ក្មេងៗខ្លាចម្ជុល ត្រូវនឹងការចាក់វ៉ាក់សាំងធ្វើឲ្យឈឺចុកចាប់ជាងការចាក់ថ្នាំធម្មតាទៀតនោះ អូនតូចស្រែកយំ ចាប់មិនឈ្នះនោះទេពេលចាក់វ៉ាក់សាំងម្តងៗ។ មានវិធីសាស្ត្រមួយចំនួន អាចជួយសម្រួលដល់ដំណើការចាក់វ៉ាក់សាំង ថែមទាំងអាចបន្លប់ និងបន្ថយការឈឺចាប់បាន ដែលវិធីនេះណែនាំដោយអង្គការសុខភាពពិភពលោក។
១- បី ឬឱបកូនតូចដាក់លើភ្លៅ
បី ឬឱបកូនតូចដាក់លើភ្លៅ ដោយយកមុខមកផ្អិបនៅលើដើមទ្រូង តិចនិកមួយនេះផ្តល់ភាពកក់ក្តៅដល់កូនតូច កូនមិនសូវរើ និងជួយឲ្យពេទ្យចាក់ថ្នាំបានស្រួលជាងការដាក់ឲ្យកូនគេង។
![ចាក់វ៉ាក់សាំង](https://cdn.hellokrupet.com/wp-content/uploads/2019/04/ចាក់វ៉ាក់សាំង៥.jpg)
២-បំបៅដោះកូនពេលចាក់វ៉ាក់សាំង
បើកូនតូចនៅបៅដោះនៅឡើយ ម៉ាក់ៗអាចបំបៅដោះកូនអំឡុង ឬមុនពេលចាក់វ៉ាក់សាំង នោះអាចបន្លប់កូនពីការឈឺចាប់បានមួយកម្រិត។
៣-ច្រៀង ឬឲ្យកូនតូចកាន់តុក្កតាបន្លប់
ពេលទៅចាក់វ៉ាក់សាំង ម៉ាក់ៗមិនត្រូវភ្លេចយករបស់សំណព្វចិត្តកូន ដូចជាតុក្កតា កន្សែង សៀវភៅរូបភាពទៅជាមួយដើម្បីលួងកូននោះទេ ឬក៏ម៉ាក់ៗច្រៀងបទដែលកូនចូលចិត្ត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕