backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ពេលទម្លាក់ព្រូនឱ្យកូន អ្នកផ្ទះផ្សេងទៀតគួរទម្លាក់ដែរឬទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Apr 29, 2022

ពេលទម្លាក់ព្រូនឱ្យកូន អ្នកផ្ទះផ្សេងទៀតគួរទម្លាក់ដែរឬទេ?

ពេទ្យជំនាញណែនាំ​ម៉ាក់ប៉ាឱ្យទម្លាក់ព្រូន​ឱ្យកុមារ​ឱ្យ​បាន​ទៀងទាត់ ព្រោះ​ព្រូនរស់នៅក្នុងពោះវៀន ហើយបឺតយកសារធាតុចិញ្ចឹមពីអាហារដែលអាអូនញុំា ឬឈាមដែល​ធ្វើឱ្យកូន ខ្វះសារធាតុចិញ្ចឹម ខ្វះ​ឈាម ព្រមទាំងប៉ះពាល់ដល់ការលូតលាស់ និង​បញ្ញា​ស្មារតី​។  ចុះពេលពេលទម្លាក់ព្រូនឱ្យអាអូន អ្នកផ្ទះទាំងអស់គួរទម្លាក់ដែរឬទេ?

លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារបានឱ្យដឹងថា ប្រសិនបើក្នុងគ្រួសារ​មាន​សមាជិកគ្រួសារណាម្នាក់ឆ្លងព្រូន សមាជិក​គ្រួសារផ្សេងទៀតងាយនឹងឆ្លងព្រូនដែរណាស់ ដូច្នេះ​ពេលទម្លាក់​ព្រូនឱ្យកូនៗ ម៉ាក់ប៉ា និងសមាជិកគ្រួសារផ្សេងទៀតក៏គួរទម្លាក់​ដំណាលគ្នាដែរ ចៀសវាងឆ្លងទៅឆ្លងមក។

ម៉ាក់ប៉ាអាចទម្លាក់ព្រូនឱ្យអាអូនបាននៅពេលអាអូនមានអាយុចាប់​ពី ២ ឆ្នាំឡើងទៅ ហើយ​គួរ​ទម្លាក់​រៀងរាល់ ៦ ខែទៅមួយឆ្នាំម្តង។ ពេលវេលាញុំាថ្នាំទម្លាក់ព្រូនល្អបំផុតគឺនៅម៉ោង ៤ ឬ ៥ ព្រឹក មុន​ញុំា​អាហារដែលជាពេលក្រពះអាអូននៅទទេ។

បើចង់ឱ្យកាន់តែមាន​ប្រសិទ្ធិភាព​ទៀត ម៉ាក់ប៉ាគួរ​​កុំឱ្យ​អាអូន​​ញុំាច្រើន​ពេកនៅពេលល្ងាច ដើម្បីឱ្យក្រពះពោះវៀន​អាអូន​ទំនេរ​ល្អ ហើយជាតិថ្នាំជ្រាបបានល្អ។ ម្យ៉ាងទៀត ព្រូនកំពុងឃ្លានដែរ អ៊ីចឹងពពួកព្រូននឹងនាំគ្នា​ស៊ីជាតិ​ថ្នាំ​បានច្រើន​បើ​កូន​ញ៉ាំ​ថ្នាំ​នៅពេក​ព្រឹក ហើយ​ពោះទទេ​។

លោកវេជ្ជបណ្ឌិត ហ៊ាង រតនា
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារ នៅបន្ទប់ពិគ្រោះនិងព្យាបាលជំងឺមេត្តា សំណង់ ១២

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

លើសពីនេះទៅទៀត ពេលញុំាថ្នាំទម្លាក់ព្រូន ម៉ាក់ប៉ាគួរឱ្យអាអូនញុំាទឹកតែបន្តិចបានហើយ រួចរងចាំ ២ ម៉ោងក្រោយចាំឱ្យអាអូនញុំាអាហារ។

ជាទូទៅ ព្រូនឆ្លងតាមរយៈលាមក។ ប្រសិនបើកុមារ ឬមនុស្សធំបន្ទោបង់ពាសវាលពាលកាល ​លាមក​ដែលមានផ្ទុកព្រូន ឬពងព្រូននោះអាចជាប់នៅលើដី ឬហូរចូលទៅក្នុងទឹកបឹង ឬទន្លេ​តាម​រយៈ​ទឹកភ្លៀងជាដើម។

កុមារតូចៗងាយ​នឹងឆ្លង​ព្រូន​តាមរយៈការប៉ះពាល់នឹងដី ឬផ្ទៃដែលមានផ្ទុកព្រូន ឬពងព្រូនណាស់ ប្រសិនបើអាអូន៖

  • ដើរដោយដោះស្បែកជើង
  • លេងដី
  • ញុំាទឹកឆៅ
  • ចាប់កាន់អាហារញុំាដោយមិនបានលាងសម្អាតដៃឱ្យបានស្អាតជាមុន

លោកវេជ្ជបណ្ឌិតបានបន្ថែមថា ការទម្លាក់ព្រូនរៀងរាល់ ៦ ខែទៅមួយឆ្នាំម្តង និងការរក្សាអនាម័យ​អាចការពារកុមារពីការកើតព្រូនបាន។

អត្ថបទគួរអាន៖

ចំណុចសំខាន់

  • ពេលទម្លាក់ព្រូនឱ្យកូនៗ ម៉ាក់ប៉ា និងសមាជិកគ្រួសារផ្សេងទៀតក៏គួរទម្លាក់ដំណាលគ្នាដែរ ចៀសវាងឆ្លងទៅឆ្លងមក
  • អាអូនអាចទម្លាក់ព្រូនបាននៅពេលមានអាយុចាប់ពី ២ ឆ្នាំឡើងទៅ ហើយគួរទម្លាក់ព្រូនរៀងរាល់ ៦ ខែទៅមួយឆ្នាំម្តង
  • ពេលវេលាញុំាថ្នាំទម្លាក់ព្រូនល្អបំផុតគឺនៅម៉ោង ៤ ឬ ៥ ព្រឹក មុនញុំាអាហារ

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Apr 29, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម