backup og meta

ពេលទារកស្ទះរន្ធទឹកភ្នែក ម៉ាក់ប៉ាអាចដោះស្រាយដោយវិធីសាស្ត្រទាំងនេះបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 02, 2020

ពេលទារកស្ទះរន្ធទឹកភ្នែក ម៉ាក់ប៉ាអាចដោះស្រាយដោយវិធីសាស្ត្រទាំងនេះបាន

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

ធម្មតា យើង​ជា​ម៉ាក់​ប៉ា ច្បាស់​ជា​ព្រួយ​បារម្ភ​ហើយ​ឲ្យ​តែ​ឃើញ​កូន​មាន​បញ្ហា​អ្វី​មួយ​ដែល​យើង​គិត​ថា​មិន​ប្រក្រតី។ ជួន​កាល បញ្ហា​នោះ​គ្រាន់​តែ​ជា​បញ្ហា​សាមញ្ញ​ដែល​កើត​មាន​លើ​អា​អូន​ពី​កំណើត​ដែល​មិន​សូវ​បង្ក​គ្រោះ​ថ្នាក់​ដល់​ឲ្យ​អូន ដូច​បញ្ហា​ស្ទះ​រន្ធ​ទឹក​ភ្នែក​ជាដើម។

បញ្ហា​ស្ទះ​រន្ធ​ទឹក​ភ្នែក​លើ​ទារក​គឺ​ជា​បញ្ហា​មាន​ពី​កំណើត​ដែល​កើត​មាន​ប្រហែល ​៣០%​លើ​ទារក។ ម៉ាក់​ប៉ា​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ពេក​ទេ បើ​អា​អូន​កើត​ជំងឺ​នេះ ពី​ព្រោះ​វា​មិន​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ ហើយ​វា ​៩០%​ នឹង​បាត់​ទៅ​វិញ​នៅ​អាយុ​ ៩ខែ​ – ​១​ឆ្នាំ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង។

ក្នុង​ករណី​ដែល​អា​អូន​តូច មាន​បញ្ហា​ស្ទះ​រន្ធ​ទឹក​ភ្នែក ប៉ា​ម៉ាក់​អាច​ដោះ​ស្រាយ​តាម​វិធី​ខាង​ក្រោម ដើម្បី​ជួយ​សម្រួល​ដល់​ភ្នែក​កូន​ដូច៖

ស្អំ​កន្សែង​ក្ដៅ​ឧណ្ហៗ៖ ជា​រៀង​រាល់​២-៣​ម៉ោង​ម្ដង យក​កន្សែង ឬ​ដុំ​សម្លី​ជ្រលក់​ទឹក​ក្ដៅ​ឧណ្ហ​ៗ រួច​ពូត​ឲ្យ​ស្ងួត​ទឹក​បន្ដិច យក​ទៅ​ស្អំ​ថ្នម​ៗ​លើ​រន្ធ​ទឹក​ភ្នែក​របស់​កូន រួច​ជូត​បណ្ដោយ​តាម​ភ្នែក​ថ្នមៗ។ ប្រសិន​បើ​កូន​ស្ទះ​រន្ធ​ទឹក​ភ្នែក​ទាំង​សង​ខាង យើង​ត្រូវ​យក​ម្ខាង​ស្អាត​នៃ​កន្សែង ឬ​ដុំ​សម្លីទៅ​ជូត​ភ្នែក​មួយ​ទៀត ឬ​អាច​ប្រើ​កន្សែង ឬ​ដុំ​សម្លី​ថ្មី​ក៏​បាន។

ម៉ាស្សា​ភ្នែក​កូន៖ យើង​អាច​ម៉ាស្សា​លើ​រន្ធ​ទឹក​ភ្នែក​កូន​ថ្នមៗ ដោយ​យក​ម្រាម​ដៃ​មួយ​ទៅ​ញី​ជា​រង្វង់​មូល​ត្រង់​រន្ធ​ទឹក​ភ្នែក​កូន។ អំឡុង​ពេល​ម៉ាស្សា ម៉ាក់​ប៉ា​ត្រូវ​ប្រើ​កម្លាំង​តិច​បំផុត មិន​ត្រូវ​ញី​ខ្លាំង​ពេក ហើយ​សង្កត់​ទៅ​លើ​ភ្នែក​កូន​ទេ។ បើ​អាច នៅ​ពេល​ដែល​យក​កូន​ទៅ​ពិនិត្យ យើង​អាច​សុំ​ឲ្យ​គ្រូពេទ្យ​ជំនាញ​ក្មេង​បង្ហាញ​ពី​របៀប​ម៉ាស្សា​ភ្នែក​សម្រាប់​បញ្ហា​នេះ។

ប្រើ​ថ្នាំ​បន្តក់​ភ្នែក៖ ប្រសិន​បើ​ភ្នែក​អា​អូន​ឆ្លង​មេរោគ​ទៀត គ្រូពេទ្យ​នឹង​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ទិញ​ថ្នាំ​បន្តក់​ភ្នែក ដើម្បី​ជួយ​កម្ចាត់​មេរោគ​ចេញ។

ជា​ធម្មតា បញ្ហា​ស្ទះ​រន្ធ​ទឹក​ភ្នែក​នេះ​អាច​បាត់​ទៅ​វិញ​ដោយ​ឯក​ឯង ពេល​ដែល​អា​អូន​ធំ​ទៅ​ៗ ប៉ុន្តែ ក្នុង​ករណី​ដែល​កូន​មាន​អាយុ​ហួស​១​ឆ្នាំ​ហើយ នៅ​តែ​មាន​បញ្ហា​នេះ​ទៀត គ្រូពេទ្យ​អាច​ព្យាបាល​បាន​ដោយ​ការ​ចោះ​ពង្រីក​រន្ធ​ទឹក​ភ្នែក​អា​អូន។

វេជ្ជបណ្ឌិត​រោគ​កុមារ​មួយ​នេះ បន្ត​ថា បើ​កូន​មាន​បញ្ហា​ស្ទះ​រន្ធ​ទឹក​ភ្នែក​នេះ អា​អូន​នឹង​មាន​បង្ហាញ​សញ្ញា​មួយ​ចំនួន​ដូច៖

– ទារក​ហូរ​ទឹក​ភ្នែក​ជា​ប្រចាំ

– មាន​អាចម៍​ភ្នែក (តែ​ក្នុង​ភ្នែក​មិន​ក្រហម)

– ភ្នែកអាអូនហើមតិច ឬក្រហមត្របកភ្នែក

– ត្របក​ភ្នែក​ស្អិត​ជាប់​គ្នា (ធ្វើ​ឲ្យ​អា​អូន​ពិបាក​បើក​ភ្នែក)។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 02, 2020

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម