home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ឃើញសញ្ញាទាំងនេះ អាចថាអូនៗកំពុង​មានបញ្ហាប្រព័ន្ធរំលាយអាហារហើយ

ឃើញសញ្ញាទាំងនេះ អាចថាអូនៗកំពុង​មានបញ្ហាប្រព័ន្ធរំលាយអាហារហើយ

ការ​ញ៉ាំ និង​ការរំលាយ​អាហារ គឺដើរតួសំខាន់ក្នុងការលូតលាស់​របស់​ក្មេងៗ​។ ក្មេងៗ​ជាច្រើន​អាច​ញ៉ាំ​អាហារ​ និង​ទទួល​យក​សារធាតុ​ចិញ្ចឹម​ពី​ក្នុង​អាហារ​បាន​ធម្មតា​ ដោយ​មិន​មាន​បញ្ហា​ក្នុង​ការរំលាយ​អាហារ​នោះទេ​។ ប៉ុន្តែ​មាន​ពេល​ខ្លះ​មុខ​ងារ​នេះ ធ្វើការ​មិន​បាន​ត្រឹម​ត្រូវល្អ ដែលអាចកើតឡើង​ក្នុង​មួយរយៈពេលខ្លី ឬពេលខ្លះអាចធ្ងន់ធ្ងរក៏មាន។ ក្នុង​នាម​ជាប៉ា​ម៉ាក់​ យើង​ត្រូវ​ស្វែង​យល់អំពីរោគសញ្ញាផ្សេងៗ ដែលកើតលើប្រព័ន្ធ​រំលាយអាហាររបស់កូនៗ ថាតើវាជាបញ្ហាធម្មតា ឬបញ្ហាធ្ងន់ធ្ងរ។

ក្មេង​អាចកើត​បញ្ហា​ទាក់ទង​ជាមួយប្រព័ន្ធរំលាយអាហារ​មានដូចជា៖

ក្អួត

ក្មេងក្អូត ច្រើនតែបណ្ដាលមកពី​ការចម្លងរោគនៅក្នុងពោះវៀន តែ​ភាគ​ច្រើនគឺដោយសារតែពពួក​វីរុស​ក្នុងពោះ​វៀន​មាន​ច្រើនពេក​។ រោគ​សញ្ញា​ដំបូង​នៃជំងឺមួយ​នេះ គឺក្អួត ហើយយើង​នឹង​អាចសង្កេតឃើញ​មាន​រោគសញ្ញា​មួយ​ចំនួន​ផ្សេង​ទៀត​ មាន​ដូច​ជា​ក្ដៅ​ខ្លួន ឬរាករូស​កើត​ឡើង​ជា​មួយគ្នាដែរ​។ ជាធម្មតា​​បញ្ហា​នេះ​អាចមានរយៈពេលពីរ​ទៅ​បីថ្ងៃ តែពោះ​របស់​ក្មេង​នៅ​តែបន្តហើម​ពីរ​ទៅបី​ថ្ងៃ​ក្រោយ​ទៀត​។

ប៉ុន្តែបើខោទឹកនោមមិនសូវសើមខ្លាំងដូចរាល់ដង ឬទឹកមាត់របស់ក្មេងមិនសូវមាន បានន័យថាកូន​បាត់​បង់​ជាតិ​ទឹក​ហើយ​។ សម្រាប់​បញ្ហា​នេះប៉ាម៉ាក់​ត្រូវឲ្យ​ទឹកសូលុយស្យុង ដែលមានផ្ទុក​អេឡិចត្រូលីត​ មានដូចជា Pedialyte Rehydralyte រៀងរាល់ ១៥នាទីម្ដង​ក្នុង​ករណី​កូន​មិន​ព្រម​បៅដោះ​។

អត្ថបទពាក់ព័ន្ធ៖

មាន​ករណីកម្រខ្លះ ក្មេងក្អូតអាចបណ្ដាល​មក​ពីភាព​មិន​ប្រក្រតីរបស់ផ្លូវ​រំលាយ​អាហារ​។ ពេលខ្លះសាច់ដុំនៅ​ផ្នែក​ខាងចុង​នៃក្រពះ ឡើង​ទៅ​ជារឹង ធ្វើឲ្យទឹកដោះ​មិន​អាច​ហូរ​កាត់​បាន​។ ករណីនេះគេហៅថា pyloric stenosis វាច្រើន​កើត​ឡើង​លើ​ក្មេង​មាន​អាយុចន្លោះពី ៣ ទៅ ៥សប្ដាហ៍។ មូលហេតុរបស់វាមិនទាន់មានគេបកស្រាយបាននៅ​ឡើយ​ទេ។ ក្មេង​ដែល​មាន​បញ្ហា pyloric stenosis តម្រូវ​ឲ្យប​ធ្វើការវះកាត់ ដើម្បីឲ្យ​ក្រពះ​របស់ក្មេង​ធ្វើការបានធម្មតាដូចដើមវិញ ប៉ុន្តែ​ក្នុង​ករណី​នេះ​គ្រូពេទ្យត្រូវ​វះបើក​ពោះ​របស់​កូន​យើង​។

ក្អែ (reflux)

បើយើង​ឃើញថារាល់ពេលព្យាយាមបំបៅកូន កូនខ្ជាក់ចេញ ឬឈ្លក់ ចង្អោរ វាអាចដោយសារបញ្ហាក្អែនេះហើយ។ បញ្ហានេះកើត​ឡើងនៅពេលដែលអាហារក្នុងក្រពះច្រាលឡើងមកក្នុងបំពង់អាហារ បណ្ដាលឲ្យ​បំពង់​អាហារ​រលាក ​និង​ក្រហាយ​។ សារធាតុ​ដែល​ច្រាល​ចេញ​ពី​ក្នុងក្រពះរបស់​ក្មេង​ចូល​មកក្នុងបំពង់​អាហារ ធ្វើឲ្យកូន​ក្អួត ឬពេលខ្លះអាច​ឈ្លក់​ចូលក្នុង​សួតទៀត​ផង​។

អ្វីដែលយើង​ត្រូវធ្វើពេលកូនក្អែនោះគឺ៖

មិនត្រូវស្លៀកខោទឹកនោមឲ្យក្មេងតឹងពេកនោះទេ

ត្រូវបំបៅកូនក្នុងបរិមាណសមរម្យ យឺតៗ ប៉ុន្តែត្រូវឲ្យ​កូន​បៅ​ឲ្យ​បានញឹកបន្តិច។ ការញ៉ាំ​ក្នុងបរិមាណតិចតួច ជួយឲ្យប្រព័ន្ធរំលាយអាហារធ្វើការបានល្អ និងជួយការពារកុំឲ្យអាហារទាំងនោះច្រាលចេញពីក្នុងក្រពះវិញបានដែរ។ ពេលឲ្យ​អាហារកូន​យើង​អាចជួយគោះខ្នងកូន​តិច ដើម្បីជួយសម្រួលដល់ចលនារបស់អាហារបាន។

រាក

ក្មេងដែលរាក គឺភាគច្រើនបណ្ដាលមកពីវីរុស ហើយវីរុសនោះច្រើនជាពពួក Rotavirus។ វីរុស​នេះ​ភាគ​ច្រើន​លេច​ចេញ​ក្នុង​ខែ​​​រងារ ហើយ​ច្រើន​កើត​លើ​ក្មេង​មានអាយុ​ចន្លោះពី៦ ទៅ ២៤ខែ។ រឿង​ដែលយើង​ត្រូវធ្វើពេល​កូន​ចាប់ផ្ដើម​មានវីរុស​នេះច្រើន​ គឺត្រូវឲ្យកូន​ផឹកទឹកឲ្យបានច្រើន។ ដើម្បី​ដឹង​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​ច្បាស់ គ្រូពេទ្យត្រូវតែពិនិត្យ​លាមក​របស់​ក្មេង​។

ប្រសិនបើក្មេងនៅបន្តរាក​លើសពី ពីរឬបីសប្ដាហ៍ ប៉ុន្តែក្មេង​មិន​មាន​សញ្ញា​ក្ដៅខ្លួន​ ឬសញ្ហាអ្វីផ្សេង នោះ​អាច​បណ្ដាល​មក​ពីក្មេង​អាលែកហ្ស៊ី​ជាមួយ​ទឹកដោះ​គោ​ហើយ។ រោគសញ្ញា​នៃបញ្ហា​អាលែកហ្ស៊ី​ជាមួយ​ទឹក​ដោះ​គោ​មាន​ដូច​ជា រាកមាន​ទឹក​ច្រើន (មានពេលខ្លះមានជាប់​ឈាម​ ឬទឹក​រំអិល​មក​ជាមួយ​) ឈឺចុក​ក្នុងពោះ ឆ្អល់​ពោះ​ជាពិសេស​ពេល​ក្មេង​បន្ទោ​បង់ និង​អាច​ឡើង​កន្ទួល​រមាស់​លើស្បែក​។ ក្នុងករណី​នេះ​ យើង​ត្រូវយក​កូន​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ការណែ​នាំល្អៗ​ និងប្រើ​ប្រាស់​ថ្នាំសម្រាប់​ដោះស្រាយ​បញ្ហា​អាលែកហ្ស៊ីនេះ​បាន​ត្រឹម​ត្រូវ​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Common Infant Digestive Problems. http://www.parents.com/baby/care/gas/common-infant-digestive-problems/. Accessed August 3, 2017

Gastrointestinal Problems. http://www.stanfordchildrens.org/en/topic/default?id=gastrointestinal-problems-90-P02216. Accessed August 3, 2017

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ចាន់ សុខឡាង កែសម្រួល​ចុងក្រោយ 10/08/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត