backup og meta

ទារកក្រោម ៣ ខែ អាចនឹងស្លាប់បើកើតជំងឺរលាកទងសួត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 09

    ទារកក្រោម ៣ ខែ អាចនឹងស្លាប់បើកើតជំងឺរលាកទងសួត

    ទារក ឬកុមារ ងាយ​ប្រឈម​នឹង​ពពួក​វីរុស ឬ​បាក់តេរី​មើល​មិន​ឃើញ​ដែល​មាន​ជុំ​វិញ​ខ្លួន​ ហើយ​វា​អាច​បណ្ដាល​ឲ្យ​កូន​ងាយនឹង​ឈឺ​ជំងឺ​ផ្សេងៗ ស្រប​ពេល​ខែ​នេះ ធ្លាក់​ខ្យល់​ត្រជាក់​ផង​នោះ ​កូនកាន់តែងាយប្រឈម​នឹង​បញ្ហា​រលាក​ទង​សួត

    លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ សញ្ញា​ប័ត្រ​ពី​ប្រទេស​បារាំងបានបញ្ជាក់ថា ជំងឺ​រលាក​ទង​សួត​លើ​ទារក ឬកុមារ គឺ​ជា​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ភាគច្រើន​បង្ក​ឡើង​ដោយ​វីរុស RSV (Respiratory Syncytial Virus)។

    ជំងឺរលាកសួត Hello គ្រូពេទ្យ

    កុមារកើត​ជំងឺ​រលាក​ទង​សួត ភាគ​ច្រើន​អាច​ព្យាបាល​បាន​ដោយ​យក​ថ្នាំ​ទៅ​ប្រើ​នៅ​ផ្ទះ​ដោយ​មិន​ចាំ​បាច់​​សម្រាក​នៅ​មន្ទីរពេទ្យ​ឡើយ ហើយ​​អាច​នឹង​ជា​សះ​ស្បើយ​ធម្មតា​វិញ​ក្នុង​រយៈ​ពេល​ពី ៧-១០​ថ្ងៃ​ក្រោយ។ ប៉ុន្តែ ក្នុង​ករណី​មួយ​ចំនួន កុមារ​ត្រូវ​ការ​សម្រាក និង​ព្យាបាល​នៅ​មន្ទីរពេទ្យ ដើម្បី​ទទួល​បាន​ជំនួយ​ពី​អុកស៊ីសែនជួយ​​ឲ្យ​ងាយ​ស្រួល​ដក​ដង្ហើម។

    វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​កុមារ​រូប​នេះ​បន្ត​ថា ជំងឺ​រលាក​ទង​សួត​អាច​បង្ក​ជា​ប៉ះពាល់​ដល់​សុខភាព​កូន​បាន​ដូច​ជា៖

    • ជំងឺ​រលាក​ទង​សួត អាច​បណ្ដាល​ឲ្យ​កុមារ​ស្លាប់​បាន ប៉ុន្តែ​ក្នុង​កម្រិត​ទាប​បំផុត។ ក្រុម​កុមារ​ដែល​មាន​អត្រា​គ្រោះ​ថ្នាក់​ខ្ពស់ គឺ​ទារក​ដែល​មាន​អាយុ​ក្រោម​ ៣​ខែ ឬ​កុមារដែល​ជំងឺ​បេះដូងពី​កំណើត និង​​មាន​ភាព​មិន​ប្រក្រតី​ពី​កំណើត​មួយ​ចំនួន។
    • ក្នុង​ករណី​ខ្លះ​ទៀត ក្រោយ​ជា​សះ​ស្បើយ​ហើយ កុមារ​អាច​កើត​មាន​ជា​អាការៈហត់ ឬ​ដង្ហក់​ច្រើន​លើក​ដដែល​ៗ។ ក្នុង​នោះ មាន​កុមារ​មួយ​ចំនួន អាច​លែង​មាន​អាការៈ​ហត់ ឬ​ដង្ហក់​នេះ នៅ​ពេល​​វិវត្ត​វ័យ​ធំ​ឡើង​ៗ។
    • កុមារ​មួយ​ចំនួន​ទៀត អាច​កើត​ជា​ជំងឺ​ហឺត​ម្ដង ក្រោយ​ជា​ពី​ជំងឺ​រលាក​ទង​សួត​នេះ។

    ហេតុ​នេះ​ហើយ​ទើប លោក​ស្រី​បាន​ណែនាំ​ឲ្យ​ម៉ាក់​ប៉ា​ដឹង​ពី​វិធី​ការពារ​កូន​ពី​ជំងឺរលាក​ទងសួត​ដោយ​មិន​ត្រូវ​ឲ្យ​កូន​លេង​ជាមួយ​ក្មេងៗ​ដែល​កើត​ជំងឺ​រលាក​ទងសួត ឬ​ប៉ះពាល់​ប្រដាប់​ប្រដា​ដែល​ក្មេង​ៗ​មាន​ជំងឺ​រលាក​ទង​សួត​លេង​នោះ​ទេ។

    មួយ​វិញ​ទៀត ម៉ាក់​ប៉ា​គ្រប់​រូប​ត្រូវ​ឲ្យ​កូនៗ​លាង​ដៃ​ជា​មួយ​នឹង​សាប៊ូ​ឲ្យ​បាន​ញឹក​ញាប់ និង​ចៀស​វាង​ការ​លេង​ជាមួយ​កុមារ​ដែល​មាន​ជំងឺ​រលាក​ទង​សួត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 09

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម