ជំងឺផ្លូវដង្ហើម

ជំងឺផ្លូវដង្ហើម​ - កូន​កាន់​តែ​ធំ កាន់​តែ​ចេះ ម៉ាក់ប៉ា​កាន់​តែ​ស្រលាញ់​ដក​ចិត្ត​មិន​បាន ជា​ការ​ពិត។ ប្រសិន​បើ​កូន​មាន ជំងឺផ្លូវដង្ហើម​ ​​គួរ​ឲ្យ​បារម្ភ អ្វី​ដែល​ជា​ដំណោះស្រាយ តើ​ប៉ាម៉ាក់ អាច​ជួយ​កូន​ផ្នែក​ណា​ខ្លះឲ្យ​ទាន់​ពេល?

ចំណេះដឹងទូទៅ

ជំងឺផ្លូវដង្ហើម

ជំងឺផ្លូវដង្ហើមបង្កដោយវីរុស RSV នៅតែគ្រោះថ្នាក់ចំពោះទារក និងកុមារតូចៗ

ជំងឺ​រលាក​ផ្លូវ​ដង្ហើម​បង្ក​ដោយ​វីរុស​ RSV ជា​វីរុស​មួយ​ក្នុង​ចំណោម​វីរុស​ជា​ច្រើន​ទៀត ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ ឬ​រោគសញ្ញា​គ្រុន​ផ្តាសាយ​។ ជា​ទូទៅ ជំងឺ​នេះ​ នឹង​ចេញ​រោគសញ្ញា​ ក្នុង​រយៈពេល​ពី​២ ទៅ​៥​ថ្ងៃ​ ក្រោយ​ប៉ះពាល់​នឹង​វីរុស។ ពិត​ណាស់​ វីរុស​ RSV​ គ្រាន់​តែ​អាច​បង្ក​រោគសញ្ញា​ដូចជា​គ្រុន​ផ្តាសាយ​ធម្មតា​ប៉ុណ្ណោះ​ចំពោះ​គ្នា​យើង​ភាគ​ច្រើន​ ប៉ុន្តែ​វា​អាច​​បង្ក​ឱ្យ​មាន​ការ​ឆ្លង​មេរោគទៅជារលាក​សួត​ធ្ងន់ធ្ងរ​ចំពោះ​ទារក ជា​ពិសេស​កុមារ​តូចៗ​ដែល​មាន​បញ្ហា​សុខភាព​ស្រាប់។ ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​បង្ក​ដោយ​វីរុស​ RSV គឺ​ជា​មូលហេតុ​ចម្បង​ដេល​នាំ​ឱ្យ​ទារក​អាយុ​ក្រោម​១​ឆ្នាំ កើត​ជំងឺ​រលាក​សួត និង​ជំងឺ​រលាក​ទង​សួត។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! រោគសញ្ញា​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​បង្ក​ដោយ​វីរុស​RSV​មាន​អ្វី​ខ្លះ? ​ជា​ទូទៅ នៅ​ដំណាក់កាល​ដំបូង រោគសញ្ញា​ភាគច្រើន​ មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ផ្តាសាយ​ធម្មតា និង​គ្រុន​ផ្តាសាយ​ធំ​ដែរ ដែល​រួម​មាន​៖ ហៀរ​សម្បោរ តឹង​ច្រមុះ ក្អក និង​ក្តៅ​ខ្លួន។ យ៉ាង​ណា​មិញ ប៉ា​ម៉ាក់​គួរ​កត់សម្គាល់​រោគសញ្ញា​ចម្បងៗ​ទាំង​នេះ៖ ហៀរ​សម្បារ ក្តៅ​ខ្លួន ក្អក មិន​ដក​ដង្ហើម​លើស​ពី​១០​វិនាទី ពិបាក​ញ៉ាំ ឬ​ផឹក តឹង​ទ្រូង​ ឬ​ពោះ​នៅ​ពេល​ដកដង្ហើម ពិបាក​ដកដង្ហើម បបូរ​មាត់​ និង​ចង្អុល​ដៃ​ឡើង​ខៀវ។ [embed-health-tool-baby-poop-tool] បង្ការ​បែប​ណា​ល្អ? ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​​រលាក​ផ្លូវ​ដង្ហើម​បង្ក​ដោយ​វីរុស​ RSV ប៉ា​ម៉ាក់​គប្បី​អនុវត្ត​តាម​ជំហាន​ដូច​ខាងក្រោម៖ បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ ជៀសវាង​ប៉ះពាល់​នឹង​ផ្សែង ជៀសវាង​​ប៉ះពាល់​ផ្ទាល់​នឹង​អ្នក​ជំងឺ គប្បី​លាង​សម្អាត​ដៃ​ឱ្យ​បាន​ស្អាត​ល្អ មុន​ពេល​ប៉ះពាល់ […]

ស្វែងរក ជំងឺផ្លូវដង្ហើម

ជំងឺផ្លូវដង្ហើម

ប្រយ័ត្នប្រយែង កូនក្មេងកើតជំងឺផ្លូវដង្ហើមប្រភេទនេះធ្ងន់ធ្ងរហើយ

ជំងឺ​ផ្លូវ​ដង្ហើម​ដែល​ក្មេង​ជួប​ប្រទះ​ញឹក​ញាប់​ជាង​គេ មាន ជំងឺ​ផ្ដាសាយ រលាក​បំពង់ក រលាក​កូន​ទង​សួត រលាក​ទង​សួត និង​ជំងឺ​រលាក​សាច់​សួត។ ក្នុង​ចំណោម​ជំងឺ​ផ្លូវ​ដង្ហើម​ទាំង​នោះ ជំងឺ​រលាក​សាច់​សួត​ធ្ងន់ធ្ងរ​ជាង​គេ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ។ ១- មូលហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​រលាក​សាច់​សួត ក្មេង​ដែល​មាន​ជំងឺ​រលាក​សាច់​សួត​បណ្ដាល​មក​ពី​ពពួក​បាក់តេរី និង​វីរុស ដែល​វា​ធ្វើ​ឲ្យ​រលាក​សាច់​សួត ធ្វើ​ឲ្យ​សួត​ឡើង​ហើម​ មាន​ស្លេស្ម ធ្វើ​ឲ្យ​បំពង់​ខ្យល់​ឆ្លង​កាត់ កាន់​តែ​រួម​តូច​ជាង​ធម្មតា ពិបាក​​ដក​ដង្ហើម។ ២- រោគ​សញ្ញា​ជំងឺ​រលាក​សាច់​សួត – ក្មេង​ក្តៅ​ខ្លួន​ខ្លាំង​លើសពី ៣៨ អង្សារសេ – ក្អក – ហត់ ដង្ហក់ – ពិបាក​ដក​ដង្ហើម – ទ្រូង​ផឺតផត – សន្លឹម​ខ្លាំង – សំឡេង​សួត​ខុស​ប្រក្រតី លាន់​ឮ​ពី​ទ្រូង។ អត្ថបទពាក់ព័ន្ធ៖  ម៉ាក់ប៉ា​ត្រូវ​ប្រយ័ត្ន! ជំងឺ​ផ្លូវ​ដង្ហើម​លើ​កុមារ​នៅ​តែ​ឈរ​លំដាប់​លើ​គេ កំហុស​ឆ្គង ៣ យ៉ាង​ធ្វើ​ឲ្យ​កូន​ឈឺ​ញឹក តែ​ម៉ាក់ប៉ា​មិនសូវ​ចាប់​អារម្មណ៍ ៣- វិធី​ព្យាបាល​ជំងឺ​រលាក​សាច់សួត ថ្វី​ត្បិត​ជំងឺ​រលាក​សាច់​សួរ​ធ្ងន់ធ្ងរ អាច​ធ្វើ​ឲ្យ​ទារក​ស្លាប់​បាន តែ​លោក​វេជ្ជបណ្ឌិត​ថា បើ បើ​ម៉ាក់​ប៉ា​យក​កូន​មក​ពេទ្យ​ទាន់​ពេល​វេលា​ជាមួយ​គ្រូពេទ្យ​ជំនាញ មាន​សម្ភារៈ​គ្រប់​គ្រាន់​សម្រាប់​ជំនួយ​ដង្ហើម​ក្មេង នោះ​អត្រា​​គ្រោះ​ថ្នាក់​កាន់​តែ​តិច។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ជំងឺផ្លូវដង្ហើម

​ជំងឺរលាកសួតលើកុមារ គ្រោះថ្នាក់ណាស់! ចុះធ្វើ​ម៉េច​អាច​ដឹង​កូនកំពុងរលាក?

យោង​តាម​អង្គការ​សុខភាព​ពិភព​លោក ជា​រៀង​រាល់ ​២០​នាទី ​មាន​ក្មេង​ម្នាក់​ស្លាប់​ដោយ​សារ​ជំងឺ​រលាក​សួត។ រោគ​សញ្ញា​ជំងឺ​រលាក​សួតលើ​កុមារ ​គឺ​ខុស​គ្នា​ពី​ក្មេង​ម្នាក់​ទៅ​ម្នាក់។ ​ខ្លះ​អាច​នឹង​ក្អក​តិច​តួច មិន​ក្តៅ​ខ្លួន ឬ​គ្មាន​សញ្ញា​​បង្ក​រោគ​ច្បាស់​លាស់ទេ ជាហេតុ​នាំ​ឲ្យ​ពិ​បាក​ព្យាបាល​ឲ្យ​បាន​​ទាន់​ពេល។ មូលហេតុ​នេះ​ហើយ បានជា “Hello គ្រូពេទ្យ” នឹងលើក​ឡើង​ពីជំងឺរលាក​សួត​លើ​កុមារ​ ឲ្យ​គ្នា​យើង​បាន​ដឹង ដើម្បី​អាច​បង្ការ​គ្រោះ​ថ្នាក់​បាន​។ ១- ជំងឺ​រលាក​សួត​លើ​កុមារ​កម្រិត​ស្រាល ជំងឺ​រលាក​សួតលើ​កុមារ​ គឺ​បង្ក​ដោយ​ពពួក​បាក់​តេរី​ ដូច​ជា​ Mycoplasma pneumoniae និង Chlamydophila pneumoniae ធ្វើ​ឲ្យ​​មាន​រោគ​សញ្ញា​កម្រិត​ស្រាល​ប៉ុណ្ណោះ។ ជំងឺ​នេះ ឧស្សាហ៍​​កើត​ញឹក​ញាប់​លើ​ក្មេង​ៗ​ អាយុ​ថ្នាក់​បឋមសិក្សា ក៏​​មិន​សូវ​ជា​មាន​សភាព​ធ្ងន់​ធ្ងរ​នោះ​ដែរ តែ​វា​អាច​ធ្វើ​ឲ្យ​មានអាការៈ​ក្អក​ស្ងួត ក្តៅ​ខ្លួន​ស្ទីងៗ ឈឺ​ក្បាល និង​អស់​កម្លាំង។ ២- ជំងឺរលាក​សួត​លើ​កុមារ​កម្រិត​មធ្យម ច្រើន​កើត​លើ​ក្មេង​អាយុ ៥-៦ ​ឆ្នាំ​ ដែល​​បណ្តាល​មក​ពី​ពពួក​មេរោគ ខណៈរោគ​សញ្ញាកើត​​មាន​ញឹក​ញាប់​ ដូច​ជា ឈឺ​ក ក្អក ក្តៅ​ខ្លួន​តិចៗ តឹង​ច្រមុះ រាក​រូស មិន​សូវ​ចង់​ញ៉ាំ​ចំណី និង​អស់​កម្លាំង។ ៣- រលាក​សួត​លើ​កុមារ​កម្រិត​ធ្ងន់ ច្រើន​កើត​លើ​ក្មេង​ស្ថិត​ក្នុង​វ័យ​បឋម​សិក្សា​ និង​ក្មេង​ជំទង់ ហើយ​បណ្តាល​មក​ពី​ពួក​បាក់​តេរី​ និង​មាន​រោគ​សញ្ញា​ធ្ងន់​ធ្ងរ ដូចជា ក្តៅ​ខ្លួន​ខ្លាំង បែកញើស រងា​ញាក់ ស្បែក​ឡើង​ក្រហម បបូរ​មាត់​ និង​ក្រចក​ឡើង​ខៀវ ដក​ដង្ហើម​ឮសំឡេង និង​ពិបាក​ដក​ដង្ហើម។ អត្ថបទ​ពាក់ព័ន្ធ៖ ជំងឺខ្សោយផ្លូវដង្ហើម ជំងឺគ្រុនឈាម ៤- រលាក​សួត​លើ​ទារក ពេល​ទារក​មាន​ជំងឺ​នេះ ​មិន​មាន​រោគ​សញ្ញា​ឲ្យ​​ច្បាស់​លាស់​ឡើយ បង្ក​ជា​ផល​វិបាក​ដឹង​ពី​ស្ថានភាព​ជំងឺ​ទាន់​ពេល ព្រោះដោយ​សារ​ទារក​មិន​អាច​ប្រាប់​ពី​អាការៈ​បាន​ឡើយ។ យ៉ាងណា​ យើង​អាច​សង្កេត​ឃើញ​មានស្ថានភាព​ ស្លេក​ស្លាំង ខ្សោយ​ល្ហិត​ល្ហៃ យំ​ខុស​ធម្មតា មិន​សូវ​បៅ​ ឬ​ញ៉ាំ ឡេះ​ឡះ និង​ក្អួត។ ៥- ពេលណា​គួរ​ទៅ​ជួប​គ្រូពេទ្យ? គួរ​ទៅ​ជួប​គ្រូពេទ្យ​ពេល​សង្កេត​ឃើញ​ថា​ ក្មេង​មាន​រោគ​សញ្ញា​ដូច​​បាន​រៀប​រាប់​ខាង​លើ ហើយ​ត្រូវ​ទៅ​កាន់​មណ្ឌល​សុខ​ភាព ​ឬ​មន្ទីរ​ពេទ្យ​ភ្លាមៗ​ពេល​ដែល​ទារក​មាន​អាការៈ​ដូច​ខាង​ក្រោម៖ – ពិបាក​ដក​ដង្ហើម ឬ​ដក​ដង្ហើម​ញាប់ – ប្តូរ​ពណ៌​ស្បែក (ខៀវ ឬ​ប្រផេះ) – ក្តៅ​ខ្លួន​ខ្លាំង (ចាប់​ពី ៣៨អង្សារសេ ចំពោះ​ទារក​ក្រោម ​៦​ខែ)។ ៦- វិធី​ព្យាបាល គ្រូ​ពេទ្យ​នឹង​ពិនិត្យ​អាការៈ​កូន​យើង ចង្វាក់​ដង្ហើម សញ្ញា​ជីវិត និង​ស្តាប់​សំឡេងសួត។ គ្រូពេទ្យ​ ក៏​អាច​នឹង​សុំ​​ធ្វើ​តេស្ត​មួយ​ចំនួន​ ដូច​ជា […]


ជំងឺផ្លូវដង្ហើម

ម៉ាក់ប៉ា​ត្រូវ​ប្រយ័ត្ន! ជំងឺ​ផ្លូវ​ដង្ហើម​លើ​កុមារ​នៅ​តែ​ឈរ​លំដាប់​លើ​គេ

ក្នុង​ចំណោម​ជំងឺ​ឆ្លង និង​មិន​ឆ្លង ជំងឺ​ផ្លូវ​ដង្ហើម​លើ​កុមារ​នៅ​តែ​ឈរ​លើ​លំដាប់​ទី១ ក្នុង​នោះ​មាន​ដូចជា​រលាក​បំពង់ក រលាក​សួត រលាក​ច្រមុះ​ជា​ដើម។ នេះ​​បើ​​តាម​​តួលេខ​កុមារ​ឈឺ​ដែល​មក​សម្រាក និង​ព្យាបាល​នៅ​​មន្ទីរពេទ្យ​កុមារ​ជាតិ។​ នាយក​​​មន្ទីរពេទ្យ​​​កុមារ​​​ជាតិ លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ថា ជំងឺ​​ផ្លូវ​​ដង្ហើម​​នៅ​តែ​​ឈរ​​នៅ​​លំដាប់ទី១ ដោយសារ​​តែ​​ក្មេង​​មាន​​ប្រព័ន្ធ​​ភាព​​ស៊ាំ​​ខ្សោយ បន្ទាប់​​មក​​ទៀត​​មាន​​ជំងឺ​​ក្រពះ-ពោះវៀន​ ជំងឺ​​គ្រុនឈាម និង​​ជំងឺ​​ផ្សេងៗ​ទៀត។ លោក​ថា បច្ចុប្បន្ន​មាន​ក្មេង​ឈឺ​មក​សម្រាកព្យាបាល​​នៅ​មន្ទីរពេទ្យ​​កុមារ​ជាតិ​ចំនួន​​ប្រមាណ​​ជាង ៤០០ នាក់។ ១- មូលហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​ផ្លូវ​ដង្ហើម កុមារ​អាយុ​ក្រោម ២ ឆ្នាំ ងាយ​នឹង​មាន​ជំងឺ​រលាក​ផ្លូវ​ដង្ហើម។ ជំងឺ​នេះ​បណ្តាល​មក​ពី​ពពួក​វីរុស និង​បាក់តេរី​ឆ្លង​តាម​រយៈ​ផ្លូវ​ដង្ហើម និង​កត្តា​អាកាសធាតុ។ ក្មេងៗ​ដែល​ប្រឈម​កើត​ជំងឺ​នេះ​មាន ក្មេង​កើត​មិន​គ្រ​ប់ខែ មិន​គ្រប់​គីឡូ មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ឬ​ក្មេង​ដែល​ខ្វះ​អាហារូបត្ថម្ភ ពិសេស​ក្មេង​ដែល​ញ៉ាំ​ទឹក​គោ​ម្សៅ។ ២- រោគ​សញ្ញា​ជំងឺ​ផ្លូវ​ដង្ហើម ជំងឺ​ផ្លូវ​ដង្ហើម​មាន​ច្រើន​សណ្ឋាន និង​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដូច​គ្នា ឯ​មួយ​ចំនួន​ទៀត​ខុស​គ្នា។ រោគ​សញ្ញា​ទាំង​នោះ​មាន​ដូចជា៖ – ក្តៅខ្លួន – ហៀរសំបោរ – ឈឺបំពង់ក – ក្អក – ចង្អោរ ក្អួត – ឈឺពោះ – អស់កម្លាំង – ឈឺចុកចាប់សាច់ដុំ – ដង្ហក់ – ដកដង្ហើមញាប់។ អត្ថបទពាក់ព័ន្ធ៖ កំហុស​ឆ្គង ៣ យ៉ាង​ធ្វើ​ឲ្យ​កូន​ឈឺ​ញឹក តែ​ម៉ាក់ប៉ា​មិនសូវ​ចាប់​អារម្មណ៍ ៣- វិធី​បង្ការ​ជំងឺ​ផ្លូវ​ដង្ហើម ជំងឺ​ផ្លូវ​ដង្ហើម​ត្បិតតែ​មិន​ធ្ងន់ធ្ងរ តែ​បើ​ម៉ាក់ប៉ា​បណ្តែត​បណ្តោយ […]


ជំងឺផ្លូវដង្ហើម

វិធី​ដោះស្រាយ​​មាន​ប្រសិទ្ធភាព​បំផុត ពេល​​កូន​​តូច​តឹង​ច្រមុះ ហៀរ​សម្បោរ

រឿង​ថែ​ទាំ​កូន ច្បាស់​ជា​មិន​ងាយ​ស្រួល​ទេ ពិសេស​កូនតូច​ៗមិន​ទាន់​គ្រប់​ ៣ ​ឆ្នាំ ពេល​ឈឺ​ម្តង​ៗ។ អូនៗ​តូចៗឧស្សាហ៍​ឈឺ ដោយ​សារ​ប្រព័ន្ធ​ការ​ពារ​នៅ​ខ្សោយ ងាយ​ឆ្លង​ជំងឺ​ណាស់ ពិសេស​រឿង​ផ្តាសាយ តឹងច្រមុះ​នេះ​ឯង អ៊ី​ចឹងហើយ ប៉ាម៉ាក់​ត្រូវ​ដឹង​វិធី​ជួយ​អូនៗ​ពេល​តឹង​ច្រមុះ ព្រោះ​ថា​បើ​មិន​ព្យាបាល​ឲ្យ​បាន​លឿនទេ អាច​វិវត្ត​ទៅ​ជាធ្ងន់បាន។ ១- មូល​ហេតុ​ធ្វើ​ឲ្យ​តឹង​ច្រមុះ អាការៈ​តឹង​ច្រមុះ ​កើត​ឡើង​នៅ​ពេល​​សរសៃ​ឈាម និងសន្ទះ​ក្នុង​រន្ធ​ច្រមុះ​កូន​ពោរពេញ​ដោយ​សម្បោរ ​អាច​ធ្វើឲ្យអូនៗ​ពិបាក​គេង និងមាន​បញ្ហារលាក​ច្រមុះ ហើយ​ខ្លះក៏​អាច​មាន​បញ្ហា​ពិបាក​ញ៉ាំ​ ​ពេល​មាន​កក​ស្ទះ​សម្បោរ។ ២- ធ្វើ​ម៉េច​ដឹងថា​អូនៗ​តឹង​ច្រមុះ ដោយសារ​​ឆ្លង​បាក់តេរី ​ឬអត់? បើ​កូន​ហៀរ​សម្បោរ យើង​​គួរ​តែ​ពិនិត្យ​មើល​លក្ខណៈ​សម្បោរជាមុន ព្រោះ​បើ​ឆ្លង​មេរោគ​ សម្បោរនឹង​មាន​សភាព​ស​ថ្លា និង​រាវៗ នៅ​ពេល​ដំបូង បន្ទាប់​មក​នឹងប្រែ​​ទៅ​ជា​ស បៃតង ឬលឿង​ ពីរ​បី​ថ្ងៃ​មុននឹង​ត្រលប់​​ទៅ​ជា​ថ្លា​ម្តង​ទៀត។ ៣- មូលហេតុ​ស្ទះ​រន្ធ​ច្រមុះ ពេល​ខ្លះ ​ការ​ស្ទះ​រន្ធ​ច្រមុះអាច​បណ្តាល​មក​ពី​អាលែកហ្សី ឬ​ប្រហែល​ជា​មាន​សាច់​ហើម​នៅ​ខាង​ក្នុង​ច្រមុះអូនៗ។ ទាំង​នេះ​ទាមទារ​​ធ្វើ​ការ​ព្យាបាល​ដោយ​ថ្នាំ​ពេទ្យ ហើយក្រៅ​ពី​សម្បោរ ​​កុំ​ព្យាយាម​ខ្វេះ​អ្វី​ផ្សេង​ចេញ​ពី​ច្រមុះ​អូនៗ​ឲ្យ​សោះ។ អត្ថបទ​ពាក់ព័ន្ធ​៖ បើក្មេង​​ឈឺពោះ ប៉ាម៉ាក់​ត្រូវ​ធ្វើ​ម៉េច ទើបល្អ? ម៉ាក់​ៗ​ថ្មីថ្មោង ពេលឃើញកូនយំ​ខ្លាំង គួរ​លួង​តាម​វិធី​​នេះ ៤- វិធី​ព្យាបាលអា​ការៈ​តឹង​ច្រមុះលើ​កូន វិធី​តែ​មួយ​​មានសុវត្ថិភាព និង​​ប្រសិទ្ធ​ភាព​បំផុត ​ព្យាបាលអា​ការៈ​តឹង​ច្រមុះ​លើ​កូន​តូចៗ ​គឺ​ប្រើ​​ទឹក​សេរ៉ូម​ប្រៃ ឬទឹក​បន្តក់​ច្រមុះ។ បើ​យើង​​ជ្រើសរើស​យក​ទឹក​បន្តក់​ច្រមុះ​ សូម​បន្តក់​បួន​ប្រាំ​តំណក់​ម្ខាង​ ដើម្បីឲ្យ​​សម្បោរ​នៅ​ខាង​ក្នុងរលាយ ជួយ​ឲ្យ​​ធូរ​ច្រមុះ បន្ទាប់​មក សូម​ប្រញាប់​យក​ប្រដាប់​បូម​ច្រមុះ​ បឺត​យក​ទឹក​នោះ​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ