វេជ្ជបណ្ឌិតឯកទេសជំងឺទូទៅរូបនោះបានឲ្យដឹងថា រោគវិនិច្ឆ័យត្រូវបានបញ្ជាក់ដោយការបណ្ដុះមេរោគ ដែលមាននៅក្នុងឈាម ខ្ទុះ ទឹកនោម និងសំណាកផ្សេងៗ។ ដូចនេះដើម្បីចៀសវាងកើតជំងឺ ម៉េឡូអ៊ីតដូសត្រូវផឹកទឹកដែលដាំពុះ ហើយប្រទេសកម្ពុជាកំពុងតែជួបប្រទះបញ្ហាធ្លាក់ភ្លៀង និងទឹកជំនន់ទៀតនោះសូមកុំលេងទឹក ព្រោះទឹកគគ្រិចមានទាំងសំរាម និងលាមកដែលកង្វក់ ងាយឲ្យមេរោគរស់នៅបាន។
ចំពោះកុមារនៅកម្ពុជាតាមទីជនបទ ដែលភាគច្រើនប្រឈមនឹងការកើតជំងឺនេះរួមមាន ព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និងសៀមរាបជាដើមដែលឈឺជំងឺនេះក្នុងរដូវទឹកជំនន់ ឬរដូវភ្លៀងធ្លាក់ ព្រោះមេរោគអាចរស់នៅក្នុងទឹក ឬដីភក់សើមៗបាន។ លោកបានបញ្ជាក់ទៀតថា ទោះជាម៉េឡូអ៊ីតដូសកើតភាគច្រើនលើកុមារក៏ពិតមែន តែសម្រាប់អ្នកមានប្រព័ន្ធការពារខ្សោយដូចជាអ្នកជំងឺមហារីក ទឹកនោមផ្អែម ឬអ្នកមានជំងឺរ៉ាំរ៉ៃ។