backup og meta

កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជបណ្ឌិត ហួត សុធី · ឯកទេសរោគកុមារ និងទារក · បន្ទប់ពិគ្រោះ និងព្យាបាលវេជ្ជបណ្ឌិត ហួត សុធី


អត្ថបទ​ដោយ សុខ វណ្ណ · កែ Nov 03, 2023

កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?

ជំងឺពងបែកមាត់ដៃជើង (Hand-foot-and-mouth disease) បានឆ្លងលើកុមារច្រើន​គួរឱ្យកត់ សម្គាល់ក្នុងមួយរយៈនេះ។ ជំងឺនេះច្រើនកើតលើកុមារដែលមានអាយុក្រោម ៥ឆ្នាំ។ បើកូនឆ្លងជំងឺ នេះ ម៉ាក់ប៉ាគួរមើលថែដូចម្តេច?

លោកវេជ្ជបណ្ឌិត ហួត សុធី ប្រធានផ្នែករោគកុមារ និងទារកនៅមន្ទីរពេទ្យព្រះអង្គ​ឌួងបានលើកឡើងថា ជំងឺពងបែកមាត់ដៃជើងភាគច្រើនជាករណីស្រាល​ហើយអាច​​ជាសះស្បើយនក្នុងរយៈពេលពី ៧-១០ថ្ងៃ ដែលមានរោគសញ្ញាដូចជា៖

  • ក្តៅខ្លួន
  • ចេញកន្ទួលក្រហមដូចរលាកទឹកក្តៅលើស្បែក ជាទូទៅអាចចេញនៅបាតដៃ  បាត​ជើង ជង្គង់ រន្ធគូទ និងក្នុងមាត់
  • អត់ញុំាអាហារ ឬបៅ
  • ឈឺក្នុងមាត់
  • ហៀរទឹកមាត់
  • លោកវេជ្ជបណ្ឌិត ហួត សុធី  ប្រធានផ្នែករោគកុមារ និងទារកនៅមន្ទីរពេទ្យព្រះអង្គឌួង
    លោកវេជ្ជបណ្ឌិត ហួត សុធី  ប្រធានផ្នែករោគកុមារ និងទារកនៅមន្ទីរពេទ្យព្រះអង្គឌួង

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    លោកវេជ្ជបណ្ឌិតបានបន្តថា ក្នុងករណីកូនឆ្លងជំងឺនេះ ម៉ាក់ប៉ាគួរថែទាំតាមការណែនាំដូចខាងក្រោម៖

    • ពេលកូនក្តៅខ្លួន ម៉ាក់ប៉ាត្រូវជួយកូនគ្រប់គ្រងកម្តៅ ដោយឱ្យកូនញុំាសេរ៉ូ​ប៉ារ៉ា​សេតា​ម៉ុល ៦ម៉ោងម្តងឱ្យត្រូវកម្រិតតាមគីឡូកូន និងយកកន្សែងជ្រលក់​ទឹកក្តៅឧណ្ហៗរួចពូតទឹកកុំឱ្យស្ងួតពេកជូតត្រង់ក ក្លៀក និងក្រលៀនកូន ព្រោះទីតាំងទាំង ៣នេះជាតំបន់ដែលមានសរសៃ​ឈាម​​ធំៗរ​ត់ឆ្លងកាត់ ជាហេតុធ្វើឱ្យកូនចុះកម្ដៅលឿនជាងធម្មតា។ មួយវិញទៀត ប្រសិនណា​ជូត​ខ្លួនហើយកូនបែរជាញាក់ខ្លាំង ម៉ាក់ប៉ាមានបើកកង្ហា ឬម៉ាស៊ីនត្រជាក់គួរ​បិទ​សិន
    • ករណីកូនមិនអាចញុំាថ្នាំបញ្ចុះកម្តៅបាន ឬញុំាហើយក្អួតមកវិញ ម៉ាក់ប៉ាអាច​សុលថ្នាំបញ្ចុះកម្តៅ​តាមរន្ធគូទកូន​​បានឱ្យត្រូវកម្រិតតាមគីឡូកូន
    • ងូតទឹកឱ្យកូនឱ្យញឹកដើម្បីកាត់បន្ថយអាការៈរមាស់ និងឈឺពងបែករបស់កូន បើកូនក្តៅខ្លួន​គួរ​ងូតទឹកឱ្យកូនជាមួយទឹកក្តៅឧណ្ហៗ
    • កាត់ក្រចកដៃកូនឱ្យខ្លី និងប្រាប់កូនកុំឱ្យយកដៃអេះពងកន្ទួល ចៀសវាងកូនរមាស់អេះដែល​អាច​ធ្វើឱ្យរយះសាច់ និងឆ្លងមេរោគបង្កទៅជាដំបៅ ឬឡើងខ្ទុះ (អាប់សែ) រួចបង្កទៅជាជំងឺសើស្បែក​ថែមពីលើ និងបង្កស្លាកស្នាម​ទៅថ្ងៃក្រោយ
    • លាបថ្នាំប៉េតាឌីន ឬថ្នាំស្វាយលើកន្ទួលដែលចេញលើស្បែកកូន
    • បើកូនរាងធំអាចឱ្យកូនខ្ពុរទឹកអំបិល ឬសេរ៉ូមប្រៃ និងសម្អាតធ្មេញក្រោយ​ញុំា​​ចំណីអាហារដើម្បី​កាត់បន្ថយ​មេរោគពីចំណីអាហារដែលជាប់ធ្មេញកុំឱ្យបង្ក​មេរោគក្នុងមាត់បន្ថែម
    • ឱ្យកូនញុំាអាហារប្រភេទទន់ៗដូចជាបបរ និងសាច់ដែលចិញ្រ្ជាំឱ្យម៉ដ្ឋ​ជាដើម ទើបកូនងាយស្រួល​ក្នុងការញុំានិងមិនសូវឈឺក្នុងមាត់
    • ឱ្យកូនញុំាទឹកឱ្យបានគ្រប់គ្រាន់ការពារខ្សោះជាតិទឹក
    • បើកូនតូចនៅបៅដោះ ឬទឹកដោះគោ តែមិនព្រមបៅដោយសារពេលបៅធ្វើ​ឱ្យឈឺមាត់ ម៉ាក់ប៉ាអាចបូម​ទឹកដោះ ​​ឬម្សៅទឹកដោះគោដែលឆុងហើយដាក់សឺរាំង រួចបញ្ចុក​កូនដោយបាញ់ទឹកដោះ ឬ​ទឹកដោះ​គោបង្ហៀរចូលសាច់មាត់ថ្ពាល់កូនខាងធ្វេង ឬខាងស្តាំបន្តិចម្តងៗ ចៀសវាងបាញ់ត្រង់​ចូលមាត់ ​ដែលអាចបណ្តាល​ឱ្យឈ្លក់ចូលបំពង់ខ្យល់កូន ឬអាចយកស្លាបព្រាបាយបញ្ចុកទឹកដោះ ឬទឹកដោះគោកូនបន្តិចម្តងៗក៏បាន
    • ចៀសវាងឱ្យកូនញុំាអាហារជូរ ហិរ ឬប្រៃព្រោះអាចធ្វើឱ្យឈឺក្រហាយក្នុងមាត់

    ជាចុងក្រោយលោកវេជ្ជបណ្ឌិតផ្តាំថា ជាធម្មតាពងបែកក្នុងមាត់នឹងធូរស្រាលក្នុងរយៈពេល ៤៨-៧២ម៉ោង តែបើម៉ាក់ប៉ាធ្វើតាមការណែនាំខាងដើមហើយ កូននៅមានអាការៈ​ដូចខាង​ក្រោម ត្រូវនាំកូនទៅជួបគ្រូពេទ្យជាបន្ទាន់ ចៀសវាងការបង្កផលវិបាកទៅថ្ងៃក្រោយ៖

    • ក្តៅខ្លួនលើសពី ៣ថ្ងៃ
    • ញុំាមិនបាន
    • ខ្សោយអស់កម្លាំង
    • អាការៈជំងឺកាន់តែធ្ងន់ធ្ងរ

    អត្ថបទគួរអាន៖

    ចំំណុចសំខាន់

    បើកូនឆ្លងជំងឺពងបែកមាត់ដៃជើង ម៉ាក់ប៉ាគួរថែទាំតាមការណែនាំដូចខាងក្រោម៖
    • ពេលកូនក្តៅខ្លួន ម៉ាក់ប៉ាត្រូវជួយកូនគ្រប់គ្រងកម្តៅ
    • ងូតទឹកឱ្យកូនឱ្យញឹក
    • កាត់ក្រចកដៃកូនឱ្យខ្លីចៀសវាងកូនរមាស់អេះ
    • លាបថ្នាំប៉េតាឌីន ឬថ្នាំស្វាយលើកន្ទួលដែលចេញលើស្បែកកូន
    • បើកូនរាងធំអាចឱ្យកូនខ្ពុរទឹកអំបិល ឬសេរ៉ូមប្រៃ និងសម្អាតធ្មេញក្រោយញុំាចំណីអាហារ
    • ឱ្យកូនញុំាអាហារប្រភេទទន់ៗ
    • ឱ្យកូនញុំាទឹកឱ្យបានគ្រប់គ្រាន់
    • បើកូនតូចនៅបៅទឹកដោះគោមិនព្រមបៅ ម៉ាក់ប៉ាគួរបញ្ចុកទឹកដោះ ឬទឹកដោះគោឱ្យកូន
    • ចៀសវាងឱ្យកូនញុំាអាហារជូរ ហឹរ ឬប្រៃ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

    វេជ្ជបណ្ឌិត ហួត សុធី

    ឯកទេសរោគកុមារ និងទារក · បន្ទប់ពិគ្រោះ និងព្យាបាលវេជ្ជបណ្ឌិត ហួត សុធី


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Nov 03, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម