២- វិធីបញ្ឈប់ទម្លាប់ស្រែកដាក់កូន
ជំហានដំបូង ដើម្បីបញ្ឈប់ទម្លាប់ស្រែក គំហក ត្រូវដឹងថា កត្តាអ្វីបណ្តាលឲ្យយើងមិនសប្បាយចិត្ត មានកំហឹង។ អាចបណ្តាលមកពីកូនយើងមិនធ្វើតាម មិនយកចិត្តទុកដាក់ ឬមិនអើពើចំពោះយើង។ ពេលខ្លះ ការស្រែកគំហក ជាវិធីសាស្ត្រមួយ ដើម្បីបន្ថយសម្ពាធពីការរយៈពេលយូរពេញមួយថ្ងៃ ឬបន្ទាប់ពីបានឈ្លោះគ្នាខ្លាំង ជាមួយនរណាម្នាក់ ឬប្តីប្រពន្ធយើង។ នៅពេលប៉ាម៉ាក់ បានដឹងពីមូលហេតុ និងពេលវេលាកើតកំហឹងនោះ ប៉ាម៉ាក់ អាចនឹងដោះស្រាយនូវទម្លាប់ស្រែកបានល្អប្រសើរជាងមុន។
ត្រូវដើរចេញឲ្យឆ្ងាយពីកូន នៅពេលយើងមានរម្មណ៍ខឹង ចង់ស្រែកដាក់កូន។ ពេលខ្លះ នៅស្ងៀមអាចជួយប៉ាម៉ាក់ឲ្យមានអារម្មណ៍ស្ងប់ និងគ្រប់គ្រងកំហឹងបានល្អជាងមុន។ ត្រូវគិតពីអ្វីកូនយើងអាចរៀនពីយើង ហើយការស្រែក អាចធ្វើឲ្យយើងដាក់ទណ្ឌកម្មអ្វីមួយមកលើកូន អាស្រ័យលើអារម្មណ៍កំពុងខឹង មិនមែនផ្អែកលើអ្វីកូនធ្វើខុសនោះទេ។ ទាំងនេះហើយ មិនអាចជួយកូនយើងរៀនចេះអ្វីត្រឹមត្រូវនោះទេ។
បន្ទាប់ពីប៉ាម៉ាក់បានសម្រួលអារម្មណ៍ហើយ គួរតែនិយាយជាមួយពួកគេយឺតៗ ហើយពន្យល់ពួកគេ អ្វីត្រូវ និងអ្វីមិនគួរធ្វើ។ ប៉ាម៉ាក់អាចមានភាពជាក់លាក់ ដោយនិយាយនូវអ្វីយើងចង់កូនធ្វើក៏បានដែរ។ បើកូនយើងមានអាយុច្រើន ហើយអាចដឹងពីអ្វីយើងចង់និយាយ គួរតែលើកទឹកចិត្តពួកគេ រកដំណោះស្រាយល្អៗ ដើម្បីដោះស្រាយបញ្ហាដោយខ្លួនឯង។