home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ក្មេងរលាកភ្លើង ឬទឹកក្តៅ ត្រូវស្រោច ឬត្រាំទឹកត្រជាក់ តែចៀសវាងធ្វើរឿងទាំងនេះ

ក្មេងរលាកភ្លើង ឬទឹកក្តៅ ត្រូវស្រោច ឬត្រាំទឹកត្រជាក់ តែចៀសវាងធ្វើរឿងទាំងនេះ

រលាក​ជា​របួស​ស្បែក ដែល​បណ្តាល​ពី​ការ​ប៉ះ​វត្ថុ​ក្តៅ​ផ្សេងៗ មាន​ភ្លើង ទឹកក្តៅ សម្ល បបរ ជាដើម។ ការ​រលាក​តិចតួច​អាច​ត្រឹម​ចេញ​សញ្ញា​ក្រហម​លើ​ស្បែក អាច​ពងទឹក​លើ​ស្បែក​ខាង​ក្រៅ និង​អាច​រលាក​សាច់ដុំ ដល់​ឆ្អឹង ក្នុង​ករណី​ធ្ងន់ធ្ងរ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ហេង សុទ្ធី អនុ​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ជា​ភ្នំពេញ។

ចំពោះ​កុមារ​វិញ ករណី​រលាក​ទឹក​ក្តៅ រលាក​សម្ល រលាក​បបរ ជួប​ប្រទះ​ញឹកញាប់​ជាង​គេ។ ការ​រលាក​ទាំង​ប៉ុន្មាន​នេះ អាច​គ្រោះថ្នាក់​តិច ឬ​ច្រើន ទៅ​តាម​ទំហំ​នៃ​ការ​រលាក ដូច្នេះ​វិធី​សង្គ្រោះ​បឋមទី១ ត្រូវ​យក​វត្ថុ​ដែល​បង្ក​ចេញ​ឲ្យ​លឿន​បំផុត។ “ឧទាហរណ៍​ថា ទឹក​ក្តៅ​ស្រោច​លើ​កុមារ ត្រូវ​ឆក់​ទាញ​ចេញ រលាក​ភ្លើង​ត្រូវ​យក​ភ្លើង​ចេញ ឧទាហរណ៍​​ជន​រងគ្រោះ​ឆាប​សាំង យើង​ត្រូវ​រក​វិធី​ពន្លត់​ឲ្យ​លឿន​បំផុត”។ លោកវេជ្ជបណ្ឌិតរៀបរាប់។

វិធី​សំខាន់​​ទី២ ឪពុក​ម្តាយ ឬ​អ្នក​ជិតខាង​ត្រូវ​ធ្វើ​ម៉េច​ឲ្យ​កន្លែង​រលាក​មាន​ភាព​ត្រជាក់ ដែល​របស់​ត្រជាក់​ល្អ​បំផុត​ជាង​គេ គឺ​ទឹក​ស្អាត អាច​ជា​ទឹក​រ៉ូប៊ីណេ ទឹក​ពាង ទឹក​សុទ្ធ​ជាដើម ដោយ​អាច​ស្រោច​ពី​លើ​កន្លែង​រលាក ឬ​យក​ចាន​ដែក​មក​ដាក់​ទឹក​ត្រាំ ឬ​បាញ់​ទឹក​រ៉ូប៊ីណេ​ពី​លើ​រយៈពេល​យ៉ាង​តិច២០នាទី ដើម្បី​ឲ្យ​កម្តៅ​ថយ​ចុះ កុំ​ឲ្យ​រលាក​​ចូល​ជ្រៅ​ចូល​​ទៅ​សាច់​បន្ថែម​​ទៀត។

រលាកភ្លើង ទឹកក្តៅ
វេជ្ជបណ្ឌិត ហេង សុទ្ធី អនុ​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ជា​ ភ្នំពេញ

ក្រោយ​ពី​ត្រាំ​ទឹក​រួច ត្រូវ​បាញ់​ស្ព្រៃយ៍ រួច​យក​កំណាត់ ឬ​ស្បៃ​ស្អាត មក​រុំ​ពី​លើ​មុខ​របួស​​កុំ​ឲ្យ​ឆ្លង​រោគ បើ​រលាក​ធ្ងន់ធ្ងរ​ត្រូវ​នាំ​ទៅ​ពេទ្យ​បន្ទាន់។ តែ​ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​នូវ​ប្រការ​ចៀស​វាង​មួយ​ចំនួន​ខាងក្រោម​នេះ។

– កុំជោះ​បំបែក​ពង​ទឹក ឬ​បក​ស្បែក​រលាក
– កុំ​ព្យាយាម​យក​បំណែក​សម្លៀក​បំពាក់​ដែល​ស្អិត​ចាប់​នឹង​កន្លែងរលាក
– កុំ​លាប​ក្រែម ឡេ ក្រមួន ដែល​នាំ​ឲ្យ​ឆ្លងរោគ
– កុំ​លាប​ថ្នាំ​ដុស​ធ្មេញ​លើ​មុខរបួស
– កុំ​យក​ទឹកត្រី​មក​ចាក់​លើ​កន្លែង​រលាក។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ដេត ធន្នី នៅ 22/06/2020
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
x