លោកវេជ្ជបណ្ឌិតខាងលើបានបន្ថែមថា៖”ជាធម្មតាពេលទារកកើតមកភ្លាមពេទ្យតែងតែបន្តក់ថ្នាំ ដែលជាសេរ៉ូមប្រៃរួច ទើបអនុញ្ញាតឲ្យចេញពីបន្ទប់ តែបើមិនបានបន្តក់ ហើយកើតតាមផ្លូវក្រោមទៀតនោះភ្នែកនឹងរលាក ធ្វើឲ្យកញ្ចក់ភ្នែកក្រហម ហើយចេញខ្ទុះឡើងសពេញភ្នែកទាំងសងខាង ឬខ្លះទៀតអាចមកពីម្ដាយយកទឹកដោះ ទឹកនោម ឬទឹកដូងទៅដាក់ភ្នែកកូន”។ សម្រាប់ម៉ាក់ៗសម្រាលកូនតាមធម្មជាតិ ងាយនឹងឆ្លងបាក់តេរីទៅភ្នែកកូនបំផុត ដូចនេះបើឃើញកូនមានអាការៈនោះ គួរតែសួរនាំគ្រូពេទ្យជាបន្ទាន់ ហើយពេលគ្រូពេទ្យពិនិត្យរួចរាល់ ទើបដាក់សេរ៉ូមប្រៃ និងមានថ្នាំបន្តក់តាមដំណាក់កាលអាការៈជំងឺ។
លោកគ្រូពេទ្យបានបញ្ជាក់ថា ម៉ាក់ៗមួយចំនួនតែងតែហៅជំងឺបែបនោះថា រលាកភ្នែក ភ្នែកក្រហម ហើយណែនាំម៉ាក់ប៉ាឲ្យចៀសឆ្ងាយពីទង្វើទាំងប៉ុន្មាននោះ ព្រោះពិតជាប៉ះពាល់ និងអាចបណ្ដាលឲ្យភ្នែកប៊េបីមានបញ្ហាធំបាន បើនៅតែប្រព្រឹត្ត ឬមិនព្យាបាលឲ្យបានទាន់ពេលវេលា។