បញ្ហាប្រព័ន្ធរំលាយអាហារ

បញ្ហាប្រព័ន្ធរំលាយអាហារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី បញ្ហាប្រព័ន្ធរំលាយអាហារ ក្រែង​មាន​បញ្ហា​មិន​ប្រក្រតី បង្ក​ផលលំបាក​ដល់​កូន

ចំណេះដឹងទូទៅ

បញ្ហាប្រព័ន្ធរំលាយអាហារ

សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?

សារធាតុ Gluten ជាប្រភេទប្រូតេអ៊ីនដែលមាននៅក្នុងស្រូវសាលី។ ប្រព័ន្ធរំលាយអាហារយើង​មិនអាច​បំបែក​និងរំលាយសារធាតុ Gluten បានទាំងស្រុងទេ។ កុមារភាគច្រើនអាចទប់ទល់នឹងសារធាតុ gluten ដែលមិន​អាច​រំលាយ​បានដោយគ្មានបញ្ហា ប៉ុន្តែចំពោះកុមារមួយចំនួន សារធាតុ Gluten អាចបង្កឱ្យមានបញ្ហា​សុខភាពច្រើនយ៉ាង។ សារធាតុ Gluten មាននៅក្នុងអាហារដូចជានំបុ័ង នំខេក ដូណាត់ នំផាយ ភីសា បឺហ្គឺរ ផាស្តា ខូឃឺ និង​នំស្រួយជាដើម។ សារធាតុ Gluten ក្នុងស្រូវសាលី ជួយឱ្យម្សៅធ្វើនំស្អិតខាំជាប់គ្នាល្អ មានសភាពយឺត និងធ្វើឱ្យនំ ឬផាស្តាទន់ឆ្ងាញ់។ កុមារគួរចៀសវាងអាហារមានផ្ទុកសារធាតុ Gluten ឬស្រូវសាលី​បើ​មាន​បញ្ហា​សុខភាព​ទាំងនេះ ១. មានជំងឺ Celiac ជំងឺ Celiac ជាជំងឺប្រព័ន្ធភាពសុំាវាយប្រហារខ្លួនឯងដែលបណ្តាលមកពីកត្តាហ្សែន។ នៅពេលកុមារ​មាន​ជំងឺ Celiac ញុំាអាហារមានសារធាតុ Gluten នឹងបង្កឱ្យមានប្រតិកម្មនៅក្នុងពោះវៀនតូច ហើយ​បណ្តាល​ឱ្យកុមារ រាកឬទល់លាមក។ យូរៗទៅ ស្រទាប់ពោះវៀនតូចរបស់កុមារនឹង​ខូច ហើយ​លែង​អាច​ស្រូបយកសារធាតុចិញ្ចឹមបានទៀតដែលបណ្តាលឱ្យកុមារ​ស្រកគីឡូ គ្មានកម្លាំងនិងស្លេកស្លាំង ហើយអាចបណ្តាលឱ្យកើតមហារីក​ពោះវៀនតូចទៀតផង។ ២. ប្រតិកម្មនឹងសារធាតុ Gluten នៅពេលកុមារមានប្រតិកម្មនឹងសារធាតុ Gluten ញុំាំអាហារមានផ្ទុកសារធាតុនេះ កុមារអាចនឹងឈឺពោះ ហើមពោះ រាក […]

ស្វែងរក បញ្ហាប្រព័ន្ធរំលាយអាហារ

បញ្ហាប្រព័ន្ធរំលាយអាហារ

ហេតុផលសំខាន់ៗ ក្មេងតូចចាំបាច់ត្រូវការSYNBIOTICS ក្នុងរបបអាហារ

ដើម្បីលូតលាស់បានពេញលេញគ្រប់ផ្នែក ក្មេងតូចៗត្រូវការសារធាតុចិញ្ចឹមគ្រប់គ្រាន់ពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់បំពេញតម្រូវការរបស់រាងកាយ។ ថ្មីៗនេះដែរ SYNBIOTICS ត្រូវបានគេណែនាំថាជារូបមន្តថ្មីនៃអាហារូបត្ថម្ភសម្រាប់ក្មេង ដែលម៉ាក់ប៉ាគួរបន្ថែមទៅក្នុងរបបអាហារប្រចាំរបស់កូន។ អ្វីទៅជា SYNBIOTICS? រូបមន្ត SYNBIOTICS ជាការសំយោគរវាង បាក់តេរីល្អៗ (Probiotic) ជាមួយនឹងចំណីអាហាររបស់បាក់តេរីល្អៗ (Prebiotics) ចូលទៅក្នុងផលិតផលតែមួយ ងាយស្រួលដល់ម៉ាក់ប៉ា មិនសូវមានពេលវេលាជ្រើសរើសអាហារច្រើនមុខ ដើម្បីកូនទទួលបានបាក់តេរីល្អៗច្រើនក្នុងពោះវៀន ប្រឆាំងនឹងពពួកបាក់តេរីអាក្រក់ដែលបង្កជាជំងឺ បង្អាក់ការលូតលាស់ និងការអភិវឌ្ឍរាងកាយក្មេង។ ហេតុផលសំខាន់ក្មេងតូចត្រូវការ SYNBIOTICS ១. ជួយខួរក្បាលលូតលាស់ល្អ កាលណាដែលកូនទទួលបានអាហារូបត្ថម្ភល្អដូចជា SYNBIOTICS អាចជួយជំរុញដល់Gut-Brain Axis ដែលជាការតភ្ជាប់រាងកាយ និងគីមីរវាងពោះវៀន និងខួរក្បាល ពោលគឺជាបណ្ដាញនៃសរសៃប្រសាទរាប់លានដែលបញ្ជូនព័ត៌មានទៅខួរក្បាល។ សារធាតុគីមីដែលគេហៅថាប្រព័ន្ធបញ្ជូនសរសៃប្រសាទដូចជាសេរ៉ូតូនីន និង GABA (គ្រប់គ្រងអារម្មណ៍នៃការភ័យខ្លាច និងការថប់បារម្ភ) ត្រូវបានបញ្ជូនទៅមកពីខួរក្បាល ដែលភាគច្រើនផលិតនៅក្នុងពោះវៀន។ បាក់តេរីល្អ ឬ ប្រ៉ូបាយអូទិកល្អៗនៅក្នុងពោះវៀនរួមចំណែកដល់ផលិតភាពសារធាតុគីមី និងព័ត៌មានផ្ដល់សញ្ញាសម្រាប់សុខភាពផ្លូវចិត្ត និងរាងកាយល្អដល់កូនយើង។ ២. មិនងាយឈឺ SYNBIOTICS ជួយពង្រឹងប្រព័ន្ធការពាររាងកាយកូនយើងដោយបង្កើនបាក់តេរីល្អៗច្រើនក្នុងក្រពះពោះវៀន ដើម្បីប្រឆាំងនឹងបាក់តេរីអាក្រក់ បង្កជាជំងឺដល់កូនបាន។ ៧០% នៃប្រព័ន្ធការពាររាងកាយយើងស្ថិតនៅក្នុងពោះវៀន មានន័យថា បើកូនមានក្រពះពោះវៀនមិនល្អនឹងបណ្ដាលឲ្យងាយឈឺជាមិនខាន។ ៣. មិនទល់លាមក ឬរាករូស តាមពិតទៅ ក្នុងក្រពះពោះវៀនកូនមានបាក់តេរីល្អច្រើនរួចទៅហើយ ប៉ុន្តែប្រសិនបើម៉ាក់ប៉ាមិនចេះពីរបៀបផ្ដល់អាហារល្អទៅចិញ្ចឹមពពួកបាក់តេរីល្អៗនោះទេ កូនអាចនឹងងាយជួបបញ្ហាទល់លាមក រាករូស ឬមានប្រព័ន្ធរំលាយអាហារមិនល្អ។ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

ប្រព័ន្ធរំលាយអាហារមិនល្អ កូនអាចប្រឈមបញ្ហាទាំងនេះ

ម៉ាក់ប៉ាណាក៏ដូចគ្នាដែរ តែងប្រាថ្នាចង់ឲ្យកូនលូតលាស់ពេញវ័យប្រកបដោយសុខភាពល្អ និងប្រាជ្ញាឆ្លាតវៃ ហើយដើម្បីសម្រេចបំណងប្រាថ្នានេះ ទាមទារឲ្យម៉ាក់ប៉ាថែទាំកូនឲ្យមានសុខភាពល្អ រួមទាំងសុខភាពប្រព័ន្ធរំលាយអាហារកូនដែរ។ កាលណាសុខភាពក្រពះ-ពោះវៀនអាអូនអត់ល្អទេ កូនអាចនឹងជួបឧបសគ្គធំៗ ៣ យ៉ាង រារាំងដល់ការលូតលាស់។ ឧបសគ្គទាំងនោះមានដូចជា៖ ១. កង្វះអាហារូបត្ថម្ភ ក្រពះ-ពោះវៀនមាននាទីចាំបាច់ក្នុងការស្រូបយកសារធាតុចិញ្ចឹមពីអាហារដែលអាអូនញ៉ាំចូលខ្លួន។ បើសុខភាពប្រព័ន្ធរំលាយអាហារមិនល្អ មានន័យថា អាអូនច្បាស់ជាទទួលបានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយទេ។ លោកវេជ្ជបណ្ឌិត អ៊ុន យូ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិ ឲ្យដឹងថា កាលណាបើក្រពះ-ពោះវៀនក្មេងមានសុខភាពល្អ គឺធ្វើឲ្យក្មេងមានការលូតលាស់បានល្អ ទាំងមាឌ និងកម្ពស់គឺបានប្រក្រតីធម្មតាទាំងអស់។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក​ ចុចត្រង់នេះ ២. ប្រព័ន្ធការពាររាងកាយខ្សោយ យើងដឹងហើយថា សុខភាពក្រពះពោះវៀន ជះឥទ្ធិពលដល់សុខភាពប្រព័ន្ធការពាររាងកាយកូនតូច ដោយសារក្រពះ-ពោះវៀនមានប្រមាណ ៧០% នៃកោសិកាដែលបង្កើតជាប្រព័ន្ធការពាររាងកាយ ហើយបាក់តេរីល្អៗ រាប់លានមានក្នុងក្រពះ-ពោះវៀន ក៏ជួយទ្រទ្រង់សុខភាពទូទៅរបស់អូនៗ ចៀសឆ្ងាយពីជំងឺតូចតាចមួយចំនួនផងដែរ។ នេះមានន័យថា បើអាអូនមានសុខភាពប្រព័ន្ធរំលាយអាហារខ្សោយ ឬមិនល្អ សុខភាពអាអូនក៏ប្រឈមនឹងជំងឺច្រើនដែរ។ ៣. ខួរក្បាលអភិវឌ្ឍន៍មិនល្អ លោកវេជ្ជបណ្ឌិត អ៊ុន យូ បន្តថា ការលូតលាស់ និងអភិវឌ្ឍន៍ខួរក្បាលកូនល្អប្រក្រតីក៏មានជាប់ពាក់ព័ន្ធសុខភាពក្រពះ-ពោះវៀនកូនដែរ។ បើក្រពះ-ពោះវៀនក្មេងល្អ ការស្រូបយកពពួកសារធាតុចិញ្ចឹមដែលគេហៅថា Mico-nutrient ជាសារធាតុចិញ្ចឹមជួយអភិវឌ្ឍន៍ខួរក្បាលកុមារក៏បានល្អ ជាហេតុជួយឲ្យអាអូនមានប្រាជ្ញាឆ្លាតវៃ ឆាប់យល់សាច់ការ។ ហេតុនេះហើយ ម៉ាក់ប៉ាគួរយកចិត្តទុកដាក់ចំពោះរបបអាហារកូន និងសុខភាពប្រព័ន្ធរំលាយអាហារ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

អាហារល្អសម្រាប់សុខភាពក្រពះ-ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស

សុខភាពក្រពះ-ពោះវៀនកូន ពិតជាមានសារសំខាន់ណាស់ក្នុងការលូតលាស់ និងអភិវឌ្ឍន៍របស់កូនៗ។ បើតាមអ្នកជំនាញ សុខភាពទូទៅ និងខួរក្បាលកូន ច្បាស់ជាលូតលាស់បានល្អ បើប្រព័ន្ធរំលាយអាហារកូនមានសុខភាពល្អ។ ចុចត្រង់នេះ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ហេតុអ្វីចាំបាច់ផ្ដោតលើសុខភាពក្រពះ-ពោះវៀន? ម៉ាក់ប៉ាត្រូវយល់ថា ក្នុងក្រពះ-ពោះវៀន មានបាក់តេរីល្អៗ រាប់លានសម្រាប់ទ្រទ្រង់សុខភាពទូទៅរបស់កូន ពិសេសគឺមានប្រមាណ ៧០% នៃកោសិកាដែលបង្កើតជាប្រព័ន្ធការពាររាងកាយ ជួយឲ្យអាអូនចៀសឆ្ងាយពីជំងឺតូចតាចមួយចំនួន។ លោកវេជ្ជបណ្ដិត អ៊ុន យូ សញ្ញាប័ត្រពីប្រទេសបារាំង និងកូរ៉េ បានលើកឡើងថា បើសុខភាពប្រព័ន្ធរំលាយអាហារល្អ អាចជួយកូនស្រូបយកសារធាតុចិញ្ចឹមបានល្អ ជួយដល់ការលូតលាស់ទាំងរាងកាយ និងខួរក្បាលរបស់កុមារ។ អាហារល្អសម្រាប់ក្រពះ-ពោះវៀនកូន • យ៉ាអ៊ួរ៖ មានផ្ទុក Probiotics ដែលជំរុញការលូតលាស់របស់បាក់តេរីល្អនៅក្នុងក្រពះ-ពោះវៀន​កូន។ • ទឹក៖ ជួយរក្សាសំណើមក្នុងខ្លួន ជួយដល់ការរំលាយអាហារដោយនាំអាហារចូលទៅក្នុងក្រពះពោះវៀនបានល្អ និងជួយការពារបញ្ហាទល់លាមក។ • បន្លែ ផ្លែឈើ៖ ផ្លែឈើ និងបន្លែណាមានជាតិសរសៃខ្ពស់ ជួយដល់ការរំលាយអាហារ ជាហេតុល្អចំពោះសុខភាពក្រពះ-ពោះវៀន។ ផ្លែប៉ោម សណ្ដែក និងផ្លែឈើមានសម្បកជំនួយដល់ការរំលាយអាហារ ម៉ាក់ប៉ាគួរផ្ដល់ឲ្យកូនញ៉ាំជាប្រចាំទើបល្អ។ • អាហារសម្រន់លាយបញ្ចូលគ្នា៖ ម៉ាក់ប៉ាអាចផ្ដល់ឲ្យកូនញ៉ាំនូវអាហារសម្រន់ដូចជា ការ៉ុតជាមួយទឹកជ្រលក់ប្រភេទ ranch ឬផ្លែប៉ោមជាមួយប៊ឺរសណ្ដែកដី ជួយអាអូនឆ្អែតបានយូរ មិនងាយញ៉ាំអាហារផ្ដេសផ្ដាសបង្កជាបញ្ហារាករូសជាដើម។ បន្ថែមពីនេះ បើម៉ាក់ប៉ាមិនសូវមានពេលគ្រប់គ្រាន់សម្រាប់រៀបចំអាហារឲ្យកូន អាចជ្រើសយកផលិតផលទឹកដោះគោណាមួយសម្បូរជាតិ SYNBIOTICS […]


បញ្ហាប្រព័ន្ធរំលាយអាហារ

វិធី​ងាយ​ៗ​ជួយ​ប៉ាម៉ាក់​ដោះស្រាយ​បញ្ហា​ទល់​លាមក​របស់​កូន​

គ្មាន​ប៉ាម៉ាក់​ណា​ចង់​ឃើញ​កូន​តូច​របស់​ខ្លួន​មាន​អាការៈ​ឈឺពោះ​ មិន​ស្រួល​ខ្លួន​​ដោយ​សារ​តែ​បញ្ហា​ទល់​លាមក​​នោះ​ទេ​។ ទន្ទឹម​នឹង​ការ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ​ប៉ា​ម៉ាក់​ៗ​ក៏​អាច​សាក​ល្បង​តិច​និក​បី​យ៉ាង​នេះ​ដែរ​ដើម្បី​ជួយ​សម្រួល​ដល់​បញ្ហា​ទល់​លាមក​របស់​​កូន​។ ១. ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ និង​ទឹក​ឲ្យបាន​គ្រប់​គ្រាន់​ ប៉ា​ម៉ាក់​គួរ​លើក​ទឹក​ចិត្ត​កូន​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​ដូច​ជា​បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​ឲ្យ​បាន​ច្រើន ព្រោះ​អាហារ​ទាំងនេះ​មាន​ជាតិ​សរសៃ​ខ្ពស់​។ កូន​អាយុ​ចន្លោះ​ពី​១​ឆ្នាំ​ទៅ​៣​ឆ្នាំ គួរ​ទទួល​បាន​ជាតិ​សរសៃ​​ប្រហែល​១៨​ក្រាម​ក្នុង​មួយ​ថ្ងៃ​ ចំណែក​ក្មេង​អាយុ​ពី​៤ឆ្នាំទៅ​៨​ឆ្នាំ​គួរ​ទទួល​បាន​ជាតិ​សរសៃ​២៥​ក្រាម​ក្នុង​មួយ​ថ្ងៃ​។ ​ដូច​គ្នា​ដែរ ដើម្បី​ឲ្យ​កូន​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន​ល្អ​ម៉ាក់​ៗ​គួរ​ឲ្យ​កូន​​ញ៉ាំទឹក​ឲ្យ​បាន​គ្រប់​គ្រាន់។ ​ក្មេង​​អាយុ​ចន្លោះ​ពី​១​ឆ្នាំ​ដល់​៣​ឆ្នាំ អាច​ត្រូវ​ការ​សារធាតុ​រាវ​ប្រហែល​បួន​ពែង​ក្នុង​មួយ​ថ្ងៃ​គិត​ទាំង​ទឹក និង​ទឹក​ដោះ​ ឬ​ទឹក​ដោះ​គោ​ដែល​អូន​ៗ​បៅ​។ ២. ម៉ាស្សា​ពោះ​​កូន វិធី​មួយ​ទៀត​ បើ​កូន​ជួប​បញ្ហា​ទល់​លាមក ម៉ាក់ៗ​អាច​សាកល្បង​ម៉ាស្សា​ពោះ​ឲ្យ​កូន​នៅ​ពេល​ព្រឹក និង​មុន​ចូល​គេង​​។ ម៉ាក់​ៗ​មិន​គួរ​ធ្វើ​ម៉ាស្សា​ឲ្យ​កូន​ភ្លាម​ៗ​មុន​ ឬ​ក្រោយ​ពេល​ញ៉ាំ​អាហារ ឬ​បៅ​នោះ​ទេ។ ការ​ម៉ាស្សា​អាច​ជា​វិធី​ដ៏​មានប្រយោជន៍ ជួយ​ឲ្យ​ការ​ទល់លាមក​កូន​តូច​បាន​ធូរស្រាល​។ ម៉ាក់​ៗ​ត្រូវ​លញ់​បាត​ដៃ​ទាំង​ពី​ឲ្យ​មាន​កម្ដៅ​បន្តិច​ រួច​ចាំ​ម៉ាស្សា​លើ​ក្បាល​ពោះ​កូន​ថ្នមៗ​។ វិធី​ម៉ាស្សា​គឺ​ម៉ាក់​ៗ​ដាក់​ដៃ​សង្កត់​ថ្នមៗ​លើ​ក្បាល​ពោះ​កូន​ និង​រំកិល​បាត​ដៃ​ជា​រង្វង់​ជុំវិញ​ពោះ​កូន​តាម​ចលនា​ទ្រនិច​នាឡិកា​។ ៣. តាម​ដាន​របប​អាហារ​កូន ម៉ាក់​ៗ​អាច​កត់ចំណាំ​ពី​របប​អាហារ​កូន​ញ៉ាំ​ប្រចាំ​ថ្ងៃ ឬ​ការ​បៅ​​របស់​កូន​ដើម្បី​ស្វែង​រក​មូល​ហេតុ​ពិត​ប្រាកដ​។ បើ​សិន​​ម៉ាក់​ៗ​ឲ្យ​កូន​បៅ​ទឹក​ដោះ​សត្វ ហើយ​កូន​មាន​បញ្ហា​ទល់​លាមក​ម៉ាក់​ៗ​​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ជ្រើស​រើស​ផលិត​ផល​ត្រឹម​ត្រូវ​សម្រាប់​កូន។ ក្មេង​ខ្លះ​មាន​បញ្ហា​ជាមួយ​នឹង​ទឹក​ដោះ​គោ ហើយ​ការ​ប្ដូរ​មក​ប្រើ​ទឹក​ដោះ​ពពែ​អាច​ជា​ជម្រើស​ល្អ​សម្រាប់​ម៉ាក់​ៗ​ដែរ​។ ពេល​ណា​គួរ​នាំ​កូន​ទៅ​ជួប​ពេទ្យ?​ ​បើ​កូន​បត់​ជើង​ធំ​តិច​ជាង​បី​ដង​ក្នុង​មួយ​សប្ដាហ៍​ នោះ​​កូន​ជួប​បញ្ហា​​ទល់​លាមក​ហើយ​។ ក្មេង​ទល់​លាមក​មាន​លាមក​រឹង​ពិបាក​ជុះ ពេល​ជុះ​ឈឺ​ចាប់​អាច​ធ្វើ​ឲ្យ​កូន​យំ ឈឺ​ក្នុង​ពោះ និង​ពេល​ខ្លះ​អាច​មាន​​ឈាម​ក្នុង​​​លាមក​ផង​។​ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​បើ​សិន​ជា​កូន​មាន​បញ្ហា​ទល់លាមក​ញឹក​ញាប់ ឬ​បញ្ហា​ពិបាក​ជុះ​កើត​មាន​យូរ​ជាង​ពីរ​សប្ដាហ៍ និង​អាច​មាន​ចេញ​រោគ​សញ្ញា​បន្ថែម​ទៀត​ដូច​ជា​ក្ដៅ​ខ្លួន​ ស្រក​ទម្ងន់ មិន​ញ៉ាំ​អាហារ ឬ​បៅ និង​មាន​ឈាម​ក្នុង​លាមក​ជា​ដើម​។


បញ្ហាប្រព័ន្ធរំលាយអាហារ

ក្មេងអាយុប៉ុន្មាន ទើបអាចប្រើថ្នាំសុលក្តៀនបាន?

បញ្ហា​ក្ដៀន​ ឬទល់លាមកតែងតែកើតឡើងជាញឹកញាប់ចំពោះកុមារតូចៗ ដែល​ធ្វើឱ្យលាមកអូនតូច ឡើងរឹង និងពិបាកបញ្ចេញមកក្រៅ។ ជាទូទៅ​ប៉ា​ម៉ាក់​តែងប្រើថ្នាំសុល​ក្តៀនដើម្បីជួយបន្ទន់​លាមក​អូន​តូច។ តើក្មេងអាយុ​ប៉ុន្មានទើបអាចប្រើថ្នាំសុលក្តៀនបាន? ឱសថការី ប៉េង វួចងី បានលើកឡើងថា ទារកចាប់ពីអាយុ ៦ ខែឡើងទៅទើប​អាចប្រើថ្នាំសុល​ក្តៀន​បាន​ ករណីទារកអាយុក្រោម ៦ ខែទល់លាមកយូរ ប៉ាម៉ាក់ប្រើ​គ្រប់​វិធីសាស្រ្ត​ជួយអូនតូច​ហើយនៅ​តែមិនបាត់ទល់លាមក ប៉ាម៉ាក់គួរនាំអូន​តូចទៅជួបគ្រូពេទ្យជំនាញ​កុមារប្រសើរជាង​ទិញថ្នាំសុល​ដោយ​ខ្លួនឯង។ ចំណែកអូនតូចដែលមានអាយុលើស ៦ ខែទល់លាមកយូរ ប៉ាម៉ាក់សុលហើយត្រូវ​សុល​ទៀត​ក៏ត្រូវនាំអូនតូចទៅជួបគ្រូពេទ្យជំនាញកុមារដែរ។ ឱសថការី​រូប​នេះ​ក៏​បាន​បន្តថា ថ្នាំ​សុល​ខុស​គ្នា​ទៅ​តាម​ប្រភេទ​ថ្នាំ ថ្នាំ​ខ្លះ​អាច​ប្រើ​បាន​ចំពោះ​ក្មេង​អាយុ ៦ខែ ខ្លះ​ទៀត​១ឆ្នាំ ឬក៏លើសពីនេះ ហេតុនេះចៀសវាងកូនមានបញ្ហា យើងត្រូវសាកសួរឱសថការី ឬគ្រូពេទ្យឲ្យបានច្បាស់មុននឹងប្រើ។ អូនតូចដែលក្តៀន ឬទល់លាមកមានអាការៈដូចជា៖ ឈឺពោះ (ឈឺបាត់ៗ) មិនសូវឃ្លាន ឆាប់ខឹង ឬមួមៅ ហើមពោះ និងមានដុំពក (ដុំលាមក) រឹងៗ ប្រសិនបើយើងសង្កត់​លើ​ពោះ​អូនតូចថ្នមៗ ឈឺពេលប្រឹងបត់ជើងដោយសារប្រេះរន្ធគូទ (ប្រេះស្បែកបន្តិចនៅជុំវិញ​រន្ធគូទ) អត្ថន័យពណ៌ និងរូបរាងលាមកទារក ឱសថការីរូបនេះក៏បានបន្ថែមថា ក្នុងករណីអូនតូច​ទល់លាមក​ម៉ាក់ប៉ាអាចសាកល្បង​ម៉ាស្សា​ពោះ​អូនតូចថ្នមៗពីលើចុះក្រោមដើម្បីជួយសម្រួលចលនាពោះវៀនឱ្យឆាប់បញ្ចេញលាមកមកក្រៅ និង​ឱ្យ​អូនតូចញុំាទឹកឱ្យបានច្រើន។ ជាពិសេសប៉ាម៉ាក់ត្រូវបញ្ជូលបន្លែ និងផ្លែឈើ​ក្នុងរបបអាហារ​របស់​អូនតូចក្នុងករណីអូនតូចមានអាយុចាប់ពី ៦ ខែឡើងទៅ ឬអាចញុំាអាហារបាន ដើម្បីជួយអូន​តូច​បន្ទោបង់​មុននឹងសុលឱ្យអូនតូច។


បញ្ហាប្រព័ន្ធរំលាយអាហារ

ទារកក្ដៀនព្រោះបៅទឹកដោះគោ សាកវិធីទាំងនេះសិន មុនឆ្លេឆ្លាប្ដូរម្សៅទឹកដោះគោ

ទារក​ក្ដៀន ជា​បញ្ហា​មួយ​ទាក់​ទង​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អា​អូន និង​អា​ហារ​ដែល​អា​អូន​ញ៉ាំ​ចូល​ទៅ ពិសេស​ចំពោះ​ទារក​បៅ​ទឹក​ដោះ​គោ ក្រោយ​ផ្ដាច់​ដោះ​ម្ដាយ។ បញ្ហា​ក្ដៀន ហើម​ពោះ ឬ​អាលែកហ្ស៊ី ជា​បញ្ហា​ទារក​មួយ​ចំនួន​ជួប ពេល​ម៉ាក់​ប៉ា​មិន​ចេះ​ជ្រើស​រើស​ម្សៅ​ទឹក​ដោះ​គោ​ត្រឹម​ត្រូវ​ឲ្យ​អូន​ម៉ឹម តែ​នេះ​មិន​មែន​មាន​ន័យ​ថា ឲ្យ​តែ​ទារក​ក្ដៀន​ដោយ​សារ​បៅ​ទឹក​ដោះ​គោ យើង​ត្រូវ​ប្ដូរ​ម្សៅ​ទឹក​ដោះ​គោ​ភ្លាម​ៗ​ទេ។ ដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកទារកនៅទីនេះ បើ​តាម​ការ​ណែនាំ​ពី​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ និង​ទារក បាន​ឲ្យ​ដឹង​ថា គ្នា​យើង​ដែល​មាន​ទារក​ក្ដៀន កុំ​ទាន់​ឆ្លេឆ្លា​ប្ដូរ​ម្សៅ​ទឹក​ដោះ​គោ​អី។ ម៉ាក់​ប៉ា​អាច​សាក​ល្បង​ប្រើ​តិចនិក​ទាំង​នេះ​សិន ក្រែង​បាន​ផល​ជួយ​ដោះ​ស្រាយ​បញ្ហា​បាន​ដូច​ជា៖ ឆុង​ទឹក​ដោះ​គោ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ប្រហែល ៧០​អង្សារសេ (ទឹក​ដាំ​ពុះ​ហើយ​ទុក​ឲ្យ​ត្រជាក់​រយៈ​ពេល​៣០​នាទី) ព្រោះ​ទឹក​ក្ដៅ​ធ្វើ​ឲ្យ​ម្សៅ​ទឹក​ដោះ​គោ​រលាយ​ល្អ​ដែល​ធ្វើ​ឲ្យ​ពោះវៀន​ងាយ​ស្រួល​រំលាយ។ ក្រោយ​ឆុង​រួច សាក​ភ្លក់​បន្តិច​សិន ឬ​បន្តក់​ទឹក​ដោះ​គោ​លើ​ខ្នង​ដៃ​សិន ដើម្បី​ឲ្យ​ដឹង​ថា​ក្ដៅ​ល្មម ឬ​ខ្លាំង បើ​ខ្លាំង​ទុក​មួយ​សន្ទុះ​សិន។ ម៉ាក់​ប៉ា​មិន​ត្រូវ​បន្ថយ​ម្សៅ​ទឹក​ដោះ​គោ​ទេ។ ម៉ាស្សា​ពោះ​ឲ្យ​កូន​រាល់​ព្រឹក​មុន​ពេល​ងូត​ទឹក។ លាប​ប្រេង​ដូង​ចូល​រន្ធ​គូថ​កូន ១ថ្នាំង​ដៃ (ប្រើ​កូន​ដៃ) ក្រោយ​ពេល​ម៉ាស្សា​ពោះ​ហើយ។ ចំពោះ​ក្មេង​អាយុ ៦​ខែ​ឲ្យ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន បន្លែ​បៃតង ល្ហុង​ទុំ ចេក​ទុំ ស្រកា​នាគ ប៉ោម ឬ​សារី​ចំហុយ យ៉ាអួរ (ក្មេង​ក្រោម ១ឆ្នាំ​ប្រើ​យ៉ាអួរ​សាប)។ ចំពោះ​ក្មេង​ធំ កុំ​ទម្លាប់​ឲ្យ​ឈរ​ជុះ ព្រោះ​ពេល​ឈរ​រន្ធ​គូថ​បើក​អត់​អស់​ទេ ជាហេតុ​ធ្វើ​ឲ្យ​ទារក​ក្ដៀន​កាន់​តែ​ខ្លាំង។ រឿង​ប្រើ​ថ្នាំ​បន្ទន់​លាមក​ថ្នាំ​សុល​ចាំ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​ចាំ​ប្រើ (បើ​ចៀស​បាន មិន​ចាំ​បាច់​ប្រើ​ទេ)។ វេជ្ជបណ្ឌិត​សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​រូប​នេះ បន្ថែម​ថា ទម្លាប់​ក្នុង​ការ​បន្ទោ​បង់​សំខាន់​ណាស់​សម្រាប់​ការពារ និង​ព្យាបាល​បញ្ហា​ទល់​លាមក ហេតុ​នេះ​គួរ​ចាប់​បង្រៀន​កូន​ឲ្យ​មាន​ទម្លាប់​អង្គុយ​កន្ថោរ​បត់​ជើង​ឲ្យ​បាន​លឿន​នៅ​ពេល​កូន​ចេះ​អង្គុយ។ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

កូនពិបាកបន្ទោបង់ខ្លាំង ហើយលាមករឹងមានឈាម ជាសញ្ញាគ្រោះថ្នាក់

ការដែលកូនពិបាកបន្ទោបង់យូរៗម្តង គ្មានបញ្ហាចោទនោះទេ តែបើអាអូនមានបញ្ហាពិបាកជុះញឹកញាប់ ហើយលាមកថែមទាំងរឹង ដែលយើងចំណាំហៅថា ទល់លាមក ឬក្តៀននោះ និងមានលាយឈាមទៀត អាចជាសញ្ញាគ្រោះថ្នាក់។ តាមការពន្យល់របស់លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសរោគកុមារ កាលណាក្មេងជុះតិចជាង ឬស្មើ២ដង/សប្តាហ៍ ឬលាមកកូនជុះមានទំហំខុសធម្មតា និងរឹងខុសធម្មតា មានន័យថា កូនមានជំងឺទល់លាមក។ ចំពោះមូលហេតុនាំឲ្យក្មេងទល់លាមក លោកស្រីវេជ្ជបណ្ឌិតឯកទេសកុមាររូបនេះបញ្ជាក់ថា មិនមែនមកពីកត្តាចំណីអាហារដែលមិនសូវសម្បូរជាតិសរសៃមួយមុខទេ គឺមានកត្តារួមផ្សំផ្សេងទៀត ដូចជាក្មេងមានជំងឺពាក់ព័ន្ធនឹងក្រពះពោះវៀន ក្មេងមិនសូវមានសកម្មភាពរាងកាយជាដើម។ ចំណែកមូលហេតុដែលក្មេងៗជុះមកលាមកក្ដៀនជាប់ជាមួយឈាម ដោយសារអាអូន រហែកទ្វារលាមក គឺជាការរហែក ឬដាច់ស្រទាប់ Mucus នៅក្នុងរន្ធគូទ។ ពេលស្រទាប់នេះដាច់នឹងធ្វើឲ្យមានការឈឺចាប់ និងហូរឈាមមកតាមទ្វារលាមក។ នេះបើតាមការឲ្យដឹងពីប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត។ ចង់ដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកកូនចុចទីនេះ លោកវេជ្ជបណ្ឌិតថា អូនតូចៗដែលមានបញ្ហានេះឈឺចាប់ខ្លាំងពេលបន្ទោបង់ ដែលអាចនៅឈឺរាប់ម៉ោងក្រោយបន្ទោបង់រួច ដោយសារលាមកធំ ឬរឹងខ្លាំង ហើយត្រូវប្រឹងបន្ទោបង់ខ្លាំងពេក។ ម៉ាក់ប៉ាដែលមានកូនជួបបញ្ហានេះ មិនត្រូវបណ្តែតបណ្តោយទុកយូរនោះទេ ត្រូវប្រញាប់នាំកូនទៅជួបគ្រូពេទ្យរកមូលហេតុឲ្យច្បាស់ ព្រោះករណីធ្ងន់ធ្ងរខ្លះ អាចមកពីបញ្ហាហូរឈាមក្នុងពោះវៀនរបស់ទារក ឬកុមារ។


បញ្ហាប្រព័ន្ធរំលាយអាហារ

ប្រព័ន្ធភាពស៊ាំកូនតូចខ្លាំង ឬខ្សោយ ទាក់ទងនឹងសុខភាពប្រព័ន្ធរំលាយអាហារទេ?

ម៉ាក់ប៉ាដឹងហើយថា ប្រព័ន្ធការពាររាងកាយកូនតូចនៅមិនទាន់ខ្លាំងក្លាដូចយើងមនុស្សធំនៅឡើយទេ ជាហេតុធ្វើឲ្យកុមារឈឺច្រើន។ ម៉្យាងវិញទៀត សុខភាពប្រព័ន្ធរំលាយអាហារក៏ជាផ្នែកមួយធំជាប់ពាក់ព័ន្ធនឹងភាពរឹងមាំ និងភាពខ្សោយរបស់ប្រព័ន្ធការពាររាងកាយកូនតូចផងដែរ។ លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារពីប្រទេសកូរ៉េ និងបារាំង បានឲ្យដឹងថា កាលណាបើប្រព័ន្ធរំលាយអាហារកូនតូចមានសុខភាពល្អ ធ្វើឲ្យក្មេងមានការលូតលាស់បានល្អ ទាំងមាឌ និងកម្ពស់គឺបានប្រក្រតីធម្មតាទាំងអស់។ ប្រសិនបើក្រពះ-ពោះវៀនក្មេងល្អ ធ្វើឲ្យការស្រូបយកពពួកសារធាតុមួយចំនួនដែលគេនិយមហៅថា micro-nutrient ដែលមានតួនាទីជួយដល់ការអភិវឌ្ឍន៍ខួរក្បាលរបស់ក្មេងបានល្អ ជាហេតុបណ្ដាលឲ្យការលូតលាស់ខួរក្បាលរបស់ក្មេងក៏បានល្អដូចគ្នាដែរ។ សុខភាពក្រពះពោះវៀន គឺជាផ្នែកសំខាន់មួយជះឥទ្ធិពលដល់សុខភាពប្រព័ន្ធការពាររាងកាយកូនតូច។ តាមពិតទៅ ក្រពះពោះវៀនមានប្រមាណ ៧០% នៃកោសិកាដែលបង្កើតជាប្រព័ន្ធការពាររាងកាយរបស់មនុស្សយើង។ ហើយបាក់តេរីល្អៗ រាប់លានដែលមាននៅក្នុងក្រពះពោះវៀន ក៏ជួយទ្រទ្រង់សុខភាពទូទៅរបស់អូនៗ ចៀសឆ្ងាយពីជំងឺតូចតាចមួយចំនួនផងដែរ។ ដោយសារតែសុខភាពក្រពះពោះវៀនត្រូវបានផ្សារភ្ជាប់ទៅនឹងប្រព័ន្ធទាំងអស់នៅក្នុងរាងកាយ ដូចនេះសុខភាពប្រព័ន្ធរំលាយអាហាររបស់អាអូន អាចប៉ះពាល់ទៅដល់ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ស្របគ្នានេះ បើសុខភាពក្រពះពោះវៀនមិនល្អ ក៏អាចចូលរួមចំណែកប៉ះពាល់ដល់ស្ថានភាពសុខភាពផ្លូវចិត្តកុមារដែរដូចជា ការថប់បារម្ភ ការធ្លាក់ទឹកចិត្ត និងការបាក់ស្បាត (PTSD) ជាដើម។ នេះមានន័យថា បើសុខភាពប្រព័ន្ធរំលាយអាហារកូនមិនល្អ ច្បាស់ណាស់ថាប្រព័ន្ធការពាររាងកាយកូនតូចក៏មិនល្អដូចគ្នា ជាហេតុអាចបណ្ដាលឲ្យអាអូនងាកឈឺៗ។ បន្ថែមពីលើនេះ វេជ្ជបណ្ឌិតឯកទេសរោគកុមារដដែលបន្តទៀត បើម៉ាក់ប៉ាចង់ឲ្យកូនមានសុខភាពប្រព័ន្ធរំលាយល្អ និងប្រព័ន្ធរាងកាយរឹងមាំ យើងត្រូវការផ្ដល់អាហារដែលមានជីវជាតិត្រឹមត្រូវដល់កូនដូចជាមានបន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត និង អាហារមានជាតិប្រូតេអីន និងកាល់ស្យូមខ្ពស់។ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

ចង់ឲ្យកូនលូតលាស់បានល្អ ឆ្លាតវៃ ម៉ាក់ប៉ាគួរគិតគូរពីបញ្ហានេះមុនសិន

ម៉ាក់ប៉ាគ្រប់រូបសុទ្ធតែចង់បានកូនលូតលាស់ល្អ សុខភាពរឹងមាំ ខំប្រឹងប៉ូវអាហារឲ្យកូនញ៉ាំ ដើម្បីឲ្យបានឡើងទម្ងន់មានសាច់មានឈាម។ ក្នុងនោះដែរ សុខភាពប្រព័ន្ធរំលាយអាហារ ក៏ជាផ្នែកសំខាន់មួយជួយការលូតលាស់ និងអភិវឌ្ឍខួរក្បាលកូនយើងដែរ។ លោកវេជ្ជបណ្ឌិត អ៊ុន យូ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិបានពន្យល់ឲ្យដឹងថា កាលណាក្រពះពោះវៀនកូនក្មេងមានសុខភាពល្អ ធ្វើឲ្យក្មេងមានការលូតលាស់បានល្អ ទាំងមាឌ និងកម្ពស់បានធម្មតាទាំងអស់។ ម៉ាក់ប៉ាត្រូវចាំថា បើចង់ឲ្យកូនលូតលាស់បានល្អ ឆ្លាតវៃ ម៉ាក់ប៉ាគួរគិតគូរពីបញ្ហាប្រព័ន្ធរំលាយអាហារនេះមុនសិន ព្រោះបើសុខភាពក្រពះពោះវៀនកូនមិនល្អ អាចជះឥទ្ធិពលដល់ការលូតលាស់ខួរក្បាលពួកគេ ធ្វើឲ្យការបឺតស្រូបយកសារធាតុចិញ្ចឹមមួយចំនួន ដែលមានតួនាទីជួយដល់ការអភិវឌ្ឍខួរក្បាលរបស់ក្មេង បណ្ដាលឲ្យខួរក្បាលក្មេងលូតលាស់មិនបានល្អប្រក្រតីនោះទេ។ អត្ថប្រយោជន៍ពេលកូនមានប្រព័ន្ធរំលាយអាហាររឹងមាំ៖ បើប្រព័ន្ធរំលាយអាហារអាអូនល្អ ដូចនេះរាងកាយ និងសុខភាពកូនទទួលបានអត្ថប្រយោជន៍ច្រើន។ ១. ស្រូបយកសារធាតុចិញ្ចឹមបានល្អ កាលណាក្រពះពោះវៀនកូនមានសុខភាពល្អ អាអូនអាចស្រូបយកសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ពីអាហារដែលកូនញ៉ាំចូលទៅ។ សារធាតុចិញ្ចឹមដែលក្រពះពោះវៀនកូនស្រូបមានដូចជា ជាតិដែក ប្រូតេអ៊ីន កាបូអ៊ីដ្រាត និងខ្លាញ់ធាត់ ជាសារធាតុចិញ្ចឹមចាំបាច់ដល់រាងកាយមនុស្សយើង។ ២. កម្ចាត់កាកសំណល់ ពោះវៀនទាញយកកាកសំណល់ចេញពីរាងកាយ និងជួយគាំទ្រដល់មុខងារថ្លើម។ ដូចនេះហើយ ដើម្បីឲ្យការបន្ទោរបង់របស់កូនបានទៀងទាត់ និងទប់ស្កាត់បញ្ហាទល់លាមក ម៉ាក់ប៉ាជំរុញ និងបន្ថែមអាហារសម្បូរជាតិសរសៃ ឬ Prebiotics ពិសេសបន្លែផ្លែឈើឲ្យកូនញ៉ាំជាប្រចាំ។ Prebiotics ក៏ត្រូវបានបញ្ចូលទៅក្នុងទឹកដោះគោម្សៅសម្រាប់ក្មេងផងដែរ។ ៣. ប្រព័ន្ធការពាររាងកាយ ពោះវៀនយើងជាលំនៅឋាន៧០% របស់ប្រព័ន្ធការពាររាងកាយយើង ហើយពោះវៀនក៏ជាច្រករបស់ពពួកសត្វល្អិតចូលនៅក្នុងរាងកាយយើងបានផងដែរ។ បើក្រពះពោះវៀនកូនមិនល្អ នឹងបណ្ដាលឲ្យងាយឈឺជាមិនខាន ដូច្នេះយើងគួរបង្កើនសុខភាពក្រពះពោះវៀនកូនដោយបន្ថែមពពួកបាក់តេរីល្អវិញ ដែលហៅថា Probiotics ដែលម៉ាក់ប៉ាអាចរកបាននៅក្នុងទឹកដោះម្តាយ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

តិចនិកចិញ្ចឹមកូនឲ្យមានភាពរីករាយ ក្លាយជាក្មេងឆ្លាត

កូនៗលូតលាស់បានល្អ មានភាពរីករាយ ឆ្លាតទៀតនោះ ម៉ាក់ប៉ាញញឹមបិទមាត់មិនជិតនោះទេ។ តើត្រូវធ្វើម៉េចដើម្បីកូនយើងមានភាពរីករាយ ក្លាយជាក្មេងឆ្លាត? តាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ នាពេលកន្លងមក ក្មេងលូតលាស់បានល្អ ឆ្លាត ឬមិនឆ្លាត គិតរាប់តាំងពីហ្សែនរបស់ឪពុកម្តាយ ការលូតលាស់របស់គភ៌ក្នុងផ្ទៃ បូករួមទាំងបរិយាកាសរស់នៅ ការថែទាំ និងរបបអាហារក្រោយពេលកើតមក។ “និយាយដល់ការលូតលាស់របស់កូន គឺត្រូវគិតតាំងពីនៅក្នុងផ្ទៃម្តាយមកម្ល៉េះ បើពេលពពោះ ម្តាយមានជំងឺ ច្បាស់ណាស់គភ៌វិវត្តយឺត មិនគ្រប់គីឡូ ខ្វះអវយវៈ ដល់ពេលកើតមកទៅជាខ្សោយ ការលូតលាស់ក៏យឺតដូចគ្នា”។ នេះការរៀបរាប់របស់លោកវេជ្ជបណ្ឌិត អ៊ុន យូ។ ចំពោះតិចនិកថែទាំកូនឲ្យមានភាពរីករាយ ក្លាយជាក្មេងឆ្លាតវិញ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅបានលើកឡើងថា ម៉ាក់ប៉ាគ្រប់រូបតែងតែប្រាថ្នាចង់បានដូចគ្នា តែលទ្ធផលអាស្រ័យលើអនុវត្តក្នុងការរស់នៅប្រចាំថ្ងៃ តើបានត្រឹមត្រូវតាមក្បូនខ្នាតកម្រិតណា។ លោកវេជ្ជបណ្ឌិតពន្យល់ថា ក្មេងរីករាយ ខួរក្បាលវៃឆ្លាតទៅបានលុះណាតែមានសុខភាពល្អ មិនសូវឈឺនេះឈឺនោះ សុខភាពប្រព័ន្ធរំលាយអាហារក៏ល្អ។ ធ្វើម៉េចឲ្យប្រព័ន្ធរំលាយអាហារក្មេងដំណើរបានល្អ មិនសូវឈឺនោះ? លោកវេជ្ជបណ្ឌិតឆ្លើយថា ចំពោះក្មេងអាយុ ៣ឆ្នាំឡើង ម៉ាក់ប៉ាត្រូវគិតលើរបបអាហារជាសំខាន់ ដែលក្នុងនោះអាហារដែលមានជាតិកាកសរសៃច្រើន ដូចជាបន្លែផ្លែឈើ ល្អខ្លាំងចំពោះសុខភាពក្រពះពោះវៀនកូន និងត្រូវឲ្យកូនញ៉ាំទឹកឲ្យបានច្រើន។ ដោយឡែកកូនដែលនៅញ៉ាំម្សៅទឹកដោះគោ ម៉ាក់ប៉ាគួរជ្រើសរើសទឹកដោះគោណាដែលសម្បូរជាកាកសរសៃ។ដោយឡែករបបអាហារដែលជួយដល់ការអភិវឌ្ឍន៍ខួរក្បាល និងប្រព័ន្ធប្រសាទវិញ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ