ជំងឺផ្លូវដង្ហើម

ជំងឺផ្លូវដង្ហើម​ - កូន​កាន់​តែ​ធំ កាន់​តែ​ចេះ ម៉ាក់ប៉ា​កាន់​តែ​ស្រលាញ់​ដក​ចិត្ត​មិន​បាន ជា​ការ​ពិត។ ប្រសិន​បើ​កូន​មាន ជំងឺផ្លូវដង្ហើម​ ​​គួរ​ឲ្យ​បារម្ភ អ្វី​ដែល​ជា​ដំណោះស្រាយ តើ​ប៉ាម៉ាក់ អាច​ជួយ​កូន​ផ្នែក​ណា​ខ្លះឲ្យ​ទាន់​ពេល?

ចំណេះដឹងទូទៅ

ជំងឺផ្លូវដង្ហើម

វីធីសាស្រ្តលាងច្រមុះកូនជាមួយសេរ៉ូមប្រៃត្រឹមត្រូវតាមបចេ្ចកទេស

ការលាងច្រមុះកូនជាមួយសេរ៉ូមប្រៃជាវិធីសាស្រ្តដ៏មានប្រសិ្ធទ្វភាពក្នុងការបន្ធូរអាការហៀរសំបោរ និងតឹងច្រមុះកូន ដោយសារផ្តាសាយ ផ្តាសាយធំ ឬអាលែកហ្ស៊ីជាមួយអាកាសធាតុជាដើម ដែលធ្វើឱ្យកូនពិបាកដកដង្ហើម ញុំា និងគេង ព្រោះកុមារតូចៗមិនទាន់ចេះញើស សម្បោរចេញដោយខ្លួនឯងទេ។ យើងគួរធ្វើម៉េចលាងច្រមុះកូនជាមួយសេរ៉ូមប្រៃឱ្យត្រឹមត្រូវតាមបចេ្ចកទេស? លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​ស្ទង់​មតិ និង​បទ​ពិសោធន៍​ផ្ទាល់​បាន​បង្ហាញ​ថា ការ​លាង​ច្រមុះ​គឺ​មាន​ប្រសិទ្ធភាព​ក្នុងការ​បន្ធូរ​អាការតឹង​ច្រមុះ​បាន​ល្អ​ជាង​ការ​ឆ្ពង់​។ ការលាងច្រមុះកូនជាមួយ​សេរ៉ូម​ប្រៃ​​គឺជាការបាញ់​​សេរ៉ូម​ប្រៃ​ពីរន្ធ​ច្រមុះ​ម្ខាងដើម្បីរំលាយ សម្បោរ ​ឬស្លេស្មដែលកកស្ទះនៅក្នុងរន្ធច្រមុះចេញ មកក្រៅតាម​រន្ធច្រមុះម្ខាង​ទៀត។ យើងអាចលាងច្រមុះកូនជាមួយសេរ៉ូមប្រៃដោយប្រើ​សឺរ៉ាំងនៅពេលកូនចេះអង្គុយ​ (អាចចាប់ពី៦ខែឡើង ដោយមានការជួយទប់)។ ម្យ៉ាងទៀត ចាប់ពី៦ខែឡើងកូនអាចចេះដកដង្ហើមតាមមាត់ហើយ បើសិនក្នុងករណីកូនមិនអាចដកដង្ហើមតាមច្រមុះបាន។ ១. សម្ភារសម្រាប់ប្រើក្នុងការលាងច្រមុះកូនដូចជាសេរ៉ូម​ប្រៃ សម្ភារចាំបាច់សម្រាប់ប្រើក្នុងការលាងច្រមុះកូនមានដូចជា សេរ៉ូម​ប្រៃ​ សឺរ៉ាំង និង​ក្បាល​បាញ់ ក្រដាសជូតមាត់ កាធុន​ ឬចានដែកសម្រាប់ត្រងសម្បោរ ឬ​ស្លេស្ម និងសេរ៉ូមប្រៃដែលធ្លាក់ ឬ ហៀរចេញពីច្រមុះ ឬមាត់កូន។ ២. លេខ​សឺរ៉ាំង និងបរិមាណសេរ៉ូមប្រៃដែលត្រូវប្រើក្នុងពេលលាងរន្ធប្រមុះកូនម្ខាង កូនកើតមិនគ្រប់ខែអាយុក្រោម២ឆ្នាំ៖ ម៉ាក់ប៉ាអាចប្រើ​សឺរ៉ាំង លេខ៣ និងសេរ៉ូមប្រៃ១មីល្លីលីត្រ កូនអាយុក្រោម២ឆ្នាំ៖ ម៉ាក់ប៉ាអាចប្រើ​សឺរ៉ាំងលេខ១០ និងសេរ៉ូមប្រៃចន្លោះពី១-៣មីល្លីលីត្រ កូនអាយុ២-៥ឆ្នាំ៖ ម៉ាក់ប៉ាអាចប្រើ​សឺរ៉ាំងលេខ១០ និងសេរ៉ូមប្រៃ ៣មីល្លីលីត្រ កូនអាយុចាប់ពី៥ឆ្នាំឡើង៖ ម៉ាក់ប៉ាអាច​សឺរ៉ាំងលេខ១០ […]

ស្វែងរក ជំងឺផ្លូវដង្ហើម

ជំងឺផ្លូវដង្ហើម

វីរុស RSV កំពុងផ្អើលខ្លាំងនៅថៃនោះ ខ្មែរក៏កើតមានដូចគ្នាដែរគ្រាន់តែមិនផ្ទុះ!

នៅ​ប្រទេស​ជិត​ខាង​កម្ពុជា​កំពុងតែ​​ផ្ទុះ​វីរុស RSV (Respiratory syncytial virus) ដែល​វា​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ក្មេង​តូច និង​មិនទាន់​មាន​វ៉ាក់សាំង​នៅ​ឡើយ​ទេ។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា RSV មិនមែន​ជា​វីរុស​ប្រភេទ​ថ្មី​ទេ វា​កើត​មាន​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ ហើយ​មិន​មែន​តែ​កូន​ក្មេង​អាយុ​ក្រោម​១ ឆ្នាំ​ឡើយ​ដែល​គ្រោះថ្នាក់ មនុស្ស​ចាស់​វ័យ​ចាប់ពី ៦៥ ឆ្នាំ​ឡើង​ក៏​មាន​ហានិភ័យ​ដូច​គ្នា។ លោក​ក៏​បាន​បន្ថែម​ទៀត​ថា រាល់ថ្ងៃ​ប្រទេស​កម្ពុជា​ក៏​មាន​ឆ្លងឆ្លង​វីរុស​នោះ​ដូចគ្នា គ្រាន់តែ​មិន​ផ្ទុះ​ខ្លាំង​តែ​ប៉ុណ្ណោះ ហើយ​ពេល​ខ្លះ​ទោះ​ជា​មាន​ហើយ​ក៏​មិន​អាច​ដឹង​ដែរ ទាល់តែ​ធ្វើ​តេស្ត PSR ទើប​អាច​រក​ឃើញ។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​បន្ថែម​ទៀត​ថា RSV គឺជា​វីរុស​ដែល​ឆ្លង​ច្រើន​បំផុត ហើយ​រោគសញ្ញា​វា​ស្រដៀង​គ្នា​ទៅ​នឹង​ជំងឺ​ផ្ដាសាយ។ វីរុស RSV ឆ្លង​តាម​រយៈ​ខ្យល់​ដង្ហើម ដំណក់​ទឹក​មាត់ និង​សម្បោរ។ ជា​ទូទៅ​សម្រាប់​អ្នក​មាន​ប្រព័ន្ធ​ការពារ​រឹងមាំ ពេល​ឆ្លង​ចូល​ទៅ​វា​នឹង​ជា​សះស្បើយ​ទៅ​វិញ​ក្នុង​រយៈពេល ១ ទៅ ២ សប្ដាហ៍ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ​វា​បង្ក​ទៅ​ជា​ជំងឺ​រលាក​សួត​ខ្លាំង រលាក​សាច់​សួត ជាពិសេស​កើត​ទៅ​លើ​ក្មេង​ក្រោម​អាយុ ១ ឆ្នាំ និង​មនុស្ស​ចាស់​ដែល​មាន​ប្រព័ន្ធ​ភាព​សាំ​ខ្សោយ។ លោក​បាន​បញ្ជាក់​រោគសញ្ញា​ថា ទូទៅ​អាច​ដូចគ្នា​ទៅ​នឹង​ជំងឺ​ផ្ដាសាយ​ធម្មតា គ្រុន​ក្ដៅ ក្អក​ហៀរសម្បោរ ឈឺ​បំពង់ក ប៉ុន្តែ​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ដូចជា ដក​ដង្ហើម​ខ្លី​ៗ ឮ​សូរ​សំឡេង​សួត​ខុស​ធម្មតា និង​ហត់នឿយ ញ៉ាំ​អាហារ​បាន​តិច។ ដូចនេះ​ត្រូវ​ការពារវីរុស RSV […]


ជំងឺផ្លូវដង្ហើម

ប្រហែសមិនបាន! អាកាសធាតុត្រជាក់បែបនេះ អាអូនងាយកើតជំងឺរលាកទងសួត២ប្រភេទ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ដោយ​សារ​តែ​ទារក និង​ក្មេង​តូចៗ​នៅ​វ័យ​កំពុង​លូតលាស់​ខ្លាំង ដូច​នេះ​សុខភាព​អា​អូន​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​មិន​សូវ​រឹង​មាំ ជា​ហេតុ​បណ្ដាល​ឲ្យ​កូន​ងាយ​ឈឺ​ជំងឺ​ច្រើន។ ជំងឺ​ដែល​កូន​ក្មេង​ភាគ​ច្រើន​កើត​នោះ គឺ​រលាក​បំពង់​ក ឬ​ជំងឺ​រលាក​ទង​សួត​ជា​ដើម តែ​ជំងឺ​រលាក​ទង​សួត​មាន​២​ប្រភេទ​ដែល​ធ្វើ​ទុក្ខ​ដល់​សុខភាព​កូន។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ពន្យល់​ឲ្យ​ដឹង​ថា ជំងឺ​រលាក​ទង​សួត ជា​ជំងឺ​ផ្លូវ​ដង្ហើម​ដែល​បង្ក​ឡើង​ដោយ​ការ​បង្ក​រោគ​នៅ​ក្នុង​សួត​ដោយ​ពពួក​វីរុស​តាម​រយៈ​បំពង់​ខ្យល់​តូចៗ​ក្នុង​សួត​ដែល​មាន​មេរោគ និង​ស្ទះ។ ជំងឺ​រលាក​ទង​សួត​នេះ ត្រូវ​បាន​ចែក​ចេញ​ជា ​២​ប្រភេទ​គឺ៖ រលាក​ទង​សួត​ស្រួច​ស្រាល់- ជំងឺ​រលាក​ទង​សួត​ស្រួច​ស្រាល ជា​ជំងឺ​ផ្លូវ​ដង្ហើម ជួប​ប្រទះ​ញឹកញាប់​បំផុត​នៅ​ផ្នែក​ខាង​ចុង​នៃ​ទង​សួត។ ជំងឺ​នេះ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ទៀត តាម​រយៈ​ខ្យល់​ដង្ហើម​បង្ក​ឡើង​ដោយ​វីរុស RSV ដែល​ប្រភេទ​វីរុស​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ។ រលាក​ទង​សួត​រ៉ាំ​រ៉ៃ- ជំងឺ​រលាក​ទង​សួត​រ៉ាំរ៉ៃ​ជា​ប្រភេទ​មួយ​នៃ​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ (COPD)​ដែល​ជា​អាការៈ​រលាក​ទង​សួត​នាំ​ឲ្យ​មាន​ស្លេស្ម​ច្រើន ក្អក​ញឹកញាប់ និង​ពិបាក​ដក​ដង្ហើម។ ជំងឺ​នេះ​រលាក​ទង​សួត​ប្រភេទ​នេះ​កើត​ឡើង​បណ្ដាល​មក​ពី​វីរុស ប្រហាក់​ប្រហែល​នឹង​វីរុស​ជំងឺ​គ្រុន​ក្ដៅ និង​ផ្ដាសាយ​ដែរ។ ពេល​ខ្លះ វា​ក៏​បង្ក​ឡើង​ដោយ​ការ​ជក់​បារី ធូលី ឬ​ខ្យល់​ពុល​ក្នុង​បរិយាកាស ជាដើម។ ត្បិត​តែ ជំងឺ​២​ខាង​លើ​ជា​ប្រភេទ​ជំងឺ​រលាក​ទង​សួត​ដូច​គ្នា តែ​រោគ​សញ្ញា​របស់​ជំងឺ​នីមួយៗ​មិន​ដូច​គ្នា​ទេ ដោយ​ការ​ក្អក ស្លេស្ម​ពណ៌​ស លឿង​ក្រាស់ ឬ​បៃតង អស់​កម្លាំង គ្រុន​ក្ដៅ-រងា ពិបាក​ដក​ដង្ហើម មិន​ស្រួល​ក្នុង​ទ្រូង (រោគ​សញ្ញា​រលាក​សួត​រ៉ាំរ៉ៃ) […]


ជំងឺផ្លូវដង្ហើម

កូនផ្តាសាយ ហៀរសម្បោរ តឹងច្រមុះ គួរធ្វើម៉េចល្អ?

ក្មេង​ងាយ​នឹង​កើត​ជំងឺ​ផ្តាសាយ ដែល ១ឆ្នាំៗ​អាច​កើត​ពី ៨ដង ឬ​លើស​ពី​នេះ។ បញ្ហា​ក្មេងឧស្សាហ៍ផ្តាសាយ​បណ្តាល​មក​ពី​ប្រព័ន្ធ​ការពារ​រាង​កាយ​ក្មេង​មិន​ទាន់​លូតលាស់ប្រឆាំងមេរោគ​ពេញ​លេញ ហើយ​វីរុស​ផ្តាសាយ​មាន​រាប់រយ​ប្រភេទឯណោះ។ ជា​ទូទៅ​ពេល​ក្មេង​ផ្តាសាយ តែង​មាន​អាការៈ​ហៀរ​សម្បោរ តឹង​ច្រមុះ ក្អក កណ្តាស់ មក​ជាមួយ ដែល​បញ្ហា​នេះ ធ្វើ​ឲ្យ​ក្មេង​ពិបាក​ក្នុង​ខ្លួន យំ​មួរម៉ៅ​ច្រើន។ ជំងឺ​ផ្តាសាយ​លើ​ក្មេង​មិនមែន ១ ឬ ​២ថ្ងៃ​ជា​នោះ​ទេ គឺ​អាច​ពី ៥ថ្ងៃ ទៅ ១អាទិត្យ​ឯណោះ បែប​នេះ​ហើយ​វិធីដែល​ម៉ាក់ប៉ា​និយម​ធ្វើ ដើម្បី​ឲ្យ​កាត់​បន្ថយ​អាការៈ​តឹង​ច្រមុះ ហៀរសម្បារ​នោះ គឺ​បន្តក់ ឬ​បាញ់​សេរ៉ូម​ប្រៃ​ចូល​ច្រមុះ​កូន។ ក្រៅ​ពី​តិចនិក​ដ៏​ពេញ​និយម​មួយ​នេះ ម៉ាក់​ប៉ា​អាច​ធ្វើ​អ្វី​ខ្លះ​បាន​ទៀត ដើម្បី​ឲ្យ​កូន​ឆាប់​ជា​ពី​ផ្តាសាយ ដក​ដង្ហើម​ស្រួល មិន​សូវ​តឹង​ច្រមុះ​ពេល​ដេក? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ណែនាំ​នូវ​គន្លឹះ​មួយ​ចំនួន​ខាង​ក្រោម​នេះ។ - ប្រើ​ឧបករណ៍​បឺត​សម្បោរ - ឆ្ពុង​ច្រមុះ​កូន​ជាមួយ​សេរ៉ូម​ប្រៃ ដោយ​ម៉ាក់ប៉ា​អាច​ទិញ​ឧបករណ៍​នេះ​មក​ឆ្ពុង​ខ្លួន​ឯង​នៅ​ផ្ទះ ឬ​ក៏​នាំ​កូន​ទៅ​ឲ្យ​ពេទ្យ​ឆ្ពុង​ក៏​បាន - ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន (ទឹក​ក្តៅ​ឧណ្ហៗ) តែ​កូន​អាយុ​ក្រោម ៦ខែ ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​ញឹក​ញាប់ - បើ​សិន​ជា​កូន​ជា​គ្រុន​ក្តៅ ឈឺចាប់ ឬ​មិន​ស្រណុក​ក្នុង​ខ្លួន ត្រូវ​ផ្តល់​ថ្នាំបញ្ចុះកម្តៅ ​(ប៉ារ៉ាសេតាម៉ុល) - ឲ្យ​កូន​ងូត​ទឹក​ក្តៅ​ឧណ្ហៗ។


ជំងឺផ្លូវដង្ហើម

កូនក្ដៅខ្លួន ហើយដង្ហក់ អាចជាសញ្ញាប្រាប់ថាអូនតូចកើតជំងឺផ្លូវដង្ហើមអស់នេះហើយ

គ្នា​យើង​ដឹង​ស្រាប់​ហើយ​ថា ក្មេង​ងាយ​ឈឺ​ណាស់ ជា​ពិសេស​នោះ​គឺ​ក្ដៅ​ខ្លួន ផ្ដាសាយ​ជាដើម។ អាការៈ​ក្ដៅ​ខ្លួន ជា​សញ្ញា​ទូទៅ​មួយ​ដែល​អា​អូន​តូចៗ ឧស្សាហ៍​កើត​មាន​ញឹក​ញាប់ ប៉ុន្តែ​បើ​សិន​ជា​ម៉ាក់​ប៉ា​សង្កេត​ឃើញ​ថា កូន​ក្ដៅ​ខ្លួន រួម​ផ្សំ​ជាមួយ​ការ​ដង្ហក់ ​ពិបាក​ដក​ដង្ហើម ពេទ្យ​ថា អា​អូន​អាច​កើត​ជំងឺ​ប្រភេទ​ផ្លូវ​ដង្ហើម​ហើយ។ "បើ​អា​អូន​ក្ដៅ​ខ្លួន បូក​ផ្សំ​ជាមួយ​នឹង​ការ​ដក​ដង្ហើម​ញាប់​ៗ អាច​ជា​សញ្ញា​បញ្ជាក់​ថា អា​អូន​កើត​ជំងឺ​ហឺត រលាក​សួត ឬ​ជំងឺ​រលាក​ទង​សួត។ "នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​រោគ​កុមារ។ ប៉ុន្តែ នៅ​ពេល​ដែល​ក្ដៅខ្លួន មិន​ថា​ក្មេង ឬ​ក៏​មនុស្ស​ចាស់​ទេ រាង​កាយ​របស់​យើង​នឹង​ធ្វើ​ការ​សម្រប​សម្រួល​ជាមួយ​កម្ដៅ​រាង​កាយ ដែល​វា​បណ្ដាល​ឲ្យ​ដង្ហើម​ក៏​ញាប់ និង​បេះ​ដូង​ក៏​លោតញាប់​ដូច​គ្នា។ ដូច​នេះ​ហើយ ក្នុង​ពេល​ដែល​ក្ដៅ​ខ្លួន គ្រូពេទ្យ​ត្រូវ​ពិនិត្យ​ជា​ចាំ​បាច់​ថា តើ​ដង្ហើម​ញាប់​ដោយ​សារ​ក្ដៅ​ខ្លួន​តែ​មួយ​មុខ ឬ​ក៏​មាន​ឈឺ​ជំងឺ​ផ្សេងៗ​ដែរ​ឬ​ក៏​អត់។ ឧទាហរណ៍. ក្ដៅ​ខ្លួន​ដោយ​សារ​រាក ក្ដៅ​ខ្លួន​ដោយ​សារ​ជំងឺ​រលាក​បំពង់​ក​ជាដើម។ កាល​ណា​បើ​កូន​ក្ដៅ​ខ្លួន យើង​ជា​ម៉ាក់​ប៉ា​ត្រូវ​រក​មួល​ហេតុ​ឲ្យ​បាន​ច្បាស់​ថា កូន​ក្ដៅ​ខ្លួន​ដោយ​សារ​អ្វី​ឲ្យ​ប្រាកដ ព្រោះ​ជួន​កាលការ​ក្ដៅ​ខ្លួន​មិន​មែន​បង្ក​ឡើង​ដោយ​មេរោគ​អី​ទេ។ ជួន​កាល​ការ​ក្ដៅ​ខ្លួន​របស់​អា​អូន​តូច​ៗ​មិន​មែន​ជា​សញ្ញា​នៃ​ការ​កើត​ជំងឺ​ទេ ព្រោះ​ពេល​ខ្លះ អា​អូន​អាច​ឡើង​កម្ដៅ​ខ្លួន​ដោយ​សារ​ការ​ស្លៀក​ពាក់​ឃ្លុំ ហប់​ពេក ឬ​មួយ​ឡើង​កម្ដៅ​ខ្លួន​បន្ទាប់​ពី​រត់​លេង ក្រោម​កម្ដៅ​ថ្ងៃ។ លោក​ស្រី​វេជ្ជបណ្ឌិត​រោគ​កុមារ​រូប​នេះ​បញ្ជក់​ថា បើ​យើង​មើល​ទៅ​ឃើញ​ថា អា​អូន​ក្ដៅ​ខ្លួន​ដោយ​សារ​ឈឺ​ជំងឺ​អ្វី​មួយ នោះ​សីតុណ្ហភាព​ខ្លួន​កូន​នឹង​ឡើង​ដល់​ ៣៨ អង្សារសេ ឬ​លើស​ហ្នឹង ព្រោះ​ជា​ទូទៅ សីតុណ្ហភាព​ក្នុង​ខ្លួន​យើង​គឺ ៣៧-៣៧.៥អង្សារសេ (សីតុណ្ហភាព​ធម្មតា) កាល​ណា​បើ​យើង​ក្ដៅ​ខ្លួន​គឺ​សីតុណ្ហភាព​នឹង​ឡើង​ចាប់​ពី​ […]


ជំងឺផ្លូវដង្ហើម

ម៉ាក់ប៉ាត្រូវដឹង​រឿង​ទាំងនេះ បើកូនមានជំងឺរលាកទងសួត (វីដេអូ)

ជំងឺ​រលាក​ទងសួត​ដែល​កើត​ឡើង​ចំពោះ​កូន​ក្មេង​តូច​ៗ គឺជា​ក្ដី​បារម្ភ​ខ្លាំង​ដោយសារ​ស្លេស្ម​នៅ​ពេញ​សួត​ ធ្វើឲ្យ​កូន​ពិបាក​ដកដង្ហើម។ អាការៈ​មាន​ដូចជា ក្អក ផ្ដាសាយ អាច​ជា​រោគសញ្ញា​សង្ស័យ​មាន​ជំងឺ​រលាក​ទង​សួត​ផង​ដែរ តែ​បើ​ក្អក ផ្ដាសាយ ហើយ​ហត់ ទើប​ជា​រោគសញ្ញា​ច្បាស់លាស់។ តើម៉ាក់ប៉ាត្រូវធ្វើដូចម្តេច បើសង្ស័យថាកូនតូចមានជំងឺ​រលាក​ទងសួត? អត្ថបទពាក់ព័ន្ធ៖ ខែក្តៅ អូនតូចៗ​ងាយ​នឹង​រលាក​ទង​សួត​ ម៉ាក់ប៉ា​ត្រូវ​ដឹងពី​រោគសញ្ញា​និង​វិធីការពារ តិចនិក​ងាយៗ បង្ការ​កូនតូច​មិនឲ្យកើត​ជំងឺ​ផ្តាសាយ របៀបបាញ់សេរ៉ូមប្រៃចូលច្រមុះ ពេលកូនផ្តាសាយ (វីដេអូ) ៤ ចំណុច​ងាយៗ បំបាត់អាការៈតឹងច្រមុះ ហៀរសម្បោរលើកូនតូច វ័យកូនចេះដើរ រពឹសខ្លាំង ធ្វើម៉េចកុំឲ្យងាយឆ្លងមេរោគ? តិចនិកងាយៗ បង្ការក្មេងៗពីជំងឺរលាកបំពង់ក (វីដេអូ)


ជំងឺផ្លូវដង្ហើម

របៀបបាញ់សេរ៉ូមប្រៃចូលច្រមុះ ពេលកូនផ្តាសាយ (វីដេអូ)

ក្មេង​តូចៗ​ឧស្សាហ៍​កើត​ជំងឺ​ផ្តាសាយ​ខ្លាំង​ណាស់ ជួនកាល ១ឆ្នាំ កើត ៤-៥ ដង​ឯណោះ ដែល​នេះ​កង្វល់​របស់​ម៉ាក់ប៉ា​គ្រប់​រូប។ ចំពោះ​រោគ​​សញ្ញា​​នៃ​​ជំងឺ​ដែល​ឆ្លង​តាម​រយៈផ្លូវ​ដង្ហើម​ ពិសេស​ជំងឺ​ផ្តាសាយ រួមមាន ហៀរសំបោរ ក្តៅខ្លួន ក្អក កណ្តាស់ ឈឺក្បាល ឈឺក និង​រាករូស​ជាដើម។ វីដេអូនេះនឹងបង្ហាញប៉ាម៉ាក់ពីរបៀបបាញ់សេរ៉ូមប្រៃចូលច្រមុះកូន បូមសំបោរ ដើម្បីបន្ធូរអាការៈហៀរសំបោរនិងតឹងច្រមុះរបស់កូនតូច។ អត្ថបទពាក់ព័ន្ធ៖  ផ្តាសាយ​តិច​តួច​មិន​បាច់​ប្រើ​ថ្នាំ​ទេ ញ៉ាំ​ភេសជ្ជៈ ៣ មុខ​នេះ​ជា​វិញ​ហើយ តឹងច្រមុះ ហៀរសំបោរ ហើយប្រឹងញើសបញ្ចេញខ្លាំងៗ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ តិចនិក​ងាយៗ បង្ការ​កូនតូច​មិនឲ្យកើត​ជំងឺ​ផ្តាសាយ ខែភ្លៀង ម៉ាក់ប៉ាគួរថែទាំសុខភាពអូនតូចឲ្យបានល្អ ចៀសពីជំងឺប៉ុន្មាននេះ ៤ ចំណុច​ងាយៗ បំបាត់អាការៈតឹងច្រមុះ ហៀរសម្បោរលើកូនតូច


ជំងឺផ្លូវដង្ហើម

ក្មេងមានជំងឺផ្លូវដង្ហើមប្រភេទនេះ បណ្តោយទុកយូរកើតជាជំងឺប្រឹសបេះដូង

ជំងឺ​ប្រឹស​បេះដូង សំដៅ​លើ​ស្ថាន​ភាព​បេះ​ដូង​​មិន​ដំ​ណើរ​ការ​ទៅ​តាម​តួនាទី។ ជា​ធម្មតា​ប្រឹស​បេះ​ដូង​មាន​ទាំងអស់ ៤ មាន​តួនាទី​ដឹក​នាំ​ឈាម​ហូរ​ឲ្យ​ត្រូវ​ទិស​ដៅ។ អំឡុង​ពេល​បេះ​ដូង​លោត​ម្ដង ប្រឹស​បេះដូង​ក៏​បិទ ​និង​បើក​ម្ដង​ដូច​គ្នា ប៉ុន្តែ​ពេល​តួ​នា​ទី​ប្រឹស​មិន​ដំណើរ​ការ អាច​រំខាន​ដល់​លំ​ហូរ​ឈាម បណ្តាល​ឲ្យ​ទាំង​ស្ទះ​សរសៃ​អាក់​ទែការ៉ូទីត និង​អាច​កើត​ជំងឺ​ផ្សេងៗ​ទៀត ​ដូចជា ជំ​ងឺ​លើស​សម្ពាធឈាម​ និង​ខ្សោយ​បេះដូង​ជា​ដើម។ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​វេជ្ជបណ្ឌិត សុខ ជួរ បានបញ្ជាក់ថា កូន​ក្មេង​បណ្តោយ​ឲ្យរលាក​បំពង់​ក​រ៉ាំរ៉ៃ ហើយ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ យូរៗ​​ទៅ​មេរោគ​ស្ត្រឹបតូកូស (Streptococcus) ដែល​ធ្វើ​ឲ្យ​រលាក​បំពង់ក វាយ​លុក​ទៅ​លើ​ប្រឹស​បេះដូង ធ្វើ​ឲ្យ​ប្រឹស​បេះដូង​ក្មេង​ឡើង​រឹង ក្រិន ហើយ​យូរៗ​ទៅ​អាច​ស្តែង​ចេញ​ជា​ជំងឺ​ត្បៀត​ប្រឹស​បេះដូង ដោយសារ​ប្រឹស​បេះដូង​ឡើង​រឹង បើក​អត់​បាន។ ​ “ចំហ​ប្រឹស​បេះដូង​នេះ​ជា​ជំងឺ​ជួប​ច្រើន​នៅ​កម្ពុជា ក្មេង​កើត​ជំងឺ​រលាក​បំពង់ក​រ៉ាំរ៉ៃ ព្យាបាល​មិន​បាន​ត្រឹម​ត្រូវ ថ្ងៃ​ក្រោយ​ក្មេង​អាច​កើត​ជំងឺ​ប្រើស​បេះដូង”។  លោក​វេជ្ជបណ្ឌិត សុខ ជួរ រៀបរាប់។ ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា​រូបនេះ​បាន​បន្ត​ថា កុមារ​ដែល​មាន​ជំងឺ​ប្រឹសបេះដូង មិន​អាច​លូត​លាស់​ដូច​កុមារ​ធម្មតា​នោះ​ទេ តែង​ឆាប់​ហត់ ឬ​ដង្ហក់ ពេល​ធ្វើ​សកម្មភាព​អ្វីមួយ មិន​ឡើង​ទម្ងន់ កម្ពស់​មិន​លូត​ជា​ដើម។ ម៉ាក់ប៉ា​ដែល​សង្កេត​ឃើញ​កូន​មាន​អាការៈ​ខាងលើ ត្រូវ​ឆាប់​នាំ​កូន​ទៅ​អេកូបេះដូង និង​ស្វែង​ការ​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា។ អត្ថបទពាក់ព័ន្ធ៖ ក្មេងកើតមកមានជំងឺបេះដូងពីកំណើត អាចព្យាបាលជាអត់? នេះជាប្រភេទជំងឺបេះដូងកើតញឹកញាប់ ទាំងលើកូនក្មេង និងមនុស្សចាស់ ៣ ចំណុច ស្រីៗពពោះត្រូវធ្វើ ដើម្បីបង្ការកុំឲ្យកូន​មានជំងឺបេះដូងពីកំណើត បើកូនកើតមកវៀចក មានផលប៉ះពាល់អីអត់? ក្នុង​ករណី​មាន​សំណួរ […]


ជំងឺផ្លូវដង្ហើម

ម៉េចបានកូនតូច ពេលដេកមានឮសំឡេងដកដង្ហើមខ្សឺតខ្សក? មានជំងឺអីអត់?

ក្មេង​អាយុ​ក្រោម ២ ឆ្នាំ​ជាច្រើន​មាន​សំឡេង​ដកដង្ហើមខ្សឺតខ្សក​ពេល​គេង ដែល​អាការៈ​ខ្លះកើត​ឡើង​បន្ទាប់ជាពី​ជំងឺ​រលាក​ទងសួត ហើយ​ខ្លះ​ទៀត​ឮ​កូន​ដក​ដង្ហើម​ឮ​បែប​នេះ​តាំងពី​កើត។ ចំពោះ​បញ្ហា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បាន​បកស្រាយ​ថា បើ​កូន​ទើប​កើត​អាច​មកពី​ឈ្លក់ទឹក​​ភ្លោះ ឬ​ទឹកភ្លោះ​​ធ្លាក់​ចេញមិន​អស់។ ដូចនេះ​ហើយ​បាន​ជាពេទ្យប្រាប់​យើង​ឲ្យ​ដាក់​​កូន​ទើប​កើត គេង​ផ្អៀង​ទៅ​ម្ខាង ដើម្បី​ឲ្យ​ទឹកភ្លោះ​ហូរ​ចេញ​មក​អស់​តាម​មាត់ ឬ​ច្រមុះ។ រយៈពេល ១ ខែ​យ៉ាង​យូរ វា​នឹង​អស់​ហើយ តែ​បើ​កូន​មាន​អាយុ ១ ឆ្នាំ​ហើយ​ ពេលគេង​នៅតែ​ឮ​សំឡេងទៀត ហើយ​បើ​ពិនិត្យ​ទៅ​មិន​មាន​រោគសញ្ញា​រលាក​ទងសួត​អ្វី​ទេ នោះ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ។ តែ​ការ​ឮ​សំឡេង​ខ្សឺតខ្សកនោះ អាច​មក​ពី​បំពង់​ទងសួត​កូន​ត្បៀត​តិចតួច តែ​នៅ​ពេល​ធំ​ឡើង​លែង​បញ្ចេញ​សំឡេង​ទៀត​ហើយ។ មួយ​វិញ​ទៀត ក្មេង​ខ្លះ​មាន​អាការៈ​តឹង​ច្រមុះ ឬ​គេង​នៅ​កន្លែង​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​ពេក ទើប​ធ្វើឲ្យ​កូន​មាន​សភាព​បែប​នេះ។ ចំណែក​បញ្ហា​កូន​គេង​ស្រមុក ក៏​អាច​ធ្វើឲ្យ​ម៉ាក់ប៉ា​គិត​ថា មកពី​បញ្ហា​សួត​ដែរ ព្រោះ​យល់​ថា​កូន​នៅ​តូច​មិន​អាច​ចេះ​ស្រមុក​ដូច​មនុស្ស​ធំ​ឡើយ។ ដូចនេះ​ប្រសិនបើ​​រក​មិន​ឃើញ​ភាព​ខុស​ប្រក្រតី​នៃ​ផ្លូវ​ដង្ហើម​ទេ មិន​ចាំបាច់​ព្រួយ​បារម្ភ​ឡើយ ព្រោះ​ពេល​កូន៣-៥ ឆ្នាំ​ទៅ នឹង​លែង​ឮ​សូរ​ដង្ហើម​ពេល​ដេក​ទៀត​ឡើយ។ អត្ថបទពាក់ព័ន្ធ៖ ក្មេងជាប់គល់អណ្ដាត បើមិនបានកាត់ រងផលប៉ះពាល់ទាំងនេះ ម៉ាក់ប៉ាត្រូវដឹង​រឿង​ទាំងនេះ បើកូនមានជំងឺរលាកទងសួត ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


ជំងឺផ្លូវដង្ហើម

ប្រយ័ត្នប្រយែង កូនក្មេងកើតជំងឺផ្លូវដង្ហើមប្រភេទនេះធ្ងន់ធ្ងរហើយ

ជំងឺ​ផ្លូវ​ដង្ហើម​ដែល​ក្មេង​ជួប​ប្រទះ​ញឹក​ញាប់​ជាង​គេ មាន ជំងឺ​ផ្ដាសាយ រលាក​បំពង់ក រលាក​កូន​ទង​សួត រលាក​ទង​សួត និង​ជំងឺ​រលាក​សាច់​សួត។ ក្នុង​ចំណោម​ជំងឺ​ផ្លូវ​ដង្ហើម​ទាំង​នោះ ជំងឺ​រលាក​សាច់​សួត​ធ្ងន់ធ្ងរ​ជាង​គេ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ។ ១- មូលហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​រលាក​សាច់​សួត ក្មេង​ដែល​មាន​ជំងឺ​រលាក​សាច់​សួត​បណ្ដាល​មក​ពី​ពពួក​បាក់តេរី និង​វីរុស ដែល​វា​ធ្វើ​ឲ្យ​រលាក​សាច់​សួត ធ្វើ​ឲ្យ​សួត​ឡើង​ហើម​ មាន​ស្លេស្ម ធ្វើ​ឲ្យ​បំពង់​ខ្យល់​ឆ្លង​កាត់ កាន់​តែ​រួម​តូច​ជាង​ធម្មតា ពិបាក​​ដក​ដង្ហើម។ ២- រោគ​សញ្ញា​ជំងឺ​រលាក​សាច់​សួត – ក្មេង​ក្តៅ​ខ្លួន​ខ្លាំង​លើសពី ៣៨ អង្សារសេ – ក្អក – ហត់ ដង្ហក់ – ពិបាក​ដក​ដង្ហើម – ទ្រូង​ផឺតផត – សន្លឹម​ខ្លាំង – សំឡេង​សួត​ខុស​ប្រក្រតី លាន់​ឮ​ពី​ទ្រូង។ អត្ថបទពាក់ព័ន្ធ៖  ម៉ាក់ប៉ា​ត្រូវ​ប្រយ័ត្ន! ជំងឺ​ផ្លូវ​ដង្ហើម​លើ​កុមារ​នៅ​តែ​ឈរ​លំដាប់​លើ​គេ កំហុស​ឆ្គង ៣ យ៉ាង​ធ្វើ​ឲ្យ​កូន​ឈឺ​ញឹក តែ​ម៉ាក់ប៉ា​មិនសូវ​ចាប់​អារម្មណ៍ ៣- វិធី​ព្យាបាល​ជំងឺ​រលាក​សាច់សួត ថ្វី​ត្បិត​ជំងឺ​រលាក​សាច់​សួរ​ធ្ងន់ធ្ងរ អាច​ធ្វើ​ឲ្យ​ទារក​ស្លាប់​បាន តែ​លោក​វេជ្ជបណ្ឌិត​ថា បើ បើ​ម៉ាក់​ប៉ា​យក​កូន​មក​ពេទ្យ​ទាន់​ពេល​វេលា​ជាមួយ​គ្រូពេទ្យ​ជំនាញ មាន​សម្ភារៈ​គ្រប់​គ្រាន់​សម្រាប់​ជំនួយ​ដង្ហើម​ក្មេង នោះ​អត្រា​​គ្រោះ​ថ្នាក់​កាន់​តែ​តិច។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ