DHA ជាពាក្យកាត់នៃអាស៊ីដ Docosahexaenoic ពេលខ្លះត្រូវគេសំដៅទៅលើអាហារបំប៉នខួរក្បាលក្មេងៗ។ អាស៊ីដខ្លាញ់ល្អប្រភេទនេះ អាចជួយពង្រឹងសមត្ថភាពខួរក្បាលបានដល់ទៅ ៦០% និងជួយទ្រទ្រង់គ្រប់ប្រព័ន្ធប្រសាទក្នុងរាងកាយ ពិសេសអាស៊ីដ DHA ជាសមាសធាតុរចនាសម្ព័ន្ធដ៏សំខាន់នៃជាលិកាខួរក្បាល។
ការសិក្សារកឃើញថា អាស៊ីដខ្លាញ់នៃជាសមាភាពនៃអាស៊ីដខ្លាញ់អូមេហ្គា ៣ មួយនេះ ជះឥទ្ធិពលយ៉ាងធំធេងទៅលើការវិវត្ដខួរក្បាលរបស់ក្មេងៗតូចៗ ជួយពង្រឹងឥរិយាបថ ក៏ដូចជាសកម្មភាពផ្សេងៗរបស់ក្មេងក្នុងសង្គមផងដែរ។
២- អត្ថប្រយោជន៍ DHA
អ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ Cincinnati បានស្រាវជ្រាវបង្ហាញពីប្រសិទ្ធភាពរបស់ DHA លើសកម្មភាពខួរក្បាលរបស់មនុស្ស។ ក្មេងប្រុសអាយុ ៩ ឆ្នាំ ចំនួន ២២នាក់ មានសុខភាពល្អ ត្រូវបានជ្រើសរើសដោយចៃដន្យ ឲ្យលេបប្រេងពោតជា Placebo (គ្រាប់ថ្នាំដែលគ្មានជាតិថ្នាំដើម្បីព្យាបាល ប្រើក្នុងការសិក្សាបែបវិទ្យាសាស្ត្រ) កម្រិត ៤០០ មិល្លីក្រាមនៃអាហារបំប៉ន DHA ឬ ១២០០មិល្លីក្រាម កម្រិត DHA ក្នុងមួយថ្ងៃ ដោយឲ្យប្រើប្រាស់រយៈពេល ៨ សប្ដាហ៍។
ក្រោយទទួលបានថ្នាំបំប៉ន DHA ទាំងនោះ ក្មេងៗ ត្រូវគេស្នើឲ្យធ្វើតេស្តពីកម្រិតយកចិត្តទុកដាក់ ដោយជាលទ្ធផល អ្នកស្រាវជ្រាវរកឃើញថា ថ្នាំ DHA បានបង្កើនចំនួនគ្រាប់ឈាមក្រហម។ បរិមាណនៃ DHA មិនមានផលប៉ះពាល់ដល់គុណភាពកិច្ចការផ្សេងៗក្មេងៗនោះទេ ថែទាំងជួយដល់សកកម្មភាពខួរក្បាល តាមរយៈការញ៉ាំ DHA ជារៀងរាល់ថ្ងៃទៀតផង។
DHA អាចជួយរំញោចដល់សកម្មភាពក្នុងខួរក្បាល ជាភាសាបច្ចេកទេស Dorso-lateral prefrontal cortex ដែលមានតួនាទីយ៉ាងសំខាន់លើការគ្រប់គ្រងផែនការអ្វីមួយក្នុងខួរក្បាល (Motor Planning) និងមុខងារបញ្ញា។ លើសពីនេះ បើកម្រិត DHA ក្នុងខួរក្បាលទាប អាចរាំងស្ទះដល់សកម្មភាពខួរក្បាលបាន។