brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

ជំងឺរលាកស្រោមខួរមួយប្រភេទនេះ អាចមានផលវិបាក​យូរ​ទោះព្យាបាល​ជាសះស្បើយ

សុខភាព​កូន​ក្មេង​ខុស​ពី​យើង​មនុស្ស​ពេញ​វ័យ​ដោយ​សារ​ប្រព័ន្ធ​ការពារ​រាងកាយ​ក្មេង​មិន​ទាន់​រឹង​មាំ​ខ្លាំង ជា​ហេតុ​បណ្ដាល​ឲ្យ​អា​អូន​ងាយ​កើត​ជំងឺ​តូច​តាច​ដូច រលាក​បំពង់ក ឬ​រលាកទង​​សួត​ជា​ដើម។ ពេល​ខ្លះ បើ​អា​អូន​មាន​ជំងឺ​​រលាក​បំពង់​ក ឬ​រលាក​សួត អាច​ធ្វើ​ឲ្យ​មេរោគ​ចូល​ទៅ​ដល់​ក្នុង​ឈាម ហើយ​ឡើង​ទៅ​ដល់​ស្រោម​ខួរក្បាល បណ្ដាល​ឲ្យ​រលាក​ស្រោម​ខួរ​ក្បាល​បាន។

ជំងឺរលាកស្រោមខួរមួយប្រភេទនេះ អាចមានផលវិបាក​យូរ​ទោះព្យាបាល​ជាសះស្បើយ

ទន្ទឹម​នឹង​នេះ ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​ដោយ Meningococcal អាច​បង្ក​ភាព​ធ្ងន់ធ្ងរ ហើយ​ក៏​អាច​បង្ក​ហានិភ័យ​សុខភាព​យូរ​អង្វែង​ក្រោយ​ព្យាបាល​រួច។

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

អ្វី​ទៅ​ជា​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល Meningococcal?

ជំងឺ Meningococcal បណ្ដាល​មក​ពី​បាក់តេរី​ហៅ​ថា Neisseria meningitidis ហើយ​វា​អាច​ឆ្លង​បាន​តាម​រយៈ​​ទឹក​រម្អិល​ពី​អ្នក​ឈឺ។ ជំងឺ Meningococcal ជា​ការ​ឆ្លង​មេរោគ​ដ៏​កម្រ​មួយ ប៉ុន្តែ​​មាន​ភាព​ធ្ងន់ធ្ងរ និង​អាច​គំរាមកំហែង​ដល់​អាយុ​ជីវិត។ រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​ប្រភេទ​នេះ អាច​លេច​ឡើង​ភ្លាមៗ ហើយ​យើង​អាច​ស្លាប់​បាន​យ៉ាង​ឆាប់​រហ័ស ក្នុង​ករណី​មិន​បាន​ទទួល​ការ​ព្យាបាល​ទេ​នោះ។

រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល Meningococcal

ជំងឺ Meningococcal មាន​រោគ​សញ្ញា​ជា​ច្រើន​អាស្រ័យ​ទៅ​លើ​ភាព​ធ្ងន់ធ្ងរ​របស់​វា ហើយ​ទារក និង​កុមារ​តូច​មាន​រោគ​សញ្ញា​ខុស​គ្នា​ពី​ក្មេង​ធំ និង​មនុស្ស​ពេញ​វ័យ។

  • កន្ទួល​ក្រហម ឬ​ស្វាយ ឬ​មាន​ស្នាម​ជាំ​ធំ
  • គ្រុន​ក្ដៅ
  • ឈឺ​ក្បាល
  • រឹងក
  • មិន​អាច​សម្លឹង​របស់​ភ្លឺ​បាន
  • ចង្អោរ ឬ​ក្អួត
  • រាករូស
  • មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​

រលាក​ស្រោម​ខួរ​

រោគ​សញ្ញា​បន្ទាប់​បន្សំ៖ បាត់​បង់​ចំណង់​អាហារ វង្វេង អស់​កម្លាំង​ល្ហិតល្ហៃ (លើ​ក្មេង​តូច) ពិបាក​និយាយ ឆេវឆាវ ឬ​មួម៉ៅ​ច្រើន (លើ​ក្មេង​តូច)។

ផល​ពិបាក​រយៈ​ពេល​យូរ​អង្វែង​ក្រោយ​កើត​ជំងឺ​រលាក​ខួរ​ក្បាល Meningococcal មាន​ដូច​ជា ឈឺ​សន្លាក់ មាន​ស្នាម​លើ​ស្បែក ត្រចៀក​ស្ដាប់​មិន​ឮ ឈឺ​ក្បាល ខ្សោយ​តម្រង​នោម ឬ​ថ្លើម មើល​មិន​ឃើញ ឬ​ស្រវាំង​ភ្នែក។

ចំពោះ​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​ប្រភេទ​នេះ ជម្រើស​បង្ការ​ដ៏​ល្អ​បំផុត​នោះ​គឺ​ការ​ចាក់​ថ្នាំ​បង្ការ​ដែល​បាន​ណែនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក​ទៅ​តាម​អាយុ​របស់​កុមារ។

ចំណុចសំខាន់

  • ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​ដោយ Meningococcal អាច​បង្ក​ភាព​ធ្ងន់ធ្ងរ ហើយ​ក៏​អាច​បង្ក​ហានិភ័យ​សុខភាព​យូរ​អង្វែង​ក្រោយ​ព្យាបាល​រួច។
  • វា​អាច​ឆ្លង​បាន​តាម​រយៈ​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ និង​យូរ​ជាមួយ​នឹង​ទឹក​រម្អិល​ពី​អ្នក​ឈឺ។
  • រោគ​សញ្ញា​ជា​ច្រើន​អាស្រ័យ​ទៅ​លើ​ភាព​ធ្ងន់ធ្ងរ​របស់​វា ហើយ​ទារក និង​កុមារ​តូច​មាន​រោគ​សញ្ញា​ខុស​គ្នា​ពី​ក្មេង​ធំ និង​មនុស្ស​ពេញ​វ័យ។
  • ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​ប្រភេទ​នេះ ជម្រើស​បង្ការ​ដ៏​ល្អ​បំផុត​នោះ​គឺ​ការ​ចាក់​ថ្នាំ​បង្ការ​ដែល​បាន​ណែនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក។

អត្ថបទពាក់ព័ន្ធ៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ 11/09/2023