប់
– ចិញ្ច្រាំ សាច់ និងថ្លើមឲ្យម៉ដ្ត
– ស្ងោរត្រីឲ្យឆ្អិន រួចស្រង់មកបេះឆ្អឹងចេញ
– ហាន់បន្លែបៃតង និងពណ៌លឿងឲ្យល្អិត
– ដាក់ត្រី ឬសាច់ ថ្លើម និងបន្លែបៃតងរម្ងាស់ជាមួយបបរ
– ចុងក្រោយដាក់ស៊ុត និងប្រេងឆាបន្តិច។
ដើម្បីបានបបរខាប់គ្រប់គ្រឿង ម៉ាក់ៗត្រូវតែរម្ងាស់បបរ និងគ្រឿងផ្សំទាំងអស់រហូតដល់ខាប់ ដួសមិនធ្លាក់ពីស្លាបព្រា រួចកិនឲ្យម៉ដ្ត។ ក្នុងចំណោមត្រី និងសាច់ ម៉ាក់ៗអាចជ្រើសរើសយកមួយណាក៏បាន ដើម្បីធ្វើបបរខាប់គ្រប់គ្រឿងម្តង មិនតម្រូវឲ្យមានត្រី សាច់ ស៊ុត ថ្លើម បញ្ចូលគ្នាទាំងអស់នោះទេ។ ការឆ្លាស់ បន្លែ ត្រី ឬសាច់ ដើម្បីកុំឲ្យអូនតូចធុញនឹងគ្រឿងផ្សំដដែលៗ មិនចង់ញ៉ាំបបរដែលម៉ាក់ធ្វើ។
អាយុ ៦ខែ៖ ឲ្យកូនញ៉ាំ ២ដង/ថ្ងៃ ដោយម្តងៗឲ្យញ៉ាំ ២-៣ ស្លាបព្រាបាយ បន្ថែមពីលើការញ៉ាំទឹកដោះម៉ាក់ ឬទឹកដោះគោ។
អាយុ ៧-៨ខែ៖ ការញ៉ាំកើនដល់ ៣ដង/ថ្ងៃ ១ដងកន្លះចានចង្កឹះ បន្ថែមពីការលើការម៉ឹមដោះ។
អាយុ ៩-១១ខែ៖ ញ៉ាំ៣ដង/ថ្ងៃ ញ៉ាំម្តងៗកាចចានចង្កឹះ និងផ្តល់អាហារក្រៅពេល ១ដង បន្ថែមពីការលើម៉ឹមដោះ។
អាយុ ១២-២៤ខែ៖ ឲ្យកូនញ៉ាំ ៣ដង/ថ្ងៃ ១ដង ១ចានចង្កឹះពេញ និងផ្តល់អាហារក្រៅពេល ២ដង/ថ្ងៃ បន្ថែមពីការលើការបំបៅដោះ។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Do’s and Don’ts for Baby’s First Foods
https://www.eatright.org/health/pregnancy/babys-first-foods/dos-and-donts-for-babys-first-foods
Starting Solid Foods
https://www.healthychildren.org/English/ages-stages/baby/feeding-nutrition/Pages/Starting-Solid-Foods.aspx
Feeding your baby: When to start with solid foods
https://www.unicef.org/parenting/food-nutrition/feeding-your-baby-when-to-start-solid-foods
កំណែប្រែបច្ចុប្បន្ន
07/03/2024
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ