ស្របគ្នានេះដែរ នាយកមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គារបុស្ស ពន្យល់ថា ការធ្វើរោគវិនិច្ឆ័យបានលឿន និងការព្យាបាលត្រឹមត្រូវ ត្រឹមតែរយៈពេល ៧-៨ ថ្ងៃ ក្មេងដែលកើតជំងឺគ្រុនឈាម សឹងតែ ១០០ នាក់ ជាទាំង ១០០ នាក់ ឯអត្រាស្លាប់មិនដល់ ១ នាក់ផង។ ចំណែកឯមូលហេតុដែលក្មេងកើតជំងឺគ្រុនឈាមឈានទៅគ្រោះថ្នាក់ដល់ជីវិតនោះ បណ្ដាលមកពីការបញ្ជូនកូនមកពេទ្យយឺតយ៉ាវ ឬព្យាបាលមិនត្រឹមត្រូវតាមក្បូនពេទ្យ និងប្រើថ្នាំផ្សំផ្ដេសផ្ដាស។
វេជ្ជបណ្ឌិត ហ៊ាង រតនា បានបកស្រាយបន្ថែមថា ម៉ាក់ប៉ាគួរប្រយ័ត្នកូនតូចពីជំងឺគ្រុនឈាម ព្រោះរដូវនេះសម្បូរមូសខ្លា ដែលជាងារបង្កជំងឺគ្រុនឈាមណាស់។ ក្នុងករណី យើងសង្ស័យថាកូនមានជំងឺគ្រុនឈាម ត្រូវចៀសវាងប្រើប្រាស់ថ្នាំផ្សេងៗក្រៅពីប៉ារាសេតាម៉ុល ព្រោះវាអាចធ្វើឲ្យជំងឺកាន់តែធ្ងន់។
