មានម៉ាក់ប៉ាមួយចំនួនចូលចិត្តដាក់ទណ្ឌកម្មកូនដោយការញ៉ឹង មួល ផ្ទាត់ស្លឹកត្រចៀកកូន ដោយមិនដឹងថាទង្វើបែបនោះគ្រោះថ្នាក់ចំពោះកូនខ្លាំងណាស់។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
មានម៉ាក់ប៉ាមួយចំនួនចូលចិត្តដាក់ទណ្ឌកម្មកូនដោយការញ៉ឹង មួល ផ្ទាត់ស្លឹកត្រចៀកកូន ដោយមិនដឹងថាទង្វើបែបនោះគ្រោះថ្នាក់ចំពោះកូនខ្លាំងណាស់។
វេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងថា ការលេងមួល ញ៉ឹង ផ្ទាត់ ច្បូតស្លឹកត្រចៀក នាំឲ្យខ្ទាំ ដាច់សរសៃឈាមក្នុងស្លឹកត្រចៀក រហូតហូរកកទៅជាដុំឈាម ដែលទាមទារត្រូវធ្វើការវះកាត់។ ប៉ុន្តែបើយើងប្រើប្រាស់អំពើហិង្សាវិញ ថរឹតតែគ្រោះថ្នាក់ដល់មានបញ្ហារហូតប៉ះពាល់ការស្ដាប់របស់កូនទៀត ព្រោះបើមានការប៉ះទង្គិចខ្លាំង ឬជ្រុលខ្លាំងរហូតមានចេញឈាមផ្នែកខាងក្នុងក្រដាស់ត្រចៀក។
លោកបន្ថែមទៀតថា ការវ៉ៃកូនចំត្រចៀក អាចបណ្ដាលឲ្យដាច់រហែកក្រដាសត្រចៀក និងនាំឲ្យថ្លង់ក៏មាន ប៉ុន្តែបើយើងគ្រាន់តែលេងមួល ញ៉ឹង ច្បូតស្លឹកត្រចៀក មិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរឡើយ តែក៏មិនគួរលេងដែរ ព្រោះវានាំឲ្យឈឺចាប់ និងហានិភ័យដទៃទៀតនៅពេលក្រោយ។
វេជ្ជបណ្ឌិតជំនាញជំងឺទូទៅ និងកុមាររូបនោះបញ្ជាក់ថា បើទោះជាយ៉ាងណាក៏មិនគួរលេង ឬដាក់ទណ្ឌកម្មចំពោះកូនខ្លាំងៗពេកដែរ ដោយបង្វែរជាការផ្អាកចំណីក្រៅដូចជាការ៉េម របស់លេង ឬមិនឲ្យមើលទូរទស្សន៍វិញល្អជាង ការធ្វើបាបផ្នែកណាមួយនៃរាងកាយ។
លោកក៏បន្ថែមទៀតថា បើកូនមានបញ្ហាត្រចៀកណាមួយ ឆាប់នាំកូនទៅពិនិត្យជាមួយគ្រូពេទ្យឯកទេស ព្រោះបើទុកយូរអាចមានបញ្ហាក្នុងការស្ដាប់។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ