ជាទូទៅ មនុស្សយើងម្នាក់ៗតែងតែមានទម្លាប់ចិញ្ចឹមកូនតាមបែបរៀងៗខ្លួន ប៉ុន្តែពេលខ្លះ ម៉ាក់ប៉ាមានទម្លាប់មិនល្អដែលធ្វើតៗតាមគ្នា ហើយនិយមធ្វើតែវិធីណាដែលផ្ដល់ភាពងាយស្រួលដល់ខ្លួន។ ប៉ុន្តែ ទម្លាប់ចាស់ៗអស់នោះ មានមួយចំនួនផ្ដល់ផលប៉ះពាល់ដល់អាអូនដោយមិនដឹងខ្លួន។
ទាក់ទងនឹងបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ មានសញ្ញាប័ត្រពីប្រទេសបារាំង បានពន្យល់ឲ្យដឹងថា បើម៉ាក់ប៉ាចង់ឲ្យអាអូនលូតលាស់បានល្អ ត្រូវប្រាកដថាវិធីចិញ្ចឹមបីបាច់អាអូនដែលយើងកំពុងប្រើមិនមានផលប៉ះពាល់ណាដែលអាចបង្អាក់ដល់ការធំធាត់របស់កូន។ មកដល់ថ្ងៃនេះ នៅមានម៉ាក់ប៉ាមួយចំនួន ឬអ្នកមើលថែអាអូន មានកំហុសឆ្គងក្នុងការផ្ដល់អាហារឲ្យកូនតូចៗនៅឡើយដូចជា៖