៤- វិធីព្យាបាលអាការៈតឹងច្រមុះលើកូន
វិធីតែមួយមានសុវត្ថិភាព និងប្រសិទ្ធភាពបំផុត ព្យាបាលអាការៈតឹងច្រមុះលើកូនតូចៗ គឺប្រើទឹកសេរ៉ូមប្រៃ ឬទឹកបន្តក់ច្រមុះ។
បើយើងជ្រើសរើសយកទឹកបន្តក់ច្រមុះ សូមបន្តក់បួនប្រាំតំណក់ម្ខាង ដើម្បីឲ្យសម្បោរនៅខាងក្នុងរលាយ ជួយឲ្យធូរច្រមុះ បន្ទាប់មក សូមប្រញាប់យកប្រដាប់បូមច្រមុះ បឺតយកទឹកនោះ និងសម្បោរចេញមកវិញ។ ត្រូវចាំថា ប្រើប្រដាប់បូមច្រមុះ ត្រូវច្របាច់វា មុនដាក់ចូលទៅក្នុងរន្ធច្រមុះអូនៗ ហើយពេលយើងប្រលែងវាមកវិញ ឧបករណ៍នឹងបឺតយកសម្បោរនោះមកក្រៅ ព្រោះបើយើងដាក់ចូលក្នុងច្រមុះហើយ ទើបច្របាច់ខ្យល់ វានឹងរុញសម្បោរទៅក្នុងច្រមុះកាន់តែជ្រៅទៀត។ គួរធ្វើរបៀបនេះយ៉ាងហោចណាស់ ១៥ នាទី មុននឹងបញ្ចុកអាហារអូនៗ ឬមុនចូលគេង អាចធ្វើឲ្យអូនៗ ដកដង្ហើមបានស្រួល។
មិនត្រូវប្រើទឹកបន្តក់ច្រមុះណា មានជាតិថ្នាំនោះទេ។ ទឹកសេរ៉ូមប្រៃសម្រាប់បន្តក់ច្រមុះធម្មតា ត្រូវពេទ្យណែនាំឲ្យប្រើ ដោយគ្រាន់តែប្រាកដថា បានលាងសម្អាត និងសម្ងួតឧបករណ៍បឺតច្រមុះ បន្ទាប់ពីប្រើប្រាស់រួច ដើម្បីចៀសវាងឆ្លងមេរោគផ្សេងៗទៅអូនៗ ធ្វើឲ្យបញ្ហាកាន់តែអាក្រក់ជាងនេះ។
៥- ពេលណាគួរទៅជួបពេទ្យ?
ត្រូវរកជំនួយពីគ្រូពេទ្យ ប្រសិនបើ៖
– កូនតឹងច្រមុះលើសពី ២ សប្តាហ៍
– ទារកមានអាយុក្រោម ៣ ខែ
– មានអាការៈក្អកធ្ងន់ធ្ងរជាប់គ្នាមិនដាច់ គ្រុន ឈឺត្រចៀក ឬដកដង្ហើមញាប់ខុសធម្មតា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕