ចំណង់ចំណូលចិត្តលើការប្រើគ្រឿងសម្អាងរបស់ក្មេង អាចចាប់ផ្ដើមតាំងពីពួកគេនៅវ័យតូច និងកាន់តែខ្លាំងក្លាឡើងនៅពេលដែលពួកគេចូលដល់ថ្នាក់អនុវិទ្យាល័យ។ កូនតូចរបស់ម៉ាក់ៗអាចជាប់ចិត្តនឹងគ្រឿងសម្អាង នៅពេលដែលពួកគេចូលរួមកម្មវិធីសម្ដែងរបស់សាលារៀន ឬក៏ឃើញក្មេងធំៗ និងមនុស្សពេញវ័យប្រើគ្រឿងសម្អាង។ ពិតណាស់ ម៉ាក់ៗអាចនឹងមានចម្ងល់ថា តើក្មេងៗអាចប្រើគ្រឿងសម្អាងបាននៅអាយុប៉ុន្មាន? និងធ្វើយ៉ាងម៉េច ទើបពួកគេអាចប្រើប្រាស់វាដោយសុវត្ថិភាព?