backup og meta

បាក់តេរីល្អក្នុងពោះវៀន ជួយក្មេងដែលខ្វះអាហារូបត្ថម្ភឲ្យលូតលាស់ល្អ លើ៣ផ្នែកសំខាន់ៗ

បាក់តេរីល្អក្នុងពោះវៀន ជួយក្មេងដែលខ្វះអាហារូបត្ថម្ភឲ្យលូតលាស់ល្អ លើ៣ផ្នែកសំខាន់ៗ

តាមអង្គការ​សុខភាព​ពិភពលោក (WHO) ក្មេងៗ ប្រមាណ ១៥០​លាន​នាក់ ក្រោមអាយុ ៥​ឆ្នាំ មាន​បញ្ហា​ខ្វះអាហារូបត្ថម្ភ ​ទូទាំង​ពិភពលោក។ តែការ​សិក្សាមួយ រកឃើញ​ថា បាក់តេរី​ក្នុងពោះវៀន ជួយ​ឲ្យក្មេង​ខ្វះអាហាររូបត្ថម្ភ ​​លូតលាស់ល្អ លើ៣ផ្នែក។

អ្នកស្រាវជ្រាវ មកពី​សាកលវិទ្យាល័យ Washington របស់​អាមេរិក បាន​សិក្សា​លើប្រភេទ​បាក់តេរី ក្នុង​ពោះវៀន​ក្មេងបង់ក្លាដេស។ ដំបូង អ្នកស្រាវជ្រាវ បាន​ប្រើ​អាហារ​ជាច្រើន បង្កើន​បាក់តេរី នៅក្នុង​សត្វកណ្ដុរ និង​សត្វជ្រូក។ បន្ទាប់មកទៀត អ្នកស្រាវជ្រាវ បាន​សាកល្បង​លើ​ក្មេងៗ​បង់ក្លាដេស ៦៨​នាក់ អាយុពី ១២-១៨​ខែ។

ក្រោយការ​តាមដានលើ​ការលូតលាស់​របស់​កុមារ អ្នកស្រាវជ្រាវ រកឃើញ​ថា ចេក សណ្ដែកដី និង​សណ្ដែកសៀង ដែល​ប្រើជា​ថ្នាំ (Paste) បាន​ជួយ​បង្កើន​បាក់តេរី​ល្អ ​ពាក់ព័ន្ធ​នឹង​ការលូតលាត់​ឆ្អឹង ការ​អភិវឌ្ឍ​ខួរក្បាល និង​មុខងារ​ប្រព័ន្ធ​ការពារ។

លោក Jeffrey Gordon សាស្ត្រាចារ្យ មកពី​សាកលវិទ្យាល័យ Washington និងជាអ្នកដឹកនាំ​ការសិក្សា បញ្ជាក់​ថា គោលដៅ​នៃ​ការសិក្សា គឺប្រើ​បាក់តេរី ដើម្បី​ព្យាបាល។ លោក​ថា បាក់តេរី មិនបាន​ប្រទះ​ជាមួយ​ចេក ឬ​សណ្ដែកដី​ទេ ប៉ុន្ដែ​ពួកវា​បាន​ប្រទះ​ជាមួយ​នឹង​ការលាយបញ្ចូល​គ្នា​នៃ​សារធាតុ​ចិញ្ចឹម ហើយ​ពួកវា​បាន​ប្រើប្រាស់ និង​ចែករំលែក​សារធាតុ​ទាំង​នោះ។

ក៏មានដែរ ប្រភេទ​អាហារ​ផ្សេងទៀត ដូចជា ស្រូវ ដែល​ជួយ​បង្កើន​បាក់តេរី​ក្នុង​ពោះវៀន តែ​ពេលខ្លះ​វាក៏ត្រូវ​បំផ្លាញ​វិញ​ផងដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.bbc.com/news/health-48952393

កំណែ​ប្រែបច្ចុប្បន្ន

16/07/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

គ្រោះថ្នាក់នៃមីក្រូប្លាស្ទិក (Microplastics) ក្នុងដបទឹកដោះគោ លើទារក និងកុមារតូចៗ

ម៉េចបានទារកទើបកើតខ្លះមានបញ្ហាផ្ចិតលៀន? អាចបាត់ទៅវិញខ្លួនឯងអត់?


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 16, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម