អត្ថបទពាក់ព័ន្ធ៖
- ចង់ដឹងជំងឺអូទីស្សឹមព្យាបាលជា ឬមិនជា អត្ថបទនេះអាចពន្យល់បាន
- ទាំងនេះជាវិធីតាមដានក្មេងមានជំងឺអូទីស្សឹម ឬអត់?
៣- ទំនាក់ទំនងរវាងអូទីស្សឹម និងកម្រិត HDL
យោងតាមការសិក្សារបស់លោកបណ្ឌិត Yasmin Neggers សាស្រ្តាចារ្យផ្នែកអាហារូបត្ថម្ភ និងបដិសណ្ឋារកិច្ច នៃសាកលវិទ្យាល័យវិទ្យាសាស្ត្របរិស្ថាន Alabama នៅអាមេរិក និងបណ្ឌិត Eun-Kyung Kim មកពីសកលវិទ្យាល័យជាតិកូរ៉េខាងត្បូង Kangnung-Wonju បានលើកឡើងថា ក្មេងៗមានវិបត្តិអូទីស្សឹម នឹងមានកម្រិតខ្លាញ់ល្អ HDLទាប ។ ការអះអាងរបស់សាស្ត្រាចារ្យទាំងពីរ ផ្អែកចេញពីការសិក្សាលើក្មេងៗ ២ក្រុម មួយក្រុមមានសុខភាពល្អ និងមួយក្រុមទៀតមានវិបត្តិអូទីស្សឹម។ ក្មេងទាំងពីរក្រុម គឺទទួលបានរបបអាហារដូចគ្នា តែគេបែរជារកឃើញថា ក្មេងមានវិបត្តិអូទីស្សឹម គឺមានកម្រិតអាស៊ីតខ្លាញ់អូមេហ្គា ៣ អូមេហ្គា ៦ និងខ្លាញ់ល្អ HDL ទាបជាងក្មេងធម្មតា។ ការសិក្សាបានសន្និដ្ឋានថា វាអាចជាប្រភេទជំងឺមេតាប៉ូលីស ចំពោះក្មេងដែលមានវិបត្តិអូទីស្សឹម។
តាមរយៈការសិក្សានេះ ត្រូវបានគេប៉ាន់ប្រមាណថា ក្មេងមានវិបត្តិអូទីស្សឹម នឹងមានកត្តាប្រឈមខ្ពស់កើតជំងឺសរសៃឈាមបេះដូង ឯបញ្ហាសុខភាពដទៃទៀត គឺកំពុងតែស្ថិតនៅក្នុងសិក្សានៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងកម្រិតខ្លាញ់ល្អ HDL លើក្មេងៗមានវិបត្តិអូទីស្សឹម ក៏មិនអាចបន្ថយរោគសញ្ញាអូទីស្សឹមបាននោះដែរ។ ហើយការសិក្សា ក៏មិនទាន់អាចសន្និដ្ឋានទាំងស្រុង ពីទំនាក់ទំនងរវាងអូទីស្សឹម ធ្វើឲ្យខ្លាញ់ល្អ HDL ចុះទាប ឬវិបត្តិល្អខ្លាញ់ HDL ទាប ជាមូលហេតុបណ្តាលឲ្យក្មេងកើតអូទីស្សឹមនោះដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕