ស័ង្កសីគឺជាមីក្រូសារជាតិដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលូតលាស់របស់កុមារ ក្នុងចំណោមសារធាតុចិញ្ចឹមផ្សេងៗដែលអាអូនត្រូវការ។ ស័ង្កសី ក៏ជួយដល់សុខភាពកូនច្រើនផ្នែកផងដែរ ហេតុដូច្នេះអាហារដែលសម្បូរទៅដោយជាតិស័ង្កសីជាអាហារដែលត្រូវបញ្ចូលក្នុងរបបអាហាររបស់កូន ព្រោះបើតាមអ្នកជំនាញក្មេងខ្វះជាតិស័ង្កសីអាចជួបផលវិបាកច្រើន។
ទាក់ទងនឹងបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ សញ្ញាប័ត្រពីបារាំងបានឲ្យដឹង កង្វះជាតិស័ង្កសីលើកុមារអាចបណ្ដាលឲ្យក្មេងជួបបញ្ហាដូចជា៖
– ប្រព័ន្ធភាពស៊ាំខ្សោយបណ្ដាលឲ្យឈឺច្រើន
– ថយចុះចំណង់អាហារ
– លូតលាស់យឺត (ទម្ងន់ និងកម្ពស់)
– ឧស្សាហ៍រាកញឹកញាប់
– សក់ផុយស្រួយ ឬសក់ជ្រុះ។ល។
ចុះជាតិស័ង្កសីផ្ដល់ប្រយោជន៍អ្វីខ្លះដល់ក្មេង?
អត្ថប្រយោជន៍នៃស័ង្កសីផ្ដល់ឲ្យសុខភាពក្មេងរួមមាន៖