backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

កូនអាយុ​បាន៦​ខែ​ហើយ តោះ! មករៀន​ធ្វើ​បបរ​ខាប់​គ្រប់​គ្រឿង​ឲ្យ​កូន​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 07

កូនអាយុ​បាន៦​ខែ​ហើយ តោះ! មករៀន​ធ្វើ​បបរ​ខាប់​គ្រប់​គ្រឿង​ឲ្យ​កូន​

អូន​តូចៗ​អាយុ​បាន ៦ខែ ញ៉ាំទឹកដោះ​ម្តាយ​តែ​មួយ​មុខ​មិន​គ្រប់​គ្រាន់​នឹង​តម្រូវ​ការ​នៃ​ការ​ធំលូត​លាស់​រាងកាយ ប្រាជ្ញា​នោះ​ទេ។ ដូច្នេះ​ហើយ​ទើប​តម្រូវ​ឲ្យម៉ាក់ៗ​ធ្វើ​បបរ​ខាប់​គ្រប់​គ្រឿង​ឲ្យ​កូន​ញ៉ាំ​បន្ថែម​ពី​លើ​ការ​ម៉ឹម​ទឹកដោះ​ម្តាយ។

តោះ! ម៉ាក់ៗ​រៀន​ធ្វើ​បបរ​ខាប់​គ្រប់​គ្រឿង​ឲ្យ​កូនអាយុ ៦-២៤ ខែ ណែនាំ​ដោយ​លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល។

​១- គ្រឿងផ្សំបបរខាប់គ្រប់គ្រឿង៖ 

បបរ​ខាប់​គ្រប់​គ្រឿង​ផ្សំ​ឡើង​ពី​អាហារ​ចម្រុះ​៣​ក្រុម រួមមាន អាហារ​ថាមពល សាងសង់ និង​ការពារ។

– អង្ករ

– ត្រី សាច់ ថ្លើម ស៊ុត

– បន្លែ​ពណ៌​បៃតង​ចាស់ (ស្លឹកបាស់ ស្លឹកផ្ទៃ ត្រកួន)

– បន្លែពណ៌​លឿងទុំ (ល្ពៅ ការ៉ុត ដំឡូងជ្វា)

– ប្រេងឆា។

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

២- របៀបធ្វើបបរខាប់គ្រប់គ្រឿង៖

– លាង​អង្ករ​ដាក់​ដាំ​បបរ​ឲ្យ​ខាប់

– ចិញ្ច្រាំ សាច់ និង​ថ្លើម​ឲ្យម៉ដ្ត

– ស្ងោរ​ត្រី​ឲ្យ​ឆ្អិន រួច​ស្រង់​មក​បេះឆ្អឹងចេញ

– ហាន់​បន្លែ​បៃតង និង​ពណ៌​លឿង​ឲ្យ​ល្អិត

– ដាក់​ត្រី ឬ​សាច់ ថ្លើម និង​បន្លែ​បៃតង​រម្ងាស់​ជាមួយ​បបរ

– ចុង​ក្រោយ​ដាក់​ស៊ុត និង​ប្រេង​ឆា​បន្តិច។

ដើម្បី​បាន​បបរ​ខាប់​គ្រប់គ្រឿង ម៉ាក់ៗ​ត្រូវ​តែ​រម្ងាស់​បបរ និង​គ្រឿង​ផ្សំ​ទាំងអស់​រហូត​ដល់​ខាប់ ដួស​មិន​ធ្លាក់​ពី​ស្លាបព្រា រួច​កិន​ឲ្យ​ម៉ដ្ត។ ក្នុ​ងចំណោម​ត្រី និងសាច់ ម៉ាក់ៗ​អាច​ជ្រើសរើស​យក​មួយ​ណា​ក៏​បាន ដើម្បី​ធ្វើ​បបរ​ខាប់​គ្រប់​គ្រឿង​ម្តង មិន​តម្រូវ​ឲ្យ​មានត្រី សាច់ ស៊ុត ថ្លើម បញ្ចូល​គ្នា​ទាំង​អស់​នោះ​ទេ។ ការ​ឆ្លាស់ បន្លែ ត្រី ឬ​សាច់ ដើម្បី​កុំ​ឲ្យ​អូន​តូច​ធុញ​នឹង​គ្រឿងផ្សំ​ដដែលៗ មិន​ចង់​ញ៉ាំ​បបរ​ដែល​ម៉ាក់​ធ្វើ។

៣- បរិមាណ​បបរ​ខាប់​គ្រប់​គ្រឿង​តាម​អាយុទារក

អាយុ ៦ខែ៖ ឲ្យ​កូន​ញ៉ាំ ២ដង/ថ្ងៃ ដោយ​ម្តងៗ​ឲ្យ​ញ៉ាំ ២-៣ ស្លាបព្រាបាយ បន្ថែម​ពី​លើ​ការ​ញ៉ាំ​ទឹកដោះ​ម៉ាក់ ឬ​ទឹកដោះគោ។

អាយុ ៧-៨ខែ៖ ការ​ញ៉ាំ​កើន​ដល់ ៣ដង/ថ្ងៃ ១ដង​កន្លះ​ចាន​ចង្កឹះ បន្ថែម​ពី​ការ​លើ​ការ​ម៉ឹមដោះ។

អាយុ ៩-១១ខែ៖ ញ៉ាំ៣ដង/ថ្ងៃ ញ៉ាំម្តងៗ​កាច​ចាន​ចង្កឹះ និង​ផ្តល់​អាហារ​ក្រៅ​ពេល ១ដង  បន្ថែម​ពី​ការ​លើ​ម៉ឹមដោះ។

អាយុ ១២-២៤ខែ៖ ឲ្យ​កូន​ញ៉ាំ ៣ដង/ថ្ងៃ ១ដង ១ចានចង្កឹះ​ពេញ និង​ផ្តល់​អាហារ​ក្រៅ​ពេល ២ដង/ថ្ងៃ បន្ថែម​ពី​ការ​លើ​ការ​បំបៅដោះ

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 07

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម