backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ទឹកនោមកូនឆ្អេះ ឬមានក្លិនឆួលខ្លាំងមកពីមូលហេតុអ្វី?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 11, 2023

ទឹកនោមកូនឆ្អេះ ឬមានក្លិនឆួលខ្លាំងមកពីមូលហេតុអ្វី?

ទឹកនោមជាសារធាតុរាវដែលតម្រងនោមបញ្ចេញមកក្រៅរាងកាយ ហើយ​ជាទូទៅមានក្លិនឆ្អេះ ប៉ុន្តែ​មិនមានក្លិនឆួលខ្លំាងទេ។ បើទឹកនោម​អាអូន​មានក្លិនឆួលខ្លាំង មានបញ្ហាដែរឬទេ? ឬបណ្តាល​មក​ពី​ចំណីអាហារ?

ខាងក្រោមនេះជាហេតុផលមួយចំនួនដែលអាចបណ្តាលឱ្យទឹកនោម​អាអូន​ឆ្អេះ ឬមានក្លិន​ឆួល​ខ្លាំង៖

១. ខ្វះជាតិទឹក

ទឹកនោមផ្សំឡើងពីជាតិទឹក និងកាកសំណល់មួយចំនួន។ ប្រសិនរាងកាយ​អាអូនខ្វះជាតិទឹក ទឹកនោម​នឹងមានកាកសំណល់ច្រើនជាងជាតិទឹក ដែលអាចធ្វើឱ្យទឹកនោមមានក្លិនឆួលខ្លាំង។

ដូច្នេះ ម៉ាក់ប៉ា​អាច​ពិនិត្យ​ពណ៌​ទឹកនោម​របស់​អាអូនដើម្បី​បញ្ជាក់​ថា មាន​​ខ្វះ​ជាតិ​ទឹក​ដែរ​ឬ​អត់។ បើទឹកនោមអាអូនមានពណ៌លឿងចាស់ បញ្ជាក់ថាខ្វះជាតិទឹកហើយ។ ម៉ាក់ប៉ាគួរឱ្យ​អាអូនញុំាទឹកឱ្យបានគ្រប់គ្រាន់ដើម្បីបំពេញជាតិទឹកក្នុងខ្លួន។

២. ទល់លាមក

ការទល់លាមកអាចធ្វើឱ្យប្លោកនោម កូនមិនអាចបញ្ចេញទឹកនោមអស់ពីប្លោកនោម ហើយ​ទឹកនោម​ដែលនៅសេសសល់អាចប្រែទៅជាមាន​ក្លិនឆួលខ្លាំង ព្រោះនៅក្នុងប្លោកនោមយូរពេក។ ដូច្នេះម៉ាក់ប៉ាអាចឱ្យអាអូនញុំាបន្លែ ផ្លែឈើឱ្យបានច្រើន ជាពិសេសល្ហុងទុំដើម្បីកាត់បន្ថយអាការៈ​ទល់លាមក

ទល់លាមក

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៣. ញុំាអាហារ វីតាមីន ឬថ្នាំមួយចំនួន

អាហារដូចជាទំពាំងបារាំង ខ្ទឹមបារាំង ខ្ទឹមស ការី ឬត្រីសាល់ម៉ុនជាដើម និងថ្នាំដូចជា វីតាមីន ឬ ថ្នាំផ្សះ​ជាដើមក៏អាចធ្វើឱ្យទឹកនោមមានក្លិន​ឆួលដែរ។ ពេលអស់ជាតិអាហារ វីតាមីន ឬថ្នាំទាំងនេះ​ទឹកនោមអាអូននឹងប្រែមកសភាពដើមវិញហើយ។

៤. ឆ្លងមេរោគផ្លូវទឹកនោម

បើអាអូនមានអាការៈបន្ថែមដូចជាឈឺ ឬផ្សាពេលនោម នោមញឹកញាប់ ទឹកនោមល្អក់ ឬក្តៅខ្លួន អាអូនអាចឆ្លងមេរោគផ្លូវទឹកនោមដែលកើតឡើងដោយសារបាក់តេរីឆ្លងចូលទៅក្នុងប្រព័ន្ធទឹកនោមតាមរយៈបង្ហួរនោម ហើយបន្ទាប់មកចាប់ផ្តើមបំបែកខ្លួននៅក្នុងប្លោក​នោម។

បើទឹកនោម​អាអូនមានក្លិនឆួលខ្លាំង ហើយមានអាការៈគួរឱ្យបារម្ភ ម៉ាក់ប៉ាគួរនាំអាអូនទៅជួបពេទ្យ។

អត្ថបទគួរអាន៖

ចំណុចសំខាន់

ហេតុផលមួយចំនួនដែលអាចបណ្តាលឱ្យទឹកនោមអាអូនមានឆ្អេះ ឬឆួលខ្លាំង៖
  • ខ្វះជាតិទឹក
  • ទល់លាមក
  • ញុំាអាហារ វីតាមីន ឬថ្នាំមួយចំនួន
  • ឆ្លងមេរោគផ្លូវទឹកនោម

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 11, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម