៣- សាច់សត្វ សាច់ត្រី ស៊ុត សណ្ដែកនិ ងប្រភពប្រូតេអ៊ីនមិនផលិតពីទឹកដោះគោ
ក្មេងៗ ត្រូវការប្រូតេអ៊ីន និងជាតិដែក ដើម្បីលូតលាស់ និងអភិវឌ្ឍរាងកាយ ហេតុនេះព្យាយាមឲ្យកូនញ៉ាំអាហារប្រភេទនេះ ១-២ ចំណែកក្នុងមួយថ្ងៃ។
សាច់ ត្រី ស៊ុត ពពួកសណ្ដែក (សណ្ដែកសៀង សណ្ដែកឡង់ទី និងសណ្ដែកក្រាម) និងអាហារផលិតពីពពួកសណ្ដែក ដូចជា តៅហ៊ូ សុទ្ធតែជាប្រភពល្អបំផុតនៃជាតិប្រូតេអ៊ីន និងជាតិដែក។ គ្រាប់ធញ្ញជាតិ ក៏មានជាតិប្រូតេអ៊ីនដែរ ប៉ុន្តែគ្រាប់ធញ្ញជាតិទាំងមូល ដូចជា គ្រាប់សណ្ដែកដី ពុំគួរឲ្យក្មេងអាយុក្រោម ៥ឆ្នាំ ញ៉ាំទេ ព្រោះអាចធ្វើឲ្យស្លាក់បាន។
ក្មេងប្រុសអាចញ៉ាំត្រីមានខ្លាញ់ច្រើន ដូចជា ត្រីស្បៃកា ត្រីសាល់ម៉ុន និងត្រីសាឌីន រហូតទៅដល់ ៤ ចាន/សប្ដាហ៍ ប៉ុន្តែ ជាការល្អ កុំគួរឲ្យក្មេងស្រីច្រើនជាង ២ ចាន/សប្ដាហ៍អី។ ដោយសារតែត្រីមានខ្លាញ់ច្រើន អាចនាំឲ្យជាតិមិនល្អ កើនឡើងក្នុងខ្លួនកូនយើងបាន។ ត្រូវចាំថា មិនត្រូវឈប់ឲ្យកូនញ៉ាំត្រីមានខ្លាញ់ច្រើនឡើយ ព្រោះវាមានគុណប្រយោជន៍ច្រើនជាងហានិភ័យ ប៉ុន្តែកុំញ៉ាំលើសពីកម្រិតណែនាំឲ្យសោះ។
អត្ថបទពាក់ព័ន្ធ៖
- ផ្លែឈើ ១១មុខ ល្អបំផុតសម្រាប់ពេលចាប់ផ្តើមផ្តល់អាហារដំបូងឲ្យកូន
- អាហារទាំងនេះ ហាមឲ្យកូនតូចញ៉ាំ ប៉ាម៉ាក់ប្រយ័ត្នស្តាយក្រោយ!
៤- អាហារសម្បូរជាតិកាបូអ៊ីដ្រាត
គេអាចហៅអាហារប្រភេទនេះថា ជាអាហារម្សៅបាន ព្រោះវាជាប្រភពដ៏សំខាន់នៃកាឡូរីក្នុងរបបអាហារយើងគ្រប់គ្នា។ អាហារប្រភេទនេះ ជួយឲ្យក្មេងមានថាមពល ជីវជាតិ និងជាតិសរសៃ បានពេញមួយថ្ងៃ។ យើងអាចឃើញអាហារសម្បូរជាតិកាបូអ៊ីដ្រាត ដូចជា នំប៉័ង ធញ្ញជាតិចម្រុះ (Breakfast Cereals) ដំឡូង ឬដំឡូងជ្វា អង្ករ ហើយអាហារទាំងនេះ ក្មេងៗក៏ចូលចិត្តណាស់ដែរ។