backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

កូនឧស្សាហ៍អាលែកហ្ស៊ីច្រមុះ ប៉ាម៉ាក់គួរដឹងពីវិធីបង្ការ និងថែទាំឲ្យបានត្រឹមត្រូវ

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជបណ្ឌិត ឆាយ និមល · ឯកទេសរោគកុមារ និងទារក · មន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់


អត្ថបទ​ដោយ សុខ វណ្ណ · កែ 2 weeks ago

កូនឧស្សាហ៍អាលែកហ្ស៊ីច្រមុះ ប៉ាម៉ាក់គួរដឹងពីវិធីបង្ការ និងថែទាំឲ្យបានត្រឹមត្រូវ

កុមារមួយចំនួនអាលែកហ្ស៊ីច្រមុះដែលមានអាការៈដូចជា ចេះតែកណ្តាស់ និងហៀរ​សម្បោរជាដើមតែនៅខែធ្លាក់ខ្យល់ទេ តែកុមារមួយចំនួនទៀតឧស្សាហ៍អាលែកហ្ស៊ីច្រមុះណាស់គឺគ្រប់រដូវកាលតែម្តង។ ហេតុអ្វីបានជាកុមារមួយចំនួនចេះតែអាលែកហ្ស៊ីច្រមុះ? គួរបង្ការ និង​ថែទំាំរបៀបម៉េច?

១. កុមារអាចអាលែកហ្ស៊ីច្រមុះនៅពេលណាខ្លះ?

អាលែកហ្ស៊ីច្រមុះកើតឡើងនៅពេលកុមារស្រូបចូលនូវសារធាតុបង្ក​អាលែកហ្ស៊ីដែលបណ្តាលឱ្យជាលិកាច្រមុះកុមាររលាក និងហើម។ កុមារអាចអាលែកហ្ស៊ីច្រមុះនៅរដូវធ្លាក់ខ្យល់ដោយសារ ស្រូបយកលម្អងផ្កា និងពពួកមេរោគផ្សិតចេញពីរុក្ខជាតិដែលហោះក្នុងខ្យល់អាកាស។ មួយវិញទៀត កុមារក៏អាចអាលែកហ្ស៊ីច្រមុះគ្រប់ពេលដែលកុមារស្រូបយកកម្ទេចកម្ទីធូលីដី រោមសត្វ ពពួកមេរោគផ្សិត សង្កើច និងកាកសំណល់​ពីសត្វកន្លាតជាដើមដែលមាននៅក្នុងផ្ទះដែរ។

២. តិចនិចបង្ការកូនពីអាលែកហ្ស៊ីច្រមុះ

វេជ្ជបណ្ឌិត ឆាយ និមល ឯកទេសរោគកុមារ និងទារកប្រចាំមន្ទីរ​សម្រាក​ព្យាបាលកុមារឱរ៉ាល់ បានឱ្យដឹងថា ដើម្បីបង្ការកូនតូច​ពី​អាលែក​ហ្ស៊ីច្រមុះ ម៉ាក់ប៉ាគួរ៖

  • ចាក់វ៉ាក់សាំងទាំងឡាយណាដែលជួយបង្ការវីរុសផ្លូវដង្ហើមផ្នែកខាងលើដូចជា វ៉ាក់សាំងផ្តាសាយធំ និងវ៉ាក់សាំងកូវីដដល់កូន
  • បង្រៀនកូនឱ្យចេះអនាម័យទូទៅដូចជា ឧស្សាហ៍លាង​សម្អាតដៃ​ឱ្យស្អាត ពាក់ម៉ាសពេល ចេញទៅក្រៅ ឬពេលមិនស្រួលខ្លួន
  • ម៉ាក់ប៉ាគួរសម្អាតផ្ទះឱ្យស្អាតជាប្រចាំ និងឱ្យបានញឹកញាប់ ព្រោះពពួកមេរោគផ្សិត សង្កើច ជាដើមអាចលូតលាស់ និងបង្កើតកូនចៅបានល្អនៅតាមកម្រាលព្រំ ភួយ ស្រោមខ្នើយ ឬស្រោម ពួកដែលកូនគេងជាប្រចាំជាដើម
  • ប្រើឧបករណ៍អេឡិចត្រូនិចដែលអាចកាត់បន្ថយជាតិសំណើមក្នុងផ្ទះ ដើម្បីកុំឱ្យពពួកមេរោគ ផ្សិត ក៏ដូចជាសង្កើចជាដើម​រីក​លូតលាស់បានល្អ ឬលឿន (តែមិនត្រូវដាក់មុខងារសម្ងួត សំណើម​ក្នុងផ្ទះឱ្យស្ងួតពេកទេ ព្រោះអាចធ្វើឱ្យកូនស្ងួតក)
  • ប្រើឧបករណ៍អេឡិចត្រូនិចដែលអាចកម្ចាត់កម្ទេចកម្ទីក្នុងបរិយាស
  • ចៀសវាងឱ្យកូនប៉ះពាល់ ឬស្រូបជាមួយសារធាតុបង្កអាលែកហ្ស៊ីដូចជា លម្អងផ្កា ធូលីដី រោមសត្វ ពពួកមេរោគផ្សិត និងសង្កើចជាដើម
  • ឱ្យកូនគេង និងញុំាទឹកឱ្យបានគ្រប់គ្រាន់
  • ឱ្យកូនញុំាអាហារូបត្ថម្ភគ្រប់គ្រាន់ ជាពិសេសអាហារសម្បូរវីតាមីន C ដូចជា ផ្លែឈើអម្បូរក្រូច ល្ហុងជាដើមដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយកូន
វេជ្ជបណ្ឌិត ឆាយ និមល
វេជ្ជបណ្ឌិត ឆាយ និមល ឯកទេសរោគកុមារ និងទារកប្រចាំមន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៣. វិធីថែទាំកូនពេលអាលែកហ្ស៊ីច្រមុះ

អ្នកស្រីវេជ្ជបណ្ឌិតបានបន្ថែមថា បើកូនក្រោមអាយុពីរឆ្នាំអាលែកហ្ស៊ីច្រមុះ ម៉ាក់ប៉ាត្រូវនាំកូនទៅ ពិគ្រោះជាមួយគ្រូពេទ្យ។ ចំពោះកូនមានអាយុចាប់ពីពីរឆ្នាំឡើង ម៉ាក់ប៉ាអាច៖

  • ឱ្យកូនញុំាថ្នាំប៉ារ៉ាសេតាម៉ុលតាមកម្រិតដូសដើម្បីបន្ថយការឈឺចាប់ ព្រោះជាមធ្មតាពេល អាលែកហ្ស៊ីច្រមុះក្រៅពីក្អក និងកណ្តាស ក៏បង្កឱ្យឈឺក្បាល ឬឈឺប្រហោងឆ្អឹងច្រមុះដែរ
  • ឱ្យកូនថ្នាំប្រឆាំងអាការៈក្អក កណ្តាស់ ហៀរសម្បោរដែលជាប្រភេទ​ថ្នាំអាលែកហ្ស៊ីមិនផ្តល់ការ រំខានដូចជាធ្វើឱ្យកូនងងុយគេងតាមកម្រិតដូស
  • បើប្រើថ្នាំខាងលើរយៈពេលមួយអាទិត្យនៅមិនបាត់ សូមនាំកូនទៅជួបគ្រូពេទ្យ
  • ប្រើសារ៉ូបប្រៃលាងច្រមុះឱ្យកូនដើម្បីកាត់ប​ន្ថយអការៈតឹងច្រមុះ

ជាចុងបញ្ចប់ លោកស្រីវេជ្ជបណ្ឌិតបានផ្តាំថា កុមារមួយចំនួន​អាលែកហ្ស៊ីច្រមុះក្នុងអំឡុងអាកាសធាតុត្រជាក់អាចមានហូរឈាមច្រមុះ។ បើកូនហូរឈាមច្រមុះ ម៉ាក់ប៉ាត្រូវឱ្យកូនអង្គុយ រួចឱនមកខាង​​មុខ បន្ទាប់មកយកមេដៃ និងចង្អុរដៃខ្ទប់ចុងច្រមុះកូនប្រហែល ១០នាទី បើសិន ក្រោយ ១០នាទី ឈាមឈប់ហូរបានន័យថា ការសង្រ្គោះ បឋមជោគជ័យហើយ តែបើឈាមមិន ឈប់ហូរទេ ត្រូវនាំកូនទៅជួបគ្រូពេទ្យ។

អត្ថបទគួរអាន៖

ចំណុចសំខាន់

អាលែកហ្ស៊ីច្រមុះកើតឡើងនៅពេលកុមារស្រូបចូលនូវសារធាតុដូចជាលម្អងផ្កា ពពួកមេរោគផ្សិត កម្ទេចកម្ទីធូលីដី រោមសត្វ សង្កើច និងកាកសំណល់ពីសត្វកន្លាតជាដើម។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

វេជ្ជបណ្ឌិត ឆាយ និមល

ឯកទេសរោគកុមារ និងទារក · មន្ទីរសម្រាកព្យាបាលកុមារឱរ៉ាល់


អត្ថបទ​ដោយ សុខ វណ្ណ · កែ 2 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម