ក្នុងអាកាសធាតុត្រជាក់បែបនេះ គ្នាយើងដែលមានកូនតូចច្បាស់ជាកំពុងគិតច្រើនរឿងកូនឈឺផ្ដាសាយ តឹងច្រមុះហើយ។ ទន្ទឹមនឹងជំងឺផ្ដាសាយ កូនតូចៗក៏ងាយប្រឈមនឹងការកើតជំងឺសើស្បែកដូចជា ជំងឺត្រអកជាដើម ដែលអាចធ្វើទុក្ខអាអូន ផ្ដល់ភាពឈឺចាប់ដល់កូន។
ជំងឺត្រអក ជាជំងឺសើស្បែកម្យ៉ាង ឧស្សាហ៍កើតលើទារក ប៉ុន្តែក៏អាចកើតមានលើមនុស្សពេញវ័យដូចគ្នា ហើយវាបង្កឲ្យស្បែកស្ងួត និងរមាស់ បញ្ហានេះឧស្សាហ៍កើតមានបំផុតលើក្មេងតូចៗ ដោយសារប្រព័ន្ធការពារខ្លួន មានប្រតិកម្មខ្លាំងពេកជាមួយសារធាតុណាមួយដែលបង្កឲ្យមានបញ្ហាអាលែកហ្ស៊ី។ ទោះជាជំងឺត្រអកត្រឹមតែជាជំងឺសើស្បែក ក៏ប៉ុន្តែវាក៏អាចផ្ដល់ផលពិបាកមួយចំនួនដល់អ្នកកើតបានដែរដូចជា បង្កជាជំងឺហឺត ឬអាលែកហ្ស៊ីច្រមុះ ឡើងរមាស់រ៉ាំរ៉ៃ ឬឆ្លងមេរោគលើស្បែក។
‘ ខែធ្លាក់ខ្យល់ត្រជាក់ គឺជាពេលដែលក្មេងៗមានស្បែក (ជំងឺត្រអក)ធ្វើទុក្ខ។ “ នេះបើតាមការឲ្យដឹងពីលោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ។
តិចនិកការពារកូនពីជំងឺត្រអក
[embed-health-tool-vaccination-tool]