home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ជំងឺធាត់លើក្មេង​បង្កជា​ផលវិបាកច្រើនយ៉ាង ប៉ាម៉ាក់ត្រូវចេះការពារកូនពីបញ្ហានេះ

ជំងឺធាត់លើក្មេង​បង្កជា​ផលវិបាកច្រើនយ៉ាង ប៉ាម៉ាក់ត្រូវចេះការពារកូនពីបញ្ហានេះ

សព្វថ្ងៃនេះយើងច្បាស់ជាឃើញហើយ​ថា ចំនួន​ក្មេងៗធាត់ៗមានកាន់តែ​ច្រើន​ឡើង​ៗ។ បញ្ហាធាត់លើសទម្ងន់លើកុមារ គឺជាបញ្ហាផ្នែកសុខភាពដ៏ស្មុគស្មាញមួយ ហើយ​​បញ្ហានេះកើតឡើងនៅពេល​ក្មេងឡើងគីឡូច្រើនលើសពីគីឡូសមស្របជាមួយអាយុរបស់ក្មេង​។

បើក្មេងធាត់ខ្លាំងតាំងពីនៅវ័យក្មេង ពួកគេភាគច្រើននឹង​នៅបន្តធាត់រហូតដល់ពេញវ័យ ដែលនេះ​នឹងធ្វើឲ្យក្មេង​ទាំង​នោះ​ប្រឈមនឹង​បញ្ហាសុខភាពជាច្រើនទៅថ្ងៃខាងមុខ មានដូចជាជំងឺ​ទឹកនោមផ្អែម ឬជំងឺបេះដូង ហើយរាល់បញ្ហាទាំងអស់នេះ នឹងធ្វើឲ្យពួកគេ​ប្រឈមជាមួយបញ្ហាសុខភាពផ្លូវចិត្ដ គ្មានទំនុកចិត្ដលើរូបរាងខ្លួនឯង ពិបាក​ចិត្ដ ឬកើតជាបញ្ហាស្ត្រេសជាដើម។

១- មូលហេតុធ្វើឲ្យក្មេងធាត់លើសទម្ងន់

មានមូលហេតុជាច្រើនបណ្ដាលឲ្យក្មេងៗធាត់ខ្លាំង។ ភាគច្រើននៃបញ្ហាធាត់ គឺបណ្ដាលមកពីកត្តាហ្សែនតំណពូជ ការញ៉ាំ​អាហារមិនល្អ និងមកពីមិនសូវបានបញ្ចេញសកម្មភាព។ មានករណីកម្រខ្លះ គឺបណ្ដាលមកពីបញ្ហាអ័រម៉ូនក្នុងខ្លួនប្រែប្រួល។ បើយើង​ជា​ប៉ាម៉ាក់​សង្កេតឃើញថាកូន​មានបញ្ហាសុខភាពណាមួយធ្វើឲ្យខ្លួនធាត់ ដូចជាបញ្ហាអ័រម៉ូនជាដើមនោះ យើង​គួរតែនាំ​កូន​ទៅពិនិត្យ ធ្វើតេស្តឈាម និងពិនិត្យដងខ្លួនតាមការណែនាំរបស់គ្រូពេទ្យ។

បញ្ហាទាក់ទងជាមួយកត្តាតំណពូជ មិនមែនមានន័យថាក្មេងដែលមានក្រុមគ្រួសារធាត់ៗ សុទ្ធតែក្លាយទៅជាធាត់នោះទេ។ ប្រសិនបើមានប៉ាម៉ាក់ ឬបងប្អូនកើតជំងឺធាត់ នោះកូនៗងាយប្រឈមជាមួយបញ្ហាធាត់កាន់តែខ្ពស់។ ប៉ុន្តែបញ្ហាធាត់ក៏អាចបណ្ដាលមកពីកត្តាអាកប្បកិរិយា និងរបៀបរបប​រស់នៅក្នុងក្រុមគ្រួសារ​ មានដូចជាការញ៉ាំអាហារ ឬផឹកភេសជ្ជៈផ្សេងៗ​ជាដើម​។

ទម្ងន់​របស់ក្មេងៗ គឺអាស្រ័យលើរបបអាហារ និងសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ​។ នាពេលបច្ចុប្បន្នក្មេងៗភាគច្រើន មិនសូវបញ្ចេញសកម្មភាពច្រើនទេ។ គេសង្កេតឃើញថា ក្មេងៗសព្វថ្ងៃចូលចិត្ដមើលទូរទស្សន៍ ឬកុំព្យូទ័រ​យ៉ាងហោចណាស់ ក៏ប្រមាណ ទៅ ម៉ោងដែរក្នុងមួយថ្ងៃ។ នេះមិនទាន់រាប់ទាំងរយៈពេលដែលពួកគេចំណាយពេលមើលទូរសព្ទ ឬលេងហ្គេមផង។

អត្ថបទពាក់ព័ន្ធ៖

២- ផលវិបាកបណ្ដាលមកពីបញ្ហាធាត់

សុខភាពមិនល្អ

បញ្ហាធាត់លើសទម្ងន់​ គឺមានផលវិបាកខ្លាំងទៅលើសុខភាពរាងកាយរបស់អ្នកជំងឺ។ ក្មេងៗមានបញ្ហាធាត់ប្រឈមមុខខ្ពស់ជាមួយបញ្ហា៖

– ឡើងជាតិកូលេស្តេរ៉ូល និងឡើងសម្ពាធឈាម ហើយនឹងធ្វើឲ្យក្មេង​ប្រឈមនឹង​ជំងឺបេះដូងទៅថ្ងៃខាងមុខ

– បញ្ហាដង្ហើម ដូចជាជំងឺហឺត ឬពិបាកដកដង្ហើមពេលគេង

– មានបញ្ហាសន្លាក់

– បញ្ហាឈឺចាប់តាមសាច់ដុំ និងឆ្អឹង

– បញ្ហាកើតលើឆ្អឹង

– ប្រឈមនឹង​បញ្ហាចាល់អ័រម៉ូនអាំងស៊ុយលីន ឬជំងឺទឹកនោមផ្អែមប្រភេទ បញ្ហាជាតិស្ករមិនប្រក្រតី

– បញ្ហាស្បែក មានដូចជាឡើងមុន ឡើងក្រហមក្ដៅលើស្បែក និងមានមេរោគផ្សិត

– មានបញ្ហាខ្លាញ់រុំថ្លើម

ហើយនៅមានបញ្ហាមួយចំនួនផ្សេងទៀតមានដូចជា៖

– ជំងឺថប់បារម្ភ

– ជំងឺបាក់ទឹកចិត្ដ

– មិនមានទំនុកចិត្ដលើរូបរាងខ្លួនឯង

– បញ្ហាមិនចុះសម្រុងជាមួយសង្គមខាងក្រៅ ដោយសារមានគេធ្វើបាប ឬបង្អាប់ផ្សេងៗ

ដូចនេះប៉ាម៉ាក់​គួរតែធ្វើ ឬ​បង្រៀន​កូន​អនុវត្តវិធីល្អៗសម្រាប់សុខភាពដូចខាងក្រោម៖

– រៀបចំកម្មវិធីផ្សេងៗក្នុងក្រុមគ្រួសារ ឬហាត់ប្រាណជុំគ្នាជាដើម។ យើង​ត្រូវបង្ហាញឲ្យក្មេងៗឃើញថា សកម្មភាពដែលយើង​កំពុងធ្វើមានលក្ខណៈសប្បាយ និងគួរឲ្យចាប់អារម្មណ៍ នោះក្មេងៗនឹងរៀនធ្វើតាម។

– ជួយ​គាំទ្រ និង​លើ​ទឹក​ចិត្ត​កូន​ឲ្យ​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​

– ជួយខ្លួនយើង​ និងក្រុមគ្រួសារយើង​ ឲ្យគេចចេញពីការរស់នៅដោយចំណាយពេលអង្គុយច្រើនពេក និយាយឲ្យស្រួលស្ដាប់ កុំឲ្យមើលទូរទស្សន៍ លេងទូរសព្ទ ឬលេងហ្គេមច្រើនពេក។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Childhood Obesity Causes & Consequences. https://www.cdc.gov/obesity/childhood/causes.html. Accessed August 7, 2017

Obesity in Children. http://www.webmd.com/children/guide/obesity-children#1. Accessed August 7, 2017

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ចាន់ សុខឡាង កែសម្រួល​ចុងក្រោយ 05/08/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត