brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

តិចនិកទាំងនេះ ជួយឲ្យក្រពះពោះវៀនកូនល្អ ប្រព័ន្ធភាពស៊ាំរឹងមាំ

នៅក្នុងក្រពះពោះវៀនយើងមានប្រហែល ៧០% នៃប្រព័ន្ធភាពស៊ាំ ដែលរង់ចាំការពារសុខភាពពីវីរុសខាងក្រៅ សំខាន់ពិសេសៗសម្រាប់ក្មេងៗតែម្ដង។ ក្មេងៗឧស្សាហ៍កើតមានបញ្ហាប្រព័ន្ធរំលាយអាហារដូចជារាករូស ទល់លាមក ឬហើមពោះណាស់ ហើយកាលណាក្រពះពោះវៀនកើតបញ្ហារហូត អាអូនអាចនឹងងាកឈឺៗក៏ថាបាន។ ធ្វើម៉េចទើបជួយក្រពះពោះវៀនកូនដំណើរការល្អផង ប្រព័ន្ធភាពស៊ាំរឹងមាំទៀតនោះ?

តិចនិកទាំងនេះ ជួយឲ្យក្រពះពោះវៀនកូនល្អ ប្រព័ន្ធភាពស៊ាំរឹងមាំ

ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក

គណនាថ្ងៃសម្រាលកូន

គណនាទម្ងន់ស្រ្តីពពោះ

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

ក្បួនសាមញ្ញជួយក្រពះពោះវៀន និងពង្រឹងប្រព័ន្ធភាពស៊ាំ

១. ឲ្យកូនញ៉ាំទឹកឲ្យបានគ្រប់គ្រាន់

យើងត្រូវឲ្យកូនញ៉ាំទឹកឲ្យបានច្រើន ដើម្បីកុំឲ្យកូនបាត់បង់ជាតិទឹក និងមានបញ្ហាដល់ក្រពះពោះវៀន។ ក្រៅពីទឹកស្អាត ម៉ាក់ប៉ាក៏អាចឲ្យកូនញ៉ាំទឹកផ្លែឈើស្រស់បន្ថែមក៏បាន តែត្រូវចៀសវាងទឹកផ្លែឈើ ឬទឹកក្រូចកំប៉ុង ព្រោះភេសជ្ជៈទាំងនេះមានរសជាតិផ្អែមខ្លាំង។ លើសពីនេះ ទឹកដោះគោមានរូបមន្តថ្មី MFGM ក៏ជួយដល់សុខភាពក្រពះពោះវៀនរបស់កូនបានល្អ ហើយម៉ាក់ប៉ាអាចជ្រើសរើសផ្ដល់ឲ្យកូនញ៉ាំជាប្រចាំរឹតតែប្រសើរ។

២. ផ្ដល់របបអាហារសម្បូរកាកសរសៃ

ដើម្បីឲ្យប្រព័ន្ធរំលាយអាហារកូនដំណើរការបានល្អ ម៉ាក់ប៉ាគួរផ្ដល់អាហារណាដែលសម្បូរជាតិកាកសរសៃ ព្រោះវាជួយសម្រួលដល់ដំណើរការក្រពះពោះវៀន។ នៅក្នុងរបបអាហារប្រចាំកូនត្រូវតែមានបន្លែ ផ្លែឈើ សាច់ ស៊ុត គ្រប់មុខ ព្រោះបន្លែ និងផ្លែឈើនីមួយៗមានផ្ទុកសារធាតុចិញ្ចឹមរាងកាយត្រូវការចាំបាច់ទាំងអស់។

ក្រពះពោះវៀន

៣. នាំកូនធ្វើសកម្មភាពរាងកាយច្រើន

បន្ថែមពីលើរបបអាហារ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅឲ្យដឹងថា ម៉ាក់ប៉ាគួរចៀសវាងឲ្យកូនមើលទូរទស្សន៍ ឬទូរស័ព្ទច្រើន ត្រូវបង្កើនភាពស្និទ្ធស្នាលជាមួយកូន ឲ្យអាអូនធ្វើលំហាត់ប្រាណ ធ្វើសកម្មភាពផ្សេងៗទៅតាមវ័យរបស់ពួកគេដូចជា លេងទាត់បាល់ បាល់បោះ ឬហាត់ប្រាណពត់ខ្លួនជាដើម។

ក្រៅពីតិចនិកសំខាន់ៗរៀបរាប់ខាងលើនេះ ម៉ាក់ប៉ាត្រូវប្រយ័ត្នរឿងមួយទៀត បើចង់ឲ្យសុខភាពក្រពះពោះវៀនកូនល្អ និងប្រព័ន្ធការពាររាងកាយរឹងមាំនោះគឺ អាហារប្រភេទ Fast Food។ ក្រៅពីសម្បូរជាតិខ្លាញ់ អាហារបំពង ឬអាហារកញ្ចប់ ក៏មានជាតិប្រៃខ្លាំងណាស់ ហើយផលប៉ះពាល់ចំពោះសុខភាពមានច្រើនដូចជាធ្វើឲ្យឡើងទម្ងន់ ប៉ះពាល់ប្រព័ន្ធរំលាយ បញ្ហាដល់បេះដូង តម្រងនោម និងសរសៃឈាមបេះដូងជាដើម មិនមែនគ្រាន់ឲ្យអាអូនមានបញ្ហាក្រពះពោះវៀនប៉ុណ្ណោះ។

ចំណុចសំខាន់

ធ្វើម៉េចទើបជួយក្រពះពោះវៀនកូនដំណើរការល្អផង ប្រព័ន្ធភាពស៊ាំរឹងមាំទៀតនោះ? ក្បួនសាមញ្ញជួយក្រពះពោះវៀន និងពង្រឹងប្រព័ន្ធភាពស៊ាំ៖
  1.  ឲ្យកូនញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
  2. ផ្ដល់របបអាហារសម្បូរកាកសរសៃ
  3. នាំកូនធ្វើសកម្មភាពរាងកាយច្រើន ។

គួរអាន៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ 11/09/2023