home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ម៉ាក់ប៉ាអន់កម្ពស់ ហើយខ្លាចកូនអ៊ីចឹងដែរ គួរធ្វើតាមវិធីនេះ

ម៉ាក់ប៉ាអន់កម្ពស់ ហើយខ្លាចកូនអ៊ីចឹងដែរ គួរធ្វើតាមវិធីនេះ

កម្ពស់​កូន គឺជា​ក្ដី​បារម្ភ​មួយ​សម្រាប់​ម៉ាក់​ប៉ា​បច្ចុប្បន្ន​នេះ ដូចនេះ​ដើម្បី​ឲ្យ​កូន​លូត​កម្ពស់​បាន​ល្អ យើង​ត្រូវ​ដឹង​ពី​រឿង​មួយ​ចំនួន​នេះ ហើយ​ខិតខំ​បំប៉ន​កូន​តាំងពី​តូច​រហូត​ដល់​ធំ។ ចង់​ដឹង​ថា​អាហារ​បែប​ណា​ដែល​អាច​ជួយ​ឲ្យ​កូន​លូត​កម្ពស់​បាន​ល្អ​ លោក​ស្រី​វេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ នឹង​បង្ហាញ​ពី​តិចនិក​មួយ​ចំនួន​ដូច​ខាងក្រោម៖

​ម៉ាក់​ប៉ា​ទាំងអស់​ដែល​ចង់​ឲ្យ​កូន​លូត​កម្ពស់​បាន​ល្អ ត្រូវ​តែ​ឲ្យ​កូន​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម​ឲ្យ​បាន​ច្រើន ញ៉ាំ​បន្លែ​ផ្លែឈើ​ឲ្យ​បាន​គ្រប់​មុខ និង​នាំ​កូន​ហាត់ប្រាណ​ឲ្យ​បាន​ញឹកញាប់ ព្រោះ​ការ​ហាត់ប្រាណ​ច្រើន​ជួយ​ឲ្យ​ឆ្អឹង​កុមារ​លូតលាស់​បាន​ល្អបូករួម​ពេល​ទទួល​បាន​ជីវជាតិ​គ្រប់គ្រាន់​ទៀត​។

អត្ថបទពាក់ព័ន្ធ៖ តិចនិករៀបចំរបបអាហារពិសេស កូនញ៉ាំហើយសុខភាពល្អ និងវៃឆ្លាត

កូនលូតកម្ពស់Hello_គ្រូពេទ្យ

ចំណី​ដែល​ចាំបាច់​សម្រាប់​កុមារ​លូត​កម្ពស់​មិន​អាច​ខ្វះ​បាន គឺ​ទឹកដោះ​គោ ឬ​យ៉ាអួ​ហើយ​ត្រូវ​ឲ្យ​កូន​ញ៉ាំ ឬ​ផឹក​ ១​ ថ្ងៃ​/២ ដង ដោយ​ផឹក​ពេល​ព្រឹក​ ១ ​កែវ និង​ល្ងាច ​១ ​កែវ​ជាប្រចាំ ហើយ​វិធី​នេះ​អនុវត្តន៍​ចំពោះ​កុមារ​មាន​អាយុ​ចាប់ពី ២ ឆ្នាំ​ឡើង​ទៅ។

ចំពោះ​អាហារ​ដែល​សម្បូរ​ជាតិ​កាល់ស្យូម មាន​នៅ​ក្នុង​ប្រភេទ​ទឹកដោះគោ ប្រភេទ​អាហារ​មាន​ជាតិ​ប័រ ស៊ុត សណ្ដែក ត្រី​ជាដើម។ ក្រៅ​ពី​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម​ហើយ​នោះ ម៉ាក់ៗ​ក៏​គួរតែ​បន្ថែម​អាហារ​សម្បូរ​វីតាមីន A និង​អាហារ​សម្បូរ​​វីតាមីន D មាន​ក្នុង​ថ្លើម​សត្វ​សាច់​គោ ត្រី គ្រឿង​បរិភោគ​ផលិត​ពី​ទឹកដោះគោ ហើយ​មួយ​វិញ​ទៀត​គឺ​អាហារ​ជាតិ​សម្បូរ​ប្រូតេអ៊ីន​ដែល​មាន​នៅ​ក្នុង​ពពួក​សត្វ​ក្នុង​ទឹក​មាន​សម្បក​ដូចជា​ក្ដាម និង​បង្គា។

ចំណែក​អាហារ​សម្បូរ​សារធាតុ​ស័ង្កសី ក៏​កុមារ​មិន​អាច​ខ្វះ​បាន​ដូចគ្នា។ ជា​រួម​មក​វេជ្ជបណ្ឌិត ហួរ ដានេ បាន​ពន្យល់​ឲ្យ​ម៉ាក់ប៉ា​ទាំងអស់​ឲ្យ​កូន​ទទួល​ទាន​អាហារ​សព្វ​មុខ​ទាំងអស់​មិន​ប្រកាន់​មួយ​មុខៗ​ណា​ឡើយ ដើម្បី​ឲ្យ​ក្នុង​ខ្លួន​មាន​សារធាតុ​ចិញ្ចឹម​គ្រប់​ប្រភេទ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទ្រី រ៉ាវី កែសម្រួល​ចុងក្រោយ 24/07/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x