តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

កង្វះ​ជាតិ​ដែក​ អាច​បណ្ដាល​ឲ្យ​​ក្មេង​គេង​មិន​លក់​?

    កង្វះ​ជាតិ​ដែក​ អាច​បណ្ដាល​ឲ្យ​​ក្មេង​គេង​មិន​លក់​?

    កង្វះ​ជាតិ​ដែក​ ឬ​ជំងឺ​ស្លេកស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក​ អាច​កើត​ឡើង​ដោយ​សារ​​តែ​ការ​​ស្រូប​យក​ជាតិ​ដែក​មិន​គ្រប់គ្រាន់​ ​និង​ការ​​កើន​ឡើង​នៃ​តម្រូវ​ការ​ជាតិ​ដែក​ប្រចាំ​ថ្ងៃ​។​ ចំពោះ​ក្មេង​ដែល​ខ្វះ​ជាតិ​ដែក​ អាច​មាន​រោគ​សញ្ញា​ជា​ច្រើន​។​ យ៉ាង​ណា​មិញ​ បញ្ហា​គេង​មិន​លក់​​ដែល​ទាក់ទង​នឹង​កង្វះ​ជាតិ​ដែក​​មិន​កើត​មាន​ជា​ទូទៅ​ឡើយ​។​

    ហេតុអ្វី​ជាតិ​ដែក​មាន​សារសំខាន់​​​ចំពោះ​មនុស្ស​យើង​?

    រាងកាយ​មនុស្ស​យើង​ត្រូវ​ការ​ជាតិ​ដែក​​សម្រាប់​ហេតុផល​ជាច្រើន​ រួម​ទាំង​ការ​បញ្ជូន​អុកស៊ីសែន​ទៅ​ក្នុង​ចរន្ត​ឈាម​ ការ​ផ្ទុក​អុកស៊ីសែន និង​ការ​ប្រើប្រាស់​ជាលិកា​សាច់​ដុំ​ ព្រម​ទាំង​ការ​បង្កើត​សារធាតុ​ម្យ៉ាង​ដែល​មាន​ឈ្មោះ​ថា​អង់ស៊ីម​ ដែល​ជួយ​ដល់​ការ​រំលាយ​អាហារ​ ក៏​ដូចជា​ដើរ​តួនាទី​សំខាន់​ៗ​ដទៃ​ទៀត​។​ ជា​ទូ​ទៅ​ ​កុមារ​មាន​តម្រូវការ​ជាតិ​ដែក​ខ្ពស់​ ដែល​ជា​លទ្ធផល​នៃ​ការ​លូតលាស់​របស់​រាងកាយ​ ហើយ​ទារក​ និង​​ក្មេង​អាយុ​ចាប់​ពី​២​ទៅ​៣​ឆ្នាំ​ ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវត្ត​ទៅ​រក​កង្វះ​ជាតិ​ដែក​។​ រី​ឯ​ក្មេង​ស្រី​ជំទង់​​ ក៏​​មាន​ហានិភ័យ​នៃ​ការ​​កើត​មាន​កង្វះ​ជាតិ​ដែក​នេះ​ដែរ​។

    រោគ​សញ្ញា​នៃ​​កង្វះ​ជាតិ​ដែក

    ប្រសិនបើ​កុមារ​ប្រឈម​នឹង​បញ្ហា​កង្វះ​ជាតិ​ដែក​នេះ ពួក​គេ​ច្រើន​តែ​មាន​អាការៈ​ខ្សោយ​ ហត់ ស្បែក​ស្លេកស្លាំង​ខុស​ប្រក្រតី​ ឈឺ​ក្បាល​ អស់​កម្លាំង​ ​ឈឺ​អណ្ដាត​ និង​ចំណង់​អាហារ​ធ្លាក់​ចុះ​​ជា​ដើម​។​ បន្ថែម​ពី​នេះ​ ពួក​គេ​អាច​​​មាន​ក្រចក​ផុយ​ស្រួយ​​ ឬ​លាមក​មាន​ឈាម​។​ ​ជាមួយ​គ្នា​នេះ​ដែរ​ ក្មេង​​ដែល​​មាន​បញ្ហា​កង្វះ​ជាតិ​ដែក​ អាច​មាន​បញ្ហា​ក្នុង​ការ​អភិវឌ្ឍ​​ជំនាញ​ដែល​ពាក់ព័ន្ធ​​នឹង​ការ​រៀន​សូត្រ​ ព្រម​ទាំង​​ការ​ប្រាស្រ័យ​ទាក់ទង​ក្នុង​សង្គម​។​ នៅ​ក្នុង​ករណី​ដែល​ក្មេង​មាន​បញ្ហា​កង្វះ​ជាតិ​ដែក​តិចតួច​ ពួក​គេ​អាច​ពុំ​មាន​រោគ​សញ្ញា​អ្វី​​ទាំង​អស់​។

    បញ្ហាគេង២

    មូលហេតុ​ដែល​គេង​មិន​លក់

    ​​ចំពោះ​មូលហេតុ​ចម្បង​ដែល​​នាំ​ឲ្យ​ក្មេង​គេង​មិន​លក់​ អាច​បណ្ដាល​មក​ពី​ការ​កើត​មិន​គ្រប់​ខែ​ ឬ​ផលវិបាក​នៃ​​ការ​សម្រាល​ រោគ​ចុក​ពោះ​ ​ការ​ច្រាលអាស៊ីតក្រពះ បរិយាកាស​គេង​មិន​​ល្អ​​ សំលៀក​បំពាក់​គេង​មិន​ស្រួល​ ការ​ឈឺ​ចាប់​​ផ្សេង​ៗ​ដូចជា​ហ្គាស​ក្នុង​ពោះ​ ​និង​ឈឺ​ត្រចៀក​។​ បញ្ហា​ដទៃ​ផ្សេង​ទៀត​ដូចជា​​គេង​បាត់​ដង្ហើម​ ភាព​តាន​តឹង​នៅ​ក្នុង​គ្រួសារ​ ការ​បែកបាក់​គ្នា​ ការ​យល់សប្តិ​អាក្រក់​ លេច​នោម​ដាក់​ពូក​ ​មមើ​ដើរ សង្កៀរ​ធ្មេញ​ ​ឬ​ភ្ញាក់​ពី​គេង​នៅ​ពេល​យប់​​ជាដើម​។

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.livestrong.com/article/490205-can-iron-deficiency-cause-sleeping-problems-in-children/

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 01/03/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត