home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ចង់ឲ្យភ្នែកកូនភ្លឺល្អ ខួរក្បាលឆ្លាតវៃ តាំងពីតូច ក្មេងត្រូវការ DHA តើ DHA ហ្នឹងជាអ្វី?

ចង់ឲ្យភ្នែកកូនភ្លឺល្អ ខួរក្បាលឆ្លាតវៃ តាំងពីតូច ក្មេងត្រូវការ DHA តើ DHA ហ្នឹងជាអ្វី?

នៅ​ក្នុង​អាហារ​បំប៉ន​កូន​ក្មេង ពិសេស​ម្សៅ​ទឹក​ដោះ​គោ មាន​សារធាតុ​បំប៉ន​ជា​ច្រើន ក្នុង​នោះ​សារធាតុ​បំប៉ន​ដែល​ចាំបាច់ និង​សំខាន់​បំផុត​នោះ គឺ DHA។ តើ DHA ជា​​អ្វី? ហេតុ​អី​កូន​ក្មេង​ត្រូវ​ការ DHA ជា​ចាំ​បាច់? ក្រៅ​ពី​អាហារ​បំប៉ន ម្សៅ​ទឹកដោះ​គោ DHA អាច​មាន​មាន​នៅ​ក្នុង​បន្លែ ឬ​អាហារ​ធម្មជាតិ​ទេ?

១- អ្វី​ទៅ​ជា DHA?

DHA ជា​ពាក្យ​កាត់​នៃ​អាស៊ីដ​ខ្លាញ់​ល្អ Docosahexaenoic Acid ។ លោកស្រី​វេជ្ជបណ្ឌិត ហួរ ដានេ ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភនៃ​មន្ទីរពេទ្យ​កុមារ​ជាតិ​ បញ្ជាក់ថា DHA មាន​នៅក្នុង​ទឹក​ដោះ​ម្តាយ ហើយ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ជា​ប្រភព​ដើម​ដែល​ផ្តល់​នូវ DHA ដែល​សម្បូរ​នៅ​ក្នុង​ខ្លាញ់​ត្រី​រស់នៅ​ក្នុង​សមុទ្រ​ទឹក​ជ្រៅ ដូច​ជា ត្រី​សាលម៉ុន ត្រី​ធូ​ណា ត្រីសាឌីន និង​មួយ​ផ្នែក​តូច​នៅ​ក្នុង​សាច់ ស៊ុត ​និងគ្រាប់​ធញ្ញជាតិ​មួយ​ចំនួន។

២- អត្ថប្រយោជន៍ DHA ចំពោះ​ភ្នែក និង​ខួរក្បាល​កូន​ក្មេង

ការសិក្សា​រក​ឃើញ​ថា អាស៊ីដ​ខ្លាញ់​ល្អ DHA អាច​ជួយ​ទ្រទ្រង់​ដល់​ការ​អភិវឌ្ឍ​ខួរក្បាល និង​ភ្នែក​បាន​ដល់​ទៅ ៦០% និង​ជួយ​ទ្រទ្រង់​គ្រប់​ប្រព័ន្ធ​ប្រសាទ​ក្នុង​រាង​កាយ ពិសេស​អាស៊ីដ DHA ជា​សមាស​ធាតុ​រចនាសម្ព័ន្ធ​ដ៏​សំខាន់​នៃ​ជាលិកា​ខួរក្បាល។

ក្មេង​ស្រូប​ទាញ​យក DHA តាំង​ពី​នៅ​ក្នុង​ពោះ​ម្តាយ​ចាប់​ពី​ត្រីមាស​ទី៣ និង​ពេល​កើត រហូត​ដល់​អាយុ ២ឆ្នាំ។ កូន​ឆ្លាត​បាន​ លុះ​ណា​តែ​ខួរក្បាល​លូតលាស់​បាន​ល្អ​តាំង​ពី​ក្មេង ដូច​គ្នា​នឹង​គ្រឹះ​យើង​សង់​ផ្ទះ​ដែរ តែ​គ្រឹះ​មាំ ផ្ទះ​ក៏​រឹងមាំ​ដែរ ហើយ​វិធី​ដែល​ជួយ​ឲ្យ​ខួរ​ក្បាល​ក្មេង​លូត​លាស់​បាន​ល្អ ឆ្លាត គឺ​ក្មេង​ត្រូវ​ការ​ជា​ចាំបាច់​នូវ DHA បើ​ខ្វះ​សារធាតុ​ចាំបាច់​ណាមួយ​នឹង​ប៉ះពាល់​ការ​វិវត្ត​ខួរក្បាល ដែល​ពិបាក​នឹង​ប៉ះប៉ូវ​នៅ​ពេល​ក្រោយ។

កាលណា​កូន​ក្មេង​ទទួល​បាន​កម្រិត DHA កាន់​តែ​ខ្ពស់ នោះ​ភ្នែក​កូន​មើល​ឃើញ​​កាន់​តែ​ល្អ ខួរ​ក្បាល​ក៏​លូតលាស់​ខ្លាំង មាន IQ កាន់​តែ​ខ្ពស់។

៣- បរិមាណ DHA ដែល​​ក្មេង​ត្រូវការ

ប្រធាននាយកដ្ឋានអាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារជាតិ លោក​ស្រីវេជ្ជបណ្ឌិត ហួរ ដានេ ​អះអាង​ថា ការ​សិក្សា​ជា​ច្រើន​បាន​បញ្ជាក់ថា ទារកដែលមានអាយុ ៧ ខែ ដល់ ១ ឆ្នាំ ត្រូវ​ការ​បរិមាណ DHA ប្រមាណ​ជា ០,៥-០,៧ ក្រាម/ថ្ងៃ។ បរិមាណ DHA ដែលកូនត្រូវការ​ចាំបាច់​នេះ ម៉ាក់ៗ​ត្រូវ​ពិនិត្យ​របប​អាហារ​របស់​ខ្លួន ​បើ​សិន​ជា​នៅ​បំបៅ​ដោះកូន និង​អាហារ​ដែល​ផ្តល់​បន្ថែម​ឲ្យ​កូន ​តើ​មាន​ជីវជាតិ​គ្រប់​គ្រាន់ទេ។

ចំពោះ​ម៉ាក់ៗ​ដែល​ឲ្យ​ម៉ឹម​ម្សៅ​ទឹកដោះ​គោ​វិញ ត្រូវ​ពិនិត្យ​លើ​កំប៉ុង​ទឹកដោះ​គោ​នោះ តើ​មាន​បរិមាណ DHA គ្រប់​គ្រាន់​តាម​តម្រូវ​ការ​របស់​អាយុ​កូន​ដែរឬទេ។

អត្ថបទពាក់ព័ន្ធ៖​

ក្មេងឆ្លាត

៤- ក្មេង​ខ្វះ DHA ប្រឈម​នឹង​បញ្ហា​អ្វី​ខ្លះ?

ក្មេង​​ខ្វះ​អាស៊ីដ​ខ្លាញ់ DHA ច្រើន ​ស្ដែង​ចេញ​ជា​អាការៈ​ខួរក្បាល​លូត​លាស់​មិន​ល្អ ភ្នែក​មើល​មិន​សូវ​ច្បាស់ អាការៈ​ទាំងនោះ​មាន​ដូចជា៖
– សកម្មភាព​ខួរ​ក្បាល​ចុះ​ខ្សោយ
– ពិបាក​ផ្ចង់ ឬ​ផ្ដោត​អារម្មណ៍
– រពឹស​ជ្រុល
– ឆេវឆាវ
– ខ្សោយ​ការ​ចងចាំ
– ខ្សោយ​ភ្នែក។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ដេត ធន្នី នៅ 04/08/2019
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
x