home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ពេលកូនឈឺ ថ្នាំគ្រាប់ និងថ្នាំប្រភេទទឹកសេរ៉ូមមួយណាល្អជាង?

ពេលកូនឈឺ ថ្នាំគ្រាប់ និងថ្នាំប្រភេទទឹកសេរ៉ូមមួយណាល្អជាង?

នៅ​ពេល​ម៉ាក់​ប៉ានាំកូនទៅពេទ្យ គ្រូពេទ្យអាចចេញ​វេជ្ជបញ្ជា​ជា​ថ្នាំ​គ្រាប់​ ឬ​​ថ្នាំ​ប្រភេទ​​ជា​ទឹក​សេរ៉ូម​​ទៅ​តាម​វ័យ​របស់​កូន​។ ចុះ​រវាង​ថ្នាំ​ទាំង ២​ប្រភេទ​នេះ​មួយ​ណា​ប្រើ​ល្អ​ជាង ពេល​កូន​ឈឺ​ម្ដងៗ?

ដឹងកាលវិភាគចាក់ថ្នាំបង្ការកូន ចុចត្រង់នេះ

ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញា​ប័ត្រ​ពី​ប្រទេស​បារាំង​បាន​ពន្យល់​​ថា រវាង​ប្រភេទ​ថ្នាំ​ទាំង​២​នេះ មិន​មាន​មួយ​ណា​ល្អ​ជាង​មួយ​ណា​ទេ ព្រោះ​ពាក្យ​ថា​ថ្នាំ​គឺ​សុទ្ធ​តែ​ជា​អាវុធ​មុខ ២ ទាំង​អស់។ អ្វី​ដែល​សំខាន់​នោះ គឺ​ពេល​ក្មេង​ឈឺ យើង​ប្រើ​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​ថ្នាំ​ និង​តាម​វេជ្ជបញ្ជា នោះ​នឹង​មិន​មាន​​បញ្ហា​អ្វីកើត​ឡើង​ទេ។

លោក​ស្រី​បន្ត​ថា បញ្ហា​មិន​ស្ថិត​នៅ​លើ​ថ្នាំ​គ្រាប់​ទេ តែ​ស្ថិត​លើ​កម្រិត​ប្រើ​លើស​តម្រូវ​ការ​រាងកាយ​ក្មេង ហើយ​ប្រភេទ​ថ្នាំ​គ្រាប់​ពិបាក​បែង​ចែក​កម្រិត​ប្រើ​សម្រាប់​ក្មេង​តូច​ណាស់​ដោយសារ​​មាន​បរិមាណ​ថ្នាំ​ខ្ពស់ ខុស​ពី​សេរ៉ូម​ដែល​មាន​កម្រិត​ថ្នាំ​ទាប ងាយ​ស្រួល​បែង​ចែក​ទៅ​តាម​គីឡូ​របស់​ក្មេង។

ឧទាហរណ៍​ថា ប៉ារ៉ាសេតាម៉ុល ១គ្រាប់ ៥០០មិល្លីក្រាម តែ​ក្មេង​ទម្ងន់ ៨គីឡូ​ត្រូវ​ប្រើ​ថ្នាំ​តែ ១២០មិល្លីក្រាម​ប៉ុណ្ណោះ។ ដូច​នេះ ក្មេង​នោះ​អាច​ប្រើ​ថ្នាំ​ប៉ារ៉ា​គ្រាប់ ៥០០មីលីក្រាម​បាន​ដោយ​យក​ទៅ​ចែក​ជា ៤​ភាគ​ហើយ​យក ១ភាគ​មក​លេប។ ចំពោះ​ថ្នាំ​ប៉ារ៉ា​គេ​ប្រើ​រាល់ ៥-៦​ម៉ោង​ម្ដង (មិន​ឲ្យ​លើស​៥ដង/ថ្ងៃ)។

និយាយ​ទៅ ថ្នាំ​ប្រភេទ​ណា​ក៏​ដោយ សុទ្ធ​តែ​អាច​ព្យាបាល​ជំងឺ​យើង ហើយ​ក៏​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​យើង​ដែរ ប្រសិន​បើ​​ប្រើ​ប្រាស់​ដោយ​គ្មាន​វេជ្ជបញ្ជា ឬ​ខុស​ការ​ណែនាំ​របស់​អ្នក​ជំនាញ។

កូន​ឈឺ​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 3 សប្ដាហ៍​កន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត