backup og meta

ជំងឺ៥ មុខនេះ ងាយកើតលើកូនៗជាងគេក្នុងខែភ្លៀង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 01, 2021

    ជំងឺ៥ មុខនេះ ងាយកើតលើកូនៗជាងគេក្នុងខែភ្លៀង

    ដ្បិតតែ​ក្នុង​ខែ​ភ្លៀង​អាកាសធាតុ​ត្រជាក់​ក៏​ពិត​មែន ប៉ុន្តែ​វា​ធ្វើ​ឲ្យ​មាន​ទឹក​ដក់ អាច​បង្ក​ជា​ជំងឺ​ផ្សេងៗ​បាន ពិសេស​ងាយ​ឆ្លង​ទៅ​កូន​តូចៗ ព្រោះ​អា​អូន​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្ចី​នៅ​ឡើយ។ តាម​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ពេល​អាកាស​ធាតុ​មាន​ភ្លៀង​ធ្លាក់ ក្មេង​តូច​ៗ​ភាគ​ច្រើន​តែង​ប្រឈម​នឹង​កើត​ជំងឺ​រដូវភ្លៀង​ដូចជា៖

    ១. ជំងឺ​គ្រុន​ចាញ់ – គ្រុនចាញ់​បង្ក​ឡើង​ដោយ​មូស​ដែក​គោល​ញី​ខាំ​ពី​មនុស្ស​ឈឺ រួច​បន្ត​ទៅ​ខាំ​មនុស្ស​ជា។ មូស​ដែក​គោល​ញី​ភាគច្រើន​រស់នៅ​តំបន់​ព្រៃ​ភ្នំ។ រោគ​សញ្ញា​​ជំងឺ​គ្រុនចាញ់​មាន គ្រុន រងា​ញាក់ បែកញើស ក្អួត​ចង្អោរ ដំណាក់កាល​ធ្ងន់ធ្ងរ អាច​វង្វេង​វង្វាន់ ឬ​សន្លប់។

    ២. ជំងឺ​គ្រុន​ឈាមគ្រុនឈាម​កើត​ឡើង​លើ​មនុស្ស​ទាំង​ក្មេង​ទាំង​ចាស់។ ភ្នាក់ងារ​ចម្លង​ជំងឺ​​រដូវ​ភ្លៀង​នេះ​គឺ​មូស​ខ្លា​ញី ដែល​ខាំ​នៅ​ពេល​ថ្ងៃ។ រោគសញ្ញា​ជំងឺ​គ្រុន​ឈាម​មាន​ក្ដៅខ្លួន ឈឺក្បាល ឈឺ​សន្លាក់ ឈឺ​សាច់​ដុំ ឈឺ​ក្នុង​ភ្នែក ល្ហិតល្ហៃ ចេញ​កន្ទួល​ក្រហម​លើ​ស្បែក ក្អួត រាក ក្អក ។ ក្នុង​ករណី​ធ្ងន់ធ្ងរ អ្នក​ជំងឺ​អាច​ឈឺពោះ​ខ្លាំង ចេញ​ជាំ​កន្ទួល​លើ​ស្បែក ក្អួត ឬ​បត់​ជើង​ធំ​មាន​ឈាម ឈាម​ច្រមុះ និង​ប្រកាច់។

    ចុចត្រង់នេះ ដើម្បីដឹងពីកាលវិភាគចាក់ថ្នាំបង្ការ

    ៣. ជំងឺ​គ្រុន​ឈីក – ដូចគ្នា​នឹង​ជំងឺ​គ្រុនឈាម​ដែរ គ្រុន​ឈីក​កើត​លើ​មនុស្ស​គ្រប់​វ័យ និង​បង្ក​ឡើង​ដោយ​មូស​ខ្លា​ញី​ខាំ ពិសេស​នៅ​ពេល​ថ្ងៃ។ រោគសញ្ញា​មាន​ដូចជា គ្រុន​ក្ដៅ ឈឺ​សន្លាក់​ឆ្អឹង មានស្នាម​កន្ទួល​ក្រហម​លើ​ស្បែក។

    ៤. អា​សន្ន​រោគ – ទោះ​បី​មិន​មែន​ជា​ជំងឺ​បង្ក​ឡើង​ដោយ​មូស​ក៏​ដោយ​តែ​វា​អាច​បណ្ដាល​អ្នក​ឈឺ​ស្លាប់​បាន ហើយ​ជា​ធម្មតា​វា​ឆ្លង​ទៅ​លើ​មនុស្ស​ដែល​ចូល​ចិត្ត​ញ៉ាំ​អាហារ​ខាង​ក្រៅ ឬ​អាហារ​គ្មាន​អនាម័យ​ក្នុង​រដូវ​ភ្លៀង។ ជំងឺ​រដូវ​ភ្លៀង​មួយ​នេះ មាន​រោគ​សញ្ញា​ដូច​ជា​រាករូស​ញឹក​ញាប់ និង​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ។

    ៥. ជំងឺ​គ្រុន​ពោះ​វៀនជំងឺ​គ្រុន​ពោះ​វៀន ជា​ជំងឺ​ឆ្លង​តាម​រយៈ​បាក់​តេរី ហើយ​ភាគ​ច្រើន​កើត​មាន​នៅ​ក្នុង​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ ឬ​ប្រទេស​ដែល​មាន​អនាម័យ​មិន​ល្អ។ ចំពោះ​ជំងឺ​នេះ ប្រសិន​បើ​កើត​លើ​ក្មេង វា​អាច​មាន​សភាព​ធ្ងន់ ឬ​អាច​បណ្ដាល​ឲ្យ​អា​អូន​ស្លាប់​បាន បើ​មិន​ព្យាបាល​ត្រឹម​ត្រូវ។

    ជំងឺ​រដូវភ្លៀង​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 01, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម