backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

កូនរាកក្រៅពីលេបថ្នាំ ផឹកអូរ៉ាលីត ទឹកផ្លែឈើមួយនេះក៏ជួយបានច្រើន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 01, 2020

កូនរាកក្រៅពីលេបថ្នាំ ផឹកអូរ៉ាលីត ទឹកផ្លែឈើមួយនេះក៏ជួយបានច្រើន

នៅ​ពេល​កូន​តូច​មាន​ជំងឺ​រាករូស ម៉ាក់ប៉ា​ត្រូវ​នាំ​កូន​ទៅ​ជួប​ពេទ្យ។ ក្រៅ​ពី​ថ្នាំ​ដែល​ចេញ​វេជ្ជបញ្ជាដោយគ្រូពេទ្យ យើង​អាច​ព្យាយាម​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​កុំឲ្យ​បាត់បង់​ជាតិ​ទឹក។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន

វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ទៀត​ថា កូន​រាក​ងាយ​នឹង​បាត់បង់​ជាតិ​ទឹក​ខ្លាំង​ណាស់ ដូចនេះ​ការ​ប្រើ​ថ្នាំ​គឺ​ដើម្បី​សម្លាប់​ពពួក​បាក់តេរី វីរុស ដែល​បង្ក​ឲ្យ​រាក​នោះ។ ក្រៅ​ពី​ទប់ស្កាត់​ពេទ្យ​ក៏​អាច​ឲ្យ​ប្រភេទ​អូរ៉ាលីត ដែល​ផ្សំ​ឡើង​ពី​អំបិល និង​ស្ករ ជួយ​បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន។

លោកស្រី​បាន​បន្ត​ទៀត​ថា ទោះ​ជា​ក្មេង​មិន​មាន​បញ្ហា​រាករូស ក៏​នៅ​តែ​អាច​ផឹក​ទឹក​អូរ៉ាលីត​នៅ​បាន​ដែរ ឲ្យតែ​គេ​ចូល​ចិត្ត ហើយ​វា​គ្មាន​ផល​ប៉ះពាល់ ឬ​បង្ក​ហានិភ័យ​សុខភាព​ណា​មួយ​ដល់​កូន​តូច​ឡើយ។ បន្ថែម​ពី​លើ​នោះ​ម៉ាក់ប៉ា​ជាច្រើន​លើក​ឡើង​ថា ក្រៅ​ពី​ទឹក​អូរ៉ាលីត​ ទឹក​ដូង​អាច​ឲ្យ​កូន​ផឹក​បាន​ដែរទេ ហើយ​វា​មាន​ប្រសិទ្ធភាព​ល្អ​អត់?

វេជ្ជបណ្ឌិត​ឯកទេស​កុមារ បម្រើ​ការងារ​នៅ Singapore Medical Center រូប​នោះ​បាន​បញ្ជាក់​ថា ម៉ាក់​ប៉ា​អាច​ឲ្យ​កូន​ផឹក​ទឹក​ដូង​បាន តែ​ភាគច្រើន​លើកឡើង​​ថា កូន​តូច​ផឹក​ទឹក​ដូង​ច្រើន​ជួប​បញ្ហា​ហើម ឬ​ឆ្អល់​ពោះ។ ប៉ុន្តែ​នៅ​ក្នុង​ក្បួន​ពេទ្យ​កូន​អាច​ផឹក​ទឹក​ដូង​បាន ដើម្បី​បង្គ្រប់​ជាតិ​ទឹក ព្រោះ​ក្នុង​ទឹក​ដូង​មាន​ជាតិ​សូដ្យូម ជាតិ​ស្ករ រ៉ែ ប៉ូតាស្យូម។

ទឹកដូង​មិន​ត្រឹមតែ​ជួយ​បំពេញ​បន្ថែម​នូវ​សារធាតុ​រាវ​ដែល​បាត់បង់​នៅ​ក្នុង​ខ្លួន​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​ក្នុង​ការ​ស្តា​តុល្យភាព​អេឡិចត្រូលីត ក្នុង​រាយ​កាយ​ផង​ដែរ។ ទឹកដូង​ខ្ចី​ផ្ទុក​ទៅ​ដោយសារ​ធាតុ​ស្ករ​ពី​ធម្មជាតិ​ក្នុង​ចំនួន​មួយ​ដែល​រាង​កាយ​ងាយស្រួល​ក្នុង​ការ​ស្រូប​យក ។ អ្នក​ដែល​មាន​ជំងឺ​រាករូស និង​ការ​ខ្វះ​ជាតិ​ទឹក​អាច​ផឹកទឹក​ដូងខ្ចី​បាន​ដោយ​ដាក់​អំបិល​តិចតួច ។

ក្រៅ​ពី​ទឹក​ដូង​ឈើ​ស្រស់ ឬ​ទឹក​ផ្លែឈើ​ដែល​សម្បូរ​ជាតិ​ទឹក​សុទ្ធតែ​ល្អ​ចំពោះ​ការ​បំពេញ​ជាតិ​ទឹក​ឡើង​វិញ លើកលែង​តែ​ភេសជ្ជៈកំប៉ុង។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 01, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម